ចម្លើយ លខប និងអាជ្ញាធរខេត្តបាត់ដំបង មានន័យតែមួយ!!


វាច្បាស់ណាស់ អ្វីដែលយើង ស្មានមុន ចេញលិខិត សុំ អន្តរាគមន៏ ពី ប្រធាន លេខាធិការ ដ្ឋាន រៀបចំ ការបោះឆ្នោត ប្រចាំខេត្ត បាត់ដំបង ទៅលើ ​ករណី​​ ដាក់ស្លាក គណបក្ស សម រង្ស៊ី ​ក្នុងក្រុង បាត់ដំបង ត្រង់ ចំណុច ដែល មានស្លាក គណ បក្ស ប្រជាជន កម្ពុជា និង គណបក្ស តូចៗ មួយ ចំនួន ទៀត ត្រូវបាន ដាក់នៅក្បែរ នោះដែរ ។ ចម្លើយ របស់ ប្រធាន លេខាធិការ ​ដ្ឋាន រៀបចំ ការបោះឆ្នោត ខេត្ត នេះ វាបាន បង្ហាញ យ៉ាងច្បាស់ថា លេខាធិការដ្ឋាន រៀបចំ ការបោះឆ្នោត គ្រប់ ខេត្ត រាជធានី ទាំងអស់ ស្ថិត នៅក្រោម បញ្ជាផ្ទាល់ របស់ អាជ្ញាធរ រាជធានី ខេត្ត បើពុំ ដូច្នោះ ទេ ចុះហេតុអី្វ? បានជា ក្នុង ខ្លឹមសារ នៃលិខិតនេះ មិនព្រម និយាយ យោងទៅនឹង ច្បាប់ ស្តីពី គណបក្ស នយោបាយ ត្រង់មាត្រា ៤ ដែល បានចែង ច្បាស់ថា  “អាជ្ញាធរ មូលដ្ឋាន មានភារកិច្ច រក្សា ការពារ សុវ ត្ថិភាព នូវរាល់ សកម្មភាព របស់ គណបក្ស នយោបាយ គ្រប់ គណបក្ស ទាំងអស់ ស្មើភាពគ្នា ដោយពុំមាន ការរើសអើង” ។ មានន័យថា បើ មាន គណបក្ស ណាមួយ អាចទៅ ធ្វើ សកម្មភាព នៅទីណា បាន គណ បក្ស ផ្សេងទៀត ក៏មានសិទ្ធិ ទៅធ្វើ សកម្មភាព នៅទីនោះ បានដែរ ។ គណ បក្ស សម រង្ស៊ី ពុំជំទាស់ ទៅ នឹង ការធ្វើ លិខិត ស្នើ ទៅ អាជ្ញាធរ នោះទេ ប៉ុន្តែរឿង ដែលគណបក្ស សុំអន្តរាគមន៏នេះ គឺដោយ សារតែ អាជ្ញាធរ មូលដ្ឋាន បាន ធ្វើ ចំណារ នៅថ្ងៃ គណបក្ស លើក ស្លាក មិនអនុញ្ញាត្តិ ឲ្យ គណបក្ស លើក ស្លាក ត្រង់ទីតាំង ដែល គណបក្ស ស្នើសុំ ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ ក្រុង ធ្លាប់សុំ ឲ្យ គណបក្ស ទៅលើក កន្លែងផ្សេង តែក្រោយមក គណបក្ស ក៏ធ្វើតាម  អាជ្ញាធរ ក្រុង តែត្រូវ បានអាជ្ញាធរ មូលដ្ឋាន បានធ្វើ ចំណារ បដិសេធ មិនឲ្យ លើកទីតាំង ថ្មីនោះទៀត ។ តើនេះ ឬ ប្រជា ធិ តេយ្យ លោក ហ៊ុន សែន ? និងថាតើ នេះ ឬ ឯករាជ្យ ភាព របស់ គណៈ កម្មាធិការ ជាតិរៀបចំ ការបោះឆ្នោត នៅកម្ពុជា? ឯករាជ្យ ឯណាកើត គ្រាន់តែ លិខិតឆ្លើយ តប គណបក្ស សម រង្ស៊ី ដ៏តូចមួយ ក៏ឃើញគូទរមាស់ នៅកណ្តាលវាលដែរ៕

ករណីភិក្ខុ គឿន រ៉ាវី ត្រូវតំណាងរាស្រ្តថ្នាក់ខេត្ត សម រង្ស៊ី ចេញមុខ!!


ផ្តើមដំបូង នៃវិវាទផ្ទៃក្នុង វត្តសូរិយា បាយដំរាំ ដែលមាន ភិក្ខុ គឿន រ៉ាវី គ្រូសូត្រ ស្តាំ ជាប្រធាន​បទដ៏សំខាន់ នៅក្នុងទំនាស់ ដ៏រ៉ាំរៃ មួយនេះ មិនតែប៉ុណ្ណោះ បញ្ហានេះ ក៏ត្រូវបាន អាជ្ញាធរ មូលដ្ឋាន ដាក់គោលដៅ យ៉ាងចំៗ ថា ភិក្ខុ គឿន រ៉ាវី មានជាប់ ពាក់ព័ន្ធ ជាមួយ គណបក្ស សម រង្ស៊ី ដោយពួកគេ សម្អាងទៅលើ សកម្មភាព ជាក់ស្តែង របស់ ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី នៅមូលដ្ឋាន ចេញមុខ ជួយការពារ យុត្តិធម៌ ដល់ព្រះសង្ឃ ក៏ដូច ពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត រាប់រយនាក់ ដែលបាននាំគ្នា ការពារភាព ត្រឹម ត្រូវ របស់ភិក្ខុ គឿន រ៉ាវី។

ដូចយើង ទាំងអស់គ្នា បានដឹងច្បាស់ ហើយថា “គណបក្ស សម រង្ស៊ី គឺជា តំ ណាង ឲ្យយុត្តិធម៌ សង្គម គ្រប់ ទម្រង់ ទាំងអស់ នៃសេចក្តី ត្រូវការ របស់ មនុស្ស ជាតិ” ។ ដូច្នេះ ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី គ្រប់លំដាប់ ថ្នាក់ ទាំងអស់ កំពុង នឹងបន្ត ធ្វើសកម្មភាព ស្របច្បាប់ គ្រប់រូបភាព ទាំងអស់ ដើម្បី ការពារ ការ រំលោភបំពាន ទាំងឡាយណា ដែលបណ្តាល ឲ្យមានការ ឈឺចាប់ ដល់ប្រជា ពលរដ្ឋ រងគ្រោះ និងនាំឲ្យ ចុះខ្សោយ នៃ កិត្យានុភាព របស់ សង្គមជាតិ ខ្មែរយើង។

ជាសក្ខីភាព ថ្ងៃនេះ ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ស្រុកបាណន់ នៃគណបក្ស សម រង្ស៊ី បានចេញ លិខិត អន្តរាគមន៏ មួយច្បាប់ ប្រគេនថ្វាយព្រះ មេគណ ខេត្តបាត់ដំបង តាមរយៈ ប្រធាន ក្រុមប្រឹក្សា ខេត្ត ដើម្បី ឲ្យមាន ការពិនិត្យ ឡើងវិញ ទៅលើ សេចក្តី សម្រេច បង្ខំ ឲ្យភិក្ខុ គឿន រ៉ាវី លាចាក សិក្ខាបទ៕