គណបក្ស សម រង្ស៊ី ជាទីនៃការប្រមូលផ្តុំកម្លាំងប្រជាធិបតេយ្យ !!


និយាយ អំពី ប្រជា ធិបតេយ្យ មេដឹកនាំ កម្ពុជា ស្ទើរតែ គ្រប់ ជំនាន់ តែងតែ យកពាក្យនេះ មក ធ្វើជា មធ្យោបាយ ក្នុង គោលបំណង បោកបញ្ឆោត ប្រជា ពលរដ្ឋ ជាច្រើន ជំនាន់ មកហើយ រហូត មកទល់ សព្វថ្ងៃនេះ ក៏នៅមាន ក្រុមអ្នក នយោបាយ ដូរបាយស៊ី ដូចជា កឹម សុខា និង មេ ដឹកនាំ និយម អំណាច ផ្តាច់ការ ដូចជា ក្រុម លោក ហ៊ុន សែន បន្តយក មកប្រើ បំភ័ន្ត មតិជាតិ និង អន្តរ ជាតិ ដើម្បី ការពារ ផល ប្រយោជន៏ ផ្ទាល់ខ្លួន និង ក្រុមបក្ខពួក របស់គេ ដែលនាំ ឲ្យពលរដ្ឋ កម្ពុជា យើងមិនអាច ទទួល បានលទ្ធិ ប្រជាធិតេយ្យ ពិតប្រាកដ រហូតមក ដល់សព្វថ្ងៃនេះ។

ដោយមើលឃើញ នូវស្ថានភាព នៃការធ្ធើ  ប្រជាភិថុត របស់ ក្រុមអ្នក នយោបាយ ខ្មែរ ភាគ ច្រើន ពូកែតែ ធ្វើបាប ប្រជា ពលរដ្ឋ និង ខ្លាំងខាងតែ បំផ្លាញជាតិ ទើប គណ បក្ស សម រង្ស៊ី ដឹកនាំ ដោយលោក ប្រធាន សម រង្ស៊ី បានខិតខំ គៀងគរ ពលរដ្ឋ ខ្មែរ យើង មកពីបណ្តា គ្រប់និន្នាការ ទាំងអស់ ដែល ស្រឡាញ់ យុត្តិធម៌ សង្គម ត្រូវការ ប្រជា ធិបតេយ្យ ពិតប្រាកដ ឲ្យមក រួបរួម គ្នាជា កំលាំង ដើម្បីយកជ័យជំនះ តាមរយៈ ការ បោះឆ្នោត ពីក្រុម អ្នក នយោបាយ ទុរយស ទាំងនោះ ឲ្យបានកាន់ តែឆាប់។ ជាក់ ស្តែង ថ្ងៃទី ១២ ខែនេះ នៅឃុំតាក្រី ស្រុកកំរៀង មាន មេបក្ស ឃុំ មកពី គណបក្ស ហ៊្វុន ស៊ិន ប៉ិច និង សកម្មជន គណបក្ស មកចូលរួម ជាមួយ គណ បក្ស សម រង្ស៊ី។

ទន្ទឹមនឹងនេះ គណបក្ស នៅតែបន្ត ចុះធ្វើ ការពង្រឹង និង រៀបចំ កំលាំង នៅតាម មូលដ្ឋាន ឲ្យកាន់ តែ ប្រសើរ ឡើង ពីមួយថ្ងៃ ទៅ មួយថ្ងៃ ដោយពុំមាន ការបង្អង់ឡើយ។ ជាងនេះ ទៅទៀត គណ បក្ស បាននឹង កំពុងខិតខំ ធ្វើការពង្រឹង សមត្ថភាព របស់ថ្នាក់ ដឹកនាំ គណបក្ស នៅតាម គ្រប់មូល ដ្ឋាន និង គ្រប់ លំដាប់ ថ្នាក់ ទាំងអស់ ព្រោះ គណបក្ស មានជំនឿ យ៉ាង មុតមាំ ថា គណបក្ស នឹង ទទួល បានជ័យជំនះ យ៉ាងពិត ប្រាកដ នាការបោះឆ្នោត ដ៏ខ្លីខាង មុខនេះ​ ។

“មានគណបក្ស សម រង្ស៊ី មានយុត្តិធម៌សង្គម”

“មានគណបក្ស សម រង្ស៊ី មានប្រជាធិបតេយ្យពិតប្រាកដ”