ច្បាប់-នីតិវិធនៃការបោះឆ្នោតកម្ពុជា អាក្រក់បំផុត!


ទាំងច្បាប់ ទាំងនីតិវិធី នៃ ការបោះឆ្នោត នៅ កម្ពុជា គឺ មាន លក្ខណៈ អាក្រក់បំផុត ដែល មិន គួរឲ្យ មនុស្ស ទាំង ឡាយ មានការ ជឿទុកចិត្ត បានឡើយ ព្រោះ ទាំង ទម្រង់ ច្បាប់ ទាំងទម្រង់ នៃការយក ទៅអនុវត្តន៍ វាបាន បង្ហាញ នូវចរិក ងាយកេងបន្លំ និង ងាយកែរ ប្រែ លទ្ធ ផល យ៉ាងស្រួល បំផុត។

ងាយកេងបន្លំ ត្រង់ថា គ្រប់ទម្រង់ បែបបទ ទាំងអស់ សុទ្ធ តែមាន លក្ខណៈ ងាយធ្វើឲ្យ មនុស្ស ទាំងឡាយ ឆាប់ជឿ ទុកចិត្ត ក្នុងការ ការពារ សុវត្ថិភាព បានល្អ។ ប៉ុន្តែ ចំពោះ ការយក ទៅអនុវត្តន៍ ជាក់ស្តែង ច្បាប់តម្រូវ ឲ្យមន្រ្តី មូល ដ្ឋាន ឬ មន្រ្តី ថ្នាក់ក្រោមជាតិ ជាអ្នកទទួល សិទ្ធិគ្រប់យ៉ាង ក្នុង ការអនុវត្តន៍ កិច្ចការ នៃដំណើរការ បោះឆ្នោត ទាំង អស់ ដោយពុំមានចន្លោះ មួយចំណុចណាឡើយ។

ការប្រគល់ សិទ្ធិមក ឲ្យមន្រ្តីមូលដ្ឋាននេះ ហើយ ដែលជា ចំណុច ដ៏អាក្រក់ បំផុតនោះ ព្រោះមន្រ្តីទាំងនោះ សុទ្ធ សឹងជាសមាជិក ឬថ្នាក់ដឹកនាំ របស់គណបក្ស ប្រជាជន នៅមូលដ្ឋាន ដោយភាគច្រើន លើសលុប ជាបេក្ខ ជន ឈរឈ្មោះបោះឆ្នោតទៀតផង។ ដូច្នេះ ពួគគេ ត្រូវតែប្រើអំពើទុច្ចរិតគ្រប់ កល់ល្បិច ដើម្បីយកឈ្នះគណបក្សដទៃ។ ជាក់ស្តែង ថ្មីៗនេះ គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង បានសុំឲ្យចៅសង្កាត់អូរចារ បញ្ជាក់អំពីចុះឈ្មោះបោះឆ្នោត ដល់បេក្ខភាព ក្រុមប្រឹក្សា សង្កាត់ ចំនួន ៣នាក់ តែត្រូវចៅសង្កាត់បធិសេធមិនព្រមបញ្ជាក់ឲ្យ ព្រោះគេយល់ថា បេក្ខ ភាពទាំង ៣នាក់នេះ ជាបុគ្គលមានសកម្មការងារខ្លាំង និងស្មោះត្រង់បំផុត ដែលអាចធ្វើឲ្យ គណបក្ស ប្រជាជន ទទួលបរាជ័យក្នុងការបោះឆ្នោត នាពេលខាងមុខៗ៕

One Response to ច្បាប់-នីតិវិធនៃការបោះឆ្នោតកម្ពុជា អាក្រក់បំផុត!

  1. Lovepeehs05 says:

    ស្ថាប័នទទួលបន្ទុកការបោះឆ្នោត(គ.ជ.ប.?) ត្រូវតែឯករាជ ! ត្រូវតែជាមនុស្សឯករាជ !! បើមិនឯករាជ ត្រូវចាត់ទុកជា មោឃៈមិនបានការ ! បើមិនបានការ មិនឯករាជ្យ ត្រូវធ្វើការផ្លាស់ប្តូរជាបន្ទាន់ យើងមិនអាចអនុញ្ញាត អោយមានរឿងដដែលៗកើតទៀតទេ បើមិនអញ្ចឹងទេ គ្មានស្ថិរភាពនយបោយទេ នៅកម្ពុជា កម្ពុជាត្រូវតែឯករាជ្យ ! ត្រូវតែឯករាជ្យ !! ត្រូវតែឯករាជ្យ !!!

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: