តើទង្វើរបស់អាជ្ញាធរបាត់ដំបង ជាបញ្ជារបស់រដ្ឋាភិបាលឬ??


នេះជាលើកទី២ ក្នុងឆ្នាំ២០១១ នេះ ដែលអាជ្ញាធរ ក្រុងបាត់ដំបង បានចុះធ្វើសកម្មភាពអុកឡុក ដល់សកម្មភាព នយោបាយស្របច្បាប់ របស់គណបក្ស សម រង្ស៊ី ដោយបង្ហាញ នូវអត្តចរិត យ៉ាងព្រៃផ្សៃបំផុត។ នេះហើយឬ ជារបៀបរបបបែបប្រជាធិតេយ្យ នៅកម្ពុជា។

ករណីលើកស្លាកនេះ គណបក្ស ក្រុងបាត់ដំបង បានរៀបចំលិខិត ស្នាមទៅតាម ផ្លូវច្បាប់ ដាក់ឲ្យ អាជ្ញាធរមូលដ្ឋាន ដោយឈរលើ គោលការណ៍ ច្បាប់គណបក្ស នយោបាយ ត្រង់មាត្រា៤ និង ស្រប តាមស្មារតីច្បាប់ ស្តីពី ដំណើរការ បោះឆ្នោត នៅកម្ពុជា។

ថ្មីៗនេះ លោក ហ៊ុន សែន បានថ្លែងថា លោក ពុំមាន វាសនា ដូច កាដាហ្វី ព្រោះ គាត់ ដឹកនាំប្រទេស ដោយប្រជាពលរដ្ឋ បោះឆ្នោត ឲ្យគាត់។ មានន័យថា ពលរដ្ឋ គាំទ្រ គណបក្ស របស់គាត់ ដោយសារ តែ គណបក្ស គាត់ ធ្វើសកម្មភាព ស្របច្បាប់។

ប៉ុន្តែជាក់ស្តែង ការអនុវត្ត របស់មន្រ្តី គាត់ នៅ មូលដ្ឋាន ពុំបានអនុវត្ត ដូចដែលគាត់ បានពោល អះអាងឯណា? គឺពួកនោះ ធ្វើសកម្មភាព តាម បែបក្រុមមេដឹកនាំ ផ្តាច់ការ និយម ដោយ គេយក កំលាំងអាវុធ ជាមធ្យោបាយ នៃការបង្រ្កាប ក្រុមអ្នកប្រជាធិបតេយ្យ។

តើនេះហើយឬ ដែលលោក ហ៊ុន សែន ថាគណបក្សគាត់ឈ្នះឆ្នោត ដោយសកម្មភាពសុចរិត ត្រឹម ត្រូវ បើក្រុម សកម្មជនគណបក្ស របស់គាត់ ចេះតែធ្វើសកម្មភាព រារាំងដល់ គណបក្ស ដទៃ រាលដាល ពាសពេញ ផ្ទៃប្រទេស យ៉ាងនេះ។

ពេលនេះ យើងមិនហ៊ាន និយាយថាពួក ក្រុមកំលាំង អាជ្ញាធរ បាត់ដំបង ធ្វើសកម្មភាព យ៉ាងចំហរ បែបនេះ ទៅតាម បញ្ជា ឬការណែនាំ របស់រដ្ឋាភិបាល នោះឡើយ ដោយយើង នៅរង់ចាំមើល ថាតើ រដ្ឋាភិបាល នឹងមានវិធានការអ្វីខ្វះ ដើម្បីបញ្ឈប់ សកម្មភាព ល្មើសច្បាប់ របស់ក្រុមអាជ្ញាធរ បាត់ដំបង។

ប្រសិនបើ រដ្ឋាភិបាល មានវិធានការ បញ្ឈប់សកម្មភាព របស់ក្រុម អាជ្ញាធរ បាត់ដំបង នោះ មានន័យថា ក្រុមអាជ្ញាធរ បាត់ដំបង បាន និងកំពុង ធ្វើសកម្មភាព ផ្ទុយពីគោលការណ៍ រដ្ឋា ភិបាល យ៉ាងគឃ្លើនបំផុត។ ប៉ុន្តែ បើរដ្ឋាភិបាល ពុំមានវិធានការអ្វី បញ្ឈប់ទង្វើរំលោភច្បាប់ ចំពោះ ក្រុមអាជ្ញាធរ បាត់ដំបង នោះទេ គឺយើងមើលឃើញ យ៉ាងច្បាស់ថា រដ្ឋាភិបាល សព្វថ្ងៃ កំពុង ដឹកនាំប្រទេស ទៅរករបបផ្តាច់ការនិយម ដែលមានគណបក្ស តែមួយ ដឹកនាំប្រទេស៕