មូរ សុខហួរ ក្នុងសកម្មភាពចុះមូលដ្ឋាន !!!
ខែតុលា 11, 2011 បញ្ចេញមតិ
នៅក្នុងនាម ជាប្រធានក្រុមប្រឹក្សា គណបក្ស ខេត្តបាត់ដំបង អ្នកតំណាងរាស្រ្ត មូរ សុខហួរ បាន ខិតខំ បញ្ចេញ សកម្មភាពគ្រប់រូបភាព ដើម្បីពង្រឹងកំលាំងគណបក្ស នៅមូលដ្ឋាន ឲ្យមានសភាព កាន់តែ រឹងម៉ាំឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ជាប្រចាំ។
ក្នុងរយៈពេលនៃដំណើរការ ពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត អ្នកតំណាងរាស្រ្ត មូរ សុខហួរ ប្រធានក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង បានចំណាយពេលវេលាជាច្រើន នៅជាប់ជាមួយ កំលាំង គណបក្ស នៅមូលដ្ឋាន។
ទន្ទឹមនឹងនេះ លោកស្រី មូរ សុខហួរ ក្នុងនាមជាអ្នកតំណាងរាស្រ្ត លោកស្រី ក៏បានឆ្លៀត ឳកាស ចុះជួប សួរសុខទុក្ខ ប្រជាពលរដ្ឋផងដែរ។
មូរ សុខហួរ ក៏ពុំមានការ អល់អែក ក្នុងការចូលសាកសួរស្ថានភាព លក់ដូរ របស់អាជីវករ តូចតាច នៅតាម ភូមិ-ឃុំ-សង្កាត់ មួយចំនួន នៅក្នុងទឹកដីខេត្តបាត់ដំបង។
មិនតែប៉ុណ្ណោះ មូរ សុខហួរ ក៏តែងតែចូលរួម ក្នុងការលើកស្លាកសញ្ញា គណបក្ស ជាបន្ត បន្ទាប់ ដោយពុំគិត ពីការនឿយហត់ឡើយ។
ស្រ្តីនៅក្នុងវ័យជាង ៦០ឆ្នាំ រូបនេះ ពុំដែល មានភាពរួញរា ម្តងណាឡើយ នៅក្នុងសកម្មភាព បំរើ ជាតិ មាតុភូមិ ពិសេសសកម្មភាពស្រ្តីដើម្បីស្រ្តី។
សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យយើង ឃើញថា ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី សុទ្ធ ជា បុគ្គល ដែលមានសមត្ថាភាព ក្លាហាន និងស្អាតស្អំ។ “មានសកម្មភាព មានការគាំទ្រ ហើយនៅ ពេល មានការគាំទ្រ គឺច្បាស់ជាឈានទៅដល់ចំណុចជោគជ័យ យ៉ាងពិតប្រាកដ” ។
ជាសង្ខេបមកវិញ មានន័យថា គណបក្ស សម រង្ស៊ី គឺសេចក្តីសង្ឃឹម តែមួយគត់ សំរាប់ប្រជាជាតិ ខ្មែរ ក៏ដូចប្រជាពលរដ្ឋកម្ពុជា គ្រប់ៗរូប។
“មានគណបក្ស សម រង្ស៊ី សង្គមខ្មែរ មានសង្ឃឹមជានិច្ច” ៕