ឮពីតុកាហ្វេ ៖ លោកពូម្នាក់និយាយអំពី “បីសាចអាវខ្មៅ” …

ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ វេលាម៉ោង ប្រមាណ ៩:០០ព្រឹក វិទ្យុជាតិ នៅក្រុងភ្នំពេញ ប្រកាស ទំលាកអាវុធ ចុះចាញ់ ខ្មែរក្រហម ឬបីសាចអាវខ្មៅ។ នៅខេត្តបាត់ដំបង ឧត្តមសេនីយ៍ សេក សំអៀត អភិបាល ខេត្តបាត់ដំបង និងមេបញ្ជាការ យោធភូមិភាគទី៥ ប្រជុំប្រមូល នាយទាហ៊ាន សំខាន់ៗ ដើម្បីទប់ទល់។ ពេលនោះមតិ២ បានផុសឡើង គឺ នាយទាហាន  ដែលនិយម ស្តេចសីហនុ បានប្រឆាំង នឹងគំនិតទប់ទល់ ព្រោះគេសង្ឃឹម ថាបក្សពួកខ្លួន ឬសម្តេចឪត្រឡប់ មកវិញ ហើយ។ មាននាយទាហាន មួយចំនួន ដូចជាឧត្តមសេនីយ៍ ឡេង រ៉ាអ៊ុល  មេបញ្ជាការរង  យោធភូមិភាគទី៥ លោកវរៈ សេនីយ៍ទោ  វេន ស្អាង នាយការិយាល័យទី២ វរៈសេនីយ៍ឯក ឡារ៉ាញបូង៉ាង នាយកការិយាល័យទី៣ វរៈសេនីយ៍ទោ      ស៊ីសុវត្តិកុសរៈ នាយកការិយាល័យទី១ នៃសេនាធិការភូមិភាគ ហាក់ដូចជា សប្បាយចិត្តជាងគេ ហើយខ្លះ ស្លៀកពាក់ ខ្មៅដូច ខ្មែរក្រហម ខ្លះស្លៀកពាក់ ជាទាហាន ទើបចេញពីសាលា មានដាវសៀត និងចង្កេះទៅ ទទួលខ្មែរក្រហម  (  ឬ បី សាច អាវខ្មៅ នៅផ្សារ អន្លង់វិល នៅវេលាម៉ោង ៤:៣០នាទីល្ងាច ) ។ ពេលនោះដែរ វជ្ជបណ្ឌិត តាន់ ប៉ុក        ជានាយក ពេទ្យទាហាន  (២០១) និង សហការី បួននាក់ទៀត ត្រូវបាន បីសាច អាវខ្មៅយក ទៅសម្លាប់ ចោលនៅ ក្រោយកសិកម្ម បឹងរាំង  ខេត្តបាត់ដំបង ។ ពេលនោះដែរ ក្រុមបីសាច អាវខ្មៅបាន ប្រកាសថា គេឈ្នះដោយ ចុងអាវុធ  មិនមែន ដោយការ ចរចារទេ។ នាយទាហាន ជាន់ខ្ពស់ និងនាយក មន្ទីរជុំវិញ ខេត្តត្រូវគេ នាំយកទៅ ទទួលសម្តេច សី ហនុ នៅភ្នំធិបតី  ហើយនាយ ទាហាន ថ្នាក់អនុសេនីយ៍ ត្រូវគេប្រមូលយកទៅសម្លាប់ចោលនៅថ្មគោល បត់កង និងកសិកម្ម ទួលសំរោង ។

រីឯនាយ ទាហានរង និងពល ទាហាន ត្រូវបានគេ ប្រមូលយក ទៅបំរុងចោល នៅតាគ្រាម តាង៉ែន។ នៅឯភូមិ ភាគ បូព៌ាឯ ណោះវិញ ការសម្លាប់ មានប្រហាក់ ប្រហែលគ្នា។ មានមន្រ្តី  ឬបញ្ញាវ័ន្ត ខ្លះត្រូវបាន គេសម្លាប់ ដោយទាក់ក នឹងខ្សែ ហើយយក ទោចងផ្ជាប់ ជាមួយកសេះ ហើយអោយ រត់តាមសេះ រហូតដួល សេះអូសទាល់ តែស្លាប់។ ការសម្លាប់ រង្គាលដោយ រាយប៉ាយ ដែលប្រព្រឹត្តិ ឡើងដោយ ពួកអាវខ្មៅ ថ្នាក់ភូមិភាគ ឬតំបន់ ចុះក្រោម ទៅលើ មន្រ្តី បញ្ញាវ័ន្ត ច្រើនជាង គេនៅភូមិភាគ បូព៌ា និងពាយព្យ ចាប់តាំង ពីពេលដែល គេជន្លៀស ប្រជាជន ចេញពីផ្ទះ សម្បែង រហូតដល់ ពាក់កណ្តាល ឆ្នាំ១៩៧៧។ ក្រោយពេល ខែកក្កដា ឆ្នាំ១៩៧៧ ពួកអាវខ្មៅ ភូមិភាគនិរតី ចាប់ផ្តើម វាតអំណាច ចូលមកភូមិ ភាគពាយព្យ ហើយបានចាប់  រស់ ញឹម ជាប្រធាន ភូមិភាគទៅ សម្លាប់ចោល។ ឯភូមិភាគបូព៌ា ឯណោះវិញ    គេសម្លាប់  សោ ភឹម ជាប្រធាន ភូមិភាគ ចោលដែរ។ អ្នកខ្លះ និយាយថា ពេលនោះ សម្តេចអគ្គមហា ពញាចក្រី  ហេង  សំរិន ដែលសព្វ ថ្ងៃជាប្រធាន រដ្ឋសភាជាតិ  និងជាប្រធាន កិត្តិយស គណបក្ស ប្រជាជនកម្ពុជា ជាអនុប្រធាន ភូមិភាគបូព៌ា។ ក្នុងអំណាច របស់ខ្លួនដើម ឆ្នាំ១៩៧៨ ពួកបីសាច អាវខ្មៅមក ពីភូមិភាគនិរតី បានចាប់យក ទៅដាក់គុក    និង សម្លាប់ ច្រើនទៅ លើយក បីសាចអាវខ្មៅ គ្នាឯង ដែលគេដឹង ថាឃោឃៅ បានសំលាប់ ប្រជាជនខ្មែរ ច្រើនជាង គេនៅក្នុង តំបន់នៃ ភូមិភាគបូព៌ា  និងពាយព្យ។ ដោយរអើរខ្នង ភ័យខ្លាច ពួកនិរតី ចាប់យក ទៅសម្លាប់ ចោលវិញ         ពួកអាវ ខ្មៅនៅបូព៌ា បានរត់ចូល ទៅស្រុកយួន ដើម្បីយក រួចខ្លួន។ សម្តេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ជា នាយក រដ្ឋមន្រ្តី គាត់បាន រត់យករួច ខ្លួនទៅ ស្រុកយួនដែរ។ សម្តេច ហ៊ុន សែន បានអះអាង អួតដោយភ្លេច ខ្លួនថា ឆ្នាំ១៩៧៧  គាត់កាន់ ក្តាប់កងពល មួយនៅភូមិ ភាគបូព៌ា ដែលមានយោធា មួយម៉ឺននាក់ ក្នុងនោះ មានស្រីតែ មួយរយ នាក់ទេ តែទាស់គ្នា មិនឈប់ឈរ ។ ការអះអាងបែប ភ្លេចខ្លួននេះ នៅពេល គាត់ទៅ សម្ភោធឲ្យ ប្រើប្រាស់ នូវមជ្ឈ មណ្ឌល អន្តោប្រវេស្តន៍ សម្រាប់ សិក្សានារី នៅបរិវេន សាកលវិទ្យា ល័យភ្នំពេញកាល ពីថ្ងៃ   ( មិនច្បាស់កាលបរិច្ឆេទ )

ការរត់ទៅ ជ្រកកោន នៅស្រុកយួន ជាច្រើន បន្តបន្ទាប់ នៃពួកបីសាច អាវខ្មៅ ទាំងនោះ ភាគច្រើន នៅពាក់ កណ្តាល ឆ្នាំ១៩៧៨។ សូមរំលឹកថា ឆ្នាំ១៩៧៥ ដល់ ១៩៧៦ ពេលដែល ខ្មែររត់ចូល ទៅស្រុកយួន ត្រូវបាន យួននាំ យកមក ដូរជា មួយឆ្កែ របស់ពួក បីសាច អាវខ្មៅវីញ ហើយពួក បីសាចអាវខ្មៅ ទាំងនោះ បានយក ប្រជាជន ដែលយួន ចាប់យក មកដូរ នោះ ទៅពុះយក ថ្លើមឆាស៊ី ហើយប្រមាត់ កាត់ហាល ថ្ងៃទុកយក ទៅឲ្យចិន។ គេកត់សំគាល់ ថាពួកដែល រត់ទៅស្រុក យួននោះ ភាគច្រើន គឺអ្នកដែល ធ្លាប់សម្លាប់ ប្រជាជន ខ្មែរស្លូតត្រង់ និងបញាវ័ន្ត ។ ឱកាសហុចឲ្យ    លបដែលយួន បាន ដាក់រង ចាំមកហើយ ត្រូវបាន ត្រីចូលយ៉ាង ច្រើនឡើងៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ។ នយោបាយ ឈ្លានពាន ទឹកដីត្រូវបាន មកដល់  ដោយស្របច្បាប់ យកយួនបាន រៀបចំពួកខ្មែរ ដែលរត់ចូល ទៅស្រុកយួន នោះជាក្រុម -ពួក ហើយរុញ ចូលមក វាយពួក ខ្មែរក្រហម អាវខ្មៅនៅ ក្នុងស្រុកខ្មែរវិញ ដោយមាន កងពល យួននៅពី ក្រោយខ្នង។ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ វេលាម៉ោង ៨:០០ព្រឹក ស្នូរគ្រាប់ផ្ទុះ យ៉ាងខ្លាំង នៅក្រុង បាត់ដំបង នោះគឺការ ផ្ទុះឃ្លាំង គ្រាប់ក្នុង វិហាវត្ត សង្កែ         និងនៅ បន្ទាយកងទ័ព អាកាសវាល បែកចាន។ ភ្លាមនោះ យន្តហោះ មួយគ្រឿង បានបង្ហាញ ខ្លួននៅ លើអាកាស ហើយខិត ប័ណ្ណយ៉ាង ច្រើនបាន រសាត់ អណ្តែត។ ខ្ញុំបានរើស យកខិតប័ណ្ណ មួយសន្លឹក យកទៅសម្ងំ លបអាន នៅក្នុង កម្ពោធ។ ក្នុងខិតប័ណ្ណនោះ គឹជាសន្ធិសញ្ញា មួយរវាង រណសិរ្យ សាមគ្គីស ង្រ្គោះជាតិកម្ពុជា ដែលមាន ហេង សំរិន   ប៉ែន សុវណ្ណ និងជា ស៊ីម ជាអ្នកដឹកនាំ។ ខ្ញុំចាំមិន បានអស់ ហើយក៏មិន បានរក្សាទុក ដោយភ័យខ្លាច ព្រោះពេល នោះពួក បី សាចអាវខ្មៅ កំពុងជ្រួលច្របល់ និងដើចុះឡើង ប៉ុន្តែខ្ញុំនៅ ចំណាំច្បាស់ ឃ្លាសំខាន់ថា :  សាធារណរដ្ឋ សង្គម និយមវៀត ណាម និងរណសិរ្យ សាមគ្គីសង្រ្គោះ ជាតិកម្ពុជា បានចុះកិច្ច សន្យាជួយ គ្នាទៅវិញ ទៅមក ដើម្បីគោល ដៅរួមគ្នា ជួយគ្នាទៅ វិញទៅមក សន្ធិសញ្ញា នោះមានតម្លៃ រយះពេល ២៥ ឆ្នាំ។  បើភាគីខាងណាមួយ ចង់លប់ សន្ធិសញ្ញា នោះត្រូវ ប្រកាស ប្រាប់មុន ១០ឆ្នាំ។ ភាគីទាំងទ្វេរ អាចបន្តទៅ ទៀតក្រោយពី ២៥ឆ្នាំ បើមានការ ស្រុះស្រួលគ្នា។       យើងមិន ដឹងថា សន្ធិសញ្ញា នោះដោយបង្ខិត បង្ខំពីភាគីយួន ឬដោយទាល់ច្រក ឬដោយមិន យល់ព្រោះ បើគិតតាម ច្បាប់អន្តរជាតិ ២៥ឆ្នាំ គឺជាពេលវេលា មួយដ៏គ្រប់គ្រាន់ សម្រាប់កូនយួន ដែលកើត នៅលើស្រុក ខ្មែរអាយុ គ្រប់      ២៥ឆ្នាំ រៀនចេះ អក្សសាស្រ្តខ្មែរ ចេះភាសាខ្មែរ យ៉ាងស្ទាត់ជំនាញ ឯអ្នកដែលធំ ស្រាប់ក៏ចេះ ភាសាខ្មែរ  អាចមាន សិទ្ធិរស់ នៅ យ៉ាងបរិបរ និងគ្រប់គ្រាន់ ក្នុងប្រទេសខ្មែរ។ ក្រោយពេល ដែលពួកបីសាច អាវខ្មៅ បក្សពលពត រត់រប៉ាត់រប៉ាយ ទៅទិស ខាងលិច គឺជាឱកាស ល្អសម្រាប់ ទាហានយួន និងកងទ័ពខ្មែរ ដែលទើបតែ ជំរុះអាវចោល ហើយ ពាក់អាវ ព៌ណ អាចម៍សេះ ចូលមកកាន់កាប់ ភូមិ ឃុំ ស្រុក ខេត្ត មួយចំនួន ដែលពួក អាវខ្មៅ ប៉ុល ពត រត់ចោល។ ពេលនោះ ឈ្លប ភូមិ   ឃុំ ក៏គេបានរៀប ចំឲ្យមានកាន់ កំភ្លើងការពារភូមិ ក្រោមការគ្រប់ គ្រងរបស់ ទាហានយួន។ រដ្ឋអំណាច មូលដ្ឋាន ( ភូមិ ឃុំ   ស្រុក) ត្រូវបានយួន ចាត់តាំងឲ្យ មានឡើងដែរ។ អ្នកដែលគេ ជ្រើសរើសឲ្យ គ្រប់គ្រងភាគ ច្រើន គឺអ្នកចេះ ភាសាយួន     កូនកាត់យួន ឬអតីតខ្មែរ យួនយៀកមិញ។ ក្នុងទ័ពយួន ចាប់ផ្តើម ប្រមូលទ្រព្យ សម្បត្តិដែល គេចាត់ទុកថា           ជាជ័យ ភ័ណ្ឌនៅ ក្នុងតំបន់ដែល គេកាន់កាប់ ចាប់តាំងពីមាស ប្រាក់     សម្ភារៈ ប្រើប្រាស់ ផ្សេងៗដែល គេជួបប្រទះ តាំងពី ធុនតូច រហូតដល់ធំ ឲ្យតែគេដឹក យកទៅស្រុក យួនរួច សូម្បីតែដែក សាក់ស៊ីឡានចាស់ៗ ក៏មិនសល់ដែរ ។  កុំថាឡើយ ត្រឹមតែរបស់ របរប្រើប្រាស់ ស្បៀងអាហារ សូម្បីតែសត្វ ពស់រស់នៅរន្ធក្នុងដី ក៏យួនបាន បញ្ជាឲ្យ អាជ្ញាធរ ដែលគេ លើបន្តបង្ខំ ឲ្យប្រជាជនចាប់ និងជីកយក មកប្រគល់ឲ្យគេ ដើម្បីស្ងោ ធ្វើជាកាវ រាប់តោន ដឹកយក         ទៅស្រុក យួនដែរ ពិសេសពពួក សត្វពស់ដែល មានពិស ។ ចង់ដឹងរឿងនេះ សួរលោក មន អតិតអភិបាលស្រុក ស៊ីសុផុន។ ផ្ទះសម្បែង     ដីធ្លី      ជាពិសេសនៅក្នុងក្រុង         ឬទីប្រជុំជនត្រូវគេប្រមូលជារបស់ជ័យភ័ណ្ឌ     ហើយគេបែងចែកទៅ

