ចំណុចខ្លាំងរបស់គូប្រកូត ជាចំណុចខ្សោយរបស់យើង!


វាជាការ ចាំបាច់ ណាស់ ដែល គណ បក្ស នីមួយៗ ត្រូវ ស្គាល់ ឲ្យច្បាស់ នូវ ចំណុច ខ្សោយ របស់ខ្លួន និង ចំណុច ខ្លាំង របស់គូប្រកូតយើង។

ការស្គាល់ ខ្លួនឯង និង ការស្គាល់ គូ ប្រកូត គឺជាប្រការ ដ៏ប្រសើរ បំផុត ព្រោះ បើកាលណា យើងដឹង​ ចំណុច ខ្លាំង របស់គូប្រកូន គឺយើង អាច យក ចំណុច ខ្លាំងនោះ មកបំពេញ បន្ថែម នូវ ចំណុច ខ្សោយ របស់យើង បាន យ៉ាង ប្រសើរបំផុត។ ដោយ មានការយល់ដឹងទៅលើ បញ្ហា ទាំងអស់នេះ ខាងលើ ទើប ក្រុម​ ការ

ងារគណបក្ស ខេត្ត បាត់ដំបង បាន បន្ត ចុះពង្រឹង តាមឃុំ គោល ដៅ របស់ គណបក្ស ទាំង ១៥ ជារៀង រាល់ថ្ងៃ នៃ អំឡុងពេល ពិនិត្យ ឈ្មោះ និង ចុះឈ្មោះ បោះឆ្នោត ក្នុង រយៈពេល ១៥ ថ្ងៃទៀត។

ជាក់ ស្តែង នៅថ្ងៃទី៣០ ខែកញ្ញា នេះ លោក សោ ចាន់ដេត បាន ចុះ ទៅឃុំ ពាមឯក និង សំរោងក្នុង ស្រុក ឯកភ្នំ ដើម្បីរៀបចំ ការចុះ តាម ផ្ទះបន្ត ទៀត៕

ការរៀបចំបានល្អ គឺជាកត្តាជោគជ័យ!!


ដោយឈរលើ ការប្តេជ្ញាចិត្ត ក្នុងការ ដណ្តើមយកមេឃុំ នៅតាមស្រុក/ក្រុង មួយ ចំនួន។

ក្រុមប្រឹក្សា គណ បក្ស ខេត្ត បាត់ដំបង បាន ខិតខំ ចុះ ពង្រឹង និង រៀបចំ ការងារ គណបក្ស ជា យុទ្ធសាស្រ្ត។

យុទ្ធសាស្រ្ត គឺការ រកឲ្យ ឃើញ នូវ ចំណុច ខ្សោយ របស់ខ្លួន និង ចំណុច ខ្លាំង របស់ គូប្រកូត។

ក្រោយពីការ រកឃើញ នូវ ចំណុច ខ្លាំង របស់ គូប្រកូត គឺត្រូវ យក ចំណុច ខ្លាំងទាំងនោះ មក បំពេញ ចំណុច ខ្សោយ របស់ យើង។

ជាអាទិ៍ កាលពី ​ថ្ងៃទី២៩ ខែ កញ្ញា លោក សោ ចាន់ដេត បាន ចុះ ទៅ ប្រជុំ ណែនាំ ការងារ នៅឃុំ ខ្នាច រមាស ស្រុកបវេល និង ឃុំ គោក ឃ្មុំ ឃុំបឹងព្រីង ស្រុក ថ្មគោល ដែល ជាឃុំ គោលដៅ របស់ គណ​បក្ស ត្រូវ រៀបចំ យក មេឃុំ ឲ្យបាន ក្នុង ការបោះឆ្នោត ជ្រើសរើស សមា ជិក ក្រុម ប្រឹក្សា ឃុំ/សង្កាត់ នា ពេល ខាង មុខនេះ ដូច្នេះ គណ បក្ស ត្រូវ ចុះ ដើរ ផ្ទៀង ឈ្មោះ អ្នក បោះឆ្នោត បានច្រើន៕

អេង ឆៃអ៊ាង និងសិល្បៈនៃដំណោះស្រាយវិវាទផ្ទៃក្នុង!!


និយាយ ពី អេង ឆៃអ៊ាង គឺ ជា រឿង ដែល ធ្ចើ ឲ្យ ខ្ញុំ មាន អារម្មណ៍ ថា ដូច ជា មាន ភាព ស្ទាក់ ស្ទើរ នៅ ក្នុង ចិត្ត ព្រោះ ខ្ញុំ បាន កំណត់ ក្នុង អារម្មណ៍ រួច ហើយ ថា នៅ ក្នុង ការងារ ខ្ញុំ ទុក គាត់ ជា មេ នៅ ក្រៅ ការងារ ខ្ញុំ ទុក គាត់ ជា បង តែនៅ ពេល ដែល ខ្ញុំ សរសេរ ជា ទស្សនៈ អ្វី មួយ ដែល ពាក់ ព័ន្ធ ទៅ នឹង គំនិត យល់ ដឹង ខ្ញុំ ត្រូវ ទុក គាត់ ជា គ្រូ នេះ ក៏ដោយសារ តែ ការ យល់ ដឹង របស់ខ្ញុំ ពិត ជា បាន រៀន ដោយ ផ្ទាល់ ពី គាត់ តែម្តង។ ប៉ុន្តែ នៅ ពេល ខ្ញុំ សរសេរ ថា គាត់ ជា គ្រូ ខ្ញុំ ត្រូវ បាន គាត់ ណែនាំ មិនឲ្យប្រើ ពាក្យ “គ្រួ” ទៅវិញ។ នេះ ពិត ជា ធ្វើ ខ្ញុំ មាន ភាព អល់ អែក ក្នុង ការសរសេរ តែខ្ញុំ ពិត ជា ចង់ ធ្វើ ការចែក រំលែក នូវ អ្វី ដែល ខ្ញុំ ចេះ ដឹង ពី គាត់ ជា បន្ត បន្ទាប់ ច្រើន មួយ ចំនួនទៀត។

និយាយ មក ដល់ រឿង វិវាទ គឺ ជារឿង មនុស្ស គ្រប់គ្នា យល់ ថា ជារឿង មិនល្អ តែ អ្វី ដែល សំខាន់ គឺត្រង់ ថា តើ យើង អាច គេច បាន ឫ អត់។ ចំលើយ ឆ្លើយថា មិន អាច ទេ បើ អញ្ចឹង មានតែ ត្រូវ ប្រឈម មុខ រង់ចាំ ដោះ ស្រាយ វិវាទ ទាំង នោះ ។ មក ដល់ ដំណោះ ស្រាយ វិវាទ នេះ គឺលោក គ្រូ មាន ទេពកោសល្យ ល្អណាស់ ពាក្យ ថា “ល្អ” គឺត្រង់ ថា សីល វិធី ដែល គាត់ បាន យក មក ប្រើ នោះ វាចូល និង ល្បិច ទាំង៤ របស់ ចៅក្រម។ នៅក្នុង វចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ត្រង់ ទំព័រ ១១៣៧ ក្នុង ពាក្យ “ល្បិចចៅក្រម” គឺ ១-មន្ទលេន ២-សេនបទ ៣-មណ្ឌុកដ ៤-សីហលោ។ ១-មន្ទលេន : មានចរិក ទន់ភ្លន់ ដូច ទឹកហូរ រេញៗ មិន ហូរ គំហុក ខ្លាំង ២-សេនបទ :​ គឺ ល្បិច ស្ទាប ស្ទង់ មើល យក តម្រាប់ តាម សត្វ ខ្លែង ឆាប កូន មាន់ ៣-មណ្ឌុកដ : ល្បិច លៃ ស្ទង់ មើល របៀប ដំណើរ សត្វ កង្កែប លោត និង ៤-សីហលោ : យក តម្រាប់ សត្វ សីហៈ តែ វិធី ទី៤ នេះ យើង ពុំដែល ឃើញ លោក គ្រូ យក មក ប្រើទេ៕

ការពង្រឹងការងារឃុំ/សង្កាត់អាទិភាពទាំង១៥ នៅខេត្តបាត់ដំបង!!!


វាជារឿងដ៏ចាំបាច់បំផុតដែលគណបក្សនយោបាយនីមួយៗត្រូវតែកំណត់ឲ្យបាននូវតំបន់អាទិភាពរបស់ ខ្លួន ដើម្បី​ ធ្វើឲ្យ ច្បាស់ ថា តើ គណបក្ស ខ្លួន អាច ទទួល បានជ័យជំនះនៃការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ នាឆ្នាំខាងមុខនេះ។ ប៉ុន្តែ ការ កំណត់ ឃុំ/សង្កាត់អាទិភាព ទាំងនោះ តើយើងត្រូវ ឈរលើកត្តាអ្វីខ្លះ?

ជាការឆ្លើយតបទៅនិងចំណោទខាងលើ យើងបានធ្វើការវាយតម្លៃឃុំ/សង្កាត់ទាំងនោះ ដោយឈរលើកត្តា ៣សំខាន់ៗ គឺ៖ ១- កត្តា ភូមិសាស្រ្ត ២-កត្តា មនុស្ស និង ៣-កត្តា រៀបចំ ។ អង្គប្រជុំបានបញ្ចប់នៅម៉ោង ១២ថ្ងៃត្រង់ ដោយសំរេចយក ការកសាង កំលាំង តាម រយៈការចុះ ផ្ទៀងឈ្មោះ អ្នក បោះឆ្នោត តាម ផ្ទះ ជាកត្តាចំបង នៃ យុទ្ធ សាស្រ្ត ចំរាញ់ កំលាំង ស្នូល៕

ក្រុមល្ខោន កឹម សុខា ចេះតែសូត្រទ្រឹស្តីសិទ្ធិមនុស្សដូចសត្វសេក!!!


វាពិតណាស់ទ្រឹស្តី គឺជាបន្ទាត់នៃការអនុវត្តន៍ ហើយទ្រឹស្តីវាមិនពិបាកក្នុងការសូត្រទន្ទេញឲ្យចាំមាត់នោះដែរ ប៉ុន្តែការដែលលំបាក គឺការអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមទ្រឹស្តីដែលបានសូត្ររត់មាត់នោះ។ ត្រង់នេះហើយ បានជារឿយៗយើងតែងតែឃើញមនុស្ស ជាច្រើននៅកម្ពុជាយើងបានរៀនសូត្រចេះដឹងយ៉ាងជ្រៅជ្រះទាំងនៅក្នុងប្រទេស និងក្រៅប្រទេស មិនចាញ់ប្រជាពលរដ្ឋនៅប្រទេស ជិតខាងកម្ពុជាយើងទេ តែអ្នកដែលអាចយកចំណេះដឹងទាំងនោះមកអនុវត្តន៏បានជោជ័យ គឺមានចំនួនតិចតូចណាស់។

ជាក់ស្តែង គឺបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ យើងឃើញមានអ្នកនយោបាយកម្ពុជា ជាច្រើនបានរៀបចំជាក្រុម ជាសហគមន៍ ដើម្បី ដើរផ្សព្វផ្សាយ អំពីទ្រឹស្តី សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដោយមានក្រុមខ្លះបានបើកជាវគ្គបណ្តុះបណ្តាល ឫបើកវេទិការ សាធារណៈ។ ត្រង់នេះ យើងក៏មានការអបអរសាទរ និងសូមធ្វើការលើកទឹកចិត្តដល់ក្រុមទាំងនោះ យ៉ាងពេញទំហឹងបំផុត។ ប៉ុន្តែអ្វី ដែលយើងត្រូវធ្វើការថ្កល់ទោសនោះ គឺក្រុមមនុស្សឪកាសនិយមដែលឈ្លៀតប្រើប្រាស់ទ្រឹស្តីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទាល់ខ្លួន ពីប្រជាពលរដ្ឋកម្ពុជាដ៏កំសត់របស់យើង។

ក្រុមដែលកំពុងតែប្រើប្រាស់ទ្រឹស្តីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ក្នុងបំណងបំផ្លាញគោលការណ៏គ្រឹះនៃសិទ្ធិមនុស្ស និងប្រជា ធិបតេយ្យនៅកម្ពុជាជាលើកទី២ បន្ទាប់របបប៉ុលពត គឺក្រុមលោក កឹម សុខា។ ប៉ុលពតសំលាប់មនុស្ស រួចស្រេចថា ជារបបប្រជាធិប តេយ្យ រីឯលោក កឹម សុខា ដែលធ្វើតាមលោក ហ៊ុន សែន ក៏កំពុងតែខំសូត្រទ្រឹស្តីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យយ៉ាងរត់មាតំផុត តែជាក់ស្តែង នៅពេលប្រជាពលរដ្ឋខ្មែរត្រូវក្រុមលោក ហ៊ុន សែន រឹបអូស និងប្លន់យកដីធ្លី យើងពុំដែលឃើញក្រុមល្ខោន កឹម សុខា ចុះទៅជួយការពារ ឫចេញមុខជួយធ្វើអន្តរាគមន៏ម្តងណាឡើយ ផ្ទុយទៅវិញក្រុម កឹម សុខា បែរជាទៅជេរដៀមដាមឲ្យគណបក្ស សម រង្ស៊ី ដែលកំពុងការពារជនរងគ្រោះយ៉ាងស្វឹតស្វាញនោះបំផុតទៅវិញ ជាក់ស្តែងគឺកណីវិវាទដីធ្លីនៅបឹងកក់។

មានន័យថា ក្រុមល្ខោន កឹម សុខា នេះ ចេះតែសូត្រទ្រឹស្តីចាំមាត់ដូចសេក ឫក្រុមនេះជាក្រុមល្ខោនរបស់លោក ហ៊ុន សែន?៕

ជនកម្ពុជាមិនគួរមោទនភាពជាមួយលោក ថាក់ ស៊ីន ភ្លេចខ្លួននោះទេ!


វាជាការល្អប្រសើរហើយដែលមានជនជាតិដទៃមកជួយគិតអំពីប្រយោជន៏ជាតិរបស់យើង ព្រោះវាគ្រាន់បើជាងជនជាតិខ្មែរយើង មួយចំនួនទៅបំរើប្រយោជន៏ឲ្យយួន។ ប៉ុន្តែ ករណីលោក ថាក់ ស៊ីន នេះ វាមិនខុសពីករណីចារកម្មសៀមកាលពីសម័យ សៀមវាយ យកអង្គរវត្តកាលពីសម័យនោះប៉ុន្មានទេ។ យើងដឹងហើយថា ប្រវត្តិសាស្រ្តបានកត់ត្រាច្បាស់ណាស់ អំពីមហិច្ឆតាពួកសៀម មកលើផលប្រយោជន៏ប្រទេសកម្ពុជាយើង ដោយសម័យអង្គរ សៀមបានដឹងថា ទឹកដីអង្គរកាលសម័យនោះសំបូរទៅដោយ របស់របរ មានតម្លៃជាច្រើនដែលប្រទេសសៀម មិនមានទេកាលពីសម័យនោះ។ តែពេលនេះ អ្វីដែលសៀមចង់បានពីកម្ពុជាយើងនោះ គឺតំបន់ ត្រួតស៊ីគ្នានៅតាមបណ្តោយព្រំដែនសមុទ្រខ្មែរ ព្រោះត្រង់ចំណុចនោះ និងទឹកដីកោះកុងទាំងមូល នឹងអាចក្លាយទៅតំបន់សេដ្ឋកិច្ច ដ៏សំខាន់ សំរាប់ប្រទេសកម្ពុជាយើង ដែលអាចធ្វើឲ្យកម្ពុជាយើងមានកំលាំងសេដ្ឋកិច្ចធំជាងប្រទេសសៀម។

ករណីលោក ថាក់ ស៊ីន ពេលនេះ គឺស្រដៀងទៅនឹងករណីចារកម្មសៀមកាលពីសម័យអង្គរបេះបិទ ដោយកាលពីសម័យនោះស្តេច សៀមក៏បានធ្វើការនិរទេសនាយទាហានរបស់គេចំនួន ២នាក់ ដែលពេលនោះស្តេចសៀមបានធ្វើជាចោទចារកម្មទាំងពីរនាក់ នោះជាជនក្បត់ជាតិ រួចក៏បណ្តេញចេញពីប្រទេស ក្រោយមកស្តេចខ្មែរយើងក៏រើសយកមកប្រើប្រាស់ឲ្យជួយបំរើការងារចាប់ពី ការងារតូចតាចរហូតដល់ទុកចិត្តឲ្យធ្វើកិច្ចការធំៗរបស់ប្រទេសជាតិ ដែលជាហេតុនាំឲ្យចារកម្មសៀមទាំងពីរនាក់នោះ មានឱកាស ទៅស្លង់កាំភ្លើងធំការពារនៅជុំវិញអង្គរ ទាល់តែបាញ់អត់ចេញ។ ក្រោយពីប្រទេសទទួលបានជ័យជំនះ នៅអង្គរជនជាតិសៀមទាំង ពីរនាក់នោះក៏ក្លាយទៅជាវីរជនរបស់ប្រទេសសៀមជារៀងដរាបមក។

ដូច្នេះ ចូរជនកម្ពុជាដែលកំពុងជ្រុលនិយមជាមួយលោក ថាក់ ស៊ីន កុំទាន់មានមោទនភាពជាមួយលោក ថាក់ ស៊ីន ភ្លេចខ្លួនរហូត ឲ្យថាក់ស៊ីនវាយក្បាលលេង ថាក់ ស៊ីន មិនដូចពួគលោកដែលហ៊ានកំទេចជាតិខ្លួនឯងដើម្បីប្រយោជន៏សួនតួនោះទេ សៀម ទោះជាសៀមក្រហមក្តី ឫសៀមលឿងក្តីគឺសៀមទាំងអស់។ ប្រយ័ត្នមានទោសក្បត់ជាតិឯងចំពោះប្រវត្តិសាស្រ្ត។

ន័យគន្លឹះនៃបណ្តាំទាំងបីរបស់បុរាណខ្មែរយើង!!!


ដើម្បីធ្វើឲ្យងាយយល់ក្នុងការមើលចំណាំចរិកមនុស្សខូច ដោយធ្វើការអង្កេតប្រៀបធៀប ទៅនិងពុតត្បុតរបស់សត្វតិរច្ឆាន យើងត្រូវយល់ដឹងឲ្យស៊ីជម្រៅអំពីចរិកមាយាតសត្វទាំង នោះឲ្យច្បាស់ជាមុនសិន ។ ដូចជាពាក្យថា ៖

១-“គោគ្រលែងនឹម” ៖ ក្នុងនាមយើងជាពលរដ្ឋខ្មែរស្ទើតែដឹងគ្រប់ៗគ្នាថា គោវាជាពពួក សត្វ ដែលប្រជាកសិករយើងចិញ្ចឹមវាមកដើម្បីយកមកទឹមភ្ជួររាស់ និងដឹកជញ្ជូន កសិផលទាំង ឡាយរបស់កសិករយើង ប៉ុន្តែក៏មានគោមួយចំនួនតូច គឺវាមិនព្រមចូល នឹមរហូតទាល់តែ យើងវាយវាឲ្យស្លាប់។ មានន័យថា ធ្វើយ៉ាងណាក៏វាមិនព្រម ចូលនឹមដែរ។

២-“ឆ្កែបង់ម្ចាស់” ៖ ជាទូទៅឆ្កែ គឺជាសត្វដែលស្មោះត្រង់និងម្ចាស់របស់វាជាងសត្វណាៗ ទាំងអស់ ទោះនៅពេលវាឃើញម្ចាស់វាគ្មានអ្វីបរិភោគក៏ដោយក៏វានៅស៊ូទ្រាំការពារម្ចាស់​របស់វាជារៀងដរាប។ តែក៏នៅមានសត្វឆ្កែខ្លះ វាតែងតែរត់ចោលម្ចាស់វាជាបន្តរបន្ទាប់ នៅក្នុងកាលៈទេសៈណាដែលម្ចាស់វាទាំងនោះអស់អ្វីឲ្យវាស៊ីតទៅមុខទៀត។

៣-“មនុស្សស៊ីបាយបោកឆ្នាំង” ៖ មនុស្សជំពូគនេះ អាចនិយាយម្យ៉ាងទៀតថា “បើខ្លួនឈប់ បានទឹកហ្នឹងផឹកទៀត គឺត្រូវបោកកែវចោល” ជំពូគមនុស្សប្រភេទនេះ បុរាណខ្មែរយើង ហាម ដាច់ខាតក្នុងការចងមេត្រីជាមួយ ព្រោះវាជាពពួគមនុស្សឆ្អឹនក្បាលស៊ីក្បាល ឆ្អឹនកន្ទុយស៊ី កន្ទុយ។

បើអញ្ចឹង សូមយើងនាំគ្នាតាមអង្កេតមើល ថាតើមានបុគ្គលអ្នកនយោបាយណាខ្លះ ដែលមានចរិកមាយាតដូចអន្លើនេះ?៕

មាយាត កឹម សុខា បុរាណហាមសេពគប់ជាមួយ!!


តាមពិតទៅអ្វីៗដែលបាននិងកំពុងកើតមានឡើងនាពេលបច្ចុប្បន្ននេះ សុទ្ធតែរឿងរ៉ាវ ដែលបុរាណខ្មែរយើងបានចារទុកបណ្តាំ ដើម្បីបង្ហាញផ្លូវឲ្យមនុស្សជមនាន់ក្រោយមាន ការប្រុងប្រយ័ត្នក្នុងការបញ្ជៀសបញ្ហាដែលអាចកើតមានឡើងចំពោះជីវិតផ្ទាល់ខ្លួន ឫ សង្គមជាតិទាំងមូលជាយថាហេតុ។ ហើយរាល់ការគូសបង្ហាញរបស់គាត់ គឺគាត់តែងតែ ធ្វើឲ្យយើងងាយចំណាំ ដោយលោកច្រើនតែឲ្យធ្វើការប្រៀបធៀបពពួកមនុស្សខូវជាមួយ និងសត្វតិរច្ឆាន ឫមនុស្សដែលគ្មានគុណធម៌ក្នុងខ្លួន។

ដូចជាលោកបានហាមធ្វើការសេពគប់ជាមួយមនុស្ស ៣ជំពូក ព្រោះវាធ្វើឲ្យអន្តរាយដល់ ខ្លួនយើងវិញ “១-គោគ្រលែងនឹម ២-ឆ្កែបង់ម្ចាស់ និង៣-មនុស្សស៊ីបាយបោកឆ្នាំង”។ ត្រង់ នេះលោកឲ្យយើងធ្វើពិនិត្យទៅលើមនុស្សទាំងឡាយណាដែលមានអត្តចរិកស្រដៀងនេះ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត។

ដូច្នេះ ចូរយើងក្រឡេកមើលលោក កឹម សុខា គឺក្នុងទាំង៣ខាងលើ គាត់មានលក្ខណៈពីរ ចំណុចទៅហើយ ទីមួយគាត់មានលក្ខណៈដូច “ឆ្កែបង់ម្ចាស់” ដោយកាលដើមឡើយគាត់ នៅជាមួយលោកតា ស៊ឺន សាន ពេលឃើញលោក តា ស៊ឺន សាន និងអស់អ្វីស៊ីទៀត គាត់ ក៏រត់ទៅជាមួយគណបក្ស ហ្វ៊ុន ស៊ិន ប៉ិច ដល់ឃើញ ហ្វ៊ុន ស៊ិន ប៉ិច ជិតដាច់ខ្យល់ គាត់ក៏ រត់ទៅជ្រកជាមួយក្រុមសង្គមស៊ីវិល(អង្គការក្រៅរដ្ឋាភិបាល) ហើយចុងក្រោយមកទៀត ដោយការលោភលន់ក៏ចាប់ផ្តើមប្រព្រឹត្តអំពើពុករលួយនៅក្នុងអង្គការរហូតដល់មានការ ប្តឹងផ្តល់ ធ្វើប្រទេសផ្តល់ជំនួយមកអង្គការរបស់គាត់មានការខកចិត្តនិងការដឹកនាំ របស់គាត់ ពេលនេះដែលលោក កឹម សុខា ត្រូវរត់ទៅសុំបំរើលោក ហ៊ុន សែន ជា ប្រយោលដើម្បីរក្សានូវចរិកលោភលន់របស់គាត់។ ហើយនៅទឹកចុងក្រោយនេះទៀត សោធលោក កឹម សុខា បានបំផ្លាញឥទ្ធិពលរបស់អង្គការការពារសិទ្ធិមនុស្សស្ទើតែ រលាយសាបសូន្យ។ ត្រង់នេះហើយដែលបញ្ជាក់ លោក កឹម សុខា មានចរិកស៊ីបាយ បោកឆ្នាំងដោយមិនទុកឲ្យយុវជនជំនន់ក្រោយរស់តាមក្រោយខ្លួនបាន។

អ្វីដែលយើងបានធ្វើកត់សំគាល់ ឫចង្អុលបង្ហាញអំពីចរិកមាយាតលោក កឹម សុខា ទាំង អស់ខាងលើនេះ គឺគ្រាន់តែជាក្រើនរំលឹកដល់អ្នកទាំងឡាយណាដែលកំពុងបើក គ្លៀកឲ្យលោក កឹម សុខា ជ្រក និងអ្នកដែលរត់ទៅជ្រកក្រោមឃ្លៀកលោក កឹម សុខា ឲ្យមានប្រុងប្រយ័ត្នគ្រោះអន្តរាយដល់ខ្លួន ព្រោះចរិកអ្នកនយោបាយដូរបាយស៊ី រូបនេះ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ នេះ ជាការរំលឹកដើម្បីគុណធម៌តែប៉ុណ្ណោះ៕

សមត្ថភាពជំទប់មកពីគណបក្ស សម រង្ស៊ី នៅតំបន់អតីតខ្មែរក្រហម!!


នៅក្នុងដំណើរចុះត្រួតពិនិត្យសកម្មភាពការងារគណបក្ស នៅតំបន់ជាយដែនដែលជាអតីតមូលដ្ឋានដ៏រឹងមាំរបស់ពួកខ្មែរក្រហម កាលពីសប្តាហិ៍កន្លងទៅ លោក​ សោ ចាន់ដេត បានឆ្លៀតធ្វើការសាកសួរជំទប់មួយចំនួនរបស់គណបក្ស ដើម្បីស្ទាបស្ទង់សម្ថ ភាព ថ្នាក់ដឹកនាំគណបក្ស ក្នុងភារកិច្ចជាអ្នកបំរើប្រជាពលរដ្ឋនៅក្នុងតំបន់ពួកគាត់។

ក្រោយពីបានធ្វើការសាកសួររួចយើងសង្កេតឃើញថា ពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញកាតព្វកិច្ចបំរើប្រជាកសិករ ក៏ដូចសង្គមជាតិយើងដែរ ពិសេសលោក ជឹម ខំ ជំទប់ទី២ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក បានរៀបរាប់នូវសកម្មភាពការងាររបស់គាត់យ៉ាង ក្បោះក្បាយ ពិសេសកិច្ចការជួយអន្តរាគមន៏ឲ្យប្រជាពលរដ្ឋរងគ្រោះ៕

អ្នកនយោបាយដូរបាយស៊ី កឹម សុខា លេចគូទមកទៀតហើយ !!!


យើងបានដឹងឮរួចមកហើយ អំពីទំនាក់ទំនងលោក កឹម សុខា​ ជាមួយលោក ហ៊ុន សែន តាមរយៈការទំលាយសារសំងាត់ “ការសន្ទនារវាង សម្តេច និង កឹម សុខា តាមទូរស័ព្ទ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០០៧ វេលាម៉ោង ១០:៥៥នាទី”។ ដោយសារតែលោក កឹម សុខា ភ្លេចខ្លួនធ្វើសកម្មភាពហួសពីការចង្អុលុំបង្ហាញរបស់លោក ហ៊ុន សែន។

ក្រោយពីការព្រមានយ៉ាងចាស់ដៃ ឬអាចនិយាយបានថា “ស្រាតខោ” ពីសំណាក់លោក ហ៊ុន សែន មកយើងឃើញថាលោក កឹម សុខា បានដើរតាមគន្លងរបស់លោក ហ៊ុន សែន វិញដោយមិនបាត់មួយជំហានណាឡើយ។ ត្រង់នេះ សូមធ្វើការផ្ទៀងផ្ទាត់សកម្ម ភាពជាក់ស្តែងរបស់ លោក កឹម សុខា សព្វថ្ងៃជាមួយសារសំងាត់នោះ។

យ៉ាងណាម៉ិញថ្មីៗនេះ សកម្មជនគណបក្ស សិទ្ធិមនុស្ស របស់គាត់២នាក់ត្រូវបានតុលាការខេត្តកំពង់ចាម បង្គាប់ឲ្យឃុំខ្លួនដោយចោទពីបទ “ញុះញង់ឲ្យមានការរើសអើងប្រកាន់ពូជសាសន៍”។ ប៉ុន្តែយើងពុំឃើញលោក កឹម​ សុខា ធ្វើអន្តរាគមន៍អ្វីជាដុំកំភួនក្រៅពីការនិយាយដៀមដាមឲ្យគណបក្ស សម រង្ស៊ី ដែលជាគណបក្សប្រឆាំងដ៏ពិតប្រាកដ និងធំជាងគេនៅកម្ពុជា។ ហើយ២ថ្ងៃក្រោយមក ក៏មានការដោះលែងវិញយ៉ាងងាយស្រួលបំផុត។

ត្រង់នេះ យើងពុំមានន័យថាចង់ឲ្យសកម្មជនគណបក្សនយោបាយ ឬប្រជាពលរដ្ឋកម្ពុជាដែលហ៊ាននិយាយការពិតណាម្នាក់ ត្រូវបានគេចាប់ខ្លួនឡើយ តែយើងគ្រាន់តែចង់បង្ហាញមុខមាត់ពិតរបស់លោក កឹម សុខា ដែលចេះតែដើរអួតអាងថា ខ្លួនគាត់ជាអ្នកប្រជាធិបតេយ្យ ជាអ្នកការពារជាតិ និងជាអ្នកជួយប្រជាពលរដ្ឋខ្មែរ ។ល។ និង។ល។

ចូរយើងក្រឡេកមើលករណី លោក ហង្ស ចក្រា អ្នកសារព័ត៌មានខ្មែរម្ចាស់ស្រុក លោក សេង គុណការ មន្រ្តីកម្មវិធី សន្តិសុខស្បៀងអាហារពិភពលោក និងជំទប់ឃុំតាគ្រាម ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ មកពីគណបក្ស សម រង្ស៊ី ត្រូវបានតុលាការលោក ហ៊ុន សែន ចាប់ដាក់គុកដោយធ្វើការចោទប្រកាន់ស្រដៀងនឹងករណីសកម្មជន គណបក្សសិទ្ធិមនុស្សទាំងពីរនាក់នោះដែរ។ ប៉ុន្តែមិនត្រូវបានគេដោះលែងងាយៗនោះទេ ទោះជាមានអន្តរាគមន៍ ឬគំនាបពីសហគមន៍ជាតិ និង អន្តរជាតិយ៉ាងណាក៏ដោយ។

ឬនេះ វាមិនដូចសំដីលោក ហ៊ុន សែន នៅទំព័រទី២ បន្ទាត់ទី១៧ និយាយថា “….យូរៗទៅ ខា ឯងដាក់ខ្ញុំមួយទៅ យូរៗទៅខ្ញុំដាក់ ខា​ ឯងមួយទៅ…”។

ដូច្នេះករណីចាប់សកម្មជនគណបក្សសិទ្ធិមនុស្សនេះ គ្រាន់តែជាល្បិចមួយនៃល្បិចស្ពិនភ្នែករបស់ក្រុម អ្នកនយោបាយបោកប្រាស់ តែប៉ុណ្ណោះ ដើម្បីធ្វើឲ្យអ្នកបោះឆ្នោតមានភាពស្រពេចស្រពិល៕