ករណីព្រះសង្ឃវត្តបាយដំរាំ ទៅជាទីលានប្រទាញប្រទង់ជាមួយប៉ូលីស!


ទីលានប្រទាញ ប្រទង់ នៃករណី ព្រះសង្ឃ គឿន​ រ៉ាវី ក្នុងវត្ត បាយដំរាំ មានន័យថា​ ក្រុម អាជ្ញាធរ នគរបាល ស្រុកបាណន់ ព្យាយាម ផ្សឹក ព្រះសង្ឃ គឿន រ៉ាវី តាមគ្រប់ រូបភាព ទាំងអស់ រីឯ ប្រជា ពុទ្ធ បរិស័ទ្ធ ចំណុះ ជើងវត្ត ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី បាណន់ វិញ ខិតខំ ព្យាយាម តាម គ្រប់ មធ្យោបាយ ផ្លូវច្បាប់ ដើម្បី ការពារ យុត្តិធម៌ ជូន ភិក្ខុ គឿន រ៉ាវី ។ លើស ពីនេះ ទៅទៀត យើង សង្កេត ឃើញថា ក្រុមអាជ្ញាធរ បានរិះរក គ្រប់កល ល្បិច បំបែក កំលាំង ដែល គាំទ្រ ភិក្ខុ សង្ឃ គឿន រ៉ាវី តាមវិធី ទូរស័ព្ទ ទៅកាន់ ប្រជាពុទ្ធ បរិស័ទ្ធ ម្តងម្នាក់ៗ ឲ្យពួកគាត់ ទាំងអស់ ដកខ្លួន ចេញ ពី ព្រះសង្ឃ គឿន រ៉ា​ វី ប៉ុន្តែ ពួកគាត់ មិនត្រឹមតែ មិនស្តាប់ តាមនោះទេ ថែមទាំង ធ្វើការ ប្តេជ្ញា ចិត្ត ការពារ ព្រះសង្ឃ យ៉ាងមុតមាំ ថែមទៀត។

ករណីដ៏តូចតាច មួយនេះ តាមពិត ទៅ វា ពុំមែន ជារឿង ដែល ពិបាក នឹង ដោះ ស្រាយ អីទេ។ ប៉ុន្តែ ដោយ អសមត្ថ ភាព និង ភាព លំអៀង របស់ ក្រុមសមត្ថ កិច្ច មូលដ្ឋាន និង មេគណ ខេត្ត ក្នុងការ ដោះ ស្រាយ បញ្ហា វិវាទ លុយកាក់ បន្តិច បន្តួច មួយនេះ បាន បណ្តាល ឲ្យករណី ដ៏សា មញ្ញ នេះ ក្លាយ ទៅជា រឿងរ៉ាវ ធំ ដ៏ ស្មុគ ស្មាញ មួយ ដែល បង្ក ឲ្យមាន អសន្តិ សុខ ផ្លូវចិត្ត ដល់ពុទ្ធ បរិស័ទ្ធ ចំណុះ ជើងវត្ត និង ព្រះសង្ឃ ដែលគង់ នៅក្នុងវត្ត។ នេះ ហើយឬ សមត្ថកិច្ច ការពារ សន្តិសុខ ជូន ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត នៃ រដ្ឋាភិបាល លោក ហ៊ុន សែន ដ៏អស្ចារ្យ ក្នុងការ ធ្វើទុក្ខ បុកម្នេញ ដល់សាសនា ជាតិ របស់ខ្លួន?

ករណីមួយនេះ សមត្ថកិច្ច នៅតែ មិនព្រម ទទួល ស្គាល់ ភាព អសមត្ថភាព របស់ខ្លួន ទេ បែរជា ទម្លាក់ កំហុស មកថ្នាក់ ដឹកនាំ គណបក្ស សម រង្ស៊ី ស្រុកបាណន់ ថា ជាអ្នក នៅពីក្រោយ ខ្នង នៃ បញ្ហា ទាំងនេះ ទៅវិញ។ នេះហើយឬ ចរិកអ្នក ទទួល ខុសត្រូវ របស់ អាជ្ញាធរ លោក ហ៊ុន សែន ។ បើដូច្នេះ មែន ត្រូវតែឈប់ ធ្វើប្រជា ភិថុត បោកប្រាស់ សាសនា, បោកប្រាស់ ប្រជាពលរដ្ឋ ឬកេង បន្លំ នីតិ វិធី បោះឆ្នោត ទៀតទៅ។

សូមបញ្ជាក់ថា គណបក្ស សម រង្ស៊ី ជាតំណាង ឲ្យក្រុម អ្នកស្រឡាញ់ និង ការពារ យុត្តិធម៌ ដូច្នេះ គ្រប់ ទម្រង់ នៃ ការ រំលោភ បំពាន នៅត្រង់ណា ទីណា ក៏ដោយ ត្រូវតែ មាន វត្តមាន ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី រាប់ទាំង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ រហូត ដល់ថ្នាក់ មូលដ្នាន និង កំលាំង អ្នក គាំទ្រ ជានិច្ច ដោយគ្មាន ចន្លោះ មួយករណី ណាឡើយ។

មានន័យថា “គណបក្ស សម រង្ស៊ី ជាជម្រើស តែមួយគត់ នៃយុត្តិធម៌ ក្នុងសង្គមខ្មែរ” ៕

តើសំដី ប្រាជ្ញ ចន្ទ ជាការពិត ឬជាចរិកផ្គើន??


ក្រុមប្រឹក្សា ខេត្ត បាត់ដំបង មានចំនួនសមាជិក ១៩ នាក់​ ក្នុងនោះមានសមាសភាព គណបក្ស សម រង្ស៊ី ចំនួន ៤នាក់ ដែល ៣នាក់ (លោក ភូ សុវណ្ណថា លោក ជា ជីវ​ និងលោក ឌឹម សារឿន) ជាថ្នាក់ដឹកនាំ ចលនា យុវជន សម រង្ស៊ី ប្រចាំខេត្ត បាត់ដំបង លើក លែង លោក ផាន់ រ៉េត ដែលមាន វ័យ ចំណាស់ ប្រហាក់ ប្រហែល សមាសភាព គណបក្ស ប្រជាជន កម្ពុជាទាំង ១៥នាក់  ។

សមាសភាព យុវជន សម រង្ស៊ី ទាំង ៣នាក់ នៅ ក្នង ក្រុមប្រឹក្សា ខេត្តនេះ សុទ្ធសឹង ជាបុគ្គល ដែល ទទួល បាន ការអប់រំខ្ពស់ ទាំងចំណេះដឹង ទូទៅ ទាំងចំណេះដឹង បចេ្ចកទេស គឺ លោក ភូ សុវណ្ណថា ជាអនុបណ្ឌិត ជំនាញច្បាប់, លោក ជា ជីវ ជាបរិញ្ញាបត្រ ផែ្នកគ្រប់គ្រង ដោយឡែក លោក ឌឹម សារឿន ជាបុគ្គល ដែល មាន បទពិសោធន៍ខ្ពស់ ក្នុងការអនុវត្តន៍ ជាក់ស្តែង នៅក្នុងគណបក្ស សម​ រង្ស៊ី អស់រយៈពេល ច្រើនឆ្នាំ ។

ជាក់ស្តែង នៅក្នុងកិច្ច ប្រជុំក្រុមប្រឹក្សា ខេត្ត បាត់ដំបង កាលពីថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០១១លោក ភូ​ សុវណ្ណថា បានស្នើសុំឲ្យ អភិបាល ខេត្ត ប្រាជ្ញ ចន្ទ អន្តរាគមន៍ ករណី ការលើកស្លាក របស់ គណបក្ស សម រង្ស៊ី ដែល តែង តែអាជ្ញាធរ មូលដ្ឋាន មិនអនុញ្ញាតិ្ត រហូត ។ ដោយឡែក ករណី ការអនុវត្តន៍ច្បាប់ ចរាចរណ៍ ផ្លូវគោក, ករ ណី ជីករ៉ែ នៅស្រុកភ្នំព្រឹក តើខេត្ត មានដឹង ឬទេ?។

ហម មុនី ចំទាស់ ការលើករបស់ លោក ភូ សុវណ្ណថា ស្នើសុំ ឲ្យលើកមតិតែក្នុង របៀបវារៈ ។ ត្រង់ នេះ ជា ជីវ ផ្តល់យោបល់ពាក់ព័ន្ធ ការអនុវត្តន៍ ចរាចរណ៍ ផ្លូវគោក ១-ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ឲ្យបាន ទូលំទូលាយ ២-បន្ថែមស្លាក ចរាចរណ៍ ៣-អប់រំ ណែនាំ មន្រ្តីអនុវត្តន៍ ច្បាប់ចរាចរណ៍ ៤-វិធាន ការណ៍ ក្តៅ លើ មន្រ្តី ពុករ លួយ ចំពោះ មតិ ក្រុមប្រឹក្សា មានចម្ងល់ត្រូវសួរ សុំពន្យល់ ផ្តល់អនុសាសន៍ ដូចករណី លោក ភូ សុវណ្ណថា តែ បើមិន ឲ្យយើងសួរ មានចម្ងល់ ផ្តល់ អនុសាសន៍ ដូច លោក ហម មុនី មានន័យថា បំបិទសិទ្ធិ សេរីភាព ក្នុងការ បញ្ចេញមតិ ។ យើង មិនមែនគ្រាន់តែប្រជុំ ១ខែ ១លើក អង្គុយក្នុងម៉ាស៊ីន ត្រជាក់ទេ បើ ជាទស្សនៈ មានន័យថា យើងមិនលើក កង្វល់ ប្រជាពលរដ្ឋ ខ្ញុំមានការខ្នាសអៀនប្រជាពលរដ្ឋណាស់ ។

ជាការ ឆ្លើយតប លោក ប្រាជ្ញ ចន្ទ ពោលថា គួរឲ្យអាណិត គណបក្ស សម រង្ស៊ី ណាស់ ដែលអាជ្ញាធរ មូល ដ្ឋាន​ មិន អនុញ្ញាត គួរតែជួប ជជែក ជាមួយ មូលដ្ឋាន និង ស្នើសុំ ម្ចាស់ទីតាំង ទាំងអស់ទៅ ខ្ញុំជឿថា គេ នឹង អនុញ្ញាតិ្ត ។ ហើយ ទីតាំង មានច្រើនណាស់ បើអាជ្ញាធរ មូលដ្ឋាន មិនអនុញ្ញាត្តិ ដែលលើក គួរតែ ដាក់ នៅ កន្លែង ផ្សេងទៅ ។ ករណីរ៉ែមាស រដ្ឋាភិបាល នឹងមាន វិធាន ការណ៍ហើយ ទាំង អ្នកស្រប ច្បាប់ និង ទាំង អ្នក មិនស្រប ច្បាប់ ។

ករណីលើកស្លាក គណបក្ស សម រង្ស៊ី បើពិត ដូច សំដី ប្រាជ្ញ ចន្ទ លើក ឡើងមែននោះ ស្លាក គណបក្ស សម រង្ស៊ី ច្បាស់ ជាអាច លើកបាន យ៉ាងពិតប្រាកដ ។ ប៉ុន្តែ បើអាជ្ញាធរ មូលដ្ឋាន នៅតែ មិនអនុញ្ញាត្តិ ឲ្យ គណបក្ស សម រង្ស៊ី លើក នៅត្រង់ ចំណុចនោះទេ មានន័៍យថា សំដី ប្រាជ្ញ ចន្ទ គ្រាន់ តែជា សំដី គឃ្លើន តែប៉ុណ្ណោះ ដែលផ្ទុយ ពីចរិក របស់ ក្រុមប្រឹក្សា ខេត្ត ទាំង ៤រូប នៃគណបក្ស សម រង្ស៊ី ដែល ទទួល បាន ការអប់រំ ពី លោក ប្រធាន សម រង្ស៊ី និង ថ្នាក់ ដឹកនាំ គណបក្ស ឲ្យពួគគេ ប្រកាន់ យក នូវ សីលធម៌ សច្ចធម៌ និង យុត្តិធម៌ ជាគោល ក្នុងការ ដោះស្រាយ គ្រប់ រាល់បញ្ហាទាំងអស់៕