គឿន រ៉ាវី ត្រូវមន្ត្រីលោក ហ៊ុន សែន បញ្ចប់ភាពជាភិក្ខុយ៉ាងឃោរឃៅ !!!
ខែធ្នូ 28, 2011 មតិមួយ
ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១១ វេលាម៉ោង ២រសៀល ព្រះរាជ អាជ្ញាអម តុលាការ ខេត្ត បាត់ដំបង បានដឹក នាំកំលាំង ប៉ូលីស ស្នងការនគរបាលខេត្ត អមដំណើរ ដោយ មន្រ្តី សង្ឃខេត្ត ចុះទៅធ្វើការ ចាប់ផ្សឹក ព្រះ សង្ឃ គឿន រ៉ាវី នៅវត្តបាយដំរាំ ឃុំបាយដំរាំ ស្រុក បាណន់ យ៉ាងសា ហាវ ឃោរឃៅ បំផុត ដោយ ពួកគេបានវ៉ៃកំទេច កុដិ ព្រះសង្ឃ គឿន រ៉ាវី រួចចាប់ បញ្ជូនព្រះសង្ឃ និងដូន ជីម្នាក់ និងតាជី ២នាក់ ដឹកមក ទីស្នាក់ការ មេគណ ខេត្ត នៅវត្ត ពោធិ៍វាល រីឯដូនជីម្នាក់ និងតាជី ២នាក់ ត្រូវគេ បញ្ជូនទៅឃុំទុក នៅស្នងការដ្ឋាន ខេត្តបាត់ដំបង តាមអំណាចដីកា តុលាការ ចោទ ពីបទ រេរាំងសេចក្តី សម្រេច របស់សម្ថកិច្ច ក្នុងការបំពេញ មុខងារ ។ តើនេះ ហើយឬ ដែលគណបក្ស កាន់អំណាច តែងតែអួតអាងថា ខ្លួនជាអ្នកសង្គ្រោះ សង្គមជាតិ ឲ្យរួចផុត ពីរបបខ្មែរក្រហមនោះ? បើ សកម្មភាព ដែលពួកគេ កំពុងអនុវត្តន៏ និងបន្តអនុវត្តន៏ គឺនៅតែមាន លក្ខណៈសាហាវ ឃោរឃៅ ដូចខ្មែរក្រហម អញ្ចឹង ឬក៏នេះ ជាយុទ្ធសាស្រ្ត បន្តសម្លាប់ ពូជសាសន៏ខ្មែរ វប្បធម៌ អារិយធម៏ខ្មែរ និង ប្រពៃណី ទំនៀមទំលាប់ខ្មែរ ឲ្យ អស់រលីញសូន្យ ទៅតាមបណ្តាំ របស់ខ្មោចយួន ហូ ជីមិញ ? ។
មកដល់ម៉ោង ៦យប់ យើងនៅតែមិនទាន់ ឃើញ ឬដឹងដំណឹង ភិក្ខុ គឿន រ៉ាវី ថាតើត្រូវ គេយកទៅណានៅ ឡើយទេ ដោយគ្រាន់តែ មានពាក្យ លេចចេញ ពីវត្តពោធិ៍វាល មកថា “ភិក្ខុអាចត្រូវ ជាប់គុក,អាចគេ ឲ្យនៅធ្វើការ ជាមួយមន្រ្តីគណខេត្ត ។ល។ និង ។ល។” តែទោះជា យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក៏យើងនៅតែ មិនអាចដឹង ព័ត៌មានជាក់លាក់ ណាមួយពាក់ព័ន្ធ នឹងវាសនារបស់ ភិក្ខុ គឿន រ៉ាវី ថាត្រូវជាប់គុក ឬ យ៉ាងណានោះទេ ។
ករណីនេះ មន្រ្តីគណបក្ស សម រង្ស៊ី លោក សាន សុបិន្ត អនុប្រធានគណបក្ស ស្រុកបាណន់ បានសុំសមត្ថ កិច្ចចូល ទៅក្នុងវត្តពោធិ៍វាល ដើម្បីស្តាប់ដំណឹងនោះ តែត្រូវកំលាំង ប៉េអឹម ខេត្ត ច្រានទ្រូងចេញ យ៉ាងព្រៃផ្សៃ យង់ឃ្នង បំផុត ។ ករណីមួយនេះ វាសមល្មម ឲ្យប្រជាពលរដ្ឋ កម្ពុជាទាំងអស់ យល់ជ្រាបយ៉ាង ច្បាស់ថា រដ្ឋា ភិបាល លោក ហ៊ុន សែន ពុំបានធ្វើអ្វីជា ផលប្រយោជន៏ ពលរដ្ឋខ្មែរយើងទេ ព្រោះថា “ករណីភិក្ខុ គឿន រ៉ាវី គឺមាន ប្រជាពលរដ្ឋខ្មែរ រាប់សិបរយនាក់ បានការពារភិក្ខុ គឿន រ៉ាវី” តែមិនត្រូវបានគេ យកមក គិតពិចារណា សូម្បីតែបន្តិចក៏គ្មានដែរ ។ បើដូច្នេះ សូមពលរដ្ឋកម្ពុជា និងអ្នកជាតិនិយម ខ្មែរទាំងអស់ មេត្តា ក្រោកឈរឡើង មកចូលរួម សកម្មភាព នយោបាយ ជាមួយគណបក្ស សម រង្ស៊ី ដើម្បីនាំយក លោកប្រធាន សម រង្ស៊ី មកដឹកនាំ រៀបចំសង្គមជាតិយើង ឡើងវិញ ឲ្យទាន់ពេលវេលា ទាន់ពេល យួន ខ្មែរតូបនីយកម្ម មិនទាន់ក្លាយ ជានាយករដ្ឋមន្រ្តីខ្មែរ !!!!!៕
ខ្ញុំបាននិយាយរួចហើយ រឿងករណីភិក្ខុ គឿនរ៉ាវី កាលពី ២-៣ ថ្ងៃមុននេះ តែមិនត្រូវបានគេមិនយក យកចិត្តទុកដាក់ទេ តែប្រហែលជាគេលុបចោលទាំងអស់ ខ្ញុំមិនទោមនស្សទេ តែររាល់ការ បញ្ចេញមតិ យោបល់គួរ ឆ្លងឆ្លើយ ឬ ដេញដោលគ្នា រកហេតុផល ឬក៏សួរម្ចាស់បញ្ចេញមតិថា ហេតុអ្វីបានជា អ្នកឯងហ៊ាននិយាយយ៉ាងនេះ !? មិនថាអញ្ចឹង ? នូវរាល់មតិយោបល់ ដែលខ្ញុំហ៊ាននិយាយ ខ្ញុំហ៊ានឆ្លើយបំភ្លឺ ឬ បន្យល់ ។