ការបណ្តុះជំនន់ថ្មីបន្ត ជាជំរើសដ៏រឹងមាំយ៉ាងយូអង្វែងបំផុតសំរាប់អ្នកនយោបាយ!


នៅថ្ងៃទី១៦ ខែកក្កដា វេលាម៉ោង ៨:៣០ ព្រឹក នៅស្រុកបវេល លោក សួន ចំរើន ប្រធានយុវជនខេត្តបាត់ដំបង បានដឹកនាំកំលាំងស្នូល យុវជនថ្មី ចុះទៅប្រជុំពង្រឹងថ្នាក់ដឹកនាំចលនាយុវជន ស្រុកបវេល ដែលមានសមាជិកចូលរួម ចំនួន៣៥នាក់។

ក្នុងដំណើរការនៃអង្គប្រជុំ លោក សួន ចំរើន បានបង្ហាត់យុវជនទាំង ៣នាក់ ឲ្យចេះឡើងនិយាយទៅកាន់សមាជិកអង្គប្រជុំ ដោយយើង រាប់ពីឈ្វេងទៅ គឺលោក ថន រ៉ាន់ តំណាងយុវជនស្រុកថ្មគោល លោក ជួន រតនា តំណាងយុវជន ក្រុងបាត់ដំបង និងលោក ពូក ប៊ុនលី តំណាងយុវជន ក្រុងបាត់ដំបង។

អង្គប្រជុំបានផ្តោតទៅលើ កិច្ចការរៀបចំពង្រឹងចលនាយុវជនតាមឃុំទាំង ៦នៅទូទាំងស្រុកបវេល ដោយលោក សួន ចំរើន ខ្លួនគាត់ ផ្ទាល់ជាអ្នកចុះទៅពង្រឹង គ្រប់ឃុំទាំងអស់ នៅក្នុងខែខាងមុខនេះ។