គណបក្ស សម រង្ស៊ី ជាជម្រើសតែមួយគត់សំរាប់យុវជន


យើងទាំងអស់គ្នាបាន យល់ដឹង ហើយ ថា យុវជន ប្រៀបដូច ក្រដាស សរ អញ្ចឹងដែរ។ មាន ន័យថា បើគេ ចង់ ឲ្យយុវជន ទទួល បាននូវការ យល់ ដឹងអ្វីមួយ គឺ យើង គ្រាន់តែ ព្យាយាម ខិតខំ បណ្តុះ បណ្តាល ពួគគាត់ឲ្យ បាន ញឹក ញាប់ បន្តិច គឺពួគគាត់ ច្បាស់ ជាទទួលបាន យកទៅ អនុវត្ត យ៉ាង លឿន បំផុត។

ជាក់ស្តែង នៅពេលថ្មីៗនេះ ចលនា យុវជន គណបក្ស ខេត្ត បាន បើក វគ្គ បណ្តុះ បណ្តាល ប្អូនៗយុវជន គណបក្ស ក្រុង ឲ្យយល់ដឹង អំពី របៀប របប នៃ ការចុះ ជួយពិនិត្យឈ្មោះ និងជម្រុញឲ្យ ពល រដ្ឋ ទៅចុះឈ្មោះបោះឆ្នោត។

ក្រោយពីទទួល បានការ បង្ហាត់ បង្រៀន មក ថ្នាក់ដឹកនាំ យុវជន យើង បានចុះ ទៅធ្វើសកម្មភាព ជាក់ ស្តែង ដើម្បីឲ្យពលរដ្ឋ យើង បាន ពិនិត្យឈ្មោះ និង ទៅ ចុះ ឈ្មោះ បោះឆ្នោត នៅតាម គ្រប់ផ្ទះ ប្រជា ពល រដ្ឋ ក្នុងភូមិនានា នៃឃុំ សង្កាត់ គោលដៅ ទាំងអស់។

ទាំងអស់នេះ សឲ្យឃើញថា គណ បក្ស សម​ រង្ស៊ី គឺជម្រើសតែ មួយ គត់ សំរាប់យុវជនកម្ពុជាយើង៕