ស៊ិន រ៉ូហ៊្សេត ក្នុងសកម្មភាពផ្សព្វផ្សាយឯកសារបក្ស!!
ខែតុលា 2, 2011 3 មតិ
ការផ្សព្វផ្សាយ ឯកសារ វីដេអូ សកម្ម ភាព គណ បក្ស និង សកម្ម ភាព អំពើ ហិង្សា ដែលបង្ករឡើង ដោយ ក្រុម កំលាំង ប្រដាប់ អាវុធ ឃោឃៅ របស់រដ្ឋាភិបាល បច្ចុប្បន្ន គឺជាសកម្ម ដ៏លំបាក បំផុត ព្រោះត្រូវ ប្រឈម និង ការ រំខាន ឫត្រូវចាប់ខ្លួន ពីសំណាក់ អាជ្ញាធរ លោក ហ៊ុន សែន ។
តែករណីនេះ ចំពោះទឹកចិត្ត កញ្ញា ស៊ិន រ៉ូហ៊្សេត គឺពុំមានអ្វីជាការ ភ័យ ខ្លាច ឡើយ។
ជាអាទិ៍ នៅថ្ងៃនេះ កញ្ញាបាន បន្ត ចុះ ផ្ទៀងផ្ទាត់ បញ្ជីឈ្មោះបោះ ឆ្នោត និង ការជំរុញ ឲ្យពលរដ្ឋ ទៅ ចុះឈ្មោះ បោះឆ្នោត កញ្ញា ក៏នៅ តែ បន្តបញ្ចាំង ឯកសារ សកម្ម ភាព លោក ប្រធាន សម រង្ស៊ី និង សកម្ម ភាព កងកំលាំងប្រដាប់អាវុធ លោក ហ៊ុន សែន វាយបង្ក្រាប ដណ្តើម យកដីធ្លី និងផ្ទះ សំបែង ប្រជាពលរដ្ឋ កម្ពុជា យើង។
ជាងនេះ ទៅទៀត រ៉ូហ៊្សេត បាន ធ្វើ ការប្តេជ្ញា ចិត្ត ចំពោះ ថា្នក់ដឹកនាំ គណ បក្ស ខេត្ត ថា កញ្ញា នឹងប្តេជ្ញាចិត្ត យកចៅសង្កាត់ ឲ្យទាល់តែបាន៕