សកម្មភាពក្រុមការងារគណបក្ស ភូមិភាគទី ៤ ថ្ងៃនេះ !!


នៅព្រឹក ថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០១១ នេះ នៅទីស្នាក់ការ គណបក្ស ខេត្ត ក៏មិនខុសពី សកម្មភាព កាល ម្សិលម៉ិញ នៅស្រុកសង្កែ នោះដែរ គឺ ក្រុមការងារ គណបក្ស ភូមិភាគទី  ៤ បានបន្តធ្វើ សកម្ម ភាព ការ ងារ គណបក្ស នៅក្នុងទឹកដី ខេត្តបាត់ដំបង ដែលថ្ងៃនេះ មានសមាជិក ចូលរួម ចំនួន ៤០នាក់ ក្នុង នោះមាន សមាជិក ក្រុមប្រឹក្សា សង្កាត់ ចំនួន​ ២៦នាក់ នៃសមាជិក សរុប ៣២នាក់ ទូទាំង ក្រុងបាត់ដំបង ដោយថ្នាក់ដឹកនាំ យើង បានខិតខំ ព្យាយាម ពន្យល់ ដល់ សមាជិក ក្រុមប្រឹក្សា សង្កាត់ និងសមាជិក អង្គប្រជុំ ទាំងអស់ យល់ឲ្យកាន់ តែច្បាស់ នៃបុព្វហេតុ ក្នុងការ តស៊ូ របស់ គណបក្ស សម រង្ស៊ី ដើម្បីការពារ លើកតម្កើង តម្លៃមនុស្ស នៅក្នុងសង្គម កម្ពុជា ទាំងមូល។

ការពន្យល់ នៅទីនេះ មានន័យថា ជាការបំពេញ បន្ថែម នូវគតិទាំងឡាយណា ដែលនាំឲ្យ ថ្នាក់ដឹក នាំ គណបក្ស នៅមូលដ្ឋាន ទទួលបាន ជាគំនិត ក្នុងការគិត រកសារ នយោបាយ សំខាន់ៗ បញ្ជូន ទៅដល់ ប្រជាពលរដ្ឋ ម្ចាស់ឆ្នោត នៅក្នុងមូលដ្ឋាន ជាក់ស្តែង ។ មកដល់ ត្រង់នេះ យើងសង្កេត ឃើញ សមាជិក នៃអង្គប្រជុំ ទាំងអស់ បានយកចិត្ត ទុកដាក់ ស្តាប់យ៉ាង ស្ងៀមស្ងាត់ បំផុត។

រីឯ លោក សោ ចាន់ដេត វិញ នៅតែ រក្សានៃ ការបញ្ជាក់ ដដែលៗ អំពី វិន័យ និង គោលការណ៏ របស់ គណបក្ស ដោយបាន ព្យាយាម លើកឡើង នូវឧទាហរណ៏ សំខាន់ៗ ដែលពាក់ព័ន្ធ ទៅនឹង ការគោរព វិន័យ ជាទូទៅ នៅក្នុងក្រុម មនុស្ស ផ្សេងៗ។

វិន័យ មានន័យថា វាជាការធ្វើ យ៉ាងណា ឲ្យមនុស្ស ទាំងឡាយ នៅក្នុង ក្រុមនីមួយៗ ធ្វើសកម្ម ភាព ការងារ ឬ ការរស់នៅ មនុស្ស ទាំងឡាយនោះ មានភាព ស្មោះត្រង់ នឹងគ្នា ប្រកបដោយ ការ គោរព គោលការណ៏ ជាជាងការ គោរពបុគ្គល ណាម្នាក់។

ជាការ ឆ្លើយតប ទៅនឹង ស្មារតី នៃ អង្គប្រជុំ គឺសមាជិក ទាំងអស់ បានសម្តែង និង ប្តេជ្ញា ចិត្ត យ៉ាងមុតម៉ាំ គ្រប់ៗគ្នា ទាំងអស់ ដើម្បីបញ្ជាក់ ពីភាព ស្មោះត្រង់ ជាមួយ នឹង សមាជិក គ្នាឯង ក៏ដូច គណបក្ស ដោយសន្យាថា នឹងមិន ធ្វើឲ្យ គណបក្ស មានការ ព្រួយបារម្ភ ឡើយ​ ។ ជាងនេះ ទៀត សមាជិក នៃអង្គប្រជុំ ទាំងអស់ ក៏បាន បង្ហាញ ឲ្យឃើញ នូវទឹកចិត្ត ខិតខំ ធ្វើយ៉ាងណា ឲ្យ សំលេង គណបក្ស នៅក្នុងសង្កាត់ របស់ខ្លួន ទទួលបាន ជ័យជំនះ ក្នុងការបោះឆ្នោត ជ្រើសតាំង ក្រុមប្រឹក្សា ឃុំ-សង្កាត់ នាពេល ខាងមុខនេះ ៕