ស្ថានភាព នៅឃុំបឹងប្រាំ ស្រុកបវេល បច្ចុប្បន្ន !!


ពេលយើង ចូលមកដល់ ទឹកដី ឃុំបឹងប្រាំ នៃស្រុក បវេល ភ្លាម យើង ច្បាស់ជា ផ្នួចនឹកដល់ រឿងរ៉ាវ កាលពី អតីតកាល ដែល ប្រទេស កម្ពជាយើង ត្រូវបាន គ្រប់ គ្រងលក្ចណៈយោធា និយម ជាមួយនឹង ទិដ្ឋភាព សង្រ្គាម ផ្ទៃ ក្នុង រវាងខ្មែរ និង ខ្មែរ។ ត្រង់នេះ យើងចង់ទាញ អារម្មណ៍ មិត្តអ្នកអាន ឲ្យ បាន យល់ដឹង ថា ស្ថានភាព នៅ ឃុំបឹងប្រាំ សព្វថ្ងៃ ទាំងស្ថានភាព ជីវភាព ប្រជាពលរដ្ឋ ទាំងរបៀប គ្រប់គ្រង នៅក្នុង តំបន់ឃុំនេះ វា មាន ទម្រង់ដូច កាលប្រទេស យើង នៅមាន សង្រ្គាម បេះបិទ ដោយយើងឃើញ ថា មានទាហាន ស្ពាយកាំភ្លើង ដើរ ខ្វែងខ្វាត់ ពេញដងផ្លូវ ទាំងអស់ រីឯច្រកចូល តំបន់នេះ មានដាក់កុងត្រូល ដែលរោង របស់ទាហាន ស្នាក់នៅក្នុងនោះ រាប់សិបនាក់។

ដោយឡែក ស្ថានភាព រស់ នៅ របស់ ប្រជាពលរដ្ឋ វិញ គឺផ្ទះ របស់ពួកគាត់ សង់ របៀបការបោះជំរុំ ហើយ មានជីវភាព ក្រលំបាក វេទនា បំផុត ជាពិសេស នៅពេល រដូវប្រាំង ដ៏ខ្លី ខាង មុខនេះច្បាស់ជាខ្វះ ទឹក សំរាប់ ប្រើប្រាស់ទៀតផង ។ ចំពោះ សុខមាល ភាព វិញ គឺ មើលថា ហាក់បីដូច ផ្ទុក នូវ ជម្ងឺ ជាច្រើន។

ម្យ៉ាងវិញទៀត ករណី កម្មសិទ្ធិ ដីធ្លី របស់ពួកគាត់ បើ តាមយើងបាន ធ្វើការ សាកសួរគាត់ ជាក់ស្តែង គឺ យើង អាចធ្វើការ សន្និដ្ឋាន បានថា “នៅមិនទាន់ មាន កម្មសិទ្ធិ ច្បាស់លាស់ នៅឡើយទេ”

ករណី ទាំងអស់ ខាងលើ គឺជារឿង ដែលគួរឲ្យមាន ការព្រួយ បារម្ភ ចំពោះ ផលវិបាក ដែលងាយនឹង កើតមាន ទៅលើពលរដ្ឋ ដ៏កំសត់ កម្ពុជា យើង កំពុង រស់នៅ ក្នុងតំបន់នោះ គ្រប់ពេល វេលា ទាំងអស់។ ដូច្នេះហើយ គណបក្ស សម រង្ស៊ី ត្រូវបង្កើតឲ្យ បានឆាប់ បំផុត តាមដែលអាចធ្វើ ទៅបាន នូវ រចនាសម្ព័ន្ធ គណបក្ស នៅ​ ក្នុងតំបន់នោះ ដើម្បី ជួយ ការពារ ការរំលោភ បំពាន ណាមួយ មកលើពលរដ្ឋ នៅទីនោះ ជាយថាហេតុ ៕

អនិច្ចា ភិក្ខុ គឿន រ៉ាវី មិនដឹងត្រូវសុគត ឬត្រូវគេចាប់ផ្សឹកនោះទេ !!


ស្រណោះណាស់ អាណិតណាស់ អាសូរណាស់ អនិច្ចាណាស់ ភិក្ខុ គឿន រ៉ាវី ដែលរហូត មកដល់ ថ្ងៃ នេះ នៅតែ សម្ងំពួន ចាក់សោរ នៅក្នុងកុដ ដោយមាន ពុទ្ធបរិស័ទ្ធ រាប់សិបនាក់ រង់ចាំ ការពារ ជារៀង រាល់ ថ្ងៃយប់ រីឯក្រុម សមត្ថកិច្ច អធិការស្រុក បាណន់ វិញ បាននឹង កំពុង ព្យាយាម ដាក់កំលាំង ទាំង ឯកសណ្ឋាន ទាំងស៊ីវិល មកតាមដាន មើល សកម្មភាព របស់ព្រះសង្ឃ និង ប្រជា ពុទ្ធបរិស័ទ្ធ ដែល ការពារ ភិក្ខុ គឿន រ៉ាវី ជាមួយ និងការបោះ ពាក្យ ចចាម អារាម ជាច្រើន ករណី ដូចជា “យប់នេះ នឹង ចាប់ផ្សឹកលោក យកលោក ទៅដាក់គុក ​ឬបញ្ជូន មនុស្ស ឲ្យមកប្រាប់ ឲ្យផ្សឹក ដោយព្រះ អង្គ ឯង។ល។”​ ។

រហូតមកដល់ថ្ងៃនេះ យើងមិនទាន់ឃើញ មានក្រុម អាជ្ញាធរ ឬ ក្រុមសង្គម ស៊ីវិល ឯករាជ្យ ណាមួយ ចេញមុខ មកជួយ ដោះស្រាយ ករណីដ៏យង់ឃ្នង មកលើព្រះសង្ឃ មួយនេះ ជាផ្លូវការ នៅឡើយទេ ក្រៅពី ក្រុមប្រឹក្សា ខេត្ត បាត់ដំបង និង ក្រុមប្រឹក្សា ស្រុកបាណន់ នៃ គណបក្ស សម រង្ស៊ី សរសេរ លិខិតថ្វាយមេគណខេត្ត តាមរយៈ ប្រធានក្រុមប្រឹក្សា ខេត្តបាត់ដំបង ប៉ុន្តែ ត្រូវប្រធាន ក្រុមប្រឹក្សា ខេត្ត ធ្វើការបដិសេធ តាមទូរស័ព្ទ មិនព្រម ចុះហត្ថលេខា បញ្ជូន មកលោក ឌឹម សារឿន ជាសមាជិក ក្រុមប្រឹក្សា ខេត្ត ដែល បាន ចុះហត្ថលេខា នៅក្នុងលិខិត នោះដែរ។

ករណីនេះ ប្រសិនបើ នៅតែពុំមាន ដំណោះស្រាយ ច្បាស់លាស់ ណាមួយ ពីសំណាក់ មន្រ្តីសង្ឃ ខេត្ត និង អាជ្ញាធរ មូលដ្ឋាន ឬ ក៏ពុំមាន ការជួយ ធ្វើអន្តរាគមន៏ ណាមួយពី សង្គមស៊ីវិល នោះទេ វាសនា ភិក្ខុ គឿន រ៉ាវី អាចឈាន ដល់ ការសុគត ឬ ក៏អាច ត្រូវទទួលរង នូវអំពើ អយុត្តិធម៌ ធ្ងន់ធ្ងរ ជាង នេះ ជាក់ជាមិនខាន។ ដោយឡែក គណបក្ស សម រង្ស៊ី នៅតែបន្ត ខិតខំ គ្រប់មធ្យោបាយ ស្របច្បាប់ ដើម្បីស្វែងរក ការជួយអន្តរាគមន៏ ដល់ព្រះសង្ឃ និង ប្រជាពុទ្ធបរិស័ទ្ធ រហូតដល់ ដំណាក់កាល ចុងក្រោយ​៕