តាម បក្សពួក ឬលក់ឲ្យ ប្រជាជន សាមញ្ញ។ ក្រៅពីដីស្រែ ដែលគេចែក ឲ្យប្រជាជនម្នាក់ៗ បន្តិចបន្តួចនោះ ក្រៅពីនេះ     គឺដីរបស់ ជ័យភ័ណ្ឌ ទាំងអស់។ ចំពោះមនុស្ស ឬប្រជាជនវិញ ត្រូវគឹចាត់ទុក ជាទស់ករ ឬឈ្លើយសឹក។ ទាសករ  ឬឈ្លើយ សឹកខ្មែរ ត្រូវបាន គេប្រើឲ្យដឹក ជញ្ជូនគ្រាប់ ឲ្យទ័ពឆ្លង កាត់ចំការមីន ទាំងល្ងឹតល្ងង់។ មួយចំនួន ធំត្រូវបានគេ បញ្ជូនចូលទៅ ក្នុងកំណែន (ក៥) ដើម្បីកាប់ព្រៃ ក្នុងចំការមីន ជញ្ជូនគ្រាប់ឲ្យ កងទ័ពបណ្តាល ឲ្យប្រជាជនខ្មែរ ស្លាប់      របួស  និងពីការ រាប់ពាន់ រាប់ម៉ឺននាក់ បន្សល់ទុកនៅ ក្មេងកំព្រា ស្រីមេម៉ាយរាប់ពាន់ រាប់ម៉ឺននាក់ដែរ។ តើការបញ្ជូន ប្រជាជន ខ្មែរឲ្យទៅស្លាប់ របួសក្នុងកំណែន ក៥នេះ យួន ឬអ្នកដឹកនាំ ខ្មែរជាអ្នក ទទួលខុសត្រូវ។ តើការ ចាត់តាំង ឲ្យទៅស្លាប់ របួសនោះវា ស្រាលជាង កាសម្លាប់ ដោយបង្អត់ អាហារ និងការវាយ ចោលក្នុងរបប (ខ្ចីដៃសម្លាប់) និង សម្លាប់ដោយ ផ្ទាល់ដៃ។ យើងមានការ សោកស្តាយ ដែលតុលាការ កាត់ទោស ពួកបនប្រល័យ ពួជសាសន៍ខ្មែរ        កាត់យក ត្រឹមតែមុនថ្ងៃ ៧មករា ឆ្នាំ១៩៧៩។ ទាំងនេះមក ពីពួកអ្នក ដឹកនាំខ្មែរ និងអ្នក កំពុងកាន់ អំណាចក្នុង ប្រទេស ខ្មែរ ដែលជាអតីត បីសាចអាវខ្មៅ មួយចំនួនភ័យ ខ្លាចខ្លួនចូល ទៅក្នុងរង្វង់ ក្រចកសេះ   ហើយការឡៃច្បាប់ កាត់ទោស បនប្រល័យពួជសាសន៍ ខ្មែរខុសពីប្រទេសគេ។ ជាការកាន់តែ គួរឲ្យសោកស្តាយ ថែមទៀតនោះ ត្រង់ថា : គេមិនចាប់ យក មេដឹក នាំបិសាច អាវខ្មៅត្រឹម ថ្នាក់តំបន់ និងថ្នាក់ភូមិ ភាគយក មកកាត់ទោស ផង     ព្រោះពួក ទាំងនោះហើយ ដែលសំលាប់ ជនស្លូតត្រង់ បញ្ញាវ័ន្តខ្មែរច្រើន ជាងគេ មិននិងចាប់ បញ្ជូនមក ថ្នាក់លើ (យកទួលស្លែង)។    គួរឲ្យកាន់ តែចង់សើច ណាស់ទៅទៀត នោះត្រង់ថា អ្នកច្បាប់របស់ អង្គការសហ ប្រជាជាតិ ប្រទេសធំៗ ដែលជាអ្នក ជួយរក យុត្តិធម៌ ឲ្យជនរង្គ្រោះ ខ្មែរនោះ ទន់ជ្រាយ ហើយ បណ្តែតបណ្តោយ ឲ្យច្បាប់កាត់ទោស