ការជួយគ្នាក្នុងគ្រាអាសន្ន ជាប្រការដ៏ល្អបំផុត !!!


បុរាណខ្មែរយើង បានធ្វើផ្តែផ្តាំ យើង ជំនាន់ ក្រោយៗ ឲ្យចេះ ធ្វើ អំពើល្អ ស្ទើរតែ គ្រប់ រឿងរ៉ាវ ទាំង អស់ តាមរយៈ ការបង្កើត ជាពាក្យ ស្លោក ឬ សុភាសិត និងកំណាព្យ ជាដើម ដូចជា ” ការជួយគ្នា ក្នុងគ្រា ក្រ, ការស្គាល់គ្នា ក្នុងគ្រា ជួបគ្រោះភ័យ, ដាក់ទាន បានបុណ្យ ច្រើន គឺការ ដាក់ទាន ដល់ មនុស្ស ដែល កំពុង ឃ្លាន ។ល។ និង ។ល។ ទាំងនេះ សុទ្ធជា ផ្នត់គំនិត ដែលជំរុញ ឲ្យយើង គ្រប់ រូប ក្នុងនាម ជាមនុស្ស ជាតិ ដូចគ្នា ពិសេស អ្នកដែលមាន ឈាមជ័រ ជាខ្មែរ ដូចគ្នា ឲ្យចេះ ស្រឡាញ់ គ្នា ដោយគ្មាន ការរើសអើង វណ្ណៈ ពណ៌សម្បុរ ឬនិន្នាការ អ្វីឡើយ។

រូបថត ខាងលើនេះ គឺលោក ពិន គឹមស្រ៊ាន គាត់ជា សកម្មជន របស់ គណបក្ស សម រង្ស៊ី ចាប់តាំង គណបក្ស ត្រូវ បាន បង្កើត ពីដំបូង មកម្ល៉េះ គាត់រស់នៅ ក្នុងភូមិ គាស់ក្រឡ ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ ខេត្ត បាត់ដំបង ។ សព្វថ្ងៃ គាត់ជា សមាជិកក្រុមប្រឹក្សា ឃុំ គាស់ក្រឡ ។ ប៉ុន្តែ ឥឡូវនេះ គាត់បាន ធ្លាក់ ខ្លួន ឈឺ ជាទម្ងន់ ហើយគាត់ បានទៅ ព្យាបាល នៅពេទ្យ បង្អែក ខេត្តសៀមរាប តែត្រូវបាន គ្រូពេទ្យ ឲ្យគាត់ មកសម្រាក ព្យាបាល នៅផ្ទះវិញ ដោយ គ្រូពេទ្យ ប្រាប់ គាត់ថា ” ទី១ គាត់ មានជម្ងឺ ទឹកនោម ផ្អែម ៤បូក និង ទី២ សួត របស់គាត់ អស់រលីញហើយ “។

ដូច្នេះ ក្នុងនាម មិត្តភ័ក្តិ រួមការងារ ជាមួយគ្នា និងក្នុងនាម សមាជិក គណបក្ស សម រង្ស៊ី ខេត្តបាត់ដំបង ខ្ញុំសូមធ្វើ ការអំពាវនាវ ដល់សប្បុរស ជនជិត ឆ្ងាយ ទាំង អស់មេត្តា ជួយធ្វើការ បរិច្ចាក នូវ ធនធាន ផ្ទាល់ខ្លួន បន្តិចបន្តួច របស់លោក អ្នក ជា សប្បុរស ដើម្បី ជួយដល់ អភ័ព្វជន ដែល មានវីរ ភាព ក្នុង សកម្ម ភាព តស៊ូ យកប្រជាធិបតេយ្យ ពិតប្រាកដ និងយុត្តិធម៌ សង្គម ជូនជាតិ មាតុភូមិ ជាទីស្រឡាញ់ នៃយើង ទាំងអស់គ្នា។ ការបរិច្ចាក របស់អស់ លោក អ្នក មិនមាន ន័យ ត្រឹមតែ ជួយដល់លោក ពិន គឹមស្រ៊ាន នោះទេ គឺថែមទាំង ភ្ជាប់មក ជាមួយ នូវកាយវិការ នៃការលើក ទឹកចិត្ត ដល់ក្រុម អ្នកតស៊ូ ដើម្បី ភាព សម្បូរ សប្បាយ នៃសង្គមជាតិ កម្ពុជា យើងពិតប្រាកដ ៕

“មួយកាក់ មួយសេន ក៏ជាញើសឈាម”