តើគណបក្ស ប្រជាជន ទុកសង្គមខ្មែរយើង ធំជាងបក្សគេឫ?


ជាទូទៅពលរដ្ឋកម្ពុជាយើង ភាគច្រើន បានស្គាល់ យ៉ាងច្បាស់ថា គណបក្ស ប្រជាជន ត្រូវបាន បង្កើតឡើង ដោយ ខ្មោច ហូ ជីមិញ (មេកុម្មុយនិស្តយួន) ជាង ៦០ឆ្នាំ មកហើយ។

ចាប់តាំងពីពេលនោះមក គណបក្ស ប្រជាជន ត្រូវបានអ្នកនយោបាយ យួន តាមដានគ្រប់គ្រងមើល ជាប្រចាំ ដោយ មិន បណ្តោយមេដឹកនាំ គណបក្ស ប្រជាជន មួយណាម្នាក់ ដើរឃ្លាតពីបន្ទាត់ ដែលក្រុមអ្នកនយោបាយ យួន រៀបចំ ឲ្យ នោះទេ ។

យើងមានឧទាហរណ៏ ជាច្រើន ដែលបញ្ជាក់ថា ថ្នាក់ដឹកនាំរបស់គណបក្ស ប្រជាជន រូបណា ដែលដើរ ខុសពី គន្លង របស់ យួន ត្រូវទទួលរងការបាត់បង់អំណាច ឬអស់ជីវិតរស់តែម្តង។​ ដូចជា ប៉ុល ពត ចាន់ ស៊ី និង ប៉ែន សុវណ្ណ ។ល។

ប៉ុន្តែ ដោយឡែកថ្នាក់ ដឹកនាំ គណបក្ស ប្រជាជន បច្ចុប្បន្ន វិញ គឺដោយសារតែពួគគេ បានអនុវត្ត តាមគោលការណ៏ របស់ ក្រុមអ្នកនយោបាយយួន បានល្អ ទើបអំណាច របស់ពួគគេ រក្សាបានយូរហូត មកដល់សព្វថ្ងៃ។

ជាក់ស្តែង ទោះប្រទេសកម្ពុជាដែលដឹកនាំដោយ គណបក្ស ប្រជាជន  ដែលបានប្រកាស ឲ្យសាធារណជនជាតិ និង អន្តរជាតិ ដឹងឮថា ជាប្រទេសប្រកាន់ យកលទ្ធិប្រជាធិបតេយ្យ យ៉ាងណាក៏ដោយ ក៏គណបក្ស ប្រជាជន នៅតែ រក្សារបៀបរបប នៃការអនុវត្ត ជាក់ស្តែង ទៅតាមបែប កុម្មុយនិស្ត ដដែល។ ការគ្រប់គ្រងបែបកុម្មុយនិស្ត គឺគេយកបក្សធំជាងជាតិ ឫបក្សគ្រប់គ្រងរដ្ឋ មានន័យថា គេស៊ូឲ្យជាតិខ្សោយ តែគេមិនឲ្យបក្សគេខ្សោយនោះទេ ដូចយើងបានឃើញលិខិតអញ្ជើញ មួយនេះ បញ្ចាក់ឲ្យឃើញថា សាលាស្រុកពុំមានអាគារធ្វើការទេ តែបក្សគេមានអាគារល្អ៕

2 Responses to តើគណបក្ស ប្រជាជន ទុកសង្គមខ្មែរយើង ធំជាងបក្សគេឫ?

  1. Lovepeehs05 says:

    មេខ្មែរក្រហមភាគច្រើនដឹងច្បាស់ណាស់ តែមិនបានដឹងគេធ្វើ វិធីស្ពិនភ្នែក សម្លាប់ខ្មែររាប់លាននាក់ទេ ស្មានតែអ្នកទាំងនោះ ក្បត់មែន តែខ្មែរជនរងគ្រោះ ទាំងនោះ ស្លាប់ដោយសារចាញ់ល្បិចគេទេ ទំរាំតែដឹងយឺតពេលទៅហើយ !

    ដល់ថ្ងៃ ២៣ ខែតុលា ឆ្នាំ ១៩៩១ ចាញ់បោកម្តងទៀត ចាញ់ទំាងមេ ចាញ់ទាំងពង យំមិនចេញ ហៀបនឹងឈ្នះទៅហើយ ស្រាប់តែដាក់អាវុធ ចុះចាញ់គេធ្វើព្រងើយ ! កាលណោះគណបក្សប្រជាជន ជិតដាច់ខ្យល់ទៅហើយ មេជំនួយធំ (សហភាពសូវៀត) ដួលបះជើងច្រូង ហើយយួនត្រូវប្រកាសដកទ័ព ខុសច្បាប់ចេញ ទៀត សមាជិកបក្ស ប្រជាជនទាំងអស់ គ្មានព្រលឹងវិញ្ញាណទេ មុខជូហូញ គ្មានកម្លាំងកំហែងទេ ខ្ញុំឃើញនឹងភ្នែកច្បាស់ណាស់ នៅឆ្នាំ ១៩៩០ នៅភ្នំពេញ និងខែត្របាត់ដំបង ហើយកាលណោះ ខ្ញុំនឹកឃើញថា អ្នកតស៊ូនៅខាងក្រៅ អត់ដឹងអីទេដឹង ! ដូចជាគ្មានអ្នកយកការណ៍ ឱ្យដឹងពីរឿងនេះសោះ ! មិនដឹងជាគេធ្វើនយោបាយយ៉ាងម៉េច បានជាអត់ដឹងអញ្ចឹង !? ខ្ញុំនឹកឃើញពេល មួយ គណបក្សប្រជាជន ឬរដ្ឋាភិបាលហេងសំរិន បានកោះហៅ សមាជិកមេបក្ស ទាំងអស់ពេញផ្ទៃប្រទេសប្រជុំ កាលណោះឬថា ខ្មែរក្រហមនៅប៉ៃលិន ដែលដឹកនាំ ដោយលោកខៀវសំផន ធ្វើត្បូងបានលុយច្រើនណាស់ ហើយទិញរងក្រោះ ៥០-៦០ គ្រឿង ពេលនោះសាលាខែត្របាត់ដំបង សុទ្ធតែព្រៃទន្រ្ទាំងខែត្រ ដុហពេញជុំវិញ ឃើញគេកេណ្តកូនសិស្ស ឱ្យទៅកាប់ឆ្ការ ដើម្បីបើកអង្គប្រជុំ ហើយខ្ញុំស្នាក់នៅ អគារមន្ទីរពេទ្យជិតនោះឯង ឈរមើលកូនសិស្សកាប់ឆ្ការព្រៃ ។ កាលនោះ សក្តិ២ សក្តិ ៣ ចូលចិត្តមកលេងជាមួយខ្ញុំណាស់ មិនបាច់សួរទេ ប្រាប់អស់ហើយ រឿងលក្ខការណ៍ ទាហ៊ានយួននៅឯណា ធ្វើអ្វីខ្លះ ថ្ងៃមួយនោះ ពួកគាត់បានប្រាប់ថា ពួកគាត់ ទើបមកពីចាប់យួនម្នាក់ ដែលលួចលុយ ប្រាំម៉ឺន (៥០,០០០) ដាក់ខ្នោះ យួនហ្នឹងជាអ្នកបើកលុយ ឱ្យទាហាន តែគាត់ថា ចោរប្លន់លុយហ្នឹងអស់ហើយ ចោរបាញ់ត្រូវរបួសដៃគាត់ទៀត តាមពិតបាញ់ខ្លួនឯងសោះ ! ហើយនៅភ្នំពេញក៏អញ្ចឹងដែរ ពួកគេប្រាប់ខ្ញុំថា ទាហានយួននៅច្រើនណាស់ ពេលថ្ងៃមិនដឹងទៅណាទេ តែពេលយប់ ចូលមកដេកពេញសណ្ឋាគារ ហើយតាម ផ្ទះថ្មនៅជាន់ទីពីរទីបីឡើងទៅ ហើយនៅសណ្ឋាគារសន្តិភាព មកគោះទ្វារបន្តប់ខ្ញុំទៀតផង ពួកគេរកកន្លែងដេក ច្រឡំបន្ទប់ ហើយម្ហឹកបះបោរ វាយក្បាលខៀវសំផន គេបានប្រាប់ថា ទាហានយួនច្រើនណាស់ រៀបចំខ្លួនជាស្រេច នៅតាមព្រុំដែន ចុះឥឡូវនេះ ពួកទាហានយួនទាំងនោះ នៅទីណា ? គេថានៅក្នុង ស្រុកខ្មែរនៅឡើយទេ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: