ចរាចរណ៍ចំណតរថយន្តកាពីតូល នៅអូរឫស្សី !!


ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារ តែកំណើន ប្រជា ពលរដ្ឋ មានចំនួន ច្រើន រួមទាំង មធ្យោបាយ ធ្វើ ដំណើរ កាន់តែទំនើប នឹងមានចំនួន ច្រើន ផងនោះ ធ្វើឲ្យ ចរាចរណ៍ នៅកម្ពុជា កាន់តែ ជួបបញ្ហា និង កកស្ទះ រួមទាំង គ្រោះ ថ្នាក់ ចរាចរណ៍ ជាញ៉ឹកញាប់ ផងដែរ ។ តាម របាយការណ៍ ថា ក្នុង មួយថ្ងៃៗ មនុស្ស ស្លាប់ ជាមធ្យម ចំនួន ៣នាក់ ។

បញ្ហា ខាងលើ វាជារឿង មួយ នៃ សកម្មភាព ទូទៅ របស់ សង្គម មនុស្ស ដែលកំពុង អភិវឌ្ឍន៏ ។ ប៉ុន្តែ អ្វីដែល ត្រូវចោទ ជាបញ្ហានោះ គឺសមត្ថភាព នៃការ រៀបចំ របស់ មេដឹកនាំ ថាតើ គេត្រូវធ្វើយ៉ាងណា ដើម្បី កាត់បន្ថយ ភាព អសកម្ម ដែលកើត ចេញពី ការអភិវឌ្ឍន៏ទាំងនោះ ?។ មាន ន័យថា ក្រុមមនុស្ស ដែលត្រូវឡើង មកដឹកនាំ សង្គមជាតិ នៅក្នុង កាលៈ ទេសៈ បែបនេះ ត្រូវតែជា ក្រុមមនុស្ស ដែលមាន ចំណេះដឹង ពិតប្រាកដ ទាំង ចំណេះដឹង ទ្រឹស្តី ទាំង ចំណេះដឹង នៃការអនុវត្តន៏ ជាក់ស្តែង បើពុំដូច្នេះទេ សង្គមជាតិ ទាំងមូល ច្បាស់ជា ទទួលរង នូវ ភាពកក ស្ទះពាសពេញ តែ រាជធានី ទីក្រុង ជាក់ជាមិនខានឡើយ ។

ជាក់ស្តែង ចូរ!យើង មកពិនិត្យ មើលត្រឹម ចំណត រថយន្តក្រុង កាពីតូល នៅផ្សារ អូរឫស្សី ក៏យើងអាច ធ្វើការ វាយតម្លៃ បានដែរថា ទាំងមេដឹកនាំ សង្គមជាតិ ទាំងមូល នឹទាំង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ សុទ្ធតែ ជាបុគ្គល ដែលគ្មាន សមត្ថភាព ដូចគ្នា ព្រោះថា សូម្បីតែករណី ដ៏តូចមួយ ក៏មិនមាន សមត្ថភាព រៀបចំ ឲ្យបានល្អ ផង ចុះទម្រាំ កិច្ចការ សង្គមធំៗ ជាច្រើនទៀត តើពួកគេ នឹងមានសមត្ថភាពអ្វី ដោះស្រាយ ទៅកើតទៅ ? ឬនេះ វាជា អំពើអកុសល របស់ ពលរដ្ឋ កម្ពុជាយើង ដែលចេះ តែរើសបាន មេដឹកនាំ អសមត្ថភាព អញ្ចឹង ? បើដូច្នោះមែន! តើ ពលរដ្ឋ កម្ពុជាយើង ត្រូវធ្វើ ដូចម្តេច ? ឬត្រូវតែ ទ្រាំរស់ៗ រហូតដល់ សង្គម ជាតិ យើង ទាំងមូល ខ្ទេចខ្ទាំអស់ ? ៕

បក្សប្រជាជនមូលដ្ឋាន ផ្តើមបាត់ជំនឿយ៉ាងគំហក់ !!


កាលណា និយាយ អំពី គណបក្ស នយោបាយ គឺគេ និយាយ សំដៅទៅ ដល់ រចនាសម្ព័ន្ធ របស់ គណបក្ស ចាប់ពី ថ្នាក់ជាតិ រហូតដល់ ថ្នាក់មូលដ្ឋាន នេះគឺជា ប្រធានបទ នៃការបង្ហាញ ពីភាពរឹងម៉ាំ របស់ គណបក្ស នយោបាយ នីមួយៗ ។ ផ្ទុយទៅវិញ បើ គណបក្ស នយោបាយ ណាមួយ ដែលមាន ត្រឹមតែ រចនាសម្ព័ន្ធ ថ្នាក់ជាតិ តែមួយផ្នែក មានន័យថា គណបក្ស នោះ ពុំមាន លក្ខណៈ ជាគណបក្ស នយោបាយ បង្កើត ឡើង ដើម្បី ឈានទៅរក ការដឹកនាំ រៀបចំ ប្រទេសជាតិ ឲ្យបានល្អ តាម ទ្រឹស្តី គោលនយោបាយ របស់ គណបក្ស គេ នោះទេ គឺ គេបង្កើត វាឡើង ត្រឹមតែ ស៊ីឈ្នួល ជានយោបាយ ឲ្យ គណបក្ស កាន់អំណាច តែប៉ុណ្ណោះ ។ គណបក្ស ប្រភេទនេះ ត្រូវបានគេ ដាក់ឈ្មោះឲ្យ ប្រដូចទៅនឹង “ពពួក អាប ធ្មប់” មានន័យថា “ជា គណបក្ស អាប ធ្មប់”“គណបក្ស អំពិលអំពែក” ជាដើម ។ល។ និយាយមក ដល់ត្រង់នេះ ចូរ! ក្រឡេក មើល គណបក្ស ក្រុមលោក កឹម សុខា ឬ គណបក្ស តូចៗ ដទៃទៀត ក៏វា មិនខុស ពីអ្វី ដែលគេ បានប្រដូចនេះ ទេ គឺ រចនាសម្ព័ន្ធ គណបក្ស ទាំងនេះ មានតែ ក្រុមមនុស្ស មួយតំបរស្វា ដែល ធ្វើសកម្មភាព តាមតែ រលក សំឡេង នៅតែ ក្នុងរាជធានី ភ្នំពេញ តែប៉ុណ្ណោះ ។

ចុះពេលនេះ គណបក្ស ប្រជាជន កម្ពុជា ដែលជា គណបក្ស កាន់អំណាច តាមរយៈ សកម្មភាព ទុច្ចរិត អស់ រយៈពេល យូរឆ្នាំ មកហើយនោះ តើឥឡូវ រចនាសម្ព័ន្ធ មូលដ្ឋាន របស់ គណបក្ស មួយនេះ យ៉ាងណាដែរ ? តើ គណបក្ស នេះ អាចមានវាសនា ដូចអតីត គណបក្ស ហ៊្វុន ស៊ិន ប៉ិច ពីមុន ឬមួយយ៉ាងណា ? ។

កាលពីមុន នៅពេលយើង ចុះទៅដល់ តំបន់ មូលដ្ឋាន ចុងកាត់មាត់ញរ យើង តែងតែ ក្រឡេកឃើញ ស្លាក គណបក្ស មួយនេះ ដាក់ជាប់ នៅផ្ទះ ប្រជាពលរដ្ឋ យ៉ាងល្អ បំផុត និង ជាប់ៗគ្នា ពីផ្ទះមួយ ទៅផ្ទះមួយ យ៉ាង ព្រោងព្រាត ពាសពេញ ភូមិតែម្តង ។

តែពេលនេះ វាខុសពី ពេលមុន គឺថាយើង ឃើញតែ នៅតាមផ្លូវជាតិទេ ដែលស្លាក គណបក្ស នៅឈរ បានល្អ ប៉ុន្តែ នៅតាម ភូមិ ឃុំ ជ្រៅៗវិញ គឺស្ទើរតែបាត់ ស្លាក គណបក្ស នេះ អស់តែម្តង តែបើមានវិញ ក៏មានសភាព ដូច មុនដែរ ដូចជា ៖ ស្លាកខ្លះ ដូល នៅលើដី ខ្លះដាក់ ចោលតាម ផ្លូវ រីឯ ខ្លះទៀត ត្រូវ បានយកទៅ ដាក់ ចោល នៅ លើដើមឈើ ជាដើម ។ល។

បើដូច្នេះ មែន! គណបក្ស មួយនេះ ច្បាស់ជា ទទួល ភាព បរាជ័យ យ៉ាងអាម៉ាស់ បំផុត នៃដំណើរការ បោះឆ្នោត ទាំងឡាយ នាពេល ខាងមុខ ជា បន្តបន្ទាប់ នេះ ៕

បរិស្ថានកន្លែងតាំងពិព័ណ៌យួន នៅក្រុងបាត់ដំបង !!


ក្រោយពី មានសង្រ្គាម ជាយដែន រវាង ខ្មែរ-សៀម មក យើងឃើញ ទំនិញយួន ត្រូវបាន គេនាំចូល មក ខេត្ត បាត់ដំបង យ៉ាង គគ្រឹក គគ្រេង បំផុត តាមរយៈ ការតាំង ពិព័ណ៌ ពាណិជ្ជកម្ម ហូជីម៉ីញ ជាញឹក ញាប់ បំផុត ហើយ ស្ទើរតែ គ្រប់មុខ ទំនិញ សុទ្ធតែ មានតម្លៃ ថោក បំផុត តែទោះជា យ៉ាងនេះ ក៏ដោយ ក៏មិនអាច ទាក់ទាញ ចំណូលចិត្ត ពលរដ្ឋ នៅ ខេត្ត បាត់ដំបង បានឡើយ ដោយពួកគាត់ ស្ទើរតែ គ្រប់ៗ គ្នា មិនអាច ងាកចេញ ពីផលិតផល របស់ ប្រទេស សៀម បានឡើយ ព្រោះពួកគាត់ ច្រើន និយមយោង ទៅលើ គុណភាព និង ភាព ទំនើបកម្ម របស់ ផលិតផល ទាំងនោះ ។

តែបញ្ហានេះ យើងពុំសូវ មានអារម្មណ៏ ខ្វាយខ្វល់ អ្វីណាស់ ណានោះទេ ព្រោះ សម័យ សកលភាវូបនីយកម្ម ជាសម័យ  ប្រកូតប្រជែង សេដ្ឋកិច្ច ប៉ុន្តែអ្វី ដែលនាំ ឲ្យយើង លើកយក ករណីនេះ មក និយាយ នៅទីនេះ គឺបញ្ហា “បរិស្ថាន” ទេតើ?!

ចូរពិនិត្យ មើល ទិដ្ឋភាព ជាក់ស្តែង នៅ ស្រុកយើង ដែលការ ដឹកនាំ ដោយ ក្រុម មនុស្ស “សំរាម និយម” ក្រុមនេះ គេមិន និយម គិតអ្វី ដែលជា ផលប្រយោជន៍ រួម ឬ ផលប្រយោជន៍ សាធារណៈ ឡើយ គឺ គេនិយម គិតតែអ្វី ដែលនៅក្នុង ហោប៉ៅ របស់ពួកគេ និង ក្នុងបរិវេណផ្ទះ កម្មសិទ្ធិ ផ្ទាល់ខ្លួន របស់ពួកគេ តែប៉ុណ្ណោះ។

តាមពិតទៅ សំរាប់ ពិភពលោក នៅពេលនេះ មិនថាឡើយ ប្រទេសជាតិ សេរីនិយម ឬ ប្រទេស ជាតិ ដែលកំពុង នាំប្រទេស បែបផ្តាច់ការនិយម គឺក្រុមមនុស្ស ដែលមាន លក្ខណៈ បុគ្គល និយម មិន ត្រូវគេ ឲ្យ ធ្វើជា អ្នកដឹកនាំ សង្គមជាតិ គេ ទៀតឡើយ ៕

សកម្មភាពចុះតាមផ្ទះសមាជិកក្រុមប្រឹក្សាឃុំ ថ្ងៃនេះ !!


ជាការ ប្តេជ្ញាចិត្ត របស់ ថ្នាក់ដឹកនាំ គណបក្ស ខេត្ត នៅព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា នេះ បានបន្ត ចុះ សាកសួរ សុខទុក្ខ សមាជិក ក្រុមប្រឹក្សាឃុំ នៅ ស្រុកបាណន់ ដោយបាន ជួបសមាជិក ក្រុមប្រឹក្សា ឃុំ ចំនួន ៦-៧ នាក់ ជា សមាជិក គាំទ្រ គឺ នៅឃុំ ភ្នំសំពៅ ឃុំ ឈើទាល និង ឃុំ តាគ្រាម ។ ទាំង សមាជិក ក្រុមប្រឹក្សា ឃុំ ទាំងសមាជិក គាំទ្រ គណបក្ស សុទ្ធតែ បានបង្ហាញ នូវ ទឹកចិត្ត ក្លាវក្លា ក្នុង ការគាំទ្រ គណបក្ស ពិសេស ជាងនេះ ទៀត គឺ ពួកគាត់ គ្រប់ៗគ្នា សុទ្ធតែ បាន សំដែង នូវ មោទន ភាព ចំពោះ សកម្មភាព លោកប្រធាន សម រង្ស៊ី នៅ ឯក្រៅ ប្រទេស ដោយពួកគាត់ បានដឹងលឺ សកម្មភាព លោកប្រធាន តាមរយៈ ការស្តាប់ វិទ្យុ សហរដ្ឋ អាមេរិក និង វិទ្យុ អាស៊ី សេរី និង តាម រយៈ ថ្នាក់ដឹកនាំ គណបក្ស នៅមូលដ្ឋាន ។

រឿង ដែលនាំ ឲ្យគណបក្ស មានមោទនភាព បំផុតនោះ គឺសមាជិក ក្រុមប្រឹក្សាឃុំ ទាំងអស់នេះ សុទ្ធតែ បានធ្វើការ សន្យាយ៉ាង ស្វាហាប់ បំផុតថា នឹងស្មោះត្រង់ ជាមួយ គណបក្ស ជានិច្ច ពិសេស ការបោះឆ្នោត អសកល ជ្រើសតាំង សមាជិក ព្រឹទ្ធសភា នាថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១២ ខាងមុខ ដ៏ឆាប់ៗនេះ ព្រម ជាមួយ នឹង ការខិតខំ ស្វែងរក ការគាំទ្រ ជូនគណបក្ស ។

ទោះជា យ៉ាងនេះ ក៏ដោយ ក៏យើង មិនភ្លេច នូវពាក្យ ស្លោក បុរាណ ខ្មែរ យើង ថា ” ស្នេហ៍ មិន ឈ្នះស្និទ្ធ ” មានន័យថា យើង មិនត្រូវ ផ្តាច់ការ ទំនាក់ទំនង ជាមួយពួកគាត់ឡើយ ទោះស្ថិត ក្នុង រូបភាព ណាក៏ដោយ ព្រោះយើង បានដឹងលឺ គ្រប់ៗគ្នា ហើយថា សព្វថ្ងៃនេះ គណបក្ស កាន់អំណាច គេមាន យុទ្ធសាស្រ្ត កាត់បន្ថយ កំលាំង ស្នូល របស់ គណបក្ស សម រង្ស៊ី តាមរយៈ ការប្រើ វិធី សាស្រ្ត ត្រជាក់ គ្រប់រូបភាពទាំងអស់ ។

កំលាំង មូលដ្ឋាន ប្រៀបដូចជា ប្រភពដែល មិនចេះរីងស្ងួត ។ ប្រភពមិនចេះរីងស្ងួត ត្រង់ថា បើ គណបក្ស ណា មានកំលាំង មូលដ្ឋាន រឹងម៉ាំ ហើយ គឺកំលាំង គាំទ្រ គណបក្ស នោះ ចេះតែបន្ត រីកកើន ឡើង ជារៀងរាល់ថ្ងៃ ទោះជាមាន កំលាំងចាស់ មួយចំនួន មានការ ជ្រុះធ្លាក់ បាត់ ដោយ ប្រការ ផ្សេងៗ ក៏ដោយ ក៏ការបាត់បង់ ទាំងនោះមិនអាច ធ្វើឲ្យកំលាំង គណបក្សនោះ ស្រុតចុះ ដែរ ព្រោះវា មាន កំលាំង កើតថ្មី ជារៀងរាល់ថ្ងៃ វាលើកលែងតែ គោលការការណ៍ របស់ គណបក្ស នោះ វាធ្វើ ឲ្យ កំលាំង មូលដ្ឋាន អស់ជំនឿ ឬ ការបែកបាក់ ផ្ទៃក្នុង គណបក្ស ទ្រុងទ្រាយ ធំ ៕

ចលនាយុវជនគណបក្សខេត្ត ជាមួយនឹងបច្ចេកវិទ្យា !!


នៅរសៀល ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ ចលនា យុវជន គណបក្ស ខេត្តបាត់ដំបង ដឹកនាំដោយ លោក ពួក ប៊ុនលី តំណាង ចលនា យុវជនខេត្ត បាត់ដំបង បានរៀបចំ ឲ្យថ្នាក់ដឹកនាំ ចលនា យុវជន ខេត្ត  ចំនួន ១០នាក់ ជួបសំណេះសំណាល ជាមួយលោកប្រធាន សម រង្ស៊ី តាមរយៈ Skype ដែលជា បច្ចេកវិទ្យា ទំនើប នាសម័យ សកលភាវូបនីយកម្ម យើងបច្ចុប្បន្ននេះ នៅ ទីស្នាក់ការ គណបក្ស ខេត្តបាត់ដំបង ។

តាមរយៈ នៃការជួប សំណេះសំណាលនេះ ថ្នាក់ដឹកនាំ ចលនាយុវជន គណបក្សខេត្ត ទាំងអស់ បានស្តាប់ នូវការពន្យល់បង្ហាញ អំពីស្ថានការណ៏ នានាមួយ ចំនួនដែល កើតមានឡើង នៅលើ សកលលោកយើង សព្វថ្ងៃនេះ វាមិនខុសអ្វី ពីស្ថានការណ៏ ដែលកំពុងមាន នៅក្នុង ប្រទេស កម្ពុជាយើង នោះទេ ។ លើសពីនេះ ទៅទៀត ថ្នាក់ដឹកនាំ ចលនាយុវជន ខេត្តយើង បាន ជួប ពិភាក្សា ជាមួយថ្នាក់ដឹកនាំ គណបក្ស ថ្នាក់ជាតិ និងថ្នាក់ដឹកនាំ ចលនាយុវជន ថ្នាក់ជាតិ ព្រម ទាំងថ្នាក់ដឹកនាំ ចលនាយុវជន ខេត្តដទៃទៀត នៃគណបក្ស សម រង្ស៊ី ដូចគ្នា។

សំរាប់ ចលនាយុវជន ខេត្តបាត់ដំបង នេះជាលើក ទីមួយហើយ ដែលថ្នាក់ដឹកនាំ ចលនាយុវជន ខេត្ត រៀបចំកម្មវិធី ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ គណបក្ស ដោយស្វ័យភាព ខ្លួនឯង ទាំងកិច្ចការ បច្ចេកទេស ទាំងការរៀបចំ កំលាំងឲ្យមកចូលរួម តែទោះជា យ៉ាងណាក៏ដោយ ក៏ លោក ពួក ប៊ុនលី ក្នុងនាម តំណាង ចលនាយុវជន ខេត្ត ទើបតែត្រូវ គណបក្ស ប្រគល់ឲ្យ ទទួល ការងារ ចលនាថ្មីៗ លោក ពួក ប៊ុនលី បានខិតខំ បំពេញការងារ ទៅតាមភារកិច្ច ដែលខ្លួន ទទួល បាន ពីគណបក្ស ខេត្ត។

ក្រោយពី បញ្ចប់កម្មវិធី ជួបសំណេះសំណាល នេះ លោក ពួក ប៊ុនលី បានធ្វើការ ណែនាំដល់ សមា ជិកចលនា យុវជនខេត្ត ទាំងអស់ ឲ្យត្រៀម លក្ខណៈ ក្នុងការចូលរួម វគ្គបណ្តុះបណ្តាល ថ្នាក់ដឹក នាំ ចលនាយុវជន ឲ្យចេះប្រើ ប្រព័ន្ធបច្ចេកវិទ្យា ដោយយុវជន ខេត្ត សន្យាថា នឹងរៀបចំ ឲ្យ មាន វគ្គនេះឡើង ដើម្បីជាជំនួយ ដល់ថ្នាក់ដឹកនាំ យុវជនយើង ឲ្យចេះប្រើប្រាស់ បច្ចេកវិទ្យា ទាំងអស់ នេះ ៕

សកម្មភាពចុះតាមផ្ទះក្រុមប្រឹក្សាឃុំ ថ្ងៃនេះ !!


នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ លោក សោ ចាន់ដេត និង លោក ឌឹម សារឿន សមាជិក ក្រុម ប្រឹក្សាខេត្ត បានចុះជួប សមាជិក ក្រុមប្រឹក្សាឃុំ តាមផ្ទះ នៅស្រុកសង្កែ និង ស្រុកបាណន់ ដោយ បាន សមាជិក ចំនួន ៧នាក់ ដែលអ្នក មួយចំនួន ត្រូវតាម ទៅជួប ដល់វាលស្រែ របស់ ពួកគាត់ តែម្តង។

ប៉ុន្តែ ដោយដំណើរ ឆ្លងកាត់ ថ្នាក់ដឹកនាំ របស់យើង ក៏បានឈៀង ចូលថ្វាយបង្គុំ ភិក្ខុ គឿន រ៉ាវី នៅវត្តសុរិយារាម បាយដំរាំ ដើម្បីទូល ប្រគេន និង សាកសួរ ព្រះអង្គ អំពី ដំណើររឿង នៃ វិវាទ របស់ ព្រះអង្គ ជាមួយ ក្រុមអាចារ្យ នៅក្នុងវត្ត ដែលករណីនេះ កំពុងស្ថិត ក្នុងសភាព មិនទាន់ មាន ដំណោះស្រាយ អ្វីជាក់លាក់ នៅឡើយ។

ជាព័ត៌មាន ដែលយើង ទទួលបាន ពីព្រះសង្ឃ មកវិញ គឺ ភិក្ខុ គឿន រ៉ាវី បានមាន សង្ឃដីកា ថា ក្រោយពីមាន ការផ្សព្វផ្សាយ នូវលិខិត អន្តរាគមន៏ របស់មន្រ្តី គណបក្ស សម រង្ស៊ី ដល់ពុទ្ធបិស័ទ្ធ នៅក្នុង ភូមិ រួចមក ឃើញថា សព្វថ្ងៃនេះ ព្រះអង្គអាច ចេញមកក្រៅ បានធម្មតា។

ដោយឡែក លោក កែវ សុវណ្ណារិទ្ធ ជំទប់ទី២ នៃឃុំបាយដំរាំ ស្រុកបាណន់ បានចំណាយ ពេលវេលា សំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ គណបក្ស យ៉ាងយូរ ព្រមទាំងបាន បរិយាយ ប្រាប់មក ថ្នាក់ ដឹកនាំ វិញ អំពី សកម្មភាព របស់មេដឹកនាំ គណបក្ស ប្រជាជន កម្ពុជា ដើរអូសទាញ សមាជិក ក្រុមប្រឹក្សា ឃុំ នៃគណបក្ស សម រង្ស៊ី តាមរយៈការផ្តល់ ជាថវិកា បន្តិចបន្តូច ឬ ការនាំចូល ហាងធំៗ ហូបចុក ស៊ីផឹក និង សន្យា ប្រគល់ តំណែង​ នៅក្នុង រដ្ឋាភិបាល អ្វីមួយមក ពួកសមាជិក គណបក្ស យើង ទាំងនោះ ជាអាទិ៍ សូម្បីតែ រូបលោកផ្ទាល់ ក៏ធ្លាប់បាន ទៅជួបពួក ទាំងនោះដែរ តែរឿង ដែលគាត់ ទៅជួបនោះ ក៏ព្រោះតែគាត់ ចង់ដឹងថា តើ មានគ្នាយើង ចំនួន ប៉ុន្មាននាក់ ទៅចូលជួប ពួកគណបក្ស ប្រជាជន កម្ពុជា  ទាំងនោះ។

ជាលទ្ធផល នៃការជួប សំណេះសំណាល ជាមួយលោក កែវ សុវណ្ណារិទ្ធ គឺយើងទទួល បាននូវ ការ កត់សំគាល់ មួយចំនួន ចំពោះសមាជិក គណបក្ស ដែលមាន ទំនាក់ទំនង ជាមួយ គណបក្ស ប្រជាជន កម្ពុជា ។ ដូច្នេះ គណបក្ស នឹងបន្តធ្វើការ ពង្រឹង បុគ្គល មុខសញ្ញា ទាំងនោះ៕

សកម្មភាពក្រុមការងារគណបក្ស ភូមិភាគទី ៤ ថ្ងៃនេះ !!


នៅព្រឹក ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១១ នេះ នៅទីស្នាក់ការ គណបក្ស ខេត្ត ក៏មិនខុសពី សកម្មភាព កាល ម្សិលម៉ិញ នៅស្រុកសង្កែ នោះដែរ គឺ ក្រុមការងារ គណបក្ស ភូមិភាគទី  ៤ បានបន្តធ្វើ សកម្ម ភាព ការ ងារ គណបក្ស នៅក្នុងទឹកដី ខេត្តបាត់ដំបង ដែលថ្ងៃនេះ មានសមាជិក ចូលរួម ចំនួន ៤០នាក់ ក្នុង នោះមាន សមាជិក ក្រុមប្រឹក្សា សង្កាត់ ចំនួន​ ២៦នាក់ នៃសមាជិក សរុប ៣២នាក់ ទូទាំង ក្រុងបាត់ដំបង ដោយថ្នាក់ដឹកនាំ យើង បានខិតខំ ព្យាយាម ពន្យល់ ដល់ សមាជិក ក្រុមប្រឹក្សា សង្កាត់ និងសមាជិក អង្គប្រជុំ ទាំងអស់ យល់ឲ្យកាន់ តែច្បាស់ នៃបុព្វហេតុ ក្នុងការ តស៊ូ របស់ គណបក្ស សម រង្ស៊ី ដើម្បីការពារ លើកតម្កើង តម្លៃមនុស្ស នៅក្នុងសង្គម កម្ពុជា ទាំងមូល។

ការពន្យល់ នៅទីនេះ មានន័យថា ជាការបំពេញ បន្ថែម នូវគតិទាំងឡាយណា ដែលនាំឲ្យ ថ្នាក់ដឹក នាំ គណបក្ស នៅមូលដ្ឋាន ទទួលបាន ជាគំនិត ក្នុងការគិត រកសារ នយោបាយ សំខាន់ៗ បញ្ជូន ទៅដល់ ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត នៅក្នុងមូលដ្ឋាន ជាក់ស្តែង ។ មកដល់ ត្រង់នេះ យើងសង្កេត ឃើញ សមាជិក នៃអង្គប្រជុំ ទាំងអស់ បានយកចិត្ត ទុកដាក់ ស្តាប់យ៉ាង ស្ងៀមស្ងាត់ បំផុត។

រីឯ លោក សោ ចាន់ដេត វិញ នៅតែ រក្សានៃ ការបញ្ជាក់ ដដែលៗ អំពី វិន័យ និង គោលការណ៏ របស់ គណបក្ស ដោយបាន ព្យាយាម លើកឡើង នូវឧទាហរណ៏ សំខាន់ៗ ដែលពាក់ព័ន្ធ ទៅនឹង ការគោរព វិន័យ ជាទូទៅ នៅក្នុងក្រុម មនុស្ស ផ្សេងៗ។

វិន័យ មានន័យថា វាជាការធ្វើ យ៉ាងណា ឲ្យមនុស្ស ទាំងឡាយ នៅក្នុង ក្រុមនីមួយៗ ធ្វើសកម្ម ភាព ការងារ ឬ ការរស់នៅ មនុស្ស ទាំងឡាយនោះ មានភាព ស្មោះត្រង់ នឹងគ្នា ប្រកបដោយ ការ គោរព គោលការណ៏ ជាជាងការ គោរពបុគ្គល ណាម្នាក់។

ជាការ ឆ្លើយតប ទៅនឹង ស្មារតី នៃ អង្គប្រជុំ គឺសមាជិក ទាំងអស់ បានសម្តែង និង ប្តេជ្ញា ចិត្ត យ៉ាងមុតម៉ាំ គ្រប់ៗគ្នា ទាំងអស់ ដើម្បីបញ្ជាក់ ពីភាព ស្មោះត្រង់ ជាមួយ នឹង សមាជិក គ្នាឯង ក៏ដូច គណបក្ស ដោយសន្យាថា នឹងមិន ធ្វើឲ្យ គណបក្ស មានការ ព្រួយបារម្ភ ឡើយ​ ។ ជាងនេះ ទៀត សមាជិក នៃអង្គប្រជុំ ទាំងអស់ ក៏បាន បង្ហាញ ឲ្យឃើញ នូវទឹកចិត្ត ខិតខំ ធ្វើយ៉ាងណា ឲ្យ សំលេង គណបក្ស នៅក្នុងសង្កាត់ របស់ខ្លួន ទទួលបាន ជ័យជំនះ ក្នុងការបោះឆ្នោត ជ្រើសតាំង ក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេល ខាងមុខនេះ ៕

សកម្មភាពក្រុមការងារគណបក្ស ភូមិភាគ ទី៤ ថ្ងៃនេះ !!


នៅរសៀល ម៉ោង ២ និង ៣០នាទី រសៀល ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១១ នៅ ស្រុកសង្កែ ក្រុមការងារ គណបក្ស ភូមិភាគ ទី ៤ ដឹកនាំ ដោយលោក ថាច់ សេដ្ឋា បានចុះ ជួបប្រជុំ ពង្រឹង ក្រុមប្រឹក្សា ឃុំ ទាំង១០ ដោយ មាន សមាជិក ចូលរួម ចំនួន ២៥ នាក់ ក្នុងនោះ មាន សមាជិក ក្រុមប្រឹក្សា ឃុំ ចំនួន ១៩ នៃ ចំនួន សរុប ២៧ នាក់ (៩នាក់ នៃសមាជិក ក្រុមប្រឹក្សាឃុំ ដែលអវត្តមាន សុទ្ធតែ មាន ហេតុផល ច្បាស់លាស់ ទាំងអស់)។

ក្នុងនាមថ្នាក់ដឹកនាំ គណបក្ស លោក ថាច់ សេដ្ឋា បានផ្តល់ នូវព័ត៌មាន ដែលពាក់ព័ន្ធ ទៅនឹង ស្ថានភាព នយោបាយ ជាតិ និង អន្តរជាតិ ពិសេស ស្ថានភាព គណបក្ស សម រង្ស៊ី តែម្តង ដើម្បី ឲ្យសមាជិក នៃអង្គប្រជុំ ទាំងអស់ បានជ្រួតជ្រាប និងស៊ីជម្រៅ បំផុត ។ លើសពីនេះ ទៅទៀត លោក ថាច់ សេដ្ឋា ក៏បានបញ្ចូល មនោគម វិជ្ជា នយោបាយ ដើម្បីពង្រឹង ស្មារតី នៃកំលាំង អ្នក តស៊ូ ទាំងអស់ ឲ្យមានភាព រឹងម៉ាំក្នុង ការការពារ ផលប្រយោជន៏រួម របស់សង្គមជាតិ ខ្មែរយើង ទាំងមូល ជាគោលការណ៏ ចំបងបំផុត នៃគណបក្ស សម រង្ស៊ី។

ដោយឡែក លោក សោ ចាន់ដេត វិញ ក្នុងនាមជាអ្នក រស់ជាប់ជាមួយ កំលាំងមូលដ្ឋាន ក៏បាន លើកឡើង នូវ វិន័យ របស់គណបក្ស ក្នុងការបំរើ ផលប្រយោជន៏ គឺជាលក្ខខណ្ឌ ដ៏ចាំបាច់ បំផុត ដែលសមាជិក ម្នាក់ៗ ត្រូវតែ អនុវត្តន៏ ឲ្យបានល្អ ដោយធ្វើការ បញ្ជាក់ដល់ សមាជិក ប្រជុំ ថា ” ចាប់ថ្ងៃនេះ រហូតដល់ ការបោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភា, ការប្រជុំ របស់យើង ត្រូវ រំលឹក ដដែលៗ អំពី វិន័យ នៅក្នុង គណបក្ស ព្រោះយើង បានដឹង ហើយថា ការបោះឆ្នោតនេះ ជា ការបោះឆ្នោត អសកល មានន័យថា មនុស្ស របស់បក្ស បោះឆ្នោត ឲ្យបក្ស” ។

មកដល់ ត្រង់នេះ លោក សោ ចាន់ដេត ក៏បានសុំ អភ័យទោស ពីសំណាក់ សមាជិក ក្រុមប្រឹក្សា ឃុំ ទាំងអស់ថា ការប្រជុំ ពង្រឹង ញឹកញាប់ នៅពេលនេះ វាមិនខុសពី “ទាហាន មុនចេញ ច្បាំង ត្រូវ តែមាន ការប្រជុំជួរ ញឹកញាប់ បន្តិចហើយ ជៀសវាង ពេលចេញ ដំណើរទៅ ច្បាំង វានាំឲ្យ បាត់បង់ នូវស្មារតី តស៊ូប្រយុទ្ធ យកជ័យជំនះ ឬ ការបាត់បង់ នូវវិន័យ ដែលជាហេតុ នាំឲ្យមាន បរាជ័យ កើតឡើង ជាយថាហេតុ នៅលើសមរភូមិ ” ដូច្នេះ សូមសមាជិក ទាំងអស់ មានការ យោគយល់ ដល់ ថ្នាក់ដឹកនាំ គណបក្ស៕

ល្គឹកណាមិនមានប័ណ្ណកម្មសិទ្ធិ ករណីវិវាទដីធ្លី នៅតែបញ្ហាចោទ !


នៅព្រឹក ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១១ នេះ នៅបរិវេណ វត្តក្តុល ក្នុង សង្កាត់ ក្តុលដូនទាវ ក្រុង បាត់ដំបង មានពិធី ប្រកាសធ្វើ ប្លង់ដី កម្មសិទ្ធ ជាប្រព័ន្ធ ក្រោមការ ជួយ ឧបត្ថម្ភ គាំទ្រ ពីកម្មវិធី អង្គការ “អេកូសូន” ។ នេះ ជាសង្កាត់ ទី ៦ នៃ សង្កាត់ ទាំង១០ នៅ ក្រុងបាត់ដំបង ដែល កម្មវិធី អង្គការនេះ បាន ជួយដោះស្រាយ បញ្ហា ដល់ ពលរដ្ឋ កម្ពុជា យើង នៅក្នុងទឹកដី ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ដែល ជាខេត្តមួយ ក្នុងចំណោម ខេត្ត ដែល មានទំនាស់ដីច្រើនជាងគេ។

កម្មវិធី អង្គការនេះ បានធ្វើ ឲ្យពលរដ្ឋ នៅក្នុង សង្កាត់ ក្តុលដូនទាវ ក៏ដូច សង្កាត់ ដទៃ ទៀតដែរ មានការ សាទរ យ៉ាងខ្លាំង ចំពោះ កម្មវិធី មួយនេះ ដោយ ពួកគាត់ បានមក ចូលរួម ក្នុងកម្មវិធី មួយនេះ រាប់រយនាក់ ព្រោះពួកគាត់ បាន យល់ឃើញថា វាជា ឳកាស ដ៏ល្អសំរាប់ ធ្វើឲ្យ ពួកគាត់ មានភាព កក់ក្តៅ មួយផ្នែកដែរ ក្នុងការពារ កម្មសិទ្ធិ ស្របច្បាប់ របស់ពួកគាត់ ជាពិសេស អាចឲ្យ ពួកគាត់ យកប័ណ្ណ កម្មសិទ្ធិ របស់គាត់ ទៅដោះស្រាយ បញ្ហា ជីវភាព ជាក់ស្តែង។

ករណីនេះ គណបក្ស សម រង្ស៊ី ក៏មានការ ចូលរួម សាទរជាមួយ ពលរដ្ឋ កម្ពុជា យើង យ៉ាង ខ្លាំងដែរ ។ ប៉ុន្តែ រឿងដែល យើង មាន ការសោក ស្តាយ និង ឆ្ងល់ បំផុត នោះ គឺត្រង់ថា ហេតុអ្វី ក៏មិនព្រម ទៅធ្វើ កន្លែង ដែល កំពុង មានការ រំលោភ យកពីប្រជា កសិករ យ៉ាងយ់ងឃ្នង ពីសំណាក់ ជនមានអំណាច និង ជន ដែលមាន ទ្រព្យធន នោះជាអាទិភាព មុនសិន? ឬមួយគេ ទុក ឳកាស ឲ្យពួកយ់ងឃ្នង ទាំងនោះ យកដី ប្រជា កសិករ ខ្មែរយើង ឲ្យអស់សិន ទើប ជាយុទ្ធសាស្រ្ត ល្អរបស់ពួកគេ? ។

ករណីនេះ បើភាគី រដ្ឋាភិបាល យើងពុំមានការឆ្ងល់ ឬ សង្ស័យ សូម្បីតែបន្តិច ក៏យើងពុំមាន មន្ទិលដែរ ព្រោះយើងបានយល់ យ៉ាងច្បាស់ នូវសារជាតិ ឃោរឃៅ នៃមន្រ្តីទាំងនោះ ប៉ុន្តែអ្វីដែល មិនឲ្យជឿនោះ គឺភាគីខាង អង្គការ ឯនោះទេ តើ ដោយសារតែ អង្គការ មួយនេះ ក៏បានដឹង យល់ច្បាស់ រឿងរ៉ាវ ដ៏អសោច របស់រដ្ឋាភិបាល កម្ពុជាសព្វថ្ងៃនេះ៕

ការចុះជួបថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ថ្ងៃនេះ !!


នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ លោក សោ ចាន់ដេត​ ជា អនុប្រធាន ក្រុមប្រឹក្សា គណបក្ស ខេត្ត និង លោក ពួក ប៊ុនលី ជា តំណាង ចលនា យុវជន ខេត្ត បានចុះដើរ ជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន នៅស្រុក ឯកភ្នំ ដោយបានជួប ចំនួន ៥ គ្រួសារ ។ ក្នុងនោះ មានគ្រួសារ អ្នកស្រី ចេក កុសល់ ជា សមាជិក ក្រុម ប្រឹក្សា ឃុំ ព្រែកខ្ពប ដែលទើប តែចូល មកជំនួស សមាជិកចាស់ ដោយសារ សមាជិក មុន បានចេញ ទៅរក ការងារ ធ្វើនៅ ប្រទេស ថៃ ។ ដូច្នេះ អ្នកស្រី ត្រូវការ ឲ្យថ្នាក់ ដឹកនាំ ជួយ ពង្រឹង ទាំងផ្នែកស្មារតី និង ទាំងផ្នែក របៀបរបប ការងារ រដ្ឋបាលឃុំ។

អ្នកស្រី ចេក កុសល់ អាយុ ៣៧ ឆ្នាំ នៅ ភូមិអូរកំបុត ឃុំព្រែកខ្ពប ជាស្រ្តី មេមាយ ដោយប្តី របស់ អ្នកស្រី បាន ចុះចោល ទៅ មាន ប្រពន្ធ ថ្មីមួយ ទៀត រីឯអ្នកស្រី បាន រស់ នៅចិញ្ចឹម កូន ៣នាក់ និង ឪពុក ម្តាយជរា ទាំងពីរ។ តែនៅពេល អ្នកត្រូវ ទទួល ភារ កិច្ច ពីរទៀត គឺ ការងារ រដ្ឋបាលឃុំ និង ការងារ ក្នុងនាម ជាតំណាង គណបក្ស សម រង្ស៊ី នៅក្នុង ភូមិ ដ៏ដាច់ ស្រយាល មួយនេះ។

ប៉ុន្តែ អ្នកស្រី ចេក កុសល់ នៅក្នុងទឹក ចិត្ត ដ៏ក្លាវក្លា ប្រកប ដោយស្មារតី ដ៏រឹងម៉ាំ ជាមួយ នឹង សំលៀក បំពាក់ ទើបតែមក ពីបឹងរកត្រី បានបង្ហាញ នូវភាព អង់អាច ក្នុងការ បំរើ ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ ក្នុងនាម សមាជិក ក្រុមប្រឹក្សា ឃុំ តំណាង ឲ្យ គណបក្ស សម រង្ស៊ី នៅឃុំព្រែកខ្ពប ស្រុកឯកភ្នំ ៕