នយោបាយ និងដំណើរជីវិតរស់នៅក្នុងសង្គម…….!
ខែមិថុនា 30, 2011 បញ្ចេញមតិ
បើយើងនិយាយអំពីនយោបាយ គឺមានន័យថាយើងកំពុងនិយាយអំពីស្ថានភាពជីវិតរស់នៅក្នុងសង្គមជាតិរបស់យើងទាំងអស់គ្នាសព្វថ្ងៃ។ ព្រោះនយោបាយ វាជាដំណើរឆ្ពោះទៅ រកការរៀបចំសង្គមជាតិមួយប្រកបដោយសុខ សន្តិភាព និងភាពរីក ចំរើន លើគ្រប់វិស័យ។
ដូច្នេះយើងអាចធ្វើការសន្និដ្ឋានបានថា បើក្រុមអ្នកនយោបាយល្អឡើងទៅដឹកនាំសង្គម ជាតិនោះពលរដ្ឋនៅក្នុងសង្គមជាតិនោះនឹងទទួលបានលទ្ធផលល្អ។ ប៉ុន្តែ បើក្រុមអ្នក នយោបាយអាក្រក់ជាអ្នកចាត់ចែងកិច្ចការសង្គមជាតិវិញ នោះពលរដ្ឋដែលរស់នៅក្នុង សង្គមជាតិនោះ នឹងទទួល បានតែទឹកភ្នែក និងក្តីអស់សង្ឃឹមរហូតដល់ថ្ងៃស្លាប់ទៅវិញ៕
នេះជាសកម្មភាពលោកគ្រូ អេង ឆៃអ៊ាង នៅក្នុងយុទ្ធនាការឆ្នាំ២០០៨ ខេត្តបាត់ដំបង