ត្រូវធ្វើដូចម្តេច ទើបស្ថាប័នបោះឆ្នោតនៅកម្ពុជាមានឯករាជ្យភាព???


គណៈកម្មាធិការរៀបចំការបោះឆ្នោត បើយើងនិយាយ ឲ្យងាយយល់ គឺជាអាជ្ញាកណ្តាល ដែលជាអ្នករៀបចំ លក្ខន្តិកៈ , បទបញ្ជាផ្ទៃក្នុង, ច្បាប់ នីតិវិធី និងទម្រង់បែបបទ នៃដំណើរកា បោះឆ្នោត ដោយខិតខំ ធ្វើយ៉ាងណា ដើម្បីឲ្យភាគី ចូលរួមទាំងអស់ ទទួបានយុត្តិធម៌ និងមានអារម្មណ៍ ស្ងប់ក្នុងចិត្ត ហើយព្រមទទួលយកលទ្ធផល ជាក់ស្តែង ក្នុងគ្រប់ដំណើរ ការបោះឆ្នោតទាំងអស់។

បើនិយាយយោងខាងលើ មានន័យថា សមាសភាព ថ្នាក់ដឹកនាំ សមាជិក និងបុគ្គលិកទាំងឡាយ ត្រូវតែ ជាបុគ្គល ឯក រាជ្យ មិនចំណុះ បុគ្គល ឬក្រុមអ្នកនយោបាយណាមួយឡើយ។ ទាំងអស់នេះ គឺជាបុគ្គលិកលក្ខណៈ  របស់ ក្រុមមនុស្ស ស្អាតស្អំ ប្រកាន់យក សច្ចធម៌ និងយុត្តិធម៌ ត្រឹមត្រូវ ដែលបាន ឆ្លុះបញ្ចាំង នៃភាពមិនចំណុះសេដ្ឋកិច្ច ពីបុគ្គល ឬ ក្រុមណាមួយនោះក៏ទេដែរ។

ប៉ុន្តែ ឥឡូវចូរ‌‌ ! ក្រឡេកមើល បុគ្គលភាព ឬបុគ្គលិកលក្ខណៈ និង ភាពមិនចំណុះបុគ្គល ឬក្រុមអ្នកនយោបាយ នៃសមាសភាព របស់ថ្នាក់ដឹកនាំ សមាជិក បុគ្គលិក គណៈកម្មាធិការ រៀបចំការបោះឆ្នោត នៅកម្ពុជា តើមាន ត្រង់ណា ដែល ថាឯករាជ្យ សច្ចធម៌ យុត្តិធម៌ និងត្រឹមត្រូវ អាចឲ្យភាគី ដែលចូលរួម ទាំងអស់ ទទួលយកបាន ដោយគ្មាន ការតិះទៀន ការតវ៉ា ឬ ការប្តឹងផ្តល់ នៅមុនពេលបោះឆ្នោត ក្នុងពេលបោះឆ្នោត – រាប់សន្លឹកឆ្នោត និង ក្រោយពេលបោះឆ្នោត។

ជាអាទិ៍ សមាសភាព គណៈកម្មាធិការ រៀបចំការបោះឆ្នោត​ នៅកម្ពុជា រាប់ពីថ្នាក់ជាតិ រហូតដល់ ថ្នាក់ក្រោមជាតិ យើងមើលឃើញ និងបានដឹងឭ ទាំងអស់គ្នាថា សមាសភាព ទាំងនោះ ជាថ្នាក់ដឹកនាំ និង ជាសកម្មជន របស់គណបក្សប្រជាជនកម្ពុជា ស្ទើរតែទាំងអស់ នៃគ្រប់មុខងារ របស់គណៈកម្មាធិការ។

សមាសភាពដែលអាក្រក់ ជាងគេបំផុតនោះ គឺគណៈកម្មាធិការ ថ្នាក់ក្រោមជាតិ ដែលកិច្ចការ នៃដំណើរការ បោះឆ្នោត ដូចជា ការពិនិត្យឈ្មោះ ការចុះ ឈ្មោះ និង ការចេញ ទម្រង់បែបបទផ្សេងៗ សំរាប់ការបោះឆ្នោត ត្រូវបានប្រតិភូកម្ម អំណាច ទៅឲ្យប្រធាន ក្រុមប្រឹក្សា ឃុំ / សង្កាត់ និង ស្មៀន ដែលជា មន្រ្តី របស់ ក្រសួង មហាផ្ទៃ ជាអ្នកអនុវត្ត ។ ដូច្នេះតើឯករាជ្យភាពរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត មាននៅត្រង់ណា បើមន្រ្តីបោះឆ្នោត ទាំង នោះ សុទ្ធជាបេក្ខភាព ឬ​/នឹង ជាសកម្មជន របស់គណបក្សប្រជាជនកម្ពុជា៕ សូមពិនិត្យមើល កំណត់ហេតុ  កិច្ចប្រជុំ របស់លេខាធិការ ដ្ឋាន រៀបចំ ការបោះឆ្នោត ខេត្តបាត់ដំបង ជាឧទាហរណ៍ស្រាប់ ដែលមាន តំណាង អភិបាលខេត្ត ជាអធិបតី នៃរាល់កិច្ចប្រជុំទាំងអស់ ៕

One Response to ត្រូវធ្វើដូចម្តេច ទើបស្ថាប័នបោះឆ្នោតនៅកម្ពុជាមានឯករាជ្យភាព???

  1. Lovepeehs05 says:

    ចឹងសូមសមាជិកកណបក្សសមរង្ស៊ីស្រុះគ្នាតវ៉ាឡើង ! ដើម្បីអព្យាក្រិតនិងឯករាជ្យ ចំពោះអាជ្ញាធរទទួលបន្ទុកមើលការខុសត្រូវបោះឆ្នោត សមាជិកបក្សដែល មើលឃើញថា វាលំអៀង ត្រូវតែហ៊ានតវ៉ា !

    ឆ្ងល់តិចដែរ នៅប្លក់ WordPress នេះ ម៉េចបានជាអត់ឃើញមាន សមាជិក គណបក្សសមរង្ស៊ីចេញមក ជួយនិយាយឬតវ៉ាអីសោះចឹង ? គេមិនយកលុយណា ម៉េចមិននាំគ្នាបង្កើតអោយបាន ១០០ ប្លក់ដើម្បីបញ្ចេញមតិយោបល់ទៅ ! ឬក៏គ្មានពីណាមានអិនធើណិតប្រើនឹងគេទេ ឬយ៉ាងណា ? ខ្ញុំចង់ឃើញមាន សេចក្តីខ្លាហានអោយគ្រប់ទីកន្លែងឡើង បើចង់ឈ្នះឆ្នោតនៅពេលខាងមុខនោះ !

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: