អ្នកតំណាងរាស្រ្ត មូរ សុខហួរ និងការពង្រឹងសមត្ថភាពថ្នាក់ដឹកនាំគណបក្ស


នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១១ នៅទីស្នាក់ការគណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង ពេញមួយថ្ងៃ អ្នកតំណាងរាស្រ្ត មូរ សុខហួរ និងជា ប្រធានក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង បានដឹកនាំប្រជុំពង្រឹងសមត្ថភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាគណបក្សខេត្ត ក្រុមប្រឹក្សាគណ បក្សស្រុក-ក្រុង  និងថ្នាក់ដឹកនាំចលនាទាំងពីរ ដោយមានសមាជិកចូលរួមចំនួន ៩៧នាក់។

អ្នកតំណាងរាស្រ្ត មូរ សុខហួរ ក៏បានសង្កត់បន្ថែមផងដែរ អំពីយុទ្ធសាស្រ្តនៃការរៀបចំរចនាសមម្ព័ន្ធឲ្យបានរឹងមាំ និងមានគុណភាព ដោយតម្រូវឲ្យថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងអស់ចេះអំពីរបៀបថែរក្សាកំលាំងពិត។

ទន្ទឹមនិងនោះ អ្នកតំណាងរាស្រ្ត ក៏បានដាក់ចេញនូវផែនការការងារគណបក្ស រយៈពេល៣ខែ ដើម្បីបន្តកិច្ចការពង្រឹងគណបក្ស។