បរិស្ថានទ្វារទឹក នៅឃុំខ្នាចរមាស ស្រុកបវេល !!


ទ្វារទឹកនៅឃុំខ្នាចរមាសនេះ បន្តចេញមក ពីទឹកស្ទឹងបវេល ដែលភ្ជាប់ ពីខេត្តប៉ៃលិន មក ហើយ បង្ហូរ ចុះមក ស្រោចស្រប់ ដល់ស្រុក បវេល និងស្រុក ថ្មគោល ទាំងមូល។ មានន័យថា ទឹកដែលហូរ ចេញតាម ទ្វារ ទឹកនេះ ត្រូវបាន ប្រជាពលរដ្ឋ ចាប់ពីវត្ត ខ្នាចរមាស រហូតមក ដល់ ស្រុកថ្មគោល ទាំងអស់ យក ទៅ ប្រើប្រាស់ ទៅតាម តម្រូវការ របស់ពួកគាត់ រៀងៗខ្លួន នៃដំណើរ ជីវភាព រស់នៅ ទាំងរដូវ ប្រាំង និង ទាំងរដូវវស្សា បន្តជាប់ រហូតមក។

ប៉ុន្តែអ្វី ដែលគួរឲ្យសង្វែគ ដល់សុខភាព របស់ ប្រជាកសិករ ទាំងនោះ គឺនៅត្រង់ ជុំវិញផ្ទៃ មាត់ទ្វារ ទឹកនេះ ត្រូវបាន ហ៊ុំព័ទ្ធ ដោយគំនរ សំរាម ដែលគេយកមក ពីផ្សារខ្នាចរមាស ចាក់គរចោល នៅ ទីនេះ ដោយពុំមាន​ អាជ្ញាធរ ឬ អង្គការ ជាតិ/អន្តរជាតិ ឬ/និងបណ្តាញ ពត៌មាន ណាមួយ មើល ឃើញ ឬចាប់អារម្មណ៍ យកចិត្ត ទុកដាក់ ដើម្បីដោះស្រាយ ករណី មួយនេះ ឡើយ ឬមួយ ក៏គេ យល់ ឃើញថា បញ្ហាសុខភាព ប្រជាកសិករ ទាំងនោះ ពុំអាចចោទ ជាបញ្ហាដល់ មុខតំណែង ឬ របររកស៊ី របស់ពួកគេ? បើដូច្នេះមែន ករណី បំពុល បរិស្ថាន នៅទ្វារទឹក ខ្នាចរមាស មួយនេះ ពុំ មានថ្ងៃ ដោះស្រាយ រួចឡើយ។

ករណីនេះ អាជ្ញាធរ ថ្នាក់ក្រោមជាតិ ទាំង៣ថ្នាក់ គឺថ្នាក់ ថ្នាក់ស្រុក និងថ្នាក់ខេត្ត ត្រូវតែមាន ការ ទទួល ខុសត្រូវ រីឯបណ្តាញ សង្គមស៊ីវិល ឬ សារព័ត៌មាន ទាំងអស់ នៅក្នុង ខេត្ត ត្រូវតែជួយ និយាយ ដោយឡែក ថ្នាក់ ដឹកនាំគណបក្ស សម រង្ស៊ី ដែលមាន សមាជិកចូល បំរើការងារ នៅ មូលដ្ឋាន ឃុំ ស្រុក ធ្លាប់បាន យកករណី បរិស្ថាន មួយនេះ លើកឡើង នៅក្នុង អង្គប្រជុំ ជាច្រើន លើក មកហើយ តែពុំបាន ត្រូវមន្រ្តីមក ពីគណបក្ស ប្រជាជន យកចិត្ត ទុកដាក់ឡើយ។

ដូច្នេះ ករណីនេះ ក្រុមប្រឹក្សាខេត្ត នៃគណបក្ស សម រង្ស៊ី នឹងព្យាយាម បន្តលើក យកមក និយាយ នៅក្នុង អង្គប្រជុំ ក្រុមប្រឹក្សាខេត្ត ខែក្រោយ ម្តងទៀត។ ពេលនោះ យើងចាំមើល តើមាន មន្រ្តី សា លាខេត្ត ណាមួយ ទទួល យកករណីនេះ ទៅដោះស្រាយ ជូនប្រជា កសិករ យើង។

ករណីនេះ បានធ្វើឲ្យយើង មានមន្ទិល សង្ស័យ យ៉ាងខ្លាំង ថា សព្វថ្ងៃនេះ មនុស្ស ទាំងអស់ នៅ កម្ពុជា មិនថា ប្រជាពលរដ្ឋ ធម្មតា ឬ រដ្ឋាភិបាល ឬ សង្គមស៊ីវិល សុទ្ធតែបាន និយាយដូចៗ គ្នា ថា “បរិស្ថានល្អ សុខភាពល្អ” ។ ចុះហេតុអី មិនព្រម គិតគូរ កណីជាក់ស្តែង ដូចនេះ ផង ឬ មួយ ក៏គេ គិតថា ករណីនេះ មិនមែនជា ករណីផ្ទាល់ខ្លួន របស់ពួកគេ ។ បើយ៉ាងនេះ កម្ពុជា យើងត្រូវតែធ្វើការផ្លាស់ប្តូរ មេដឹកនាំ សង្គមយើង ឲ្យបានលឿន ជាបន្ទាន់ ប្រយ័ត្ន ពលរដ្ឋយើង ស្លាប់អស់៕

ការពង្រឹងក្រុមការងារបច្ចេកទេស ចំនួន២ស្រុក នៅថ្ងៃនេះ !!


ក្រុមការងារ បច្ចេកទេស របស់ គណបក្សនេះ ត្រូវបាន បង្កើត ឡើងដោយ ក្រុមការងារ គណបក្ស ភូមិ ភាគទី ៤ ដើម្បីជួយ កិច្ចការ រៀបចំ គ្រប់គ្រង ការងារ បោះឆ្នោត ព្រឹទ្ធសភា នៃអាណត្តិទី៣ នេះ ដែលសមា ជិក នៃក្រុមការងារ ត្រូវបាន កំណត់យក ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណបក្ស ស្រុក/ក្រុង ទាំងអស់ នៃ ខេត្ត នីមួយៗ។

សំរាប់ក្រុមប្រឹក្សា គណបក្ស ខេត្តបាត់ដំបង ចាប់តាំងពីមាន ការងារណែនាំ របស់ក្រុមការងារ គណបក្ស ភូមិភាគទី ៤ រួចមក គណបក្សខេត្ត បានធ្វើការពង្រឹង ការងារ បច្ចេកទេស ជាក់ស្តែង ដល់ ក្រុមការងារ គណបក្ស ស្រុក/ក្រុង ទាំងអស់ ទូទាំងខេត្ត ស្តីពី របៀប នៃការគ្រប់គ្រង កំលាំង អង្គ បោះឆ្នោត ឲ្យមានប្រសិទ្ធភាព បំផុត តាមដែលអាច ធ្វើទៅបាន។

ជាក់ស្តែង នៅព្រឹកថ្ងៃទី ១៨ ខែនេះ នៅទី ស្នាក់ការ គណបក្ស ខេត្ត សោ ចាន់ដេត អនុប្រធាន ប្រធាន ក្រុមប្រឹក្សា គណបក្ស ខេត្ត បានកោះ អញ្ជើញ ថ្នាក់ដឹកនាំ ចំនួន ២ស្រុក គឺស្រុកសង្កែ និង ស្រុកបាណន់ ចំនួន ១២នាក់ មក ប្រជុំ ណែនាំការងារ នៃ របៀប គ្រប់ គ្រង កំលាំង ឲ្យបាន គង់វង្ស ប្រកប ដោយ ភាពជឿជាក់ បំផុត ជៀសវាង ការ ស្មាន ដែលជា ហេតុ នាំឲ្យមាន ទំនាស់ ផ្ទៃ ក្នុង កើតឡើង ជាយថាហេតុ។

ក្នុងអង្គប្រជុំ ទាំង សោ ចាន់ដេត ទាំង ឌឹម សារឿន បានធ្វើការ សង្កត់ធ្ងន់ ទៅលើអ្វី ដែលថ្នាក់ដឹកនាំ គណបក្ស ទាំងអស់គ្នា ធ្លាប់បាន និងកំពុងបន្ត ប្តេជ្ញាចិត្តថា “យើងមកចូល ចំណែកបញ្ចេញ សកម្មភាព ជាមួយគណបក្សនេះ ប្រាថ្នា កិច្ចការ តែមួយគត់ គឹដើម្បីជាតិ មាតុភូមិ យើងទាំងអស់គ្នា មានន័យថា មិនគិតអំពី ប្រយោជន៏ បុគ្គល ឬក្រុមណា មួយ ដាច់ដោយឡែកចេញ ពីគណបក្សឡើយ”។ ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ទាំងអស់ និយាយសំឡេងតែមួយ និងធ្វើសកម្មភាព តែមួយ ដើម្បី ជាតិតែមួយ៕

ជនខ្មែរក្រោម ដ៏មុះមុត នៅឃុំអំពិលប្រាំដើម !!