ពួកបីសាចអាវ ក្រហម នោះ ស្រាល ពេកទៅ តាមចិត្ត ឬពង្វាង របស់ពួក អតិតបីសាច អាវក្រហម ដែលកំពុង កាន់អំណាច ក្នុងប្រទេសខ្មែរ។    ដោយ មើលឃើញពី ច្បាប់ឡប់ឡែ បែបនេះ ហើយបានជា សហរដ្ឋអាមេរិក នៅតែអល់អែក ពុំព្រមជួយលុយ មក តុលាការ កាត់ទោសពួក ខ្មែរក្រហម។ យោងទៅតាមព្រឹត្តិការណ៍ដូចបានរៀបរាប់កន្លងមក រហូតដល់ ពេលនេះ អ្វីដែល យួនដឹក ជញ្ជូនទៅ ដូចជាឈើ សម្បត្តិធម្មជាតិ មាសប្រាក់ របស់របរ ស្រូវអង្ករ ត្រីសាច់ ដីធ្លីតាមជាយដែន   និងអ្វី ដែលយួន យកមកទុក ឲ្យខ្មែរដោះស្រាយ ដូចជា ប្រជាជនយួន រាប់លាននាក់នោះ ចូលយកនៅ ក្នុងស្រុកខ្មែរ     បំផ្លាញ ទ្រព្យសម្បត្តិខ្មែរ ( ត្រីព្រៃឈើ )នោះ អ្នកដឹកនាំ គណបក្ស ប្រជាជនកម្ពុជា មិនគួរលើកយកថ្ងៃ ៧មករា    មក ធ្វើជា គុណបការៈ ទៀតសោះឡើយ ព្រោះគុណ និងស្រាយនោះ វាហាក់ដូចជា ហួសពីសមរម្យ ទៅហើយ   ល្មម ឈប់ ប្រកាស

រំលឹកគុណទៀតទៅ។ និយាយបែបនេះ យើងមិនមែន មនុស្សរមិលគុណ គេនោះទេ តែយើងខ្ញុំ យល់ថា       អ្នកដែល និកគុណយួននោះ ពញរោះគេគិត ថាអ្វីដែលយួនយក ទៅមិនមែនជាកេរ មរតកផ្ទាល់ខ្លួនឡើយ គឺរបស់ជាតិយើង។ ពួក អ្នកដឹកនាំថ្នាក់ធំៗ របស់គណបក្ស ប្រជាជកម្ពុជា ដែលមានផ្ទះសម្បែង វិទ្យារាប់រយខ្នង ដីធ្លីរាប់រយពាន់ហិកតា ឡានលុយ រាប់មិនអស់ ក្លាយជាមហាសេដ្ឋី និងសេដ្ឋីអ្នក មានស្តុកស្តម្ភ ឧកញ៉ារាប់ភ្លេច មានដុល្លាក្រាលធ្វើពូក គួរនិត គុណថ្ងៃ ២៣តុលា ឆ្នាំ១៩៩១ នោះទើបវាសមជាង ព្រោះបើគ្មានថ្ងៃ ២៣តុលានោះទេ ពួកអស់លោក ទាំងនោះ ប្រហែលជា ទៅពួនស៊ីបាយ ក្នុងផ្ទះជិះកង់ទៅ ធ្វើការដូចជា ប្រទេសឡាវអីចឹង ពីសេសត្រូវនឹកគុណ សម្តេច សី ហនុ ដែលបាន សម្របសម្រួល បែងចែកអំណាច ធ្វើឲ្យមាននាយករដ្ឋមន្រ្តី ក្បាលព២ ភ្នែក៣ ដែលបណ្តាល ឲ្យប្រទេស ជាតិហិន ហោច រលាយរលត់ព្រៃឈើ ត្រី ក្នុងស្ទឹង បឹងបួរ ទន្លេស្ទើរដាច់ពូជ យួននៅ ពេញប្រទេស នាំឲ្យមាន ការបំផ្លិចបំផ្លាញ អស់ទ្រប្យ សម្បត្តិខ្មែរដូចសព្វថ្ងៃ។

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: