លោក សួន ចំរើន និងការប្តេជ្ញាចិត្តបំរើការងារគណបក្ស
ខែកក្កដា 27, 2011 បញ្ចេញមតិ
កាលពីថ្ងៃទី២៦ ខែកក្កដា លោក សួន ចំរើន ប្រធានចលនាយុវជនគណបក្សខេត្ត បាត់ដំបង បានចុះទៅប្រជុំពង្រឹងថ្នាក់ដឹកនាំយុវជន ឃុំ និងអ្នកគាំទ្រគណបក្ស នៅ ឃុំតាគ្រាម ភូមិតាង៉ែន ស្រុកបាណន់ ដោយមានសមាជិក ចូលរួមចំនួន ៤៣នាក់។
នៅខណៈនោះលោក សួន ចំរើន បានប្រកាសថា ក្រោយការបោះឆ្នោតជាតិ ឆ្នាំ២០០៨ គាត់មានការរយាលជាមួយសកម្មភាពគណបក្ស ក៏ដោយសារតែគាត់ត្រូវគិតគូអំពីបញ្ហា ជីវភាពគ្រួសារមួយរយៈ ប៉ុន្តែចាប់ពីពេលនេះទៅ គាត់បន្តខិតខំបំពេញការងារគណបក្ស ឲ្យបានខ្លាំងបំផុត ព្រោះថ្ងៃខែឆ្នាំបោះឆ្នោតបានខិតចូលមកដល់ហើយ។
ដូច្នេះ ទាំងរូបគាត់ ទាំងកំលាំងយុវជនទាំងអស់បានធ្វើការប្តេជ្ញាចិត្ត ដើម្បីជំរុញការងារ គណបក្ស ឲ្យបានខ្លាំងក្លាបំផុត។