ការរើបំរាស់ វាកើតចេញពីអំពើអយុត្តិធម៌របស់ក្រុមអ្នកមានអំណាច!!


នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១១ នេះ ក្រុមព្រះសង្ឃ គ្រូសូត្រស្តាំ គឿន រ៉ាវី និងប្រជាពលរដ្ឋ ដែលគាំទ្រ ព្រះសង្ឃ គឿន រ៉ាវី ជាច្រើន រយនាក់ បាននាំគ្នា ដើរជាក្បួនដង្ហែ ប្រទក្សិណ ក្នុង បរិវេណ វត្តបាយដំរាំ និងតាមផ្លូវសំខាន់ៗ ក្នុងស្រុក ដោយមានការគោះជួង ស្រែក គាំទ្រ ព្រះ សង្ឃ គឿន រ៉ាវី និងស្រែកជេរតិះដៀល ក្រុមអាចារ្យដែលបាន ឃុបឃិតជាមួយ អាជ្ញាធរ ក្នុង ការបង្ខំ ឲ្យ ព្រះសង្ឃ លាចាកសិក្ខាបទ។

នៅក្នុងដំណើរនៃការ ដើរតវ៉ានេះ មានសមាជិក ក្រុមប្រឹក្សាស្រុក បាណន់ មកពីគណបក្ស សម រង្ស៊ី គឺ លោក សាន សុបិន្ត និងលោក មុត ភី បានចូលរួម ដើម្បីការពារ នូវសិទ្ធិបញ្ចេញមតិ របស់ក្រុម អ្នកតវ៉ា ទៅតាមបញ្ញត្តិច្បាប់ រដ្ឋធម្មនុញ្ញ កម្ពុជា យើង ស្តីពី សិទ្ធិសម្តែងមតិ របស់ពលរដ្ឋ។

ការដើរដង្ហែក្បួន តវ៉ានៅតាមផ្លូវ សាធារណៈនេះ គឺវាកើតចេញ ពីដំណោះស្រាយ អយុត្តិធម៌ របស់មេគណខេត្តបាត់ដំបង ព្រោះការដោះ ស្រាយនោះ វាមានភាព លំអៀង ទៅភាគីដែល មានក្រុម អ្នកមានអំណាច នៅពីក្រោយខ្នង។

លំអៀងត្រង់ថា សំណើ និងសំអាង របស់ភាគីអ្នករងគ្រោះ មិនត្រូវបាន មន្រ្តីសង្ឃខេត្ត លើក យកមកពិនិត្យ ស្តាប់ និងធ្វើការដោះ ស្រាយឡើយ ប៉ុន្តែសម្តីរបស់ក្រុមអាចារ្យពីរ-បីនាក់ ដែល គ្រាន់តែ មានអធិការនគរបាលស្រុកម្នាក់ ជួយសំអាង បែរជាត្រូវមេគណខេត្ត ចេញសេចក្តី បង្គាប់ ឲ្យលោក ធ្វើការលាចាក សិក្ខាបទ ភ្លាមៗ តែម្តង។

តើនេះ មិនមែនជាការលូកដៃ របស់ក្រុមមន្រ្តី គណបក្ស កាន់អំណាច មូលដ្ឋាន ចូលទៅក្នុង ស្ថាប័ន សាសនា ទេឬ? បើករណីនេះ វាពិតជាកើតចេញ ពីការ ជ្រៀតជ្រែក របស់គណបក្ស មែននោះ ព្រះពុទ្ធសាសនា នៅកម្ពុជា ច្បាស់ជាចុះអន់ខ្សោយ ដោយសារស្នាដៃ គណបក្ស ប្រជាជនយ៉ាងពិតប្រាកដ។

គណបក្ស សម រង្ស៊ី ការពារដាច់ខាត មិនឲ្យក្រុម ណាមួយ ឬ ជនណាម្នាក់ មកបំផ្លាញ សាសនា ដ៏ល្អ ផូរផង់ នៃកម្ពុជាយើង បានឡើយ។ សូមអំពាវនាវ ដល់ពុទ្ធសាសនិកជន កម្ពុជា ទាំងអស់ ក្រោក ឈរ ឡើង មកជួយ ការពារ ព្រះពុទ្ធសាសនា របស់យើង ជាមួយ គណបក្ស សម រង្ស៊ី៕

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: