ករណីភិក្ខុ គឿន រ៉ាវី ត្រូវតំណាងរាស្រ្តថ្នាក់ខេត្ត សម រង្ស៊ី ចេញមុខ!!


ផ្តើមដំបូង នៃវិវាទផ្ទៃក្នុង វត្តសូរិយា បាយដំរាំ ដែលមាន ភិក្ខុ គឿន រ៉ាវី គ្រូសូត្រ ស្តាំ ជាប្រធាន​បទដ៏សំខាន់ នៅក្នុងទំនាស់ ដ៏រ៉ាំរៃ មួយនេះ មិនតែប៉ុណ្ណោះ បញ្ហានេះ ក៏ត្រូវបាន អាជ្ញាធរ មូលដ្ឋាន ដាក់គោលដៅ យ៉ាងចំៗ ថា ភិក្ខុ គឿន រ៉ាវី មានជាប់ ពាក់ព័ន្ធ ជាមួយ គណបក្ស សម រង្ស៊ី ដោយពួកគេ សម្អាងទៅលើ សកម្មភាព ជាក់ស្តែង របស់ ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី នៅមូលដ្ឋាន ចេញមុខ ជួយការពារ យុត្តិធម៌ ដល់ព្រះសង្ឃ ក៏ដូច ពុទ្ធបរិស័ទ្ធ ចំណុះជើងវត្ត រាប់រយនាក់ ដែលបាននាំគ្នា ការពារភាព ត្រឹម ត្រូវ របស់ភិក្ខុ គឿន រ៉ាវី។

ដូចយើង ទាំងអស់គ្នា បានដឹងច្បាស់ ហើយថា “គណបក្ស សម រង្ស៊ី គឺជា តំ ណាង ឲ្យយុត្តិធម៌ សង្គម គ្រប់ ទម្រង់ ទាំងអស់ នៃសេចក្តី ត្រូវការ របស់ មនុស្ស ជាតិ” ។ ដូច្នេះ ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី គ្រប់លំដាប់ ថ្នាក់ ទាំងអស់ កំពុង នឹងបន្ត ធ្វើសកម្មភាព ស្របច្បាប់ គ្រប់រូបភាព ទាំងអស់ ដើម្បី ការពារ ការ រំលោភបំពាន ទាំងឡាយណា ដែលបណ្តាល ឲ្យមានការ ឈឺចាប់ ដល់ប្រជា ពលរដ្ឋ រងគ្រោះ និងនាំឲ្យ ចុះខ្សោយ នៃ កិត្យានុភាព របស់ សង្គមជាតិ ខ្មែរយើង។

ជាសក្ខីភាព ថ្ងៃនេះ ក្រុមប្រឹក្សាខេត្ត និងក្រុមប្រឹក្សា ស្រុកបាណន់ នៃគណបក្ស សម រង្ស៊ី បានចេញ លិខិត អន្តរាគមន៏ មួយច្បាប់ ប្រគេនថ្វាយព្រះ មេគណ ខេត្តបាត់ដំបង តាមរយៈ ប្រធាន ក្រុមប្រឹក្សា ខេត្ត ដើម្បី ឲ្យមាន ការពិនិត្យ ឡើងវិញ ទៅលើ សេចក្តី សម្រេច បង្ខំ ឲ្យភិក្ខុ គឿន រ៉ាវី លាចាក សិក្ខាបទ៕

One Response to ករណីភិក្ខុ គឿន រ៉ាវី ត្រូវតំណាងរាស្រ្តថ្នាក់ខេត្ត សម រង្ស៊ី ចេញមុខ!!

  1. Lovepeehs05 says:

    ត្រឹមត្រូវ សូមអបអរសាទរ !

បញ្ចេញមតិ