លោក ទេព្វ កុសល្យ ជាសមាជិក ក្រុមប្រឹក្សា ឃុំ អំពិលប្រាំដើម មកពី គណបក្ស សម រង្ស៊ី ហើយក៏ជាខ្មែរក្រោម ដ៏មុះមុត ប្រកប ដោយការ ជឿជាក់ បំផុត រូបនេះ បាននឹង កំពុង ប្រកាន់ គោលការណ៏ នៃការ រក្សា អត្តសញ្ញាណ សញ្ជាតិ ខ្មែក្រោម ដោយពុំមាន ថ្ងៃ បោះបង់ចោល ម្តងណាឡើយ សូម្បី ពាក្យ សំដី ប្រពៃណី ទំនៀម ទម្លាប់ ក៏នៅតែ រក្សាបានយ៉ាង ល្អបំផុត ជាងនេះ ទៅទៀត គឺអាវ ដែល គាត់ បានពាក់ ជាប់នឹងខ្លួននេះ ជាអាវ ដែលមាន សញ្ញាវប្បធម៌ សមាគម ខ្មែរក្រោម ហើយ អាវនេះ ទៀតសោត ត្រូវលោក ទេព្វ កុសល្យ ពាក់ចូល បម្រើ ការងារ នៅក្នុង សាលាឃុំ អំពិលប្រាំ ដើម ជារៀង រាល់ថ្ងៃ ព្រមទាំង បោកសំអាត យ៉ាងល្អ ស្អាត បំផុត។

ប៉ុន្តែ ទោះជាបែបនេះក៏ដោយ ក៏លោកនៅតែ រក្សាគោលដៅ យ៉ាងជឿជាក់ថា ដើម្បី ធ្វើឲ្យ ជនខ្មែរក្រោម ទាំងអស់ មានសង្ឃឹម ក្នុងការទទួល បាននូវ ការការពារសិទ្ធិ គ្រប់យ៉ាង របស់ មនុស្ស ជាតិ ពិតប្រាកដ លុះត្រាតែ រដ្ឋាភិបាល កម្ពុជាកណ្តាល នេះ មានឯករាជ្យ គ្រប់យ៉ាង ពិតប្រាកដ ពីរដ្ឋា ភិបាល យួន សព្វថ្ងៃ។

ដោយឆ្លងកាត់ ការតាមដាន និងការគិត វិភាគ យ៉ាងល្អិតល្អន់មក លោក ទេព្វ កុសល្យ យល់ឃើញថា មានតែ គណបក្ស សម រង្ស៊ី មួយគត់ ជាក្តីសង្ឃឹម ក្នុង ការ ដឹកនាំ កម្ពុជា កណ្តាល យើងនេះ ឲ្យឯករាជ្យ ពី រដ្ឋាភិបាល យួន បាន។ ដូច្នេះហើយ ទើបលោក បាន ធ្វើការ ប្តេជ្ញា ចិត្តយ៉ាងពិត ប្រាកដ ចូលជួយធ្វើ សកម្មភាព ជ្រោមជ្រែង គ្រប់មធ្យោបាយ ផ្លូវច្បាប់ ដើម្បី ធ្វើយ៉ាងណា ឲ្យលោក ប្រធាន សម រង្ស៊ី ឡើងដឹកនាំ រដ្ឋាភិបាល ឲ្យបាន កាត់តែឆាប់ កាន់តែល្អ សំរាប់ ខ្មែរក្រោម គ្រប់រូប ដែលកំពុងទន្ទឹងរង់ចាំ សិទ្ធិសេរី ភាព ពិតប្រាកដ៕

សកម្មភាពចូលរួមបុណ្យសព សកម្មជន នៅឃុំខ្នាចរមាស !!


ស្ថិតក្នុងដំណើរ ការតស៊ូ ដើម្បី ទាមទារលទ្ធិប្រជា ធិបតេយ្យ ពិតប្រាកដ ជូនជាតិ មាតុភូមិ កម្ពុជា យើង និងដោយសារ តែច្បាប់ធម្មជាតិ បានធ្វើឲ្យ សកម្មជន គណបក្ស មួយចំនួន មានការបាត់បង់ ដោយប្រការ ផ្សេងៗ ពិសេសការ ឈឺ ចាស់ ស្លាប់ ។

