សកម្មភាពរដ្ឋាភិបាលលោក ហ៊ុន សែន ពេលនេះគួរឲ្យបារម្ភ!!


រឿងដែលគួរឲ្យព្រួយបារម្ភ ឬគួរឲ្យភ័យខ្លាច គឺជារឿង ទាំងឡាយណា ដែលបានបង្ហាញនូវ សកម្ម ភាពសាហាវ យុងឃ្នង ដូចសកម្មភាពដែល ធ្លាប់កើត មានកាលពីអតីតកាល។ មានន័យថា សកម្ម ភាព ដែលកំពុង កើតឡើងនាពេល បច្ចុប្បន្ន វាស្រដៀងគ្នា ទៅនឹងរឿងរ៉ាវ ដែលកំពុង អនុវត្ត នៅ ទីកន្លែង ផ្សេង ដែលមានសភាព គួឲ្យរន្ធត់ និងនាំ ឲ្យមនុស្ស លោកយើង ខ្លាចរអាបំផុត ពិសេស គឺ សកម្មភាព របស់សង្គមជាតិ ដែលអាចឈាន ទៅរកអំណាចផ្តាច់ការ។

រឿងដែលគួរឲ្យបារម្ភ ដូចជា សកម្មភាពកាលពីសម័យ ខ្មែរក្រហម សម័យរដ្ឋកម្ពុជា ឬនិងមេដឹក នាំផ្តាច់ការ ដែលច្រើនតែ រើសយក យុវជនក្មេងៗ ឲ្យទៅកាន់ អាវុធ ដើម្បី ធ្វើជាមធ្យោបាយ ក្នុង ការធ្វើ ទុក្ខបុកម្នេញ ទៅដល់ប្រជាពលរដ្ឋ ទន់ខ្សោយ ឬបង្រ្កាប ក្រុមទាំងឡាយណា ដែលមាន គំនិត ចង់បាន សេរីភាព ចង់បានយុត្តិធម៌សង្គម ចង់បាន ប្រជាធិបតេយ្យ ពិតប្រាកដ ។

វាជាការពិតហើយ យុវជន ជាកំលាំង ដ៏រឹងមាំ របស់សង្គមជាតិ នីមួយៗ ល្គឹកណាតែ យុវជនទាំង នោះ ត្រូវបានសង្គម យកចិត្តទុកដាក់ បណ្តុះបណ្តាលពួកគាត់ ឲ្យយល់ដឹង អំពី តម្លៃ ពិតប្រាកដ នៃអនាគតពួកគាត់ ចំពោះ សង្គម ជាតិ តែបើសង្គម ពុំមានឆន្ទៈ អប់រំ ពួកគាត់ឲ្យទទួលយកនូវ វប្បធម៌ នៃការទទួលខុសត្រូវ ទេនោះ ពួកគាត់ ងាយនឹង ទទួល យកវប្បធម៌ ភ្លើតភ្លើន យ៉ាងឆាប់រហ័ស បំផុត។

និយាយមកដល់នេះ ឥឡូវចូរយើង ក្រឡេកមើល យុវជន កម្ពុជាយើង សព្វថ្ងៃ គឺកំពុង រស់នៅ ក្នុងស្ថានភាព អស់សង្ឃឹម ខ្វះការងារធ្វើ និងកំពុង ទទួលយក វប្បធម៌ ភ្លើតភ្លើន។ ទន្ទឹមនឹងយុវជន កម្ពុជា កំពុងស្ថិត ក្នុងស្ថានភាព បែបនេះ យើងបែរជា ឃើញ រដ្ឋាភិបាល ជ្រើសរើស យកពូកគេ ទៅបំពាក់​ឯកសណ្ឋាន ប៉ូលីស រួចដាក់ ឈ្មោះថា ក្រុម ប្រជាការពារ (ភូមិ-ឃុំ-សង្កាត់ សុវត្ថិភាព) ដែលក្រុមនេះ ទទួលភារកិច្ច ដូចក្រុមស្វ័យត្រាណ កាលពីសម័យរដ្ឋកម្ពុជាដែរ ។ ក្រុមនេះត្រូវបាន គេដាក់ ឲ្យមានគ្រប់ ឃុំ-សង្កាត់ ទាំងអស់ ប៉ុន្តែចាប់តាំង ពីក្រុមនេះ ត្រូវបាន បង្កើតឡើងមក យើងមិនទាន់ឃើញ ក្រុមនេះចេញមុខ ធ្វើសកម្មភាពទេ ទើបតែ ព្រឹកថ្ងៃទី៥ នៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលត្រូវគេ បញ្ជូន ទៅឲ្យធ្វើការ ទប់ស្កាត់ ការលើកស្លាក គណបក្ស សម រង្ស៊ី។ បើដូច្នេះមែន យើងបារម្ភតែ រដ្ឋាភិបាល កម្ពុជា យើង កំពុង សម្ងំ រៀបចំខ្លួនឈានទៅ រកការដឹកនាំ តាមរបៀបផ្តាច់ការនិយម៕

ស្រមោលពួកខ្មែរក្រហម នៅតែតាមលងព្រះពុទ្ធសាសនា!!


ឲ្យនិយាយ ពីរឿងរបបខ្មែរក្រហម គឺពលរដ្ឋកម្ពុជា បានជ្រាបយ៉ាងច្បាស់ អំពី ចរិកទមិឡ អត់ សាសនា ដែលពួកគេបានបំបាត់ និងបំផ្លាញ គ្រប់ទីវត្តអារាម ទាំងអស់ នៅទូទាំងប្រទេស ទាំងមូល ដោយ ព្រះសង្ឃទាំងអស់ ត្រូវពួកខ្មែរក្រហម ចាប់ផ្សឹក ឲ្យទៅធ្វើការជាទម្ងន់ ឬ ត្រូវយកទៅ សំលាប់ចោលយ៉ាងព្រៃផ្សៃយង់ឃ្នង បំផុត រីឯទីវត្តអារាម ត្រូវយកធ្វើជា កន្លែងកាប់សំលាប់ ឬ មន្ទីរឃុំឃាំង ឬនិងជាកន្លែងធ្វើការងាររបស់ពួកគេ។

ប៉ុន្តែក្រោយពីក្រុមនេះ បែងបាក់ផ្ទៃក្នុង នាំ ទៅដល់ ការដួលរលំនៃរបបប្រល័យពូជ សាសន៏ ក៏មានរដ្ឋាភិបាល អាយ៉ងមួយ កើតឡើង ដែលរៀបចំដោយ រដ្ឋាភិបាល យួន ដែលសមាសភាព ថ្នាក់ដឹកនាំ នៃរដ្ឋា ភិបាល ស្ទើរតែ ទាំងអស់ចេញមកពី ពួក ខ្មែរក្រហម (ភាគច្រើនជានាយទាហាន ខ្មែរក្រហម)។ ហើយពួកគេ ទាំងនេះ សុទ្ធ តែ ជាបុគ្គល ធ្លាប់ប្រព្រឹត្ត ការកាប់សំលាប់ ពលរដ្ឋកម្ពុជានិយាយម្យ៉ាងទៀតថា ជាពួក សមគំនិត ក្នុងការលុបបំបាត់ ព្រះពុទ្ធ សាសនាខ្មែរយើង។

រហូតមកដល់បច្ចុប្បន្ននេះ យើងនៅតែសង្កេតឃើញ ពួកគេទាំងនោះ នៅតែមានអំណាច ក្នុងការ ដឹកនាំ សង្គមខ្មែរ ថែមទាំងអ្នកខ្លះ បានក្លាយជាមេដឹកនាំ របស់សាសនាទៅទៀត។ ដូច្នេះហើយ បានជាញ៉ឹកញយ យើងតែងតែសង្កេត ឃើញសកម្មភាព របស់ព្រះសង្ឃ ត្រូវបានគេបង្រ្កាប យ៉ាង ឃោឃៅ យុងឃ្នង បំផុត។

នេះបើយើងនិយាយដោយឡែក តែបើយើងក្រឡេកមើល វិស័យសាសនា ព្រះពុទ្ធ ទាំងមូលវិញ យើង សង្កេតឃើញថា បាន និងកំពុងធ្លាក់ចុះកិត្តិយស មុខមាត់យ៉ាងខ្លាំង បំផុត ពិសេស ខាង វិន័យ របស់ព្រះពុទ្ធ។

ជាក់ស្តែង ថ្មីៗនេះ នៅវត្តបាយដំរាំ ឃុំបាយដំរាំ ស្រុកបាណន់ ដោយសារតែ មានការជ្រៀតជ្រែក ពីក្រុម មនុស្សមានអំណាច បានធ្វើឲ្យកើតមានវិវាទ រវាងព្រះសង្ឃ និងអាចារ្យ អំពី បញ្ហាលុយ កាក់ នៅក្នុងវត្ត បន្តរ៉ាំរ៉ៃ រហូតមកដល់សព្វថ្ងៃ នៅតែដោះស្រាយមិនចប់ រហូតដល់មានសមត្ថកិច្ច ធ្វើការជេរប្រមាថដល់ព្រះសង្ឃទៀតផង។ តើនេះ មិនមែនជាព្រលឹង របស់មេខ្មែរក្រហមមកតាម លងទេឬ???