សកម្មភាពក្រុមការងារគណបក្ស ភូមិភាគ ទី៤ ថ្ងៃនេះ !!


នៅរសៀល ម៉ោង ២ និង ៣០នាទី រសៀល ថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០១១ នៅ ស្រុកសង្កែ ក្រុមការងារ គណបក្ស ភូមិភាគ ទី ៤ ដឹកនាំ ដោយលោក ថាច់ សេដ្ឋា បានចុះ ជួបប្រជុំ ពង្រឹង ក្រុមប្រឹក្សា ឃុំ ទាំង១០ ដោយ មាន សមាជិក ចូលរួម ចំនួន ២៥ នាក់ ក្នុងនោះ មាន សមាជិក ក្រុមប្រឹក្សា ឃុំ ចំនួន ១៩ នៃ ចំនួន សរុប ២៧ នាក់ (៩នាក់ នៃសមាជិក ក្រុមប្រឹក្សាឃុំ ដែលអវត្តមាន សុទ្ធតែ មាន ហេតុផល ច្បាស់លាស់ ទាំងអស់)។

ក្នុងនាមថ្នាក់ដឹកនាំ គណបក្ស លោក ថាច់ សេដ្ឋា បានផ្តល់ នូវព័ត៌មាន ដែលពាក់ព័ន្ធ ទៅនឹង ស្ថានភាព នយោបាយ ជាតិ និង អន្តរជាតិ ពិសេស ស្ថានភាព គណបក្ស សម រង្ស៊ី តែម្តង ដើម្បី ឲ្យសមាជិក នៃអង្គប្រជុំ ទាំងអស់ បានជ្រួតជ្រាប និងស៊ីជម្រៅ បំផុត ។ លើសពីនេះ ទៅទៀត លោក ថាច់ សេដ្ឋា ក៏បានបញ្ចូល មនោគម វិជ្ជា នយោបាយ ដើម្បីពង្រឹង ស្មារតី នៃកំលាំង អ្នក តស៊ូ ទាំងអស់ ឲ្យមានភាព រឹងម៉ាំក្នុង ការការពារ ផលប្រយោជន៏រួម របស់សង្គមជាតិ ខ្មែរយើង ទាំងមូល ជាគោលការណ៏ ចំបងបំផុត នៃគណបក្ស សម រង្ស៊ី។

ដោយឡែក លោក សោ ចាន់ដេត វិញ ក្នុងនាមជាអ្នក រស់ជាប់ជាមួយ កំលាំងមូលដ្ឋាន ក៏បាន លើកឡើង នូវ វិន័យ របស់គណបក្ស ក្នុងការបំរើ ផលប្រយោជន៏ គឺជាលក្ខខណ្ឌ ដ៏ចាំបាច់ បំផុត ដែលសមាជិក ម្នាក់ៗ ត្រូវតែ អនុវត្តន៏ ឲ្យបានល្អ ដោយធ្វើការ បញ្ជាក់ដល់ សមាជិក ប្រជុំ ថា ” ចាប់ថ្ងៃនេះ រហូតដល់ ការបោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភា, ការប្រជុំ របស់យើង ត្រូវ រំលឹក ដដែលៗ អំពី វិន័យ នៅក្នុង គណបក្ស ព្រោះយើង បានដឹង ហើយថា ការបោះឆ្នោតនេះ ជា ការបោះឆ្នោត អសកល មានន័យថា មនុស្ស របស់បក្ស បោះឆ្នោត ឲ្យបក្ស” ។

មកដល់ ត្រង់នេះ លោក សោ ចាន់ដេត ក៏បានសុំ អភ័យទោស ពីសំណាក់ សមាជិក ក្រុមប្រឹក្សា ឃុំ ទាំងអស់ថា ការប្រជុំ ពង្រឹង ញឹកញាប់ នៅពេលនេះ វាមិនខុសពី “ទាហាន មុនចេញ ច្បាំង ត្រូវ តែមាន ការប្រជុំជួរ ញឹកញាប់ បន្តិចហើយ ជៀសវាង ពេលចេញ ដំណើរទៅ ច្បាំង វានាំឲ្យ បាត់បង់ នូវស្មារតី តស៊ូប្រយុទ្ធ យកជ័យជំនះ ឬ ការបាត់បង់ នូវវិន័យ ដែលជាហេតុ នាំឲ្យមាន បរាជ័យ កើតឡើង ជាយថាហេតុ នៅលើសមរភូមិ ” ដូច្នេះ សូមសមាជិក ទាំងអស់ មានការ យោគយល់ ដល់ ថ្នាក់ដឹកនាំ គណបក្ស៕