ជាក់ស្តែង នៅថ្ងៃទី ១៧ ខែនេះ សកម្មជន គណបក្ស ម្នាក់ ឈ្មោះ ចាន់ វិចិត្រ ភេទប្រុស អាយុ ៣៩ឆ្នាំ ស្ថិតនៅ ភូមិព្រៃសង្ហារ ឃុំខ្នាចរមាស ត្រូវ ជាកូនប្រសារ លោក កែវ វ៉ិន ជាសមាជិក ក្រុម ប្រឹក្សា ឃុំខ្នាចរមាស ស្រុកបវេល បានស្លាប់ បាត់បង់ជីវិត ដោយសារ មានជម្ងឺ ខ្យល់គរ ដួលខ្លួន លិចទឹក ក្នុងស្រែរបស់គាត់។

ក្នុងនាម លោកស្រី មូរ សុខហួរ ជាអ្នកតំណាងរាស្រ្ត និង ជា ប្រធាន ក្រុមប្រឹក្សា គណបក្ស ខេត្ត, លោក សោ ចាន់ដេត បានពាំនាំថវិកា ចំនួន ១០០,០០០‌ រៀល ទៅចូលបុណ្យសព ដោយក្រោយ មក ក៏មាន លោក ជា ជីវ សមាជិក ក្រុមប្រឹក្សាខេត្ត លោក ឆម ហ៊ សមាជិក ក្រុម ប្រឹក្សា ស្រុក ឯកភ្នំ និងថ្នាក់ដឹកនាំ គណបក្ស ដ៏ទៃទៀត បានទៅ ចូលរួម ជាបន្ត បន្ទាប់ ក្នុងនាម ជាមិត្ត រួមការងារ ជាមួយគ្នា។

ទោះករណីនេះ វាជាច្បាប់ធម្មជាតិ ក៏ពិតមែន ក៏យើង មានការ សោយស្តាយ យ៉ាងខ្លាំង នៃការបាត់បង់ លោក ចាន់ វិចិត្រ ជាឆ្នើមជន របស់គណបក្ស ដ៏អង់អាច ក្លាហាន លះបង់ កម្លាំងកាយ កម្លាំងចិត្ត​ និងធនធានផ្ទាល់ខ្លួន ដើម្បីគណបក្ស នឹងដើម្បី សង្គមជាតិ ទាំងមូល ម្នាក់នេះ ។

សូមឲ្យលោក បានទៅកាន់ សុខគតិភពចុះ ៕

យុវជនគណបក្ស សម រង្ស៊ី ផ្សាភ្ជាប់នឹងកម្លាំងមូលដ្ឋាន !!


ជាការពិតហើយ យុវជន ជា កំលាំង ចលករ ដ៏សំ ខាន់ នៃចលនា ទាំងឡាយ នៅក្នុងសង្គម ព្រោះ ទាំង កំលាំង កាយ កំលាំងស្មារតី និងកំលាំង បញ្ញា របស់យុវជន វាមានសភាព រឹងម៉ាំ និងក្លៀវក្លាបំផុត ក៏ ប៉ុន្តែ គ្រាន់តែមាន លក្ខណៈតែប៉ុណ្ណឹង វាមិនទានគ្រប់ គ្រាន់ ដើម្បីបង្គ្រប់ ន័យថា “យុវជន ជាសរសរ ទ្រូង នៃសង្គម ជាតិ” នោះឡើយ។

ដូច្នេះ ដើម្បីឲ្យយុវជន កម្ពុជាយើង មានន័យ ត្រឹមត្រូវទៅតាម ពាក្យស្លោកខាងលើ យុវជន ខ្លួនឯង ត្រូវខិតខំ ចូលរួម ចំណែក ចូលរួម ធ្វើសកម្មភាព សង្គម ស្របច្បាប់ គ្រប់រូបភាព ពិសេស សកម្មភាព នយោបាយ ឬគណបក្ស នយោបាយតែម្តង។

ដោយឈរលើ គោលការណ៏ ខាងលើ លោក ពួក ប៊ុនលី ជា តំណាងចលនា យុវជន សម រង្ស៊ី ខេត្ត បាត់ដំបង នៅព្រឹកថ្ងៃទី ១៧ ខែ នេះ បានចុះទៅ ឃុំ បឹងប្រាំ (ឃុំបង្កើតថ្មី) ជាមួយ ថ្នាក់ដឹកនាំ គណបក្ស ខេត្ត បានចុះទៅ រៀបចំ រចនាសម្ព័ន្ធ ចលនាយុវជន ឃុំ ឲ្យបាន ដូច រចនាសម្ព័ន្ធ គណបក្ស ដែរ ព្រោះចលនា យុវជន ជាស្លាបមួយ របស់ គណបក្ស ។ ដូច្នេះបើគណបក្ស ទៅដល់ទីណា យុវជន ក៏ទៅដល់ទីនោះដែរ។

ជាការឆ្លើយតបទៅនឹង សំណូមពរ តំណាងចលនា យុវជន សម រង្ស៊ី ខេត្ត លោក អ៊ិន សឿម ជាអនុប្រធាន ក្រុមប្រឹក្សា គណបក្ស ស្រុកបវេល បានឡើង ប្រកាសធានា ជួយ រៀបចំ រចនាសម្ព័ន្ធ ចលនាយុវជន ឃុំបឹងប្រាំ ឲ្យបានដូច រចនាសម្ព័ន្ធ គណបក្ស ឃុំដែរ៕

ទីណាមានពលរដ្ឋរស់នៅ ទីនោះក៏មានកម្លាំងគណបក្ស សម រង្ស៊ី ដែរ !!


នៅព្រឹក ថ្ងៃទី ១៧ ខែ វិច្ឆិកា នេះ ថ្នាក់ដឹកនាំ គណបក្ស ខេត្ត បាន សហការណ៍ ជាមួយ ថ្នាក់ដឹកនាំ គណបក្ស ស្រុក បវេល និង ក្រុម ប្រឹក្សា គណបក្ស ឃុំ អំពិល ប្រាំដើម ចុះទៅរៀបចំ ពង្រឹង ក្រុមការងារ គណបក្ស នៅ ឃុំ បឹងប្រាំ ដែលជាឃុំ ទើបតែ បង្កើតថ្មី។

ដោយឃុំនេះ ជាឃុំទើបតែ បំបែកចេញពី ឃុំអំពិល ប្រាំដើម ដូច្នេះ គណបក្ស ស្នើសុំ ឲ្យមាន តំណាង ម្នាក់ មកពី ឃុំអំពិលប្រាំដើម ចុះមកជួយរៀបចំ ការងារ គណបក្ស ជាមួយ ក្រុមការងារ គណបក្ស នៅឃុំបឹងប្រាំ  ជាបណ្តោះអាសន្ន មួយរយៈសិន រហូតដល់ រចនា សម្ព័ន្ធ ឃុំបឹងប្រាំនេះ រៀបចំដំណើរការ បានល្អ។

លោក ស៊ាងសាន ជាសមាជិក ក្រុមប្រឹក្សា គណបក្ស ឃុំ អំពិល ប្រាំដើម ដែលថ្នាក់ដឹកនាំ គណបក្ស ទាំងអស់ បានឯកភាព គ្នា ប្រគល់ភារកិច្ច ឲ្យគាត់ ចុះជួយ ការងារ គណបក្ស នៅឃុំបឹងប្រាំ បានធ្វើការ ប្តេជ្ញាចិត្ត យ៉ាងមុតមាំ ក្នុងការចុះជួយ ពង្រឹងការងារ គណបក្ស នៅតាមភូមិ ទាំងប្រាំបី នៃឃុំបឹងប្រាំនេះ ឲ្យបានល្អ ប្រសើរបំផុត ដោយមិនធ្វើ ឲ្យថ្នាក់ ដឹកនាំ គណបក្ស ខកចិត្តឡើយ។

ករណីនេះ សោ ចាន់ដេត ក៏បានបន្ត ធ្វើការងារ លើកទឹកចិត្ត ដល់ក្រុមការងារ គណបក្ស យើងទាំងអស់ ឲ្យមានក្តីសង្ឃឹម ក្នុងដំណើរការ តស៊ូ ដើម្បីការពារ អំពើល្អ និងការទាមទារ ឲ្យមានយុត្តិធម៌ សង្គមកម្ពុជាយើង ក៏ព្រោះតែចលនា តស៊ូ របស់ យើងនេះ មានមេដឹកនាំ ដ៏ល្អ ធ្វើជាគំរូ ដល់យើងគ្រប់គ្នា គឺលោក ប្រធាន សម រង្ស៊ី ដែលគាត់ ជាមេដឹកនាំ ប្រកប ដោយ ព្រហ្មវិហារធម៌ទាំង ៤ រួមផ្សំជាមួយ បញ្ញាខ្ពង់ខ្ពស់ និងភាពអង់អាច ក្លាហានបំផុត។ ដូច្នេះ ទាំង រូបខ្ញុំ ទាំងអស់លោក លោកស្រី មិនត្រូវ មានភាពអល់អែក ធ្វើសកម្មភាពជួយ គណបក្ស នោះឡើយ៕