ភូ សុវណ្ណថា និងការថែរក្សាស្លាកសញ្ញាគណបក្ស!
ខែតុលា 1, 2011 បញ្ចេញមតិ
សំរាប់គណបក្ស នយោបាយ ក៏ដូច អ្នក ប្រកបរបរ រកស៊ី ធំៗ មួយ ចំនួន ដែរ ស្លាកសញ្ញា ឫស្លាក យីហោង គឺ ជារឿង ដ៏សំខាន់បំផុត ក្នុងការ ដាក់ បង្ហាញ ឲ្យមហាជន គេមើល ឃើញ នូវ សញ្ញា សំគាល់ របស់ខ្លួន។
លើសនេះ ទៅទៀត ស្លាកសញ្ញា គណ បក្ស នយោបាយ វាក៏ជា សញ្ញា សំរាប់ សំគាល់ អំពី គោលការណ៏ និង ទិសដៅ របស់គណបក្ស នយោ បាយ នីមួយៗ ថា តើគណបក្សនោះ នឹង ឆ្លុះ បញ្ចាំង ទៅលើសច្ចភាព អ្វីខ្លះ។
លោក ភូ សុវណ្ណថា ក្នុងនាមជាថ្នាក់ដឹកនាំ គណបក្ស ខេត្ត បានខិតខំ ចុះត្រួតពិនត្យ ទៅ លើ ស្លាក សញ្ញា គណបក្ស នៅគ្រប់ទីកន្លែង ទាំងអស់ ទូទាំងខេត្ត។ ក្រោយ ពីការ ចុះពិនិត្យ ឃើញ មានស្លាកសញ្ញា គណបក្ស នៅកន្លែងណា មានសភាពទ្រុឌទ្រោម ឫមានការ ដួល ទ្រេត គាត់ក៏ចាប់ផ្តើមដឹកនាំ កំលាំងចុះទៅធ្វើការកែរលំអរ ភ្លាមៗតែម្តង៕