នយោបាយប្រជាភិថុត របស់គណបក្ស ប្រជាជន …!!!

យើង មិនយល់ទាល់តែសោះ ហេតុអីបានជា ក្រុម សង្គម ស៊ីវិល ក៏ដូចប្រជាកសិករ កម្ពុជាទាំងអស់ មានការ សប្បាយ ចិត្តជ្រុលហួស ពីសភាពជាក់ស្តែង នៃចរិក របស់ក្រុម មេដឹក នាំគណបក្ស ប្រជាជន ពិសេស ការសា ទរទៅលើ សារាចរ របស់លោក ហ៊ុន សែន ដែលបាន ចេញក្នុងពេលដំណើរការ បោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សា ឃុំ/សង្កាត់ ឈានចូលមក ដល់នេះ។

ចរិកបោកប្រាស របស់គណបក្ស ប្រជាជន គឺពលរដ្ឋ កម្ពុជា យើងមិនគូភ្លេចនោះឡើយ ព្រោះជាញឹកញយ យើងតែងតែ សង្កេតឃើញ ក្រុមមេដឹកនាំ គណបក្ស ប្រជាជន ក្រោយ ទទួលបានអំណាច ពីពលរដ្ឋហើយ តែងតែយកអំណាច ទាំងនោះ មកធ្វើបាបប្រជាពលរដ្ឋ ម្ចាស់ឆ្នោតវិញ រហូត ក្លាយទៅជា ចរិកធម្មជាតិ របស់ មេដឹកនាំ គណបក្សប្រជា ជន ទៅហើយ តែនៅពេល ថ្ងៃបោះឆ្នោត រំកឹលជិតមកដល់ គេបែជាមក ធ្វើចរិក ប្រជាភិថុត កេងបន្លំ ឫបំពុលបរិយាកាស ក្នុងពេលវេលា នៃដំណើរការបោះឆ្នោតម្តងៗ។

ជាក់ស្តែង បទបញ្ជា លេខ ០១បអ ស្តីពី វិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់ គ្រងសម្បទានសេដ្ឋកិច្ច របស់លោក ហ៊ុន សែន វាបានបង្ហាញនូវចរិកប្រជាភិថុត យ៉ាង ច្បាស់ក្រឡែតតែម្តង។ ព្រោះគ្រប់ចំណុច និងគ្រប់ឃ្លាឃ្លោងទាំងអស់ សុទ្ធតែបានបញ្ជាក់ ថា ៖ វាគ្រាន់តែផ្អាកជាបណ្តោះអាសន្នតែប៉ុណ្ណោះ។ មិនតែប៉ុនហ្នឹងទេ គឺថែមទាំងបាន ធ្វើ ការគូសបញ្ជាក់យ៉ាងជាក់ច្បាស់ថា ៖ នៅពេលគណបក្ស ប្រជាជន ទទួលបានអំណាច ដឹកនាំបន្តទៀត ពួកនេះនឹងប្រើយុទ្ធរឹបអូសយកដីរបស់ប្រជាពលរដ្ឋ យ៉ាងយ៉ាងសាហាវ ឃោឃៅជាងនេះ ដោយមានប្រសិទ្ធិភាពបំផុត។

បើដូច្នេះ ជម្រើសមានតែមួយគត់ គឺបោះឆ្នោតជូនគណបក្ស សម រង្ស៊ី ទើបជាជម្រើស ដ៏ល្អ និងត្រឹមត្រូវបំផុត ប្រកបដោយចិរភាព៕

មើលចរិកផ្តាច់ការ ក្រុមគណបក្ស ប្រជាជន …!!!

សំដីស ជាតិ មាយាត ស ពូជ នេះជា ពាក្យ ចាស់ បុរាណ យើង តែងតែ ត្រូវ យកទៅ និយាយ ចំពោះ បុគ្គល មនុស្ស ទាំង ឡាយណា ដែល មាន អត្តចរិក ដែល បង្ហាញ ពីកំណើត របស់បុគ្គល ទាំងឡាយ នោះ ដូចជា៖ បុគ្គលនិយមហឹង្សា តែងតែបច្ចេញនូវ កាយវិការឃោឃៅ ជារៀងដរាប បុគ្គល វៀចវេ តែងតែប្រើល្បិចកិចកល ជានិច្ច ទោះជាក្រុមខិលខូច ទាំងនោះត្រូវបាន ក្លាយទៅជា ក្រុមអ្នកដឹកនាំ ឫបានទៅរស់នៅជាមួយក្រុមល្អយ៉ាងណាក៏ដោយ។

ជាក់ស្តែង មន្រ្តីគណបក្សប្រជាជនកម្ពុជា ដែលធ្លាប់តែប្រើអំណាចផ្តាច់ការ អំណាចបក្ស តែមួយ គឺពួកគេមិនដែលបោះបង់ចោលទេ នូវចរិកផ្តាច់ការ ឃោឃៅ អំណាចបក្សតែ មួយ ដោយពុំមានការក្លាចរអា ឫភាពអៀនខ្មាស បន្តិចណាសោះឡើយ ព្រោះក៏ដោយ សាតែ ផ្នត់គំនិតផ្តាច់ការ គណបក្ស តែមួយបានដុះស្លែជាប់ នៅក្នុងដួងចិត្តរបស់ពួកគេ យ៉ាងស្អិតរមួតទៅហើយ។

