ក្រុងបាត់ដំបង ម៉ោងនេះ…!!!
ខែកក្កដា 31, 2011 1 មតិ
ថ្ងៃមនេះ ម៉ោងនេះ បរិយាកាសក្រុងបាត់ដំបងផ្ទៃមេឃមានសភាពអ៊ូអាប់បន្តិច រីឯទឹកស្ទឹងសង្កែវិញ មានកំលាំងទឹកហូរពីលើមកខ្លាំង ជាងកាលពីថ្ងៃម្សិលមិញ ហើយទឹកមានសភាពល្អក់ជាងឆ្នាំមុនៗ។
ការប្រែប្រួលនៃលក្ខណៈទឹកស្ទឹងសង្កែនេះ ប្រហែលជាបណ្តាលមកពីព្រៃឈើនៅខាងលើស្ទឹងត្រូវបានបំផ្លាញហិនហោចអស់ ដែល ជាហេតុនាំឲ្យបាក់ដី នៅពេលទឹកភ្លៀងហូរចុះពីលើភ្នំទាំងឡាយ។
ករណីខាងលើនេះ បានធ្វើឲ្យយើងមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះអនា គត់របស់ស្ទឹងធម្មជាតិដ៏ចំណាស់មួយនេះនៃសម្បត្តិធម្មជាតិដ៏ច្រើនដ៏ទៃទៀត របស់ ក្រុងបាត់ដមបង ដ៏សែនមនោរម្យនៃកម្ពុជាយើង។
អ្វីដែលគួរឲ្យមោទនភាពជាងនេះទៅទៀតនោះ គឺក្រុងបាត់ដំបងយើងត្រូវបាន ពិភពលោកទាំងមូលឲ្យឈ្មោះថា ជាទីក្រុងបុរាណដែលអាយុកាលចំណាស់ជាង គេនៅតំបន់អាស៊ីអាគ្នេណិ៍យើងនេះ។
ប៉ុន្តែអ្វីដែលគួរឲ្យយើងទាំងអស់គ្នាមានការសោកស្តាយបំផុតនោះ គឺការដែលពុំ មានការយកចិត្តទុកដាក់ថែរក្សាឲ្យបានត្រឹមត្រូវពីសំណាក់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់ នៅក្នុងខេត្ត ក៏ដូចរដ្ឋាភិបាលទាំងមូល។
រឿងដែលគួឲ្យអាម៉ាស់បំផុតនោះ គឺនៅពេលភ្លឿងធ្លាក់ម្តងៗ ផ្លូវទាំងអស់នៅក្នុងក្រុងបាត់ដំបង ទាំងមូលត្រូវស្ទះទាំងអស់ ដែលឡាន ម៉ូតួមិនអាចធ្វើចរាចរបានឡើយ ព្រោះទឹកលិចជ្រៅពេក។
ដូច្នេះ តើអនាគត់ក្រុងដ៏ល្បីមួយនេះនឹងមានវាសនាយ៉ាងណា?៕