គណបក្ស សម រង្ស៊ី ប្រឆាំងដាច់ខាតទៅនិងអំពើពុករលួយ


ដោយសារតែអំពើពុករលួយ គឺប្រលាយទឹកលេខ០៤ ដែលលាតសន្ធឹងពីឃុំរូងជ្រៃ មកដល់ ឃុំបឹងព្រីង ស្រុកថ្មគោល ប្រវែង ១៣គីឡូម៉ែត្រ ដោយចំណាយទឹកប្រាក់អស់រាប់ស៊ិបលាន ដុល្លារ ដែលទើតែសាងសង់ហើយបានមិនដល់ មួយឆ្នាំកន្លះផង ក៏មានសភាពបាក់ដាច់ ជាហូរហែស្ទើតែគ្រប់ចំណុចទាំងអស់។

គណបក្ស សម រង្ស៊ី ប្រឆាំងយ៉ាង ខ្លាំង ក្លាបំផុត ទៅនិងអំពើពុករលួយ គ្រប់ ទម្រង់ទាំងអស់ ព្រោះអំពើពុក រលួយ វាជាសន្ទះនៃការអភិវឌ្ឍន៏ និងការគោ រពច្បាប់ឲ្យបានត្រឹម ត្រូវ។

ជាងនេះ ទៅទៀតអំពើពុលរលួយ ធ្វើ ឲ្យគ្រប់វិស័យទាំងអស់នៅក្នុង សង្គម ទាំងមូលស្លាប់មួយកន្លែង។

នៅពេលគណបក្ស សម រង្ស៊ី ធ្វើការដឹកនាំប្រទេស នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ គណ បក្ស សម រង្ស៊ី នឹងប្រយុទ្ធប្រឆាំងយ៉ាងពិតប្រាគដទៅនិងអំពើពុករលួយគ្រប់រូបភាពទាំង អស់ ដើម្បី ស្តាជីវភាព និងសេចក្តីថ្លៃថ្នូរជូនប្រជាពលរដ្ឋ និងសង្គមជាតិកម្ពុជាយើងវិញ។ បន្ទាប់មក វិស័យ ០៣ គឺគណបក្ស នឹងមុនគេជាអត្ថិភាព “វិស័យការងារ វិស័យកសិកម្ម និង វិស័យសុខាភិបាល”។

 

ការចេះស្គាល់សុខទុក្ខប្រជាពលរដ្ឋជាចរិកអ្នកនយោបាយ


ជាការពិកហើយ សកម្មភាពអ្នកនយោបាយត្រូវតែជាសកម្មភាពដើម្បីស្វែងរកសេចក្តីសុខ ចំរើនជូនប្រជាពលរដ្ឋគ្រប់និន្នាការទាំងអស់ដោយគ្មានការរើសអើង។

ប៉ុន្តែនៅក្នុងកាលៈទេសៈកំពុងតស៊ូដែលលទ្ធភាពពុំសូវគ្រប់គ្រាន់នោះ គឺការយកចិត្តទុក ដាក់កំលាំងដែលកំពុងចូលរួមតស៊ូជាមួយយើង ជាករណីចាំបាច់បំផុត។

ដូច្នេះ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១១ នេះ ខ្ញុំបានចុះទៅសួរសុខទុក្ខម្តាយយុវជន ឈ្មោះ កញ្ញា ខែន ម៉ី នៅភូមិអូរញ ឃុំបឹងព្រីង ស្រុកថ្មគោល ដែលកំពុងតែមានជម្ងឺ។

ក្នុងដំណើរចុះសួរសុខទុក្ខនេះ ខ្ញុំពុំ មាន អ្វីជូនគាត់ជាពិសេសនោះ ទេ គឺខ្ញុំបាន ត្រឹមតែផ្តល់ថវិកាជូនគាត់ ចំនួន ១០$ តែប៉ុណ្ណោះ។

ក្រោយមក ខ្ញុំក៏បានបន្តចុះសាកសួរ សុខទុក្ខអ្នកគាំទ្រ មួយចំនួនទៀត នៅក្នុង២ភូមិផ្សេងទៀត នៅក្នុងឃុំ ដោយ បានជួបសកម្មជនគណបក្ស ចំនួន ១២នាក់ផ្សេងទៀត។

“អ្នកនយោបាយខ្លាំង គឺអ្នកនយោបាយដែលមានកំលាំងគាំទ្រច្រើន”