មើលចុះ អត្ថន័យ ខ្លឹមសារនៅក្នុងលិខិត របស់អភិបាលក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងន័យ បង្គាប់បញ្ជា រេរាំង បន្ទុចបង្អាក់ មិនឲ្យគណបក្សផ្សេង ពិសេសគណបក្ស សម រង្ស៊ី ធ្វើសកម្មភាពបានដូចគណបក្សខ្លួន ព្រោះនៅត្រង់ចំណុចដែលហាមឃាត់នៅក្នុង លិខិតនេះ សុទ្ធតែមាន ស្លាកសញ្ញាណគណបក្ស ប្រជាជន និងគណបក្ស ដទៃទៀតទាំង អស់ លើកលែងតែគណបក្ស សម រង្ស៊ី ដែលគេតែងតែធ្វើការ រេរាំងមិនឲ្យលើកស្លាក។

បើដូច្នេះ យើងមិនអាចមានជំនឿថា គណបក្ស ប្រជាជន នឹងទទួលយកគោលការលទ្ធិ ប្រជាធិបតេយ្យបានឡើយ ទោះជាបណ្តាប្រទេសផ្តល់ជំនួយ ខិតខំផ្តល់ជំនួយ ក្នុងន័យ ចងកែរចរិកផ្តាច់ការរបស់មន្រ្តីគណបក្ស ប្រជាជន យ៉ាងណាក៏ដោយ៕

បក្ស សិទ្ធិមនុស្ស លោក កឹម សុខា ជាបក្សទីងមោង …!!!

ទីងមោង ឫតាមោង ជាពាក្យ ដែលចាស់ បុរាណ សំដៅទៅលើ រូបថ្លុក ដែលប្រជាកសិករ និយម ធ្វើឡើង សំរាប់ ដាក់នៅវាលស្រែ ចំការ ឫ តាមផ្ទះ ដើម្បីបង្អើល ឫ បន្លាច សត្វចាប ឫខ្មោច មិន ឲ្យ ចូល ក្នុងស្រែចំការ ឫភូមិ របស់ ពួកគាត់។ ហើយជាធម្មតា គេ ច្រើន យកសំលៀកបំពាក់ ចាស់ៗ មកបំពាក់ឲ្យទៅ រូបសំណាក នោះ ។ មានន័យថា ទីងមោងគឺជារូប ថ្លុក ដែលប្រជាកសិករខ្មែរ ដាក់ បញ្ឆោត បន្លាចបន្លំ បំភាន់ភ្នែកតែ ប៉ុណ្ណោះ តាមពិតរូបនេះ មិនមាន វិញ្ញាណ ឫព្រលឹង ដើម្បីធ្វើសកម្ម ភាពបានខ្លួនឯង នោះឡើយ។ និយាយឲ្យងាយយល់ គឺ “អាយ៉ង” ដែលធ្វើសកម្មភាព ទៅតាមតែ ខ្សែរញាក់ របស់គេតែប៉ុណ្ណោះ។

យ៉ាងណាមិញ គណបក្ស សិទ្ធិ មនុស្ស លោក កឹម សុខា ក៏មិន ខុសពីរូបទីងមោងនេះដែរ ព្រោះ សកម្មភាពជាក់ស្តែង យើងសង្កេត ឃើញ ក្រុមគណបក្ស មួយនេះ ធ្វើទៅតាមតែកន្លង របស់គណបក្ស ប្រជាជនតែមួយគត់ ដូចជា ៖ ទី១ គណបក្ស ប្រជាជន មានយុទ្ធសាស្រ្តបំបែក កំលាំងប្រជាធិបតេយ្យ គណបក្ស លោក កឹម សុខា ក៏ខំប្រឹងបំបែកកំលាំងប្រជាធិបតេយ្យ ទី២ គណបក្ស ប្រជាជន ចង់កំទេចគណបក្ស សម រង្ស៊ី តាមរយៈការលូចឈ្មោះគណបក្ស គណបក្ស លោក កឹម សុខា ក៏ខំប្រឹងប្រើល្បិច ទុច្ចរិត គ្រប់រូបភាព ដើម្បីឲ្យគណបក្ស សម រង្ស៊ី ប្តូរ ឈ្មោះគណបក្ស ជាយុទ្ធសាស្រ្តបើកផ្លូវឲ្យគណបក្ស ប្រជាជន បំផ្លាញគណបក្ស សម រង្ស៊ី ក៏ដូចកំលាំងប្រជាធិបតេយ្យ ពិតប្រាកដ ឲ្យរលាយបាត់អស់ពីសង្គមកម្ពុជា។

វាកាន់តែច្បាស់ជាងនេះទៀត គឺគណបក្ស សិទ្ធិមនុស្ស (ទីងមោង) លោក កឹម សុខា ដែល មានអ្នកតំណាងរាស្រ្ត ៣រូបដែរនោះ គឺពុំដែលមានវត្តមាន ជាមួយប្រជាកសិករ ឫប្រជា ពលរដ្ឋរងគ្រោះ ម្តងណាឡើយ ក្រៅពីការនិយាយតាមប្រព័ន្ធរលកធាតុអាកាស ឌឺដងឲ្យ អ្នកតំណាងរាស្រ្តគណបក្ស សម រង្ស៊ី ដែលបានផ្សងនឹងគ្រោះថ្នាក់ ចុះទៅជួយជនរង គ្រោះ នៅកន្លែងកើតហេតុ។

ត្រង់ហ្នឹងហើយដែលយើងហ៊ាននិយាយថា គណបក្ស សិទ្ធិមនុស្ស របស់ក្រុមលោក កឹម សុខា ជាគណបក្ស “ទីងមោង”  ទៅតាមរូបភាពដែលប្រជាកសិករយើង បានដាក់តាំង ខាងលើ៕

គណបក្ស ប្រជាជនកម្ពុជា ប្រើយុទ្ធសាស្រ្ត “ខ្មោច” !!!

ខ្មោចជា អមនុស្ស ឫអសត្វ មានន័យថា គ្មានរូបរាង គ្មានជីវិត។ តែមនុស្សគ្រប់ៗគ្នាចេះតែ ខ្លាចតៗគ្នា ដោយគ្មានហេតុផល អ្វីទាំងអស់ ក៏ប៉ុន្តែចំពោះមនុស្សណាដែលគេមានការ យល់ដឹងច្បាស់ គឺគេពុំមានការភ័យ ខ្លាចអ្វីឡើយ ហើយអ្នកនោះ ខ្មោចក៏មិនហ៊ានលង ដែរ អញ្ចឹង ហើយបានជាមានពាក្យចាស់និយាយថា “ខ្មោចលងតែអ្នក ខ្លាចខ្មោច តែអ្នក មិនខ្លាចខ្មោច គឺខ្មោចមិនហ៊ានលងទេ”។ យ៉ាងណាមិញ យើងឃើញ គណបក្ស ប្រជាជន តែងតែប្រើ យុទ្ធសាស្រ្តខ្មោច ដើម្បីបន្លាចប្រជាពលរដ្ឋស្លូតត្រង់ និង សកម្មជនគណបក្ស ជំទាស់ ព្រោះគណបក្សមួយនេះ បានដឹងខ្លួនឯង យ៉ាងច្បាស់ហើយ ថា បើកាលណាខ្លួនធ្វើសកម្មភាព ត្រឹមត្រូវ ស្របទៅនិងច្បាប់ ប្រកប ដោយ សិទ្ធិស្មើភាពគ្នា គឺមុខជា ចាញ់គណបក្ស សម រង្ស៊ី ជាពុំ ខានឡើយ។

ជាក់ស្តែង យើងមើលរូបភាព មួយ នេះ គឺស្លាកសញ្ញាគណបក្ស សម រង្ស៊ី ស្រុកបាណន់ ដែលគណបក្ស យើងបាន ដាក់ជាយូឆ្នាំមកហើយ តែ នៅពេលនេះ ឆ្នាំនេះ គឺឃើញ កំលាំងគាំទ្រគណបក្សយើង មានសន្ទុះកើនឡើងខ្លាំង នៅឃុំឈើទាល ស្រាបតែគណ បក្ស អាងអំណាចមួយនេះ បានយកស្លាកសញ្ញា គណបក្សគេធំៗ ចំនួន០២ មកដាក់ គៀបស្លាកសញ្ញា គណបក្សយើង។

ប៉ុន្តែទោះជាយ៉ាងណា ក៏កំលាំងគាំទ្រគណបក្សយើង នៅឃុំឈើទាល ស្រុកបាណន់ មិន មានការបារម្ភខ្លាចបន្តិចណាឡើយ ព្រោះរវាងគណបក្សយើង និងគណបក្ស ប្រជាជន បានប្រើយុទ្ធសាស្រ្តពីរ ផ្ទុយគ្នា គឺគណបក្ស ប្រជាជន ប្រើយុទ្ធសាស្រ្ត “ខ្មោច” តែគណ បក្ស សម រង្ស៊ី ប្រើយុទ្ធសាស្រ្ត “ព្រះ” គឺយុទ្ធសាស្រ្ត “បំភ្លឺផ្លូវ”។ ព្រោះខ្មោច ព្រាយបីសាច វា មានអំណាច ឫទ្ធី នៅតែទីណាងងឹតតែប៉ុណ្ណោះ តែបើកន្លែងណាដែលមានពន្លឺ ភ្លឺស្រឡះ ហើយ គឺពពួកសត្វខ្មោច ព្រាយបីសាច នឹងរលត់បាត់អំណាច សូន្យឈឹងតែម្តង។

បើដូច្នេះ តើជីវិតនយោបាយរបស់គណបក្ស ប្រជាជន នឹងក្លាយទៅជាយ៉ាងណា នៅ ពេលដែលប្រជាពលរដ្ឋ កម្ពុជាយើង មានការយល់ដឹង អំពីដំណើរការ នៃការផ្លាស់ប្តូរមេ ដឹកនាំ ដូចប្រទេសប្រជាធិបតេយ្យ និងប្រទេសជឿនលឿនជាច្រើន នៅជុំវិញកម្ពុជា យើង ឫក៏គណបក្សមួយនេះ នឹងជួបវាសនាដូច គណបក្ស ហ៊្វុន ស៊ិន ប៉ិន? ឫយ៉ាប់ជាងហ្នឹង???

គណបក្ស សិទ្ធិមនុស្ស កឹ​ម សុខា ប្រើយុទ្ធសាស្រ្ត “សត្វហ៊ីង” !!!

សត្វហ៊ីង គឺជាសត្វមួយ ប្រភេទ សណ្តានកង្កែប តែសណ្ឋាន មាឌ ត្រមុល បំប៉ោងខ្លួនបាន បង្កប់ខ្លួន នៅក្នុងដីសើម ឬក្នុងគំនរ ស្លឹកឈើ សើម កាលណាមាន ភ្លៀង តែងតែ ចេញមកក្រៅ ស្រេកយំលឺ សូរខ្លាំង ហួសមាឌ ដោយមាន ពាក្យកាព មួយនិទានថា “ហ៊ីងខែ ដើមឆ្នាំ ភ្លៀងធ្លាក់ សស្រាំ ចេញ យំអើងអាប់ យំពុំដឹងខ្លួន ថាគេនឹងចាប់ យកទៅសម្លាប់ ងាប់ព្រោះ តែមាត់” ។ ម្យ៉ាងទៀត សត្វហ៊ីង នេះ វាតែងតែបំប៉ោងខ្លួនវា ឲ្យធំជាងមាឌតូចធម្មតារបស់វា នៅពេលមាន ភ្លៀងធ្លាក់ម្តងៗ ។ បើដូច្នេះ តើមនុស្សដែលពូកែនិយាយបំប៉ោងលើសពីអ្វី ដែលខ្លួនមិនអាចធ្វើបាន នោះ មានបុគ្គលភាពយ៉ាងដូចម្តេចដែរ ? ។

នៅពេលយើងស្គាល់ច្បាស់ អំពីចរិកលក្ខណៈរបស់សត្វហ៊ីង គឺយើងមិនមានការ សង្ស័យ ជាមួយចរិក ក្អេងក្អាងដូច សត្វហ៊ីង របស់លោក កឹម សុខា ឡើយ ព្រោះជារឿយៗ យើង តែងសង្កេតឃើញ អ្នកនយោបាយ ដូរបាយស៊ី កឹម សុខា នេះ ចេះតែស្រែកអួតតាម ប្រព័ន្ធរលកធាតុអាកាសថា ក្រុមរបស់ពួកខ្លួន ពូកែ ធ្វើនេះ ឬពូកែធ្វើនោះ ប៉ុន្តែការពិត គឺ យើងមិនដែលឃើញ ក្រុមរបស់គាត់ចុះ ទៅជួយអន្តរាគមន៍ជនរងគ្រោះនៅកន្លែង កើតហេតុម្តងណាឡើយ សូម្បីតែ អ្នកតំណាងរាស្រ្តទាំងបីនាក់ រាប់បញ្ចូលទាំងបុគ្គល កឹម សុខា ខ្លួនឯងម្នាក់ផង ។

ត្រង់នេះហើយ ដែលយើងអាចសន្និដ្ឋានបានថា គណបក្ស សិទ្ធិមនុស្សលោក កឹម សុខា ប្រើយុទ្ធសាស្រ្ត “សត្វហ៊ីង” ។

ជាក់ស្តែង អំឡុងពេលនៃការដាក់បញ្ជីបេក្ខជន ឈរឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ ២០១២ ក្រុមលោក កឹម សុខា បានស្រែក បំប៉ោងខ្លួន ថា បានដាក់បញ្ជីបេក្ខជនគ្រប់ឃុំ សង្កាត់ទាំងអស់ ទូទាំងប្រទេស តែការពិត នៅពេលគណៈកម្មាធិការរៀបចំការបោះឆ្នោត ប្រកាសបិទបញ្ជីផ្លូវការ គឺគណបក្សរបស់ គាត់ពុំមានបេក្ខជនគ្រប់ឃុំ សង្កាត់ ដូចអ្វីដែលគាត់បានលើក ឡើងឯណា ? នេះយើងមិន និយាយទៅដល់សមាសភាព បញ្ជីបេក្ខជន ដែលជ្រើសពី ១គ្រួសារ រឺ២គ្រួសារតែប៉ុណ្ណោះ ហើយក៏មិនគិតអំពីភ្នាក់ងារ សង្កេតការណ៍ ដែលមកដល់ថ្ងៃនេះ មិនទាន់ឃើញមាន ១ឃុំ រឺ១សង្កាត់ណា សោះឡើយនៅក្នុងខេត្តបាត់ដំបង ។

យើងសូមលើក យកឧទាហរណ៍មួយ មកនិយាយ អំពីដាក់បញ្ជី បេក្ខជនឈរ ឈ្មោះបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣ ឆ្នាំ ២០១២ នៅក្នុងក្រុងបាត់ដំបង គណបក្សសិទ្ធិមនុស្ស លោក កឹម សុខា បានដាក់គ្រប់ សង្កាត់ តែដល់ពេលចេញបញ្ជីផ្លូវការ គណបក្សរបស់គាត់ មានតែ៤សង្កាត់ ប៉ុណ្ណោះ ។

សំណួរ សួរថា ! តើហេតុអ្វីបានជាគណបក្ស សិទ្ធិមនុស្ស លោក កឹម សុខា ជ្រើសយកយុទ្ធសាស្រ្ត “សត្វហ៊ីង” មកប្រើ ? រឺនេះជាយុទ្ធសាស្រ្តរបស់លោក ហ៊ុន សែន ឲ្យលោក កឹម សុខា បំបែកសម្លេង ក្រុមអ្នកប្រជាធិបតេយ្យទេដឹង ? ករណីនេះ ចម្លើយពិត គឺមានតែលោក កឹម សុខា ខ្លួនឯង និងលោក ហ៊ុន សែន ទើបដឹង និងអាចឆ្លើយបាន…

សតវត្សរ៏នេះ កម្ពុជាមានតែ សម រង្ស៊ី ម្នាក់គត់ដែលយកលំនាំជ័យវរ្ម័ន្នទី៧!! (This century Sam Rainsy is the best one of Cambodia leader)

សំរាប់កម្ពុជា គឺរាប់សិប សតវត្សរ៏ ជាច្រើនកន្លងមក ពោល ក្រោយ ស្តេចជ័យវរ្ម័ន្នទី៧មក គឺប្រជាជាតិ កម្ពុជា យើង នៅមិន ធ្លាប់មានមេដឹកនាំ ប្រទេស ម្នាក់ណា ដែល និយមយក ប្រយោជន៍ សង្គមជាតិ និង សុខទុក្ខ ប្រជារាស្រ្ត ជាធំ នោះឡើយ ផ្ទុយទៅវិញ ជារឿយៗ គេតែងតែ ប្រទះឃើញ មេដឹកនាំ កម្ពុជា ស្ទើរតែ គ្រប់តំណ ចេះតែកាត់ទឹកដី ឲ្យទៅ ប្រទេស ជិតខាង និងធ្វើទុក្ខ បុកម្នេញ មកលើ ប្រជារាស្រ្ត ស្លូតត្រង់ ដើម្បី បំពេញនូវ មហិច្ឆិតា ផ្ទាល់ខ្លួន តែប៉ុណ្ណោះ ។

តែនៅសតវត្សរ៏នេះ យើងឃើញ មានលោកប្រធាន សម រង្ស៊ី ដែលជាវីរជន កម្ពុជាតែ មួយគត់ ដែលមាន មនោចិត្ត និងឆន្ទះ ដឹកនាំប្រជាជាតិ ទៅតាមលំនាំ ព្រះបាទជ័យវរ្ម័ន្នទី៧  ជាគោលក្នុងការ ដឹកនាំ សង្គមខ្មែរ យើងបច្ចុប្បន្ននេះ ។ ម្យ៉ាងទៀតលោកបាន យកសេចក្តីសុខ ផ្ទាល់ខ្លួន របស់លោក មកដូរនូវ សេចក្តីសុខ  គ្រប់យ៉ាង ជូនប្រជាជាតិ កម្ពុជាទាំងមូល ដោយពុំមាន ការរើសអើង និន្នាការ អ្វីឡើយ ។ ដូច្នេះ ពលរដ្ឋ កម្ពុជា គ្រប់និន្នាការ ទាំងអស់ ត្រូវតែរួបរួមគ្នា ដើម្បីនាំយក លោកប្រធាន សម រង្ស៊ី លើកមក អង្គុយកៅអី នាយករដ្ឋមន្រ្តី កម្ពុជាយើង ឲ្យបានកាន់តែ ឆាប់រហ័សបំផុត ទាន់ពេលវេលា ដែលយើងអាច ស្រោចស្រង់បាន ៕

For the Cambodia, is so many centuries over. It means after King Jey Varakmon 7th, our social is not never had another good leadership who take care the nation and people interested. But, otherwise we always met so many leaders that cut the border to the neighboring country and to bother greatly people to satisfy their ambition only.

But for this century, we have Sam Rainsy is the best one of Cambodia hero that have sty of leading the same king Jey Varakmon 7th, otherwise take out his safety and tried to do action for the Khmer national prosperity without racism, so we are all trend of Cambodian must be joint together to bring Sam Rainsy be a president of the kingdom of Cambodia as soon as, that  we can help our country and go forward developing country.

បក្ស កឹម​ សុខា មានតែពាក្យសុំដាក់បេក្ខភាព តែគ្មានបញ្ជីឈ្មោះ !!! (Kim Sokha Party puts the apply forms but have no list of candidate name)

នៅដំណាក់កាលនៃការដាក់បញ្ជី បេក្ខភាពឈរឈ្មោះបោះឆ្នោត សំរាប់ការបោះ ឆ្នោតជ្រើសរើស សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៅអាណត្តិទី៣នេះ គណបក្ស សិទ្ធិ មនុស្ស លោក កឹម សុខា ជាង៨០ភាគរយ នៃឃុំ សង្កាត់ ដែលគណបក្ស មួយនេះ បានដាក់ ពាក្យស្នើសុំ ដាក់បេក្ខភាព គឺពុំមានបញ្ជី ឈ្មោះសមាជិក ដែលធ្វើ ជាបេក្ខភាព ក្រុមប្រឹក្សាឃុំ សង្កាត់ នោះឡើយ ។

ករណីនេះ បង្ហាញឲ្យឃើញថា គណបក្ស សិទ្ធិ មនុស្ស លោក កឹម សុខា ពុំមានលក្ខណៈ ជាគណបក្ស ដែលបង្កើតឡើង ដើម្បីធ្វើការ ផ្លាស់ប្តូរសង្គម នោះឡើយ គឺមានន័យត្រឹមតែ ជាក្រុមមនុស្ស ស៊ីឈ្នូលនយោបាយ ឲ្យគណបក្ស កាន់អំណាច តែប៉ុណ្ណោះ ។ ត្រង់ហ្នឹងហើយ ដែលយើងនិយាយ ត្រង់ៗថា ក្រុមលោក កឹម សុខា ពូកែនិយាយ បំភាន់មតិ អ្នកប្រជាធិបតេយ្យ ឬអ្នកស្នេហាជាតិ តែក្រុមនេះ ពុំមាន សកម្មភាព ច្បាស់លាស់ ក្នុងការចុះ ធ្វើសកម្មភាព ទៅតាមទ្រឹស្តី ដែលក្រុមនេះ បានកំពុងតែសូត្រ យ៉ាងស្ទាត់មាត់ ដូចសេកនោះទេ ។ តើនេះ ហើយឬ ដែលលោក កឹម សុខាខ្លួនឯង អួតអាងថា ជាអ្នកប្រជាធិបតេយ្យ ឬជាអ្នកស្នេហាជាតិ មាតុភូមិនោះ? ឲ្យតែមកដល់ថ្ងៃបោះ ឆ្នោតម្តងៗ ក្រុមរបស់គាត់ ពួតដៃគ្នាវាយបំបែកតែកម្លាំង គណបក្ស សម រង្ស៊ី តែមួយគត់ ដែលជា គណបក្សមួយ កំពុងត្រូវបាន ជាតិសាសន៍កម្ពុជាទូទៅ និងជាតិសាសន៍ អន្តរជាតិ ដទៃជាច្រើន មានការគាំទ្រ និងមានជំនឿ យ៉ាងមុតម៉ាំថា “ដើម្បីធានាបាននូវ ប្រជាធិបតេយ្យ ពិតប្រាកដ និង ការអភិវឌ្ឍន៏ពិតប្រាកដ ត្រូវតែនាំយកលោកប្រធាន សម រង្ស៊ី ដឹកនាំសង្គម កម្ពុជាឲ្យខាងតែបាន” ។ បើដូច្នេះ យើងនៅតែ ហ៊ាននិយាយ យ៉ាងពិតប្រាកដថា ក្រុមលោក កឹម សុខា ជាក្រុមមនុស្ស យករឿងនយោបាយ មកធ្វើជាមុខរបរ ដើម្បីរកប្រាក់ចិញ្ចឹម ជីវិតផ្ទាល់ខ្លួន និងក្រុមបក្ខពួក ខ្លួនតែពីរបីនាក់ ដែលចេះនិយាយរត់មាត់ដូចគេកោសអណ្តាត ឲ្យនិយាយតែប៉ុណ្ណោះ ៕

In the time to put the candidate of Commune-Sangkat councilors election. Kim Sokha party just put the apply form, but have no list of candidate name in 80 percents of the Commune-Sangkat.

This shown that, Human Right Party (Kim Sokha) is not the party have the real concept to change the Khmer social problems. They set up this party to do action to isolate the voice of Sam Rainsy Party supporter, and give the winner to CPP.

From now on, for hold Khmer nation and international community are believe on president Sam Rainsy, who have the real concept to bring the real democracy to the country and have ability to do the real developed.

But, for Human Right Party (Kim Sokha), just the group of the men who find the profit in the way of political to feed their family only. (សូមជួយបង្ហាត់ខ្ញុំផង Help to teach my English).

សកម្មភាពគណបក្ស ខេត្តបាត់ដំបង ពីថ្ងៃទី១៨-២០ ខែ កុម្ភះ ឆ្នាំ ២០១២ !!!

ដោយឈរលើផែនការ នៃការរៀបចំបេក្ខភាព ក្រុមប្រឹក្សា ឃុំ សង្កាត់ សំរាប់ការបោះឆ្នោត អាណត្តិទី៣ ឆ្នាំ២០១២ នេះ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង បាន ចុះរៀប ចំតាមស្រុក ក្រុង ជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ នៅថ្ងៃទី ១៨ វេលាម៉ោង ០៩ព្រឹក ចុះរៀបចំ នៅក្រុង បាត់ដំបង ទទួលបាន បេក្ខភាព សរុប ២០៩នាក់ នៅម៉ោង ១៤ល្ងាច នៅស្រុកឯកភ្នំ ទទួលបានបេក្ខភាព សរុប ៧៣ នាក់ និងថ្ងៃទី១៩ ម៉ោង០៩ព្រឹក លោក សុវណ្ណា ពីសាខា អនុប្រធាន ក្រុមប្រឹក្សាគណបក្សខេត្ត និងលោក ជា ជីវ ហិរញ្ញិក ក្រុមប្រឹក្សាគណបក្សខេត្ត ចុះរៀបចំ នៅស្រុកថ្ម គោល ទទួលបាន បេក្ខភាពសរុប ២១៦នាក់ និងនៅថ្ងៃទី ២០ ម៉ោង០៩ព្រឹក លោក សុវណ្ណា ពីសាខា អនុប្រធាន ក្រុមប្រឹក្សាគណបក្សខេត្ត និងលោក ជា ជីវ ហិរញ្ញិក ក្រុមប្រឹក្សាគណបក្សខេត្ត ចុះរៀបចំ នៅស្រុកសង្កៃ ទទួល បាន បេក្ខភាពសរុប ២០០នាក់។

សរុប មកដល់ថ្ងៃនេះ ក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង រៀបចំបេក្ខភាព បាន៩០ភាគរយ ហើយ។ ប៉ុន្តែ យើងនៅ ធ្វើការត្រួតពិនិត្យ ឯកសារគតិយុត្តមួយចំនួនទៀត ទៅ តាមការណែនាំ របស់គណៈកម្មាធិការ ជាតិរៀបចំ ការ បោះឆ្នោត។ តែទោះជាយ៉ាងណា ក៏យើងអាចធ្វើការ វាយ តម្លៃបានថា ការរៀបចំបញ្ជីបេក្ខភាព ក្រុមប្រឹក្សាឃុំ សង្កាត់ នៅខេត្តបត់ដំបង នឹងមាននៅគ្រប់ឃុំ សង្កាត់ ទាំង ១០២ នៅទូទាំងខេត្ត។

ទោះជាយ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាគណ បក្ស ខេត្តបាត់ដំបង នៅតែបន្តចុះធ្វើសកម្មភាព ជាក់ស្តែង ជាបន្តបន្ទាប់ ទៅតាមផែនការ របស់គណបក្ស ដើម្បីឲ្យ គណបក្ស ទទួលបាន ជ័យជំនះ ក្នុងការបោះឆ្នោត ជ្រើស រើស សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១២ ខាងមុននេះ។ សកម្មភាព ដែលយើង ត្រូវបន្តអនុវត្ត មាន ៖ ការរៀបចំជ្រើសរើស ភ្នាក់ងារសង្កេតការណ៏ គណបក្ស, ការចុះពង្រឹងសមត្ថភាព បេក្ខភាព និងភ្នាក់ងារគណបក្ស, និងការចុះប្រជុំបហាជន ។ល។ និង។ល។៕

ការរៀបចំបេក្ខភាពក្រុមប្រឹក្សាឃុំ នៅស្រុករុក្ខគីរី, មោង និងគាស់ក្រឡ!

នៅថ្ងៃទី ១៦ ខែ កុម្ភះ ឆ្នាំ ២០១២ លោក សោ ចាន់ដេត អនុប្រធានក្រុមប្រឹក្សា គណបក្ស ខេត្ត បាត់ដំបង និងសហការី បានចុះទៅរៀបចំ បេក្ខភាព ក្រុមប្រឹក្សាឃុំ នៅស្រុករុក្ខគីរី, ស្រុកមោងឫស្សី និង ស្រុកគាស់ក្រឡ ដោយមានបេក្ខភាព ដាក់ពាក្យសុំ ឈរឈ្មោះមាន ៖ ស្រុករុក្ខគីរី ១០០នាក់, ស្រុកមោង ឫស្សី ២៤៨នាក់ និងស្រុកគាស់ក្រឡ ៧០នាក់។

នៅថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០១២ អ្នកតំណាងរាស្រ្ត មូរ សុខហួរ ប្រធានគណបក្ស ខេត្តបាត់ដមបង និង សហការី បានចុះទៅរៀបចំ បេក្ខភាព នៅស្រុក បវេល ដែលមាន បេក្ខភាព ដាក់ពាក្យសុំឈរឈ្មោះ ចំនួន ១៦៣នាក់ រីឯលោក ប៉ែន ឈុនសារ៉ាវ័ន្ត ប្រ ធានក្រុមទ្រទ្រង់ ក្រុមប្រឹក្សាគណបក្ស ស្រុករតនមណ្ឌល បានចុះទៅរៀបចំ នៅស្រុករតនមណ្ឌល ដែលមាន សមាជិក ដាក់ពាក្យឈរឈ្មោះ ចំនួន ៧៣នាក់។ ដោយកាល ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ១៣ ខែ កុម្ភះ ឆ្នាំ ២០១២ លោក ឌឹម សារឿន ប្រធានក្រុមការងារ ស្រុកសំឡូត បានចុះទៅរៀបចំ នៅស្រុកសំឡូត ដែលទទួលបាន បេក្ខភាព ចំនួន ៧៦នាក់។

សរុបសេចក្តីមក ស្រុកទាំង ៦ខាងលើ គឺបានរៀបចំ បេក្ខភាព បានគ្រប់ចំនួន ត្រឹមត្រូវ គ្រប់ឃុំ ទាំងអស់ ទៅតាមផែនការ របស់គណបក្ស ដាក់មក។ មិនតែ ប៉ុណ្ណោះ គឺថែមទាំង មានសមាសភាព គ្រប់វ័យ នៃ ភេទ ទាំងពីរ បានលាយចូល ជារបាយ ទាំងអស់ នៃ ឃុំនីមួយៗ។ មានន័យថា មានទាំងកំលាំងមនុស្សន ចាស់ ទាំងកំលាំងយុវជន និងកំលាំងចលនាស្រ្តី បាន ចូលមក ឈរឈ្មោះជាមួយ គណបក្ស សម រង្ស៊ី ប្រ កបដោយ ភាពអង់អាច ក្លាហានបំផុត។

