កិច្ចប្រជុំប្រចាំខែ នៃក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង !!


ជាទូទៅ ក្រុមប្រឹក្សា គណបក្ស សម រង្ស៊ី គ្រប់ រាជធានី ខេត្ត ទាំងអស់ តែងតែ រៀបចំ ប្រជុំប្រចាំ ខែ ក្រុមប្រឹក្សា ជារៀង រាល់ខែ ជាទៀងទាត់ ដោយ លើក យក របៀបវារៈ សំខាន់ៗ មាន ៖ ឆ្លង របាយ ការណ៏ ខែចាស់, ដាក់ផែនការ ការងារ សំរាប់ ខែបន្ទាប់, និង បញ្ហាផ្សេងៗ។ របៀបវារៈ ទាំង ៣ នេះ គឺជាអ្វី ដែលក្ ក្រុមប្រឹក្សា គណបក្ស រាជធានី ខេត្ត ទាំងអស់ ត្រូវតែ រៀបចំ អនុវត្តន៏ ឲ្យបានជា ប្រចាំ និង ឲ្យបាន ស៊ីជម្រៅ បំផុត។ ក្នុងនាម ជាអ្នក ទទួលខុស ត្រូវ ចំពោះមុខ ទាំងថ្នាក់ដឹកនាំ និង ទាំងអ្នកគាំទ្រ គណបក្ស ទាំងអស់ នៅក្នុង រាជធានី ខេត្ត របស់ខ្លួន។

ដោយឈរលើ ស្មារតី ខាងលើ ក្រុមប្រឹក្សា គណបក្ស ខេត្តបាត់ដំបង ដឹកនាំដោយ លោកស្រី មូរ សុខហួរ ជាប្រធាន ក្រុមប្រឹក្សា គណបក្ស ខេត្ត នៅថ្ងៃទី ២០ ខែ វិច្ឆិកា នេះ (ទាំងព្រឹក ទាំងល្ងាច) នៅទីស្នាក់ការ គណបក្ស ខេត្ត បានរៀបចំ ប្រជុំ ប្រចាំខែ ទៅតាម របៀបវារៈ ទាំង៣ ខាងលើ ដែលមាន សមាជិក ក្រុមប្រឹក្សា គណបក្ស ខេត្ត តំណាង ចលនា ទាំងពីរ របស់ គណបក្ស និង ថ្នាក់ ដឹកនាំ ក្រុម ប្រឹក្សា គណបក្ស ស្រុក ក្រុង ទាំង ១៤ ចូលរួម ចំនួន ៦៤ នាក់ ហើយ អង្គប្រជុំ នេះ ក៏មាន វីដេអូ CONFERENCE ជាមួយ លោក ប្រធាន សម រង្ស៊ី ដែរ។

ក្នុងដំណើរការ នៃកិច្ច ប្រជុំ  នេះ ទាំងប្រធាន អង្គប្រជុំ ទាំងសមាជិក ទាំងអស់ បាន លើកមតិ យ៉ាង ផុសផុល ទាក់ទិន ទៅនឹង ការគ្រប់គ្រង កំលាំង បោះឆ្នោត ជ្រើសតាំង សមា ជិកព្រឹទ្ធសភា នៅថ្ងៃ ទី២៩ ខែមករា ឆ្នាំ ២០១២ ខាងមុខនេះ ។ ដោយម្នាក់ៗ បាន លើកឡើង ជា យុទ្ធសាស្រ្ត ជាក់ស្តែង ក្នុងការ ការពារ សំលេង ឆ្នោត កុំឲ្យមាន ការបាត់បង់។

ជាគោលការណ៏ ទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណបក្ស ខេត្ត ទាំងថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណបក្ស ស្រុក ក្រុង ត្រូវតែធ្វើ យ៉ាងណា ផ្សាភ្ជាប់ ជាមួយ សមាជិក ក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ ឲ្យបានញឹកញាប់ បំផុត ។ ជាងនេះ ទៅទៀត គឺត្រូវ ធ្វើការកត់ សំគាល់មើល សមាជិក យើងណាម្នាក់ ដែលមាន អារម្មណ៍ មិននឹងនរ ត្រូវតែ ប្រញាប់ រាយការណ៏ មកថ្នាក់ដឹកនាំ គណបក្ស ឬ ត្រូវ ទៅតាម ធ្វើការអប់រំ ដោយខ្លួនឯង ផ្ទាល់ តាមតែ អាចធ្វើ ទៅបាន។

អង្គប្រជុំនេះ បានបញ្ចប់ នៅថ្ងៃ ខែ ឆ្នាំ ដដែល វេលា ម៉ោង ១៥:៣០ នាទី រសៀល ប្រកប ដោយ ស្មារតី នៃការ ទទួល ខុសត្រូវ រៀងៗ ខ្លួន៕