លទ្ធផល វាបង្ហាញពីការពិត……!


ដើម្បីបង្ហាញថា ខ្ញុំពិតជាបានប្រតិបត្តិតាម ឫ ការគោរពលោកគ្រូមែននោះ គឺខ្ញុំត្រូវតែធ្វើការ លះបង់ដ៏តូចមួយដោយពុំចាំបាច់សុំយោយល់ពីលោកគ្រូឡើយ។

កាលពីថ្ងៃទី២៣ ខែកក្កដា​ ខ្ញុំបានធ្វើការសម្រេចចិត្ត ចែករំលែកនូវចំណែកមួយផ្នែករបស់ខ្ញុំ ទៅឲ្យមិត្តភ័ក្តី ដែលបានបំរើការងារគណបក្សជាមួយគ្នានៅខេត្តបាត់ដំបង។

ការសម្រេចចិត្តនេះ វាគ្រាន់ជាកាយវិកាដ៏តូចមួយដែលខ្ញុំចាប់ផ្តើមរៀនសូត្រលត់ដំផ្លូវចិត្ត របស់ខ្ញុំ តាមលោកគ្រូតែប៉ុណ្ណោះ។

ប៉ុន្តែអ្វីដែលខ្ញុំត្រូវបន្តធ្វើការហ្វឹកហាត់បន្ថែមទៀតនោះ គឺកិច្ចដ៏សំខាន់ៗមួយចំនួនទៀត ដើម្បីជាផ្នែកមួយជួយទ្រទ្រង់ឲ្យគណបក្សទទួលបានជ័យជំនះយ៉ាងឆាប់រហ័យបំផុត។