ភាពទន់ភ្លន់ ជាគោលការណ៍គណបក្ស សម រង្ស៊ី!!


ដោយឈរលើគោលការណ៍ នៃការតស៊ូអហិង្សា និយម ដែលយក ច្បាប់សង្គម ជាមធ្យោបាយនៃការ ប្រតិបត្តិជាក់ស្តែង របស់ថ្នាក់​ដឹកនាំ គណបក្ស គ្រប់ឋានានុក្រម ទាំងអស់ប្រកបដោយ​ភាពអត់​ធ្មត់ និងទន់ភ្លន់បំផុត ក្នុងសកម្មភាព តតាំងជាមួយសកម្មភាព​ រំលោភ​​ច្បាប់ របស់ គណបក្ស កាន់អំណាចបច្ចុប្បន្ន ដែលតែងតែ​ធ្វើសកម្មភាព រំខានដល់ ដំណើរការស្របច្បាប់របស់គណបក្ស ស្ទើរតែគ្រប់សកម្មភាព ពិសេស សកម្មភាព លើកស្លាកសញ្ញា​គណបក្ស តែម្តង ។

ជាក់ស្តែង កាលពីខែសីហា កន្លងទៅថ្មីៗនេះ ក្រុមការងារ គណ​បក្ស សម រង្ស៊ី ក្រុងបាត់ដំបង បានលើកស្លាកសញ្ញាចំនួន ០៤ ដែលមាន ទី តាំងនៅលើចិញ្ចើមថ្នល់សាធារណៈ ដូចគណបក្សប្រជាជនកម្ពុជាដែរ ប៉ុន្តែ ក្រោយមកភ្លាមៗក៏មានកំលាំងនគរបាលក្រុង ទៅប្លន់យកស្លាកគណបក្ស យ៉ាងប្រផិតប្រផើយបំផុត។ ករណីនេះ ថ្នាក់ដឹកនាំគណបក្ស ខេត្ត បានព្យាយាម ចូលទៅតស៊ូមតិ​ជាមួយ​អាជ្ញាធរ ក្រុង ខេត្ត ជាបន្តបន្ទាប់ ត្រូវទទួល បានចម្លើយមកវិញថា “គណបក្ស ត្រូវទៅទំនាក់ទំនងជាមួយ អាជ្ញាធរសង្កាត់ ឬអ្នកគ្រប់​គ្រងទីតាំងផ្ទាល់” ។ តើទាំងអស់នេះ មិនមែនជាការរំលោភបំពានច្បាប់ប្រជាធិបតេយ្យទេឬ? ឬទង្វើនេះ វា ជាទម្លាប់របស់ពួកនិយមអំណាចផ្តាច់ការ បើពិតជាយ៉ាងនេះមែន ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី គ្រប់រូប ត្រូវតែមានភាពឈ្លាសវៃក្នុងការធ្វើសកម្មភាពតស៊ូមតិ ជាមួយក្រុមមនុស្សនិយមហិង្សាមួយនេះ។

ម្តងនេះ ថ្នាក់ដឹកនាំគណបក្ស ក្រុងបាត់ដំបង ដោយប្រកាន់យកភាពអត់ធ្មត់ ឆ្ពោះទៅមុខមិនរាថយ នៃដំណើរ តស៊ូដើម្បីពង្រឹងប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា គណបក្ស បានរៀបចំសំណុំបែបបទថ្មីដាក់ ទៅអាជ្ញាធរសង្កាត់ ចំនួន ២ គឺសង្កាត់ស្វាយប៉ោ លើកស្លាកចំនួន ២ និងសង្កាត់រតនៈ លើកស្លាកចំនួន៥ ត្រូវចាប់ ផ្តើមលើកពីថ្ងៃទី ៥នេះ៕

ច្បាប់-នីតិវិធនៃការបោះឆ្នោតកម្ពុជា អាក្រក់បំផុត!


ទាំងច្បាប់ ទាំងនីតិវិធី នៃ ការបោះឆ្នោត នៅ កម្ពុជា គឺ មាន លក្ខណៈ អាក្រក់បំផុត ដែល មិន គួរឲ្យ មនុស្ស ទាំង ឡាយ មានការ ជឿទុកចិត្ត បានឡើយ ព្រោះ ទាំង ទម្រង់ ច្បាប់ ទាំងទម្រង់ នៃការយក ទៅអនុវត្តន៍ វាបាន បង្ហាញ នូវចរិក ងាយកេងបន្លំ និង ងាយកែរ ប្រែ លទ្ធ ផល យ៉ាងស្រួល បំផុត។

ងាយកេងបន្លំ ត្រង់ថា គ្រប់ទម្រង់ បែបបទ ទាំងអស់ សុទ្ធ តែមាន លក្ខណៈ ងាយធ្វើឲ្យ មនុស្ស ទាំងឡាយ ឆាប់ជឿ ទុកចិត្ត ក្នុងការ ការពារ សុវត្ថិភាព បានល្អ។ ប៉ុន្តែ ចំពោះ ការយក ទៅអនុវត្តន៍ ជាក់ស្តែង ច្បាប់តម្រូវ ឲ្យមន្រ្តី មូល ដ្ឋាន ឬ មន្រ្តី ថ្នាក់ក្រោមជាតិ ជាអ្នកទទួល សិទ្ធិគ្រប់យ៉ាង ក្នុង ការអនុវត្តន៍ កិច្ចការ នៃដំណើរការ បោះឆ្នោត ទាំង អស់ ដោយពុំមានចន្លោះ មួយចំណុចណាឡើយ។

ការប្រគល់ សិទ្ធិមក ឲ្យមន្រ្តីមូលដ្ឋាននេះ ហើយ ដែលជា ចំណុច ដ៏អាក្រក់ បំផុតនោះ ព្រោះមន្រ្តីទាំងនោះ សុទ្ធ សឹងជាសមាជិក ឬថ្នាក់ដឹកនាំ របស់គណបក្ស ប្រជាជន នៅមូលដ្ឋាន ដោយភាគច្រើន លើសលុប ជាបេក្ខ ជន ឈរឈ្មោះបោះឆ្នោតទៀតផង។ ដូច្នេះ ពួគគេ ត្រូវតែប្រើអំពើទុច្ចរិតគ្រប់ កល់ល្បិច ដើម្បីយកឈ្នះគណបក្សដទៃ។ ជាក់ស្តែង ថ្មីៗនេះ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានសុំឲ្យចៅសង្កាត់អូរចារ បញ្ជាក់អំពីចុះឈ្មោះបោះឆ្នោត ដល់បេក្ខភាព ក្រុមប្រឹក្សា សង្កាត់ ចំនួន ៣នាក់ តែត្រូវចៅសង្កាត់បធិសេធមិនព្រមបញ្ជាក់ឲ្យ ព្រោះគេយល់ថា បេក្ខ ភាពទាំង ៣នាក់នេះ ជាបុគ្គលមានសកម្មការងារខ្លាំង និងស្មោះត្រង់បំផុត ដែលអាចធ្វើឲ្យ គណបក្ស ប្រជាជន ទទួលបរាជ័យក្នុងការបោះឆ្នោត នាពេលខាងមុខៗ៕