បញ្ហាប្រឈមរបស់ យុវជន កម្ពុជា បច្ចុប្បន្ន …!!!
ភ្នំពេញៈ ក្រុមអ្នកឃ្លាំ មើលពីដំណើរ វិវត្ដ នៃសមាគម អាស៊ាន បាននិយាយ ថា យុវជន គឺជា ធនធាន ដ៏មានសារៈ សំខាន់ និងមាន សក្តានុពល ក្នុងការ អភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ប្រកបដោយ និរន្តរភាព ដែលទាមទារ ឲ្យរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ រួមទាំង វិស័យឯកជន ផ្តោតការ យកចិត្តទុក ដាក់ជាចាំបាច់។
លោក ជាង សុខា នាយក ប្រតិបត្តិអង្គ ការអភិវឌ្ឍន៍ ធនធានយុវជន បានថ្លែង ទៅកាន់ ក្រុមយុវជន ជាង៥០០ នាក់នៅក្នុង វេទិកាយុវជន ប្រចាំ ឆ្នាំលើកទី៩ ស្តីពី «ដំណើរ របស់ យុវជន កម្ពុជា ឆ្ពោះទៅកាន់ អាស៊ាន» នៅឯវិទ្យា ស្ថានជាតិ អប់រំកាល ពីម្សិលមិញថា យុវជន គឺជាកម្លាំង ចលករ ដ៏សំខាន់ បំផុតដែល មិនអាចខ្វះ បានទាំងពេល បច្ចុប្បន្ន និងនៅ ពេលអនាគត ក្នុងការផ្លាស់ ប្តូរនិងការ អភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម ប្រកប ដោយ និរន្តរភាព សម្រាប់ អាស៊ាន ក៏ដូចជា ពិភពលោក ទាំងមូល។ លោក បន្តថា ៖ «ការអប់រំ ចំណេះដឹង មុខជំនាញ វិជ្ជាជីវៈ ការចែក រំលែកបទ ពិសោធគ្នា ទៅវិញទៅមក រវាង យុវជន និងយុវជន ក្នុងសហគ មន៍អាស៊ាន គឺជាមធ្យោ បាយដ៏មាន ប្រសិទ្ធភាព សម្រាប់ ឲ្យយុវជន ក្លាយជា អ្នកដឹកនាំ និងទទួល ខុសត្រូវលើ ជោគវាសនា អនាគត ប្រទេស ជាតិ របស់ពួក គេនីមួយៗ»។
ជាមួយគ្នា នេះដែរ លោក សុក សំអឿន នាយក ប្រតិបត្តិ អង្គការ ក្រុមអ្នក ច្បាប់ការពារ សិទ្ធិកម្ពុជា បានថ្លែង នៅក្នុង ពិធីកាល ពីម្សិលមិញថា ស្របពេល ដែលអាស៊ាន កំពុងតែ មានការវិវត្ត ថ្មីកាន់តែច្រើន ឡើងការធ្វើ សមាហរណកម្ម ភាវូបនីយកម្ម ទាំងផ្នែក នយោបាយ ការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម ការប្រកួត ប្រជែង ទីផ្សារការ ងាររបស់ យុវជនកាន់តែ មានភាព បើកទូលាយ ខ្លាំងឡើង មួយកម្រិត ថែមទៀត។ ប៉ុន្តែវាក៏ មានគុណវិបត្តិ ផងដែរ សម្រាប់ យុវជនកម្ពុជា។
លោកមាន ប្រសាសន៍ថា ៖ «មកទល់ ពេលនេះ យុវជន កម្ពុជាយើង ភាគច្រើន នៅ មិនទាន់ មានការ ចាប់អារម្មណ៍ និង ត្រៀមខ្លួន សម្រាប់ ទទួលយក នូវកាលា នុវត្តភាព ថ្មីរបស់ អាស៊ាន នៅឡើយទេ»។
លោក សុក សំអឿន បានអំពាវ នាវដល់ ប្រមុខរដ្ឋាភិបាល កម្ពុជា ឲ្យជំរុញ ដល់គ្រប់ ស្ថាប័ន ពាក់ព័ន្ធនានា ធ្វើយ៉ាងណា ផ្តល់ការ លើកទឹកចិត្ត និងការផ្តល់ ឱកាស បណ្ដុះបណ្តាល ការងារជំនាញ បន្ថែមដល់ សិស្ស និសិ្សត ដែលមិន ទាន់មាន ការងារធ្វើ ក្រោយ ការបញ្ចប់ ការសិក្សាបាន ទទួលនូវមុខ ជំនាញ និងបទ ពិសោធ ដើម្បីយក ទៅប្រកួត ប្រជែងទីផ្សារ ការងារ ជាមួយ យុវជន នៃបណ្តា ប្រទេស សមាជិក អាស៊ាន ផ្សេងទៀត។
យោងតាម សេចក្តីព្រាង គោលនយោបាយ យុវជនជាតិ កម្ពុជាឆ្នាំ ២០១០ របស់ ក្រសួង អប់រំយុវជន និងកីឡា បានកំណត់ អាយុយុវជន ចាប់ពី១៥ ឆ្នាំទៅ ៣០ឆ្នាំ។ យុវជន ដែលស្ថិត ក្នុងចន្លោះ អាយុនេះ នៅទូទាំង ប្រទេស មានចំនួន ៣៣ ភាគរយ នៃចំនួន ប្រជាជន កម្ពុជាសរុប ១៤ លាននាក់ ដែលពួក គេភាគច្រើន ជាសិស្ស និសិ្សត កម្មករ កសិករ និងមួយ ចំនួនទៀត ជាមន្ត្រីរាជការ ។
លោក ពៅ សុវណ្ណារិទ្ធិ អាយុ២៣ ឆ្នាំ ដែលទើប បញ្ចប់ការ សិក្សាបរិញ្ញា បត្រសេដ្ឋកិច្ច នៃសាកល វិទ្យាល័យ នីតិសាស្ត្រ បឹងត្របែក កាលពីឆ្នាំ ២០១០ បានថ្លែងថា ៖ «ការធ្វើ សមាហរ ណកម្មយុវជន អាស៊ាន នៅពេល ខាងមុខ អាចមាន គុណវិបត្តិ ច្រើនជាង គុណសម្បត្តិ សម្រាប់យុវជន កម្ពុជា ដែលចំណេះដឹង និងបទ ពិសោធ នៅមាន កម្រិត នៅឡើយ»។
កញ្ញា ប៉ែន ស្រីលីន អាយុ ២២ ឆ្នាំ ជានិស្សិត សេដ្ឋកិច្ចឆ្នាំទី ៣ នៅសាកល វិទ្យាល័យ ជាតិគ្រប់ គ្រងបាន បន្ទរថា យុវជនកម្ពុជា នៅមិនទាន់ បានត្រៀមខ្លួន នៅឡើយទេ ខណៈ ការផ្តល់ព័ត៌មាន ស្តីពីការវិវត្ត ផ្នែកនយោបាយ ផ្សេងៗរបស់ អាស៊ាន មិនត្រូវ បានផ្សព្វ ផ្សាយឲ្យបាន ទូលំទូលាយ។
កញ្ញាបន្តថា ៖ «ខ្ញុំកាន់តែ បារម្ភថែមទៀត ចំពោះការ ស្វែងរក ការងារធ្វើ ពីព្រោះខ្ញុំ នឹងត្រូវ ប្រកួតប្រជែង ការងារ ជាមួយ យុវជន មកពីបណ្តា ប្រទេស ផ្សេងទៀត ក្នុង អាស៊ាន»៕