បរិស្ថានក្រុងបាត់ដំបង ក្រោយពិធីបុណ្យអ៊ុំទូកចប់ !!!


បើយើងពិនិត្យមើលពេលអ៊ុំទូក នៅក្រុងបាត់ដំបងរយៈពេល ២ថ្ងៃជាប់គ្នានេះ យើងមាន​ មោទនភាពណាស់ សម្រាប់ ខេត្តបាត់ដំបង ជាពិសេស ក្រុងបាត់ដំបង ព្រោះមានមនុស្ស យ៉ាងច្រើនអ៊ូរអរ ទោះបីមានផ្លូវ មួយចំនួន មានចរាចរ កកស្ទះក៏ដោយ ។

តែក្រោយពិធីបុណ្យអ៊ុំទូកចប់ យើងសង្កេតឃើញថា ផ្លូវស្ទើរតែគ្រប់ ច្រកល្ហក នៃក្រុង បាត់ដំបង មានសំរាម យ៉ាងច្រើន ព្រមទាំងមានក្លិនមិនល្អ ជះមកជាមួយផងដែរ ។

ពិភពលោកនៅសម័យនេះ បរិស្ថានស្អាត និងទីក្រុងល្អ គឺជាចំណាប់អារម្មណ៏ យ៉ាងសំខាន់ សំរាប់ មនុស្ស គ្រប់គ្នាប្រាថ្នាចង់បាន ព្រោះកាលណាបរិស្ថានកខ្វក់វាបណ្តាល ឲ្យប៉ះពាល់ទៅដល់ សុខភាព របស់មនុស្សទាំងពួង។ យ៉ាងណាម៉ិញទីក្រុង គឺជាកន្លែងដែលប្រមូលផ្តុំមនុស្សគ្រប់ជំពូក ទាំងអស់ ដែលមក ពីគ្រប់ទីកន្លែង នៅក្នុងខេត្ត ឫក្រៅខេត្ត និងថែមទាំងមានភ្ញៀវទេសចរណ៏ អន្តរជាតិ មកពីបណ្តាប្រទេសនានា លើសកលលោក មួយចំនួនទៀតផង។

អញ្ចឹងហើយបានជាពិភពលោក យើងសព្វថ្ងៃនេះ គេតម្រូវឲ្យមេដឹកនាំប្រទេសជាតិនីមួយៗ ជាបុគ្គលមានចំណេះដឹងជ្រៅជ្រះ ប្រកបដោយគុណធម៌ ចំពោះសុខទុក្ខ របស់ប្រជាពលរដ្ឋ ពិសេសសុខមាលភាពរបស់មនុស្សទាំងឡាយដោយគ្មានការរើសអើង។

សំរាម គឺជាកាកសំណល់ដ៏កខ្វក់យ៉ាងអាក្រក់បំផុត ប៉ុន្តែវាពុំមានសមត្ថភាពនៅគរជុំវិញ កន្លែងមនុស្សរស់នៅបានឡើយ ក៏ដោយសារតែមនុស្សយើងមាន សមត្ថ ភាពខ្ពស់ជាងវា តែបើមេដឹកនាំទាំងឡាយណាបណ្តោយឲ្យមានសំរាមនៅពាសពេញទីក្រុង ឫតាមអាគារ ធ្វើការរបស់រដ្ឋ មានន័យថា “មេដឹកនាំនោះ មាន សមត្ថភាព អន់ជាង ឫទាបជាងសំរាម” ។

គណបក្ស សម រង្ស៊ី មានការយកចិត្តទុកដាក់យ៉ាងសំខាន់ទៅលើសុខមាលភាពរបស់ប្រជាពលរដ្ឋ ដូច្នេះបរិស្ថានស្អាត និងទីក្រុងល្អ គឺគណបក្ស សម រង្ស៊ី ត្រូវតែធ្វើឲ្យបាន “មានគណបក្ស សម រង្ស៊ី សង្គមមានបរិស្ថានស្អាត និងមានទីក្រុងល្អ”​ ៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: