តើមានអ្វីខ្លះឆ្លុះបញ្ចាំង ពីអំណាចផ្លូវចិត្តលោក អេង ឆៃអ៊ាង?


នៅក្នុងអត្ថបទ “អេង ឆៃអ៊ាង និងអំណាចផ្លូវចិត្ត ទម្លុះគ្រប់បញ្ហា” ខ្ញុំបាន ធ្វើការ ប្រៀបធៀប អំណាច ផ្លូវចិត្ត របស់គាត់ទៅនឹងវិធីទាំង៨ របស់ព្រះពុទ្ធក្នុងការដោះស្រាយ ឧបសគ្គដែល កើតមាន ឡើង ចំពោះ ជីវិតរស់នៅជាក់ស្តែង របស់មនុស្សទាំងឡាយ។

ប៉ុន្តែ ខ្ញុំនៅមិនទាន់បាន លើកយកមក បង្ហាញអំពីសមទ្ធិផលជាក់ស្តែង ដែលលោកគ្រូ បានបង្ហាត់ បង្រៀនខ្ញុំ ក៏ដូចការកំពុងបន្តអនុវត្តរបស់គាត់ នៅឡើយទេ។ ដូច្នេះ ខាងក្រោមនេះ ខ្ញុំនឹងសូម លើក​ យក នូវសកម្មភាពពិតរបស់លោកគ្រូ ដើម្បីឲ្យលោក អ្នក អានទាំងឡាយណា ដែលស្គាល់ លោក គ្រូ មើលឃើញ នូវសភាពពិតរបស់គាត់ដូចតទៅ៖

ទី១ កាលពីឆ្នាំ២០០២ ខ្ញុំត្រូវបានគណបក្ស ផ្លាស់ចេញ ពីខេត្តប៉ៃលិន មកជួយកិច្ចការងារ គណបក្ស នៅ ខេត្តបាត់ដំបង ដែលកាលនោះខ្ញុំនៅមិនទាន់ស្គាល់លោកគ្រូ ឲ្យបានស៊ីជម្រៅ នៅឡើយទេ ប៉ុន្តែនៅមុនថ្ងៃ ដែលខ្ញុំត្រូវ ចុះមក នៅខេត្តបាត់ដំបង គាត់បាន ធ្វើ ការណែនាំ ផ្តាំខ្ញុំថា “ដេត មនុស្សធម្មតាក្តី ឫអ្នកដឹកនាំក្តី តែងតែមានអ្នកស្រឡាញ់ និងអ្នកស្អប់ វាជារឿងធម្មតាទេ ប៉ុន្តែ បើមនុស្សល្អ មាន អ្នកស្អប់តិច ជាង អ្នកស្រឡាញ់ មានន័យថា បើមានគេស្អប់យើងៗ មិនត្រូវស្អប់គេវិញទេ តែយើងគ្រាន់តែព្យាយាមធ្វើឲ្យគេយល់ នូវអ្វី ដែល គិត ខុស ចំពោះ យើង វាជាការប្រសើរ ហើយ”។ ពាក្យណែនាំរបស់លោកគ្រូទាំងនេះហើយ ដែលធ្វើឲ្យខ្ញុំតាំងចិត្តហាត់រៀន និងធ្វើតាម នូវរាល់ គ្រប់ សកម្មភាព របស់គាត់ ។ ទី២ នៅយុទ្ធនាការ ឃោសនា បោះឆ្នោត ឆ្នាំ២០០៣ សហការីគាត់ម្នាក់បានច្រឡោតច្រឡោងខាងដាក់គាត់ តែគាត់ធ្វើមិនដឹង ថែមទាំង ក្រោយមក គាត់បែរជាទៅលេងផ្ទះ អ្នក នោះ ប្រកបដោយអារម្មណ៍ធម្មតា ទី៣ មានសការីមួយចំនួន ទៀត ដែលគាត់ដឹងយ៉ាងច្បាស់ថា អ្នកនោះ មិន ស្មោះត្រង់ នឹងគាត់ទេ ដោយដើរនិយាយ តែ ការមូលបង្ខាច់បង្ខូចគាត់ តែគាត់បែរជាស្មោះត្រង់ជាមួយអ្នកនោះ និងតាមការពារអ្នកនោះជាដរាប ទី៤ មាន រឿង ខ្លះ ដែលគាត់ មិនអាចនិយាយជាមួយ សហការីគាត់បាន គាត់ បែរជាឲ្យខ្ញុំទៅនិយាយជំនួសវិញ ទី៥ គ្រប់សហការី របស់គាត់ ដែលមាន ចំណេះដឹង ខ្ពង់ខ្ពស់ ស្ទើរតែគ្រប់គ្នា ពុំដែលបដិសេធនូវហេតុផលរបស់គាត់ទេ ដោយហេតុផលរបស់គាត់សុទ្ធតែ មាន អំណះអំណាងទាំងអស់ ទី៦ លោកគ្រូ មានចិត្ត ទូលាយ ណាស់ បើការហូបចុក របស់គាត់វិញ គាត់មិនចេះហូបជាមួយមនុស្សម្នាក់ ពីរនាក់ទេ ហើយបើ ជួយ អ្នកណាហើយ គឺជួយដោយស្មោះ ដោយ គាត់មិន ចេះធ្វើ ប្រជាភិថុតឡើយ និងទី៧ គាត់ជាអ្នកហ្មត់ចត់នឹងការងារល្អណាស់ រួមផ្សំនឹងការតាម ដាន ការងារយ៉ាងស្អិតបំផុត តែគាត់ មិនចេះ ស្តីបន្ទោស ទៅនឹង កំហុសឆ្គងកូនចៅទេ ផ្ទុយទៅវិញ គឺមានតែបង្ហាត់បង្រៀនបន្ថែម។

ខ្ញុំនៅតែហ៊ាននិយាយថា ” មនុស្សទាំងឡាយណា ដែលបានរួមការងារជាមួយនឹងគាត់ ពិតជាមានឪកាសល្អ ក្នុងការពង្រឹងសមត្ថភាព ខ្លួនឯង” ៕