គ្រប់ទម្រង់នៃអំពើអយុត្តិធម៌ ត្រូវតែមានវត្តមានមន្រ្តីបក្ស សម រង្ស៊ី !!


សង្គមខ្មែរយើងបច្ចុប្បន្ន ស្ទើរតែ គ្រប់ស្ថាប័ន របស់ជាតិទាំងអស់ ត្រូវបានជ្រៀតជ្រែក កេងយក ប្រយោជន៏ ពីសំណាក់របស់ ក្រុមគណបក្ស កាន់អំណាច ដោយពួគគេ ពុំខ្វាយខ្វល់ទៅនឹង ការធ្វើឲ្យខូចមុខមាត់ របស់ស្ថាប័ន ទាំងនោះឡើយ សូម្បីស្ថាប័ននោះ ជាស្ថាប័ន ដែលមានមនុស្ស ជាច្រើន នៅក្នុងសង្គមខ្មែរ គោរពគ្រប់ៗគ្នា ក៏ដោយ ។

ស្ថាប័នសាសនា ជាស្ថាប័នដែល ពលរដ្ឋកម្ពុជាភាគច្រើន យល់ឃើញថា មិនត្រូវឲ្យ មានក្រុម អ្នកនយោបាយ អាជ្ញាធរ ឬឧបាសកណាមួយ ចូលទៅជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ស្ថាប័ន មួយនេះទេ ពិសេសកិច្ចការ របស់ព្រះសង្ឃនៅ តាមវត្តអារាមនានា ព្រោះពួកទាំងអស់នេះ ច្រើនតែ ធ្វើឲ្យខូចមុខមាត់ របស់សាសនា ជាហូរហែរ ដោយសារតែ បញ្ហាលុយកាក់ ។

ជាក់ស្តែង ករណីវិវាទ រវាងព្រះសង្ឃ និងក្រុមអាចារ្យវត្ត នៅវត្តបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ដោយក្រុមព្រះសង្ឃ មានគ្រូសូត្រស្តាំ ព្រះនាម គឿន រ៉ាវី ជាគោលដៅ នៃវិវាទ និងក្រុមអាចារ្យ មានឈ្មោះអាចារ្យ កុច រៀង ជាអ្នកជំទាស់ ដែលមាន ក្រុមអាជ្ញាធរ ប៉ូលីសស្រុក (ថ្នាក់ដឹកនាំ គណបក្ស ប្រជាជនកម្ពុជាមូលដ្ឋាន) នៅជួយ ជ្រោមជ្រែងគាំទ្រពីក្រោយខ្នង ។

វិវាទនេះសោត គឺបានកើតចេញពី បញ្ហាប្រាក់កាក់ ដែលពីមុនក្រុម អាចារ្យ កុច រៀង ជាអ្នកកាន់សោរ ដាក់ប្រាក់ តែដោយសាតែមានការ បាត់ប្រាក់កាក់ច្រើនពេក ក៏មាន ព្រះសង្ឃ និង ឧបាសកជើងវត្ត ជាច្រើនបានស្នើសុំឲ្យ ព្រះសង្ឃ គ្រូសូត្រស្តាំ គឿន រ៉ាវី ជាអ្នកកាន់ សោរវិញ ដែល តាំងពីពេលនោះ មក ក្រុមអាចារ្យ កុច រៀង តាមរក រឿងផ្សឹកលោក ជាបន្តបន្ទាប់។

លុះនៅថ្ងៃទី១៦ នេះ វេលាម៉ាង ២,០០នាទីរសៀល លោក ប៊ុត សំបូរ អធិការស្រុកបាណន់ បាននាំក្រុម វិវាទទាំងពីរ មកជួបមេគណៈខេត្តបាត់ដំបង ដើម្បីឲ្យជួយធ្វើការ ដោះស្រាយទៅលើ ករណី វិវាទ មួយនេះ ប៉ុន្តែដំណោះស្រាយ គឺគ្រូសូត្រស្តាំ គឿន រ៉ាវី ត្រូវបានមេគណៈខេត្ត ចេញសេចក្តី សម្រេច បង្គាប់ឲ្យ លាចាកសិក្ខាបទ។

ដោយមើលឃើញ ភាពអយុត្តិធម៌ ចំពោះភាគីព្រះសង្ឃ ដែលមានទាំងព្រះសង្ឃ ទាំងប្រជាពល រដ្ឋ គាំទ្រយ៉ាងច្រើនលើសលុបនោះ ក្រុមមន្រ្តីគណបក្ស សម រង្ស៊ី មានក្រុមប្រឹក្សាឃុំបាយដំរាំ ក្រុមប្រឹក្សា ស្រុកបាណន់ និងសមាជិកក្រុមប្រឹក្សាខេត្ត បានចុះទៅជួយធ្វើអន្តរាគមន៏ ភ្លាមៗ ដើម្បីជាការ លើកទឹកចិត្ត ដល់ព្រះសង្ឃ និងក្រុមប្រជាពលរដ្ឋ ដែលកំពុងតស៊ូការពារ គ្រូសូត្រស្តាំ គឿន រ៉ាវី ក្នុងនាមជាអ្នកតំណាង ដែលពលរដ្ឋបាន បោះឆ្នោត ជូនគណបក្ស សម រង្ស៊ី ។ “ទីណាមានការរំលោភបំពាន ទីនោះនឹងមានមុខមន្រ្តីគណបក្ស សម រង្ស៊ី” ៕