សកម្មភាពយុវជនគណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង ថ្ងៃនេះ……….!


នៅថ្ងៃទី១០ ខែកក្កដា នេះ ចលនាយុវជនគណបក្ស សម រង្ស៊ី ខេត្ត បានចុះធ្វើការពង្រឹងរចនាសម្ព័ន្ធចលនាយុវជនបានចំនួន ២ឃុំ និង១សង្កាត់ គឺសង្កាត់ អូរម៉ាល់ ឃុំព្រែកហ្លួង ឃុំពាមឯកភ្នំ ដោយមានសមាជិកចូលរួមចំនួន ៥០នាក់។

អង្គប្រជុំទាំង៣កន្លែងនេះ ដឹកនាំដោយលោក សួន ចំរើន ប្រធានចលនាយុវជន ខេត្តបាត់ដំបង ដោយមានលោក ពួក ប៊ុនលី បាន ចុះទៅហាត់ការងារគណបក្សជាមួយ។

ក្នុងកិច្ចប្រជុំនីមួយៗលោក សួន ចំរើន បានយុទ្ធសាស្រ្តគ្រប់យ៉ាង ដើម្បីជំរុញឲ្យថ្នាក់ដឹកនាំយុវជនទាំងអស់ខិតខំធ្វើសកម្មភាព ក្នុងធ្វើយ៉ាងណាឲ្យគណបក្សទទួលបានជ័យជំនះយ៉ាងពិតប្រាកដ។

ជាមួយនិងការខិតខំចុះធ្វើសកម្មភាពរបស់លោក សួន ចំរើន ក្នុងសកម្មភាពពង្រឹងកំលាំងយុវជន ឲ្យមានសភាពខ្លាំងក្លាបំផុតនោះ     លោក សួន ចំរើន ក៏បានប្រឹងប្រែងផងដែរ ក្នុងការបណ្តុះបង្ហាត់សមាសសភាពយុវជនថ្មីបន្ថែម ដើម្បីត្រៀមបញ្ចូលមកក្នុងរចនាសម្ព័ន្ធ ចលនាយុវជនខេត្ត។