លទ្ធផលនៃដំណើររឿងក្តីជាមួយលោក ជាម ប៉េអា ថ្ងៃនេះ !!!
ខែមករា 26, 2012 បញ្ចេញមតិ
នៅព្រឹកថ្ងៃទី ២៦ ខែ មករា នេះ គណៈកម្មការរៀបចំ ការបោះឆ្នោត ខេត្តបាត់ដំបង បានធ្វើការផ្សះផ្សា តំណាងគណបក្ស សម រង្ស៊ី ដោយលោក ជា ជីវ និង តំណាងលោក ជាម ប៉េអា ដោយលោក ហម មុនី្ន ជាមេធាវី របស់គណបក្ស ប្រជាជនកម្ពុជា ។ ជាកិច្ចចាប់ផ្តើម យើងបាន សង្កេតឃើញ ចរិករបស់លោក ហម មុនី ហាក់បីដូចជា មិនខ្វាយ ខ្វល់ ទៅនឹង ករណីនេះឡើយ ព្រោះគាត់យល់ឃើញថា មន្រ្តី រៀបចំ ការបោះឆ្នោត ទាំងអស់សុទ្ធសឹង ជាមនុស្សគណបក្ស របស់ពួកគេ ទាំងអស់ ដូច្នេះ ខ្លួនគេ (ហម មុនី) មិនកោតញញើត ជាមួយនឹង មន្រ្តីរៀបចំការបោះឆ្នោត ខេត្តនេះទេ ។
ទោះបីជាយ៉ាងនេះ ក៏ដោយ ក៏យើង នៅតែ ប្រឈមមុខ ជាមួយនឹងបញ្ហា ខាងលើទៅតាម ផ្លូវច្បាប់ ទោះជាការសង្ឃឹមតិចតួច ទៅលើ ឯករាជ្យភាព របស់ ស្ថាប័នរៀបចំ ការបោះឆ្នោត ដោយយើងខិតខំ ព្យាយាម គ្រប់លទ្ធភាព ផ្លូវច្បាប់ ដើម្បីបន្ទុចបង្អាក់ នូវសកម្មភាព អយុត្តិធម៌ ទាំងឡាយមកលើ គណបក្ស សម រង្ស៊ី បានតាម ទំនើងចិត្តរបស់ពួកគេ ដោយស្រួលឡើយ ។
តែយើងនៅតែមាន ការមន្ទិលសង្ស័យ ទៅនឹងអព្យាក្រិត្យភាព របស់មន្រ្តីរៀបចំ ការបោះឆ្នោត វានៅតែជាបញ្ហា ព្រោះយើងមើលឃើញយ៉ាងច្បាស់ណាស់ មន្រ្តីទាំងនោះ សុទ្ធសឹងជា មន្រ្តីរបស់គណបក្ស ប្រជាជនកម្ពុជា ទាំងអស់ ដោយមានអ្នកខ្លះ អាចជា សមាជិកក្រុមការងារ គណបក្ស ប្រជាជនកម្ពុជាផង ។

ដោយឈរលើ ការប្តេជ្ញាចិត្ត ខ្ពស់ទើប លោក ជា ជីវ ក៏ពុំមានភាពតក់ស្លុត ជាមួយ ក្រុម មន្រ្តី ទាំងនោះ ក៏ទេដែរ ក៏ព្រោះតែ ប្រកាន់ខ្ជាប់ នូវការ គោរពច្បាប់ និងការមិនទន់ជ្រាយ ជាមួយនឹង ពួកជនផ្តាច់ការ នៅកម្ពុជា ។ យ៉ាងណាមិញ ដោយឈរ លើ ការប្តេជ្ញា ចិត្តខ្ពស់ ក្នុងបេសកកម្ម ការពារ ជាតិមាតុភូមិ ការពារ ប្រជាកសិករ ក្រីក្រនៅ កម្ពុជា ប្រកបដោយ ការជឿជាក់ និង ភាពស្វិតស្វាញបំផុត ។
នេះជា ករណីទីមួយហើយ ដែល ចាប់តាំង ពីការធ្វើយុទ្ធនាការ ឃោសនា បោះឆ្នោត ជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៣ ឆ្នាំ ២០១២ នេះ នៅថ្ងៃទី ០៧ ដល់ថ្ងៃទី ២៧ ខែ មករា តែយើងនៅមិនទាន់ មានជំនឿទៅលើ ឯក រាជ្យភាព របស់មន្រ្តី រៀបចំការ បោះឆ្នោត ខេត្តបាត់ដំបង ក៏ដូចខេត្ត ដ៏ទៃទៀតដែរ ។ តែទោះជាយ៉ាងណា ក៏ដោយ ក៏យើងនៅរង់ចាំមើលថា តើការបើកសវនាការ នៅរសៀលថ្ងៃទី ២៧ ខែ មករា ខាងមុខនេះ វានឹងទទួលបានលទ្ធផល យ៉ាងណានោះទេ ៕