មូរ សុខហួរ នឹងពលរដ្ឋរងគ្រោះទឹកជំនន់នៅខេត្តបាត់ដំបង
ខែតុលា 14, 2011 1 មតិ
បន្ទាប់ពីបានខិតខំប្រឹងប្រែងជាមួយថ្នាក់ដឹកនាំមូលដ្ឋានគណបក្ស សម រង្ស៊ី នៅខេត្ត បាត់ដំបង សម្រាប់កិច្ចការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោត ប្រចាំឆ្នាំ ២០១១ មក លោកស្រី មូរ សុខហួរ នៅតែមិនភ្លេចទេ ការងារ និងតួនាទីជាអ្នកតំណាងរាស្រ្តម្តង ណាឡើយ គឺការចុះសួរសុខទុក្ខប្រជាពលរដ្ឋ តាមមូលដ្ឋាន ។
ជាក់ស្តែង លោកស្រី បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយសារ ទឹកជំនន់ធ្ងន់ធ្ងរ នៅក្នុងស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកថ្មគោល និងស្រុកមោងឫស្សី ។ បន្ទាប់មកលោកស្រី បានពាំនាំសំណើប្រជាពលរដ្ឋ ជាពិសេសស្បៀងអារហារ ថ្នាំសង្កូវ ទៅអង្គការសង្គមស៊ីវិល ជាតិ-អន្តរជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ។
នេះសរបញ្ជាក់អំពីការឈឺឆ្អាលដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋក្រីក្រ ដែលត្រូវការសេចក្តីសង្គ្រោះបំផុត ៕
-ដោយលោក ជា ជីវ
ក្នុងនាមជាសមាជិកសកម្ម និងជាដំណាង របស់គណបក្ស ត្រូវតែចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់នេះ នេះជាគោលនយោបាយ ដ៏ល្អរបស់បក្ស ដែលចេះគិតគូរអំពីបញ្ហាប្រជាជនថា ជាបញ្ហាចម្បងរបស់បក្ស គឺគិតគូរផលប្រយោជន៍ប្រជាជននិងជាតិធំជាងបក្ស គឺត្រឹមត្រូវខ្ញុំទទួលស្គាល់ !
តែខ្ញុំមិនទទួលស្គាល់ ចំពោះបក្សដែលនិយាយភូតភរ លួងលោម ឬគំរាមកំហែង ប្រជារាស្រ្តដើម្បីសន្លឹកឆ្នោតជាដាច់ខាត ! មិនថាអញ្ចឹង ?