សកម្មភាពបក្សខេត្តបាត់ដំបង ថ្ងៃទី៣០-៣១ ខែតុលា​!


កាលពីថ្ងៃទី៣០ ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណបក្ស ខេត្តបាត់ដំបង បានចុះ ទៅប្រជុំ ពង្រឹង រចនា សម្ព័ន្ធ គណបក្ស មូលដ្ឋាន នៅក្នុង ទឹកដី ស្រុកសំឡូត ដែលមាន សមាជិក ចូលរួម ចំនួន ៣៧ នាក់ និង នៅថ្ងៃទី ៣១ នេះ ថ្នាក់ដឹកនាំ ខេត្ត យើង បានចុះ ទៅប្រជុំ ពង្រឹង នៅស្រុកមោងឬស្សី ដែល មាន ស្រុក ចំនួន ៣ ចូលរួម គឺស្រុកមោងឬស្សី ស្រុកគាស់ក្រឡ និង ស្រុករុក្ខគីរី ដោយមាន សមាជិក ចូល រួម ចំនួន ៧៨នាក់ ។

ទាំងពីរថ្ងៃនេះ ក៏មិនខុសពីពេលមុនៗដែរ ដោយថ្នាក់យើង នៅតែបន្ត ធ្វើការ បណ្តុះបណ្តាល សមត្ថភាព ដល់ថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន ឲ្យយល់បន្ថែម ទៀតនូវ អ្វីដែល យើង​ហៅថា ការគ្រប់គ្រង កំលាំង គាំទ្រ នៅមូលដ្ឋាន។

ជាការ ឆ្លើយតប ទៅនិងអ្វី ដែល គណបក្ស ត្រូវការ នោះ គឺការ ធ្វើយ៉ាងណា ឲ្យថ្នាក់ ដឹកនាំ គណបក្ស មូលដ្ឋាន យើង មាន សមត្ថភាព ក្នុងការ គ្រប់គ្រង កំលាំង នៅ មូលដ្ឋាន របស់ខ្លួន ដោយស្វ័យភាព ខ្លួន ឯងខ្លួន ផ្ទាល់។

សមាជិក អង្គប្រជុំ ទាំងអស់ នៅគ្រប់ កន្លែង នៃ ការជួបជុំ បានបង្ហាញ នូវភាព ស្វាហាប់ ក្នុងការ ទទួល ចំណេះដឹង ពីថ្នាក់ ដឹកនាំ យើង។

ដោយឡែក សមាជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ បានប្តេជ្ញាចិត្ត យ៉ាងរឹងមាំ បំផុត ក្នុងបោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភា នាពេល ខាងមុន ដ៏ខ្លីនេះ ដែលពួគគាត់ បាននិយាយ ដូចៗគ្នាថា ពួគគាត់ នឹង មិនទៅតាម ការអូសទាញ ឬ ទិញ ពីសំណាក់គណបក្ស ប្រជាជន ឡើយ៕

សកម្មភាពក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង ថ្ងៃនេះ !!


ថ្ងៃនេះ ក្រុមប្រឹក្សា គណ បក្ស ខេត្ត បាន ចុះ ទៅ ប្រជុំ ពង្រឹង សមត្ថ ភាព សមាជិក ក្រុម ប្រឹក្សា ស្រុក ឃុំ ចំនួន ២ កន្លែង គឺ ពេល ព្រឹក នៅ ស្រុក ថ្មគោល ដែល មាន ការ ចូលរួម ចំនួន ២ ស្រុក ( ថ្មគោល និង បវេល ) សមាជិក ចូលរួម ចំនួន ៦៥ នាក់ និង ពេល រសៀល នៅ ស្រុក បាណន់ ដែល មាន ការ ចូលរួម ចំនួន ២ ស្រុក ដែរ ( បាណន់ និង រតនមណ្ឌល ) សមាជិក ចូលរួម ចំនួន ៥៣ នាក់។ នៅ កិច្ច ប្រជុំ ទាំង ពីរ កន្លែង ក៏ មាន សមាសភាព ថ្នាក់ដឹកនាំ ចលនា ស្រ្តី និង ចលនា យុវជន ផង ដែរ។

លោកស្រី មូរ សុខហួរ ក្នុង នាម ប្រធាន ក្រុម ប្រឹក្សា គណ​ បក្ស ខេត្ត បាន ធ្វើ បទ បង្ហាញ ដល់ សមាជិក អង្គ ប្រជុំ អំពី ១. ការ រក្សា កំ លាំង គាំទ្រ ចាស់ ២. ប្រមូល កំលាំង គាំទ្រ ថ្មី ៣. របៀប ប្រមូល បញ្ហា នៅ ក្នុង ឃុំ សង្កាត់ របស់ ខ្លួន ៤. របៀប រៀបចំ សារ ឃោសនា សំរាប់ ការ បោះ ឆ្នោត ក្រុមប្រឹក្សា ឃុំ សង្កាត់ ៥. ការ រៀប ចំ ក្រុម ការងារ ។ ក្រោយ មក អង្គ ប្រជុំ ក៏ មាន ចាក់ បញ្ចាំង ឯកសារ គណ បក្ស ឲ្យ សមា ជិក ទាំង អស់ ទស្សនា សកម្ម ភាព ពិត របស់ គណ បក្ស និង ថែម ទាំង ចែក ជូន សមាជិក អង្គប្រជុំ នូវ VCD ឯកសារ គណ បក្ស ដើម្បី ឲ្យ ពួក គាត់ យក ឯកសារ ទាំង នោះ ទៅ ធ្វើ ការ ផ្សព្វ ផ្សាយ បន្ត នៅ ក្នុង មូលដ្ឋាន របស់ គាត់ រៀងៗ ខ្លួន។ ទាំង នេះ សរ បង្ហាញ ឲ្យ ឃើញ ថា ថ្នាក់ ដឹក នាំ គណ បក្ស សម រង្ស៊ី គ្រប់ រូប នៅ ជាមួយ កំលាំង មូលដ្ឋាន ជារៀងដរាប៕

ស្ថានភាពអចលនទ្រព្យរបស់រដ្ឋ នៅខេត្តបាត់ដំបង!!


ខេត្តបាត់ដំបង ជាខេត្តមួយ របស់ កម្ពុជា យើង ដែល សំបូរ ទៅ ដោយ អាគារ សំណង់ បុរាណ ជា ច្រើន ជាង ខេត្ត ដទៃ ទៀត នៃ កម្ពុជា យើង ។ ហើយ សំណង់ ទាំងនោះសោត ប្រកប ដោយ ក្បួរក្បាច់ រចនា យ៉ាង ល្អ ឆើត គួរ ឲ្យ គយ គន់ ពី សំណាក់ ភ្ញៀវ ទេសចរណ៍ ទាំងឡាយ មិន ថា ឡើយ ភ្ញៀវ ជាតិ ឬ ភ្ញៀវ បរទេស នោះ ទេ ដែល ពួកគេ ទាំង អស់ សុទ្ធ តែចង់ ឃើញ អាគារ ទាំង នោះ ត្រូវ ទទួល បាន ការ ការពារ និង អភិរក្ស ឲ្យ បាន ល្អ និង គង់វង្ស។

ខេត្តបាត់ដំបង ក៏ជាខេត្ត ដែល សំបូរ ទៅដោយ តំបន់ ទេសចរណ៍ បែបធម្មជាតិ ស្ទើរ តែ គ្រប់ស្រុក ក្រុង ឃុំ សង្កាត់ ទាំងអស់ នៅ ក្នុងខេត្ត ។ ទាំងនេះ ហើយ ជា កេរតំណែល ដ៏យូរលង់ របស់ ដូនតា យើង ដែល បាន បន្សល់ ទុក ឲ្យ កូន ចៅ កម្ពុជា យើង ជំនាន់ ក្រោយ ទទួល បាន នូវ ភាព សុខ សាន្ត គ្រប់ៗគ្នា ពី ធនធាន ដ៏ សំបូរបែប ដែលមាននៅ លើ ទឹក ដី ខេត្ត ដ៏ ចំណាស់ មួយ នេះ។

ប៉ុន្តែ ប៉ុន្មាន ថ្ងៃមុននេះ យើង បាន ប្រទះ ឃើញក្រដាស់ មួយ សន្លឹក ជ្រុះ នៅ តាម ផ្លូវ លេខ ៣ នៃ ក្រុង បាត់ដំបង ដែល ខ្លឹមសារ នៅ ក្នុង ក្រដាស់ នេះ បាន សរសេរ តាម លំដាប់ លេខ រៀង បរិយាយ អំពី ឈ្មោះ ទីតាំង សំណង់ អាគារ ដោយ មាន ការ បញ្ជាក់ យ៉ាង លម្លិត នៃ ទំហំ ដី និង តម្លៃ ដែល អាជ្ញាធរ បាត់ដំបង បាន លក់ទៅ ឲ្យ ពួកឈ្មួញ សង់ ជា ផ្ទះ ល្វែង ឬ ផ្សារ ទំនើប។

តាម ការពិនិត្យ ជាក់ស្តែង យើងឃើញថា សំណង់ អាគារ រដ្ឋ ដែល មានសរសេរ រាយ ឈ្មោះ នៅ ក្នុងបញ្ជី នេះ បាន ប្រែ ក្លាយ ទៅ ជា សំណង់ អាគារ ថ្មីៗ ទាំង អស់ ស្ទើរតែ គ្រប់ កន្លែង ទៅហើយ។ បើ ដូច្នេះ តើ យើង អាច និយាយ បានថា រដ្ឋាភិបាល កម្ពុជា ដែល ដឹកនាំ ដោយ លោក ហ៊ុន សែន ជា រដ្ឋាភិបាល កញ្ជើ ធ្លុះ ឬ ជារដ្ឋាភិបាល ពូកែ ខាងលក់ ដូរ ទ្រព្យសម្បត្តិរដ្ឋ ព្រោះ ក្រោយ ពីលក់ ទ្រព្យសម្បត្តិ ទាំងនោះ អស់ យើង ពុំឃើញ មាន ការរីក ចំរើន អ្វី គួរ ឲ្យកត់សំគាល់ នៅ ក្នុង ខេត្តបាត់ដំបង នោះឡើយ៕

សកម្មភាពក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង ថ្ងៃនេះ !!


ក្រោយពីការពិនិត្យឈ្មោះ និង ការចុះឈ្មោះ បោះឆ្នោត ក្រុមប្រឹក្សា គណបក្ស ខេត្ត បាន ចាប់ ផ្តើម ចុះ ធ្វើការ ប្រជុំ បូកសរុប អំពី លទ្ធផល កន្លង មក។ សមាសភាព របស់ សមាជិក អង្គប្រជុំ មាន សមា ជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ និង ស្រុក ក្រុង ជាប់ឆ្នោត ដោយ ពេល ព្រឹក ប្រជុំ នៅក្រុង បាត់ដំបង ដែល រួម ជាមួយ ស្រុក ឯកភ្នំ មាន ចំនួន ៧៦ នាក់ និង ពេល រសៀល នៅស្រុក សង្កែ ដែល មាន សមា ជិក ចូល រួម ចំនួន ២៦ នាក់។

ក្នុងកិច្ចប្រជុំនេះ ក៏បានបញ្ចូល នូវ គំនិត នៃ ការ ពង្រឹង សមត្ថភាព របស់ ថ្នាក់ ដឹកនាំ គណបក្ស មូល ដ្ឋាន អំពី របៀប គ្រប់ គ្រង សំ លេង អ្នក គាំទ្រ ចាស់ ប្រមូល កំលាំង គាំទ្រថ្មី ប្រ មូល បញ្ហា ពី មូលដ្ឋាន រៀបចំ សារ នយោបាយ និង អំពី របៀប រៀបចំ ក្រុមការងារ ដើម្បី អនុវត្ត កិច្ចការ គណបក្ស នៅ តាម ភូមិ ឃុំ សង្កាត់ របស់ ខ្លួន ឲ្យបាន មាន ប្រសិទ្ធិ ភាព កាន់ ប្រសើរ ឡើង។

អង្គប្រជុំក៏មានការ រៀបចំ ឲ្យមានការ បញ្ចាំង ឯក សារ សំខាន់ៗ ស្តីពី សកម្ម ភាព របស់ គណបក្ស និង សកម្ម ភាព ជាក់ស្តែង របស់ ថ្នាក់ ដឹកនាំ គណបក្ស៕

ជំទប់ទី២ គណបក្ស សម រង្ស៊ី និងការការពារសាសនាជាតិ !!!


អត្ថបទមុន បានលើក ឡើង ហើយថា “គ្រប់ ទម្រង់ នៃ អំពើ អយុត្តិធម៌ ត្រូវតែ មាន វត្តមាន មន្រ្តី គណ បក្ស សម រង្ស៊ី”។ ឥឡូវនេះ យើង ឃើញ លោក កែវ សុវណ្ណរិទ្ធិ ក្នុងនាម ជាជំទប់ទី២ ឃុំបាយដំរាំ មក ពី គណ បក្ស សម រង្ស៊ី បាន ចូលរួម ជាមួយ អធិការនគរបាល ស្រុកបាណន់ ក្នុងការ ដោះស្រាយ វិវាទ រវាង ព្រះ សង្ឃ និង ក្រុម អាចារ្យ នៅក្នុង វត្ត បាយដំរាំ ដែល វិវាទ មួយនេះ បានអូសបន្លាយ អស់ រយៈ ពេល ជិត ៥ខែ មកហើយ រហូត ដល់ មាន សេចក្តី សម្រេច ពីមេគណ ខេត្ត បាត់ដំបង បង្គាប់ ឲ្យភិក្ខុ ព្រះ នាម គឿន រ៉ាវី លាចាក សិក្ខាបទ។

លោក កែវ សុវណ្ណរិទ្ធិ ក្នុងនាម ជាអាជ្ញាធរ មូលដ្ឋាន លោកបាន ធ្វើការ តស៊ូមតិ យ៉ាង ស្វិតស្វាញ បំផុត ដើម្បី ការពារ សិទ្ធិ របស់ ប្រជា ពលរដ្ឋ និង ការពារ យុត្តិធម៌ ជូន ព្រះ ភិក្ខុ គឿន រ៉ាវី ដែល ត្រូវ ក្រុម អាចារ្យ ឃុប ឃិត ជាមួយ អធិការនគរបាល ស្រុក ក្នុង គោលបំណង បញ្ចប់ ភាព ជាគ្រហស្ថ របស់ ព្រះភិក្ខុ អង្គនេះ។

សូមបញ្ជាក់ថា ករណីនេះ មានតែ មន្រ្តី នៃ គណ បក្ស សម រង្ស៊ី មួយគត់ ហ៊ាន ចេញ មុខ ជួយ ការពារ ចំពោះ ករណី រំលោភ បំ ពាន មួយនេះ ដែល ជាករណី ធ្វើឲ្យ មាន ការ ចុះខ្សោយ ឬ នាំឲ្យ ខូច កិត្យានុភាព ព្រះពុទ្ធសាសនា នៅកម្ពុជា យើង៕

សកម្មភាព ជីកយករ៉ែមាស នៅស្រុកភ្នំព្រឹក !!!


សព្វថ្ងៃ នៅឃុំ ភ្នំព្រឹក ស្រុក ភ្នំព្រឹក មានការ ធ្ចើអាជីវកម្ម ជីក រ៉ែមាស យ៉ាងគគ្រឹក គគ្រេង បំផុត ពី សំណាក់ អ្នកមាន ទ្រព្យ សម្បត្តិ មកពី ខេត្តបាត់ដំបង រីឯ ពលរដ្ឋ នៅក្នុង ស្រុក ធ្វើជា កម្មករ ស៊ី ឈ្នួល ឲ្យថៅកែ ទាំងនោះ ព្រោះ ការជីក យករ៉ែ មាសនេះ មួយ កន្លែងៗ ត្រូវ ចំណាយ ដើមទុន អស់ យ៉ាង តិច ពី ៣០,០០០ ដុល្លារ  ទៅ ៤០,០០០ ដុល្លារ ជា ការ ចំណាយ ទៅលើ ឧប្បករណ៍ យករ៉ែ និង ការ ទិញដី ពីពលរដ្ឋ ម្ចាស់ដី ។

មុនទៅជីកយករ៉ែមាស នេះបាន ដំបូង គេត្រូវ ទៅនិយាយ ទិញដី ពីពលរដ្ឋ ម្ចាស់ដី នៅទីនោះ ដែល ដីទំហំ ៥ ម៉ែត្រ គុណ ១០ ម៉ែត្រ មានតម្លៃ ជាមធ្យោម ៧០០ ដុល្លារ ដោយ មាន កិច្ច សន្យា ក្រោយ ពីយករ៉ែ អស់ ម្ចាស់ ក្រុមហ៊ុន ជីក យករ៉ែ ត្រូវ ប្រគល់ ដីឲ្យ ទៅម្ចាស់ ដីវិញ ព្រម ទាំង កាយ ដី លុប រណ្តៅ រ៉ែនោះ ឡើង វិញ។

មុននឹងអាច យកបាន មាស គឺដំបូង ត្រូវ ជីក យក ដីរ៉ែ បន្ទាប់ មក បញ្ចូល ក្នុង ម៉ា ស៊ីន រែង ចម្រាញ់ យក ថ្ម និង ដីដុំៗ ចេញ ក្រោយ មកទៀត ត្រូវ ដងយក ទឹក ដី ក្រហម ខាប់ៗ ទៅ ចិញ្ចឹម យក រ៉ែមាស រយៈ ពេល ពី ៧ថ្ងៃ ទៅ ១០ថ្ងៃ ទើប គេ អាច យក រ៉ែ ទាំងនោះ ទៅ ដេញ យក មាស បាន៕

វាសនា មនុស្សចាស់ នៅកម្ពុជា !!!


មនុស្សយើង ត្រូវបាន គេកំណត់ ជា ៣វ័យ គឺបឋមវ័យ ឬ វ័យដំបូង, មជ្ឍិមវ័យ ឬ វ័យកណ្តាល, បច្ចិម វ័យ ឬ វ័យខាងចុង (វ័យចាស់)។ នៅក្នុង ចំណោម វ័យទាំង ០៣ គឺវ័យ វ័យដំបូង និង វ័យខាង ចុង ជា វ័យ ដែលត្រូវការ ឲ្យមនុស្ស វ័យកណ្តាល ថែរក្សា​ និងការពារ គ្រប់បែបយ៉ាង ព្រោះវ័យ ទាំងពីរ នេះ ជាវ័យ ដែលងាយ នឹងរងគ្រោះ បំផុត។

ហេតុដូចនេះហើយ បានជា នៅប្រទេស ជឿនលឿន មនុស្សចាស់ ត្រូវបានគេ យកចិត្ត ទុកដាក់ យ៉ាង យកចិត្ត ទុកដាក់ ក្នុង លក្ខខណ្ឌ ពិសេស បំផុត ដោយមានទាំង ប្រាក់បៀវត្សរ៍ ប្រចាំខែ យ៉ាងច្រើន សន្ធឹក សន្ធាប់ ទៀតផង បើប្រៀបធៀប ជាមួយនឹង ប្រាក់បៀវត្សរ៍ រាជការកម្ពុជា យើង បច្ចុប្បន្ន។

ដោយឡែក នៅកម្ពុជា យើង កាល ពីសម័យ បុរាណ មនុស្សចាស់ ដែល កូនចៅ របស់គាត់ មាន ជីវភាព ធូរធា គឺត្រូវ បាន កូនចៅ របស់គាត់ មើលថែ បានយ៉ាង ដិតដល់ល្អ បំផុត ប៉ុន្តែ ប្រសិន បើ កូនចៅ របស់គាត់ មានជីវភាព ក្រីក្រ វិញនោះ គឺគាត់ ត្រូវបាន កូនចៅ ឬ ក្រុម គ្រួសារ របស់ ពួគ គាត់ យក ទៅទុក នៅក្នុង ទីវត្ត អារាម ដើម្បី ឲ្យគាត់ បានរស់ ជាមួយ នឹង ព្រះសង្ឃ។

ប៉ុន្តែ កម្ពុជាយើងបច្ចុប្បន្ននេះ មនុស្សចាស់ ដែល កូនចៅ របស់គាត់ មានស្ថានភាព គ្រួសារក្រីក្រ គឺកំពុងរស់នៅ ក្នុងស្ថានភាព វេទនា បំផុត ព្រោះ ទីវត្តអារាម យើងសព្វថ្ងៃ ពោរពេញ ទៅដោយ អ្នកក្រីក្រ រស់នៅគរជើងគ្នា ថែមទាំង មានក្រុម ឈ្លើង ជញ្ជក់ឈាម (ក្រុម អាចារ្យ មួយចំនួន និង ក្រុម ព្រះសង្ឃ មួយ ចំនួន) របស់ គណបក្ស កាន់អំណាច មួយក្រុម សង្កត់ ពីលើវត្ត មួយផ្នែកទៀត ដែល ជាហេតុ នាំឲ្យ វត្ត ខ្វះលទ្ធភាព ទទួល ចិញ្ចឹម ចាស់ជរា ក្រីក្រ។

លោកយាយ ម្នាក់នេះ មានវ័យ ៨២ឆ្នាំ រស់នៅ ភូមិអណ្តូងត្រាច ឃុំកំពង់ព្រះ ស្រុកសង្កែ ផ្ទះលោកយាយ ពុំមានអ្វីល្អ លើស ពីរូបភាព នេះទេ លោកយាយ សព្វថ្ងៃ ជួយធ្វើនំ ចំណី បន្តិច បន្តួចចៅ ដើរលក់ តាមភូមិ។

សកម្មភាពគណបក្ស សម រង្ស៊ី នៅឃុំបួរ ស្រុកភ្នំព្រឹក


នៅព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១១ សោ ចាន់ដេត អនុប្រធាន ក្រុមប្រឹក្សា គណបក្ស ប្រចាំខេត្ត បាត់ដំបង បានចុះទៅ ប្រជុំពង្រឹង កំលាំង គណបក្ស ភូមិ នៃ ឃុំបួរ ដោយមាន កំលាំង ចូលរួម ចំនួន ៥៧នាក់ ដែល នៅក្នុងនោះ មានកំលាំង ស្នូលនៃ គណបក្ស ហ៊្វុន ស៊ិន ប៉ិច ចំនួន ១៧នាក់ បានចូលរួម។ នៅក្នុង អង្គប្រជុំ តំណាង គណបក្ស ហ៊្វុន ស៊ិន ប៉ិច ទាំង ១៧នាក់ បាន ឡើង ធ្វើការ ប្តេជ្ញា ចិត្ត ក្នុងការ ប្រមូល កំលាំង គណបក្ស ហ៊្វុន ស៊ិន ប៉ិច ឲ្យមក ចូលរួម ជាមួយ គណបក្ស សម រង្ស៊ី ទាំងអស់។ សមាជិក អង្គប្រជុំ ទាំងមូល បានយក ចិត្ត ទុកដាក់ ស្តាប់ ការថ្លែង អំពី ស្ថានភាព ស្រុក ទេស យើង បច្ចុប្បន្ន របស់ ថ្នាក់ ដឹក នាំ គណបក្ស ខេត្ត យ៉ាង ផ្ទៀងផ្ទាត់ បំផុត ដោយ មានអ្នក មួយចំនួន បាន សំដែង ចេញ នូវ ភាព តក់ស្លុត ឬ រំភើប នៅពេល ឮ ការលើក ឡើង របស់ ថ្នាក់ដឹកនាំ ត្រូវ និង អ្វីដែល ពួគគាត់ បាន មើលឃើញ ជាក់ស្តែងដែរ។ អង្គប្រជុំនេះ បានរៀបចំ និង ចាត់ចែង ដោយ ថ្នាក់ដឹកនាំ គណបក្ស ឃុំបួរ ដែល ពួកគាត់ បាន ធ្វើការ រៃអង្គាស ប្រាក់គ្នា បានចំនួន ៣៧៥,០០០ រៀល ដើម្បី បង្កើត ឲ្យមាន កម្មវិធី មួយនេះ ឡើង។ ក្រោយពី ការប្រជុំនេះចប់ សមាជិក នៃ អង្គប្រជុំ ទាំងអស់ បាន បរិភោគ អាហារ ថ្ងៃត្រង់ រួមគ្នា ព្រមទាំង មាន ការចាក់ បញ្ចាំង មើល ឯកសារ វីដេអូ សកម្មភាព គណបក្ស មើល រហូតដល់ ម៉ោង ១រសៀល ទើប ពួកគាត់ លាគ្នា ទៅផ្ទះ រៀងៗ ខ្លួន៕

ពលរដ្ឋកម្ពុជាប៉ុន្មាននាក់ ដឹងលោក ហ៊ុន សែន ធ្វើប្រជាភិថុត?


រឿងប្រជាភិថុត គឺជាមធ្យោបាយ ដ៏ពឹសពុល បំផុត ដែលត្រូវមេដឹកនាំ ផ្តាច់ការ និយមយក មកប្រើប្រាស់ ដើម្បី បំភាន់ ប្រជាពលរដ្ឋ របស់ ពួកគេ ក្នុងគោលបំណង កេងប្រវ័ញ្ច ផលប្រយោជន៏ លើ ប្រជាពលរដ្ឋ ស្លូតត្រង់ និង ការពង្រឹង អំណាចផ្តាច់ការ យូរអង្វែង របស់ពួកគេ។

ប្រជាភិថុត ក៏គេច្រើន ឃើញមាន នៅក្នុង ប្រទេស កំពុង អភិវឌ្ឍន៏ ដែល ក្រុមគណបក្ស នយោបាយ និយមប្រើប្រាស់ ពិសេស គណបក្ស កាន់អំណាច ដោយគេយក នូវរាល់សមិទ្ធិផល របស់ជាតិ ស្ទើរតែទាំងអស់ បំភាន់ ថា ជា សមិទ្ធិផល របស់គណបក្ស ពួកគេ ឬ បុគ្គល ផ្ទាល់ខ្លួនគេ តែម្តង។

បញ្ហាប្រជាភិថុតនេះ នៅកម្ពុជាយើង បច្ចុប្បន្ន គឺត្រូវបានអ្នកដឹកនាំ ប្រទេស និយមយកមកប្រើ ស្ទើរតែសុំា អស់ទៅហើយ ។ សុំាអស់ ត្រង់ថា គ្រប់សកម្មភាព របស់រដ្ឋ ឬមធ្យោបាយ របស់ជាតិ ទាំងអស់ ត្រូវពួកគេ ប្រកាសជា សាធារណៈ ថា ជាសមិទ្ធិផល របស់គណបក្ស ឬ ជាសមិទ្ធិផល របស់ឥស្សរជន នៃ គណបក្ស គេ។

យ៉ាងណាមិញ យើងតែងតែ សង្កេត ឃើញ អាគារ ឬទីសាធារណៈ ជាច្រើន ត្រូវបានគេ សរសេរស្លាក ដាក់ឈ្មោះ គណបក្សកាន់អំណាច ឈ្មោះថ្នាក់ដឹកនាំ គណបក្ស កាន់អំណាច ពិសេស ឈ្មោះលោក ហ៊ុន សែន ។ ដូចជា សាលារៀន, អាគារការិយាល័យ ការងារ របស់រដ្ឋ, ផ្លូវសាធារណៈ គ្រប់ប្រភេទ, ស្ពាន, និងប្រឡាយ ។ល។

តាមពិតទៅ សមិទ្ធិផល ទាំងអស់នេះ សុទ្ធតែ ជារបស់ ប្រជាពលរដ្ឋ យើងទាំងអស់គ្នា សោះ ដែលយើង បានចំណាយ តាមរយៈ ការបង់ពន្ធ ដោយផ្ទាល់ និងដោយប្រយោល ហើយមិនតែប៉ុណ្ណោះ ថែមទាំងមាន សមិទ្ធិផល មួយចំនួន បានមកពីការចូលរួម របស់ ប្រជាពលរដ្ឋយើង ដោយត្រង់ចំពោះ នៃការកសាងតែម្តង ជាក់ស្តែង ដូចជា លិខិត រៃអង្គាសប្រាក់ របស់ប្រធានសមាគម ប្រចាំអនុវិទ្យាល័យមោងឬស្សី នៅស្រុកមោងឬស្សី មួយនេះ ជាឧទាហរណ៍ស្រាប់។ ប៉ុន្តែ យើងមិនដឹង ថារហូតមកដល់ពេលនេះ តើមានពលរដ្ឋកម្ពុជាយើង ច្រើនប៉ុន្មាននាក់ទេ ដែលបានយល់ដឹង អំពីករណីដ៏អាក្រក់ មួយនេះ៕

អាជ្ញាធរស្រុកបាណន់ នៅតែអនុវត្តតាមបែបឯកបក្សដដែល !!!


ក្រោយពីកិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ឆ្នាំ១៩៩១ នៅទីក្រុងប៉ារីស មក កម្ពុជាត្រូវបានសាធារណជន ជាតិ និងអន្តរជាតិ ដឹងថា ជាប្រទេស ប្រកាន់យកលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ។ សេរីពហុបក្ស ត្រង់ថា ជាប្រទេសដែលមាន គណបក្សច្រើន ចូលរួមប្រកួត ប្រជែងគ្នាក្នុងដំណើរការបោះ ឆ្នោតជ្រើសរើស មេដឹកនាំរបស់ សង្គមជាតិ។ ហើយនៅរាល់ ដំណើរការ នីតិវិធី នៃការបោះ ឆ្នោត ត្រូវតែមាន ចរិក សេរី ស្មើភាព តម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌។

ប៉ុន្តែ ចាប់តាំងពី កិច្ចព្រមព្រៀងសន្តិភាព ២៣តុលា ក្រុងប៉ារីស រហូតមកដល់ បច្ចុប្បន្ន ជាញឹកញយ យើងតែង សង្កេតឃើញថា មន្រ្តីរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅតែ អនុវត្ត តាមបែបឯកបក្ស ដូច កាលសម័យកម្មុយនិស្តដដែល។ មានន័យថា សកម្មភាព នយោបាយ របស់គណបក្ស ជំទាស់ ត្រូវបាន ធ្វើការ រឺតត្បិត យ៉ាងល្អិតបំផុត ដោយ អាជ្ញាធរមូលដ្ឋាន ទាំងអស់តែងតែធ្វើការរេរាំង ឬរំខាន ទៅដល់ដំណើរការ សកម្មភាព របស់គណបក្ស ជំទាស់តាមគ្រប់រូបភាព ទាំងអស់ ពិសេស សកម្មភាពស្វែងរកការគាំទ្រ គណបក្ស និងការលើក ស្លាកសញ្ញាគណបក្ស។

ជាក់ស្តែង កាលពី ថ្ងៃទី០៩ ខែតុលា កន្លងទៅ គណបក្ស សម រង្ស៊ី ប្រចាំស្រុកបាណន់ បានដាក់ស្លាកសញ្ញាគណបក្ស ចំនួន២ នៅតាមផ្ទះសមាជិក គាំទ្រគណបក្ស សម រង្ស៊ី នៅឃុំបាយដំរាំ។ ប៉ុន្តែ នៅថ្ងៃទី១៨ ខែតុលា នេះ ប្រធានក្រុមប្រឹក្សា គណបក្ស សម រង្ស៊ី ប្រចាំស្រុកបាណន់ ត្រូវបានអាជ្ញាធរស្រុក កោះហៅទៅធ្វើការ សាកសួរ អំពីករណី លើកស្លាកសញ្ញាគណបក្ស។ ការកោះហៅនេះ គឺជារូបភាព នៃការសំឡុតបំភិត បំភ័យ លក្ខណៈស្មារតី ក្នុងន័យបង្អាក់ សកម្មភាពរបស់ គណបក្ស សម រង្ស៊ី នៅមូលដ្ឋាន ។ តែដោយថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី នៅមូលដ្ឋាន មានស្មារតីរឹងមាំ និងប្រកបដោយ ភាពក្លាហាន ពួកគេត្រូវទទួល បរាជ័យ ក្នុងយុទ្ធ សាស្រ្ត គំរាម កំហែងបែបនេះ ជាបន្ត បន្ទាប់៕