ក្រុមការងារគណបក្សខេត្តបន្ទាយមានជ័យ ជាមួយកិច្ចការមូលដ្ឋាន !!!
ខែធ្នូ 31, 2011 បញ្ចេញមតិ
លោក កែ សម្ផស្ស ក្នុងវ័យជាយុវជន និងក្នុងនាម ទទួលប្រតិបត្តិ កិច្ចការគណបក្ស មូលដ្នាន គាត់បាន ចំណាយពេល ស្ទើរតែទាំងអស់ របស់គាត់ ទៅនឹង កិច្ចការ គណបក្ស នៅខេត្តបន្ទាយមានជ័យ ទាំងមូល ទាំង កិច្ចការរដ្ឋបាលខេត្ត ទាំងកិច្ចការ ពង្រឹងកំលាំង មូលដ្ឋាន និងទាំងការងារ កសាងកំលាំង មូលដ្ឋាន ឲ្យបានរឹងមាំ និងរីកធំទូលាយ ទូទាំងខេត្ត ទៅតាម លទ្ធ ភាពជាក់ស្តែង ដែលគាត់អាច ធ្វើទៅបាន ។ លើសពីនេះទៅទៀត កែ សម្ផស្ស ក៏មិនភ្លេចទេ ក្នុង ការពង្រឹង សមត្ថភាពខ្លួនឯង និងប្អូនៗយុវជន ដែល កំពុង នៅជុំជាមួយនិងគាត់ ទាំងចំណេះដឹងសង្គម ទាំងចំណេះដឹងនយោបាយ និងទាំងចំណេះដឹង បច្ចេកទេស ទៅតាម ការអភិវឌ្ឍន៏ របស់វិទ្យាសាស្រ្តទំនើប (IT) ។ អនាគតមេដឹកនាំ គណបក្ស សម រង្ស៊ី យើងមិនដែល ទុកពេលទំនេរចោល ដោយអត់ប្រយោជន៍នោះទេ គឺ កែ សម្ផស្ស តែងតែយកពេលវេលា របស់ខ្លួន ចុះទៅជួបថ្នាក់ ដឹកនាំនៅមូលដ្ឋាន ទៅតាមរូបភាព ប្រជុំជីវភាព ប្រជុំសំណេះសំណាល ប្រជុំ ដាក់ផែនការណ៍ ការងារ និងការចុះសួរសុខទុក្ខ តាមផ្ទះតែម្តង ។
លោក ឪម ឈុនគ្រុយ ក្នុងនាមចាស់ទុំ នយោបាយ និងក្នុងនាម ជាអនុប្រធាន ក្រុមប្រឹក្សា គណបក្សខេត្ត បន្ទាយមានជ័យ លោកក៏មិន ស្ទាក់ស្ទើរទេ ក្នុង ការផ្តល់ នូវបទពិសោធន៍ល្អៗ ដល់ថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ គណបក្ស ជំនាន់ក្រោយ ឲ្យទទួលបាន នូវចំណេះដឹង ក្នុងការ គ្រប់គ្រងកំលាំង ពង្រឹងកំលាំង និងការពង្រីក កំលាំង គាំទ្រថ្មី ក៏ដូចធនធាន ដឹកនាំថ្មីបន្ថែមទៀត ដើម្បីធ្វើ យ៉ាងណា ឲ្យគណបក្ស សម រង្ស៊ី ទទួលបាន ជ័យ ជំនះកាន់តែ ឆាប់បំផុត ព្រោះគណបក្ស សម រង្ស៊ី ជា ក្តីសង្ឃឹម តែមួយគត់ សំរាប់សង្គមជាតិ កម្ពុជាយើង ដែលអាចមាន គណបក្សណា ផ្តល់ក្តីសង្ឃឹម ជូន ពលរដ្ឋ កម្ពុជាយើងបានឡើយ សូប្បីតែគណបក្ស កាន់អំណាច បច្ចុប្បន្ន ក៏រិតតែ កំពុងធ្វើឲ្យ ពលរដ្ឋកម្ពុជា យើង ទទួលរង នូវការឈឺចាប់ និងការដឹកនាំឈានទៅ រកការរលាយហិនហោច នៃសង្គមខ្មែរទាំងមូល ។
ដោយឡែកលោក យី សារ៉ាយ ក្នុងនាមជា អនុប្រ ធានក្រុម ប្រឹក្សាគណបក្ស ខេត្តបន្ទាយមានជ័យ ដែរ និងក្នុងនាម ជាឆ្នើមជន ស្ថាបនិក គណបក្ស សម រង្ស៊ី នៅខេត្តបន្ទាយមានជ័យ ចាប់តាំងពី គណបក្ស នៅ ជាឈ្មោះគណបក្ស ជាតិខ្មែរ នៅឡើយ លោកក៏មិន អល់អែកទេ ក្នុងការចំណាយ ពេលវេលាបន្តទៀត ដើម្បីចុះ ពង្រឹងកំលាំង គណបក្ស នៅមូលដ្ឋាន ឲ្យ កាន់តែមានសភាព កាន់តែ ផុសផុលឡើង ។ ទន្ទឹម នឹងនេះ លោក យី សារ៉ាយ ក៏ជាបុគ្គលដែល មានទឹក ចិត្តទូលាយ ម្នាក់ដែរ ក្នុងការទទួលយក កំលាំង ចលករ និងគំនិតល្អៗ បន្ថែម ក្នុងន័យធ្វើយ៉ាងណា ឲ្យកំលាំងគាំទ្រ គណបក្ស សម រង្ស៊ី នៅខេត្ត បន្ទាយមានជ័យ មានសំឡេង កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេស គឺលោកមិន ស្តាយទេ ពេលវេលា ក្នុងការបំពេញ ការងារជូនគណបក្ស ។
រីឯប្អូន សៅ ពន្លក្ខណ៍ ក៏នៅក្នុងវ័យ ជាយុវជន និង ក្នុងនាមជា អនុប្រធានក្រុមប្រឹក្សា គណបក្ស ស្រុក អូរជ្រៅ ដែលថ្មីៗ កន្លងទៅនេះ ភរិយាជាទីស្រឡាញ់ របស់ប្អូន ត្រូវទទួល មរណភាព ដោយ គ្រោះថ្នាក់ ចរាចរណ៍ ជាមួយការបន្សល់ ទុកនូវកូនប្រុស កំព្រាម្តាយ អាយុ ៣ឆ្នាំ ម្នាក់ ក៏ប្អូនមិនទុកពេល សោកសង្វែក យូរប៉ុន្មានទេ ដោយប្អូនបាន កាត់ចិត្ត យ៉ាងក្លាហានបំផុត ក្នុងន័យ ធ្វើយ៉ាងណា មិនកិច្ចការ គណបក្ស ក្រោមការទទួលខុសត្រូវ របស់ខ្លួន មាន ភាពចុះ អន់ថយឡើយ គឺប្អូននៅតែ រក្សាការ ទំនាក់ ទំនងល្អ យ៉ាងស្អិតរមួត ជាមួយកំលាំង គណបក្ស ថ្នាក់មូលដ្ឋាន ជាប្រចាំ ដើម្បីធ្វើក្រុមប្រឹក្សាឃុំ ទាំង អស់ ទទួលបាន នូវភាពកក់ក្តៅ ពីរូបលោក ក៏ដូចអ្នកដទៃ ទៀតដែរ ជៀសវាង គណបក្ស កាន់អំណាច ឆ្លៀត ឪកាស ទាក់ទង, ទិញទឹកចិត្ត, ទាញឲ្យបោះឆ្នោតទៅគណបក្សគេ នៅពេលការ បោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នាពេលខាងមុខនេះ ។
សរុបសេចក្តីមក ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ខេត្តបន្ទាយមានជ័យ ទាំងអស់ ទាំងចលនាយុវជន ទាំង ចលនាស្រ្តី បាននឹងកំពុង ខិតខំចុះពង្រឹង កំលាំងមូលដ្ឋាន យ៉ាងសកម្មបំផុត ៕

