សកម្មភាព នៃការរៀបចំ កំលាំងមូលដ្ឋាននេះ បាន បង្ហាញ ពីភាពខ្លាំង របស់គណបក្ស សម រង្ស៊ី នៅ មូល ដែលកំពុងតែ មានប្រៀបជាមួយ គណបក្ស ប្រជាជនកម្ពុជា។ សកម្មភាពនេះ ជាសញ្ញាបញ្ជាក់ ថា គណបក្ស សម រង្ស៊ី នឹងទទួលបាន ជ័យជំនះ នាការ បោះឆ្នោត ខាងមុខៗនេះ យ៉ាងពិតប្រាកដ។ បើដូច្នេះ មែន ប្រជាពរដ្ឋ កម្ពុជាយើង ក៏ដូចសង្គមជាតិ យើង ទាំងមូល ច្បាស់ជាមានសង្ឃឹមថា នឹងទទួលបាន អភិវឌ្ឍន៏ ពិតប្រាកដ ប្រកបដោយ ប្រសិទ្ធិភាព ដូច ប្រទេសជាតិ ដទៃទៀត ជាក់ជាមិនខាន។

មានន័យថា “ជ័យជំនះ គណបក្ស សម រង្ស៊ី គឺជា ជ័យជំនះ របស់ប្រទេសជាតិខ្មែរ ទាំងមូល និង ជ័យជំនះ ប្រទេសខ្មែរ គឺជាជ័យជំនះ របស់ប្រជា ពលរដ្ឋខ្មែរ ទាំងអស់គ្នា”។

ការចុះរៀបចំបេក្ខភាពក្រុមប្រឹក្សាឃុំ នៅស្រុកសំពៅលូន ភ្នំព្រឹក និងកំរៀង!!

នៅថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១២ លោក សោ ចាន់ដេត អនុ ប្រធាន ក្រុមប្រឹក្សាខេត្តបាត់ដំបង និង សហការី បាន ចុះ ទៅ រៀបចំបេក្ខភាព ក្រុមប្រឹក្សាឃុំ នៅស្រុក សំលូន, ស្រុក ភ្នំព្រឹក និងស្រុកកំរៀង ដោយមាន បេក្ខភាព ដាក់ពាក្យ ឈរឈ្មោះ នៅស្រុកសំពៅលូន មាន  ៧៨នាក់, ស្រុក ភ្នំព្រឹក មាន ៦៧នាក់ និងស្រុក កំរៀង មាន ៧៦នាក់។ បេក្ខភាព នៅក្នុងស្រុក ទាំងបី ខាងលើ សុទ្ធតែបានបំពេញ ឯកសារ ទៅតាមការ ណែនាំ របស់គណៈកម្មការ រៀបចំ ការបោះឆ្នោត ទាំងអស់ ដូចជា ការបំពេញឯកសារ ប្រវត្ត រូបសង្ខេប ដោយខ្លួនឯង ដែលមានភ្ជាប់ រូបថតចំនួន ៥ សន្លឹក ដែលមួយសន្លឹក ទុកសំរាប់បិត ក្នុងប្រវត្តរូបជូនមក គណបក្ស ។ ប៉ុន្តែអ្វីដែលគួឲ្យធ្វើគត់សំគាល់នៅពេលនេះ សំរាប់គណបក្ស សម រង្ស៊ី គឺយើងសង្កេតឃើញ ថា ទាំងថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន និងអ្នកគាំទ្រ មានសភាពស្វាហាប់ ជាងពេលណាៗទាំងអស់។

សកម្មភាពគណបក្ស សម រង្ស៊ី មូលដ្ឋាន នៅពេល នេះ គឺបានបង្ហាញ អំពី សន្ទុះនៃការគាំទ្រ គណបក្ស សម រង្ស៊ី នៅមូលដ្ឋាន មានការកើនឡើង យ៉ាងខ្លាំង រហូត មានភាពប្រាកដនិយមថា “គណបក្ស សម រង្ស៊ី នឹងទទួលបាន ជ័យជំនះ ក្នុងការបោះឆ្នោត នាពេលខាងមុខៗនេះ។

លោក សោ ចាន់ដេត ក្នុងនាមថ្នាក់ដឹកនាំគណបក្ស ខេត្តបាត់ដំបង បានសំដែងនូវ ការកោតសរសើរ ចំពោះ ថ្នាក់ដឹកនាំ គណបក្ស នៅមូលដ្ឋាន ដែលបាន ខិតខំ បំពេញការងារ ជូនគណបក្ស ក៏ដូចជា ការបំ ពេញ កាតព្វកិច្ច ដើម្បីជាតិ មាតុភូមិ ប្រកបដោយ ជោគជ័យ យ៉ាងត្រចេះត្រចង់។ មានន័យថា តំបន់ អតីតអ្នកតស៊ូ ដាច់ស្រយ៉ាលទាំងបីនេះ បានរៀបចំឲ្យមាន បេក្ខភាព ឈរឈ្មោះបោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា សង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២ នេះ បានគ្រប់ឃុំទាំងអស់ នៃស្រុកបីនេះ។ ទាំងអស់នេះ ក៏ដោយសារ តែកំលាំងអ្នកតស៊ូ ទាំងអស់បាន យល់យ៉ាងច្បាស់ថា “មានតែគណបក្ស សម រង្ស៊ី មួយគត់ ដែលជា ជម្រើស សម្រាប់ប្រជាជាតិ កម្ពុជាយើងទាំងមូល”៕

តាមដាន

Get every new post delivered to your Inbox.