ការចុះជួបថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន ថ្ងៃនេះ !!


នៅព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១១ នេះ លោក សោ ចាន់ដេត​ ជា អនុប្រធាន ក្រុមប្រឹក្សា គណបក្ស ខេត្ត និង លោក ពួក ប៊ុនលី ជា តំណាង ចលនា យុវជន ខេត្ត បានចុះដើរ ជួបសំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន នៅស្រុក ឯកភ្នំ ដោយបានជួប ចំនួន ៥ គ្រួសារ ។ ក្នុងនោះ មានគ្រួសារ អ្នកស្រី ចេក កុសល់ ជា សមាជិក ក្រុម ប្រឹក្សា ឃុំ ព្រែកខ្ពប ដែលទើប តែចូល មកជំនួស សមាជិកចាស់ ដោយសារ សមាជិក មុន បានចេញ ទៅរក ការងារ ធ្វើនៅ ប្រទេស ថៃ ។ ដូច្នេះ អ្នកស្រី ត្រូវការ ឲ្យថ្នាក់ ដឹកនាំ ជួយ ពង្រឹង ទាំងផ្នែកស្មារតី និង ទាំងផ្នែក របៀបរបប ការងារ រដ្ឋបាលឃុំ។

អ្នកស្រី ចេក កុសល់ អាយុ ៣៧ ឆ្នាំ នៅ ភូមិអូរកំបុត ឃុំព្រែកខ្ពប ជាស្រ្តី មេមាយ ដោយប្តី របស់ អ្នកស្រី បាន ចុះចោល ទៅ មាន ប្រពន្ធ ថ្មីមួយ ទៀត រីឯអ្នកស្រី បាន រស់ នៅចិញ្ចឹម កូន ៣នាក់ និង ឪពុក ម្តាយជរា ទាំងពីរ។ តែនៅពេល អ្នកត្រូវ ទទួល ភារ កិច្ច ពីរទៀត គឺ ការងារ រដ្ឋបាលឃុំ និង ការងារ ក្នុងនាម ជាតំណាង គណបក្ស សម រង្ស៊ី នៅក្នុង ភូមិ ដ៏ដាច់ ស្រយាល មួយនេះ។

ប៉ុន្តែ អ្នកស្រី ចេក កុសល់ នៅក្នុងទឹក ចិត្ត ដ៏ក្លាវក្លា ប្រកប ដោយស្មារតី ដ៏រឹងម៉ាំ ជាមួយ នឹង សំលៀក បំពាក់ ទើបតែមក ពីបឹងរកត្រី បានបង្ហាញ នូវភាព អង់អាច ក្នុងការ បំរើ ប្រជាពលរដ្ឋ នៅក្នុងភូមិ ឃុំ ក្នុងនាម សមាជិក ក្រុមប្រឹក្សា ឃុំ តំណាង ឲ្យ គណបក្ស សម រង្ស៊ី នៅឃុំព្រែកខ្ពប ស្រុកឯកភ្នំ ៕