សារៈសំខាន់នយោបាយ និងសង្គមមនុស្ស


I-តាមទ្រឹស្តី : តាមទ្រឹស្តីអ្នកប្រាជ្ញវិទ្យាសាស្រ្តនយោបាយ (អារីស្តូត) ពោលអះអាងថា នយោបាយ និងមនុស្ស ប្រៀបបានមនុស្ស និងខ្យល់អញ្ចឹងដែរ មានន័យថា ការរស់នៅរបស់មនុស្សត្រូវការខ្យល់សំរាប់ដកដង្ហើមរស់ជាចាំបាច់បំផុត ដោយមិនអាចខ្វះបានឡើយ ព្រោះថា បើអត់ខ្យល់ដកដង្ហើម គឺមនុស្សច្បាស់ជាស្លាប់ជាក់ជាមិនខាន។

I-តាមការអនុវត្តជាត់ស្តែង : នៅក្នុងសង្គមជាតិមួយ ស្ថាប័នមួយ ឫសហគមន៏មួយ គឺដំណើរការប្រព្រឹត្តទៅបានក្រោមការដឹកនាំរបស់ក្រុមមនុស្សមួយ ក្រុម។មានន័យថា គ្រប់សង្គមជាតិទាំងអស់ត្រូវតែមានមនុស្សមួយក្រុមដឹននាំ ដោយមិនអាចប្រកែកបានជាដាច់ខាត។ ប៉ុន្តែ ក្រុមអ្នកដឹកនាំទាំងនោះ ត្រូវបំពេញកតាព្វកិច្ច ៤សំខាន់ៗ ៖

១-ធានាសន្តិសុខសង្គម និងការគោរពសិទ្ធមនុស្ស ២-ធានាឲ្យមានគ្រប់សេវាសាធារណៈ ៣-ធានាឲ្យមានការអនុវត្តច្បាប់ និង៤-ធានាសេដ្ឋកិច្ចជាតិ និង គ្រួសារឲ្យមានការរីកចំរើន។ កិច្ចទាំង ០៤នេះ គឺជាការរៀបចំ និងការដឹកនាំឲ្យមានយុត្តិធម៌សង្គម។

ដូច្នេះ យើងសួរថា តើក្រុមអ្នកដឹកនាំទាំងនោះកើតមកពីណា? ចំលើយ គឺក្រុមទាំងនោះជាក្រុមអ្នកនយោបាយ។ អញ្ចឹងពលរដ្ឋទាំងអស់ បើចង់ទទួលបាន យុត្តិធម៌សង្គម ត្រូវតែចូលរួមស្វែងយល់អំពីក្រុមអ្នកនយោបាយនីមួយៗ។ ដោយឡែក អ្នកទាំងឡាយណាដែលចង់ចូលរួមចំណែកដឹកនាំវាសនាអនាគត ប្រទេសជាតិ គឺអ្នកទាំងនោះត្រូវតែចូលរួមធ្វើសកម្មភាពជាមួយក្រុមអ្នកនយោបាយ។

មានក្រុមអ្នកនយោបាយល្អដឹកនាំប្រទេស គឺសង្គមជាតិនោះនឹងទទួលបានការអភិវឌ្ឍន៏ពិតប្រាកដ។

យល់អំពីនយោបាយ គឺយល់ពីការរស់នៅ នៅក្នុងសង្គមប្រជាធិបតេយ្យដ៏ពិតប្រាកដមួយ។

មាននយោបាយល្អ គឺមានសង្គមជាតិមួយល្អ។