សកម្មភាពចុះតាមផ្ទះសមាជិកក្រុមប្រឹក្សាឃុំ ថ្ងៃនេះ !!


ជាការ ប្តេជ្ញាចិត្ត របស់ ថ្នាក់ដឹកនាំ គណបក្ស ខេត្ត នៅព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា នេះ បានបន្ត ចុះ សាកសួរ សុខទុក្ខ សមាជិក ក្រុមប្រឹក្សាឃុំ នៅ ស្រុកបាណន់ ដោយបាន ជួបសមាជិក ក្រុមប្រឹក្សា ឃុំ ចំនួន ៦-៧ នាក់ ជា សមាជិក គាំទ្រ គឺ នៅឃុំ ភ្នំសំពៅ ឃុំ ឈើទាល និង ឃុំ តាគ្រាម ។ ទាំង សមាជិក ក្រុមប្រឹក្សា ឃុំ ទាំងសមាជិក គាំទ្រ គណបក្ស សុទ្ធតែ បានបង្ហាញ នូវ ទឹកចិត្ត ក្លាវក្លា ក្នុង ការគាំទ្រ គណបក្ស ពិសេស ជាងនេះ ទៀត គឺ ពួកគាត់ គ្រប់ៗគ្នា សុទ្ធតែ បាន សំដែង នូវ មោទន ភាព ចំពោះ សកម្មភាព លោកប្រធាន សម រង្ស៊ី នៅ ឯក្រៅ ប្រទេស ដោយពួកគាត់ បានដឹងលឺ សកម្មភាព លោកប្រធាន តាមរយៈ ការស្តាប់ វិទ្យុ សហរដ្ឋ អាមេរិក និង វិទ្យុ អាស៊ី សេរី និង តាម រយៈ ថ្នាក់ដឹកនាំ គណបក្ស នៅមូលដ្ឋាន ។

រឿង ដែលនាំ ឲ្យគណបក្ស មានមោទនភាព បំផុតនោះ គឺសមាជិក ក្រុមប្រឹក្សាឃុំ ទាំងអស់នេះ សុទ្ធតែ បានធ្វើការ សន្យាយ៉ាង ស្វាហាប់ បំផុតថា នឹងស្មោះត្រង់ ជាមួយ គណបក្ស ជានិច្ច ពិសេស ការបោះឆ្នោត អសកល ជ្រើសតាំង សមាជិក ព្រឹទ្ធសភា នាថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១២ ខាងមុខ ដ៏ឆាប់ៗនេះ ព្រម ជាមួយ នឹង ការខិតខំ ស្វែងរក ការគាំទ្រ ជូនគណបក្ស ។

ទោះជា យ៉ាងនេះ ក៏ដោយ ក៏យើង មិនភ្លេច នូវពាក្យ ស្លោក បុរាណ ខ្មែរ យើង ថា ” ស្នេហ៍ មិន ឈ្នះស្និទ្ធ ” មានន័យថា យើង មិនត្រូវ ផ្តាច់ការ ទំនាក់ទំនង ជាមួយពួកគាត់ឡើយ ទោះស្ថិត ក្នុង រូបភាព ណាក៏ដោយ ព្រោះយើង បានដឹងលឺ គ្រប់ៗគ្នា ហើយថា សព្វថ្ងៃនេះ គណបក្ស កាន់អំណាច គេមាន យុទ្ធសាស្រ្ត កាត់បន្ថយ កំលាំង ស្នូល របស់ គណបក្ស សម រង្ស៊ី តាមរយៈ ការប្រើ វិធី សាស្រ្ត ត្រជាក់ គ្រប់រូបភាពទាំងអស់ ។

កំលាំង មូលដ្ឋាន ប្រៀបដូចជា ប្រភពដែល មិនចេះរីងស្ងួត ។ ប្រភពមិនចេះរីងស្ងួត ត្រង់ថា បើ គណបក្ស ណា មានកំលាំង មូលដ្ឋាន រឹងម៉ាំ ហើយ គឺកំលាំង គាំទ្រ គណបក្ស នោះ ចេះតែបន្ត រីកកើន ឡើង ជារៀងរាល់ថ្ងៃ ទោះជាមាន កំលាំងចាស់ មួយចំនួន មានការ ជ្រុះធ្លាក់ បាត់ ដោយ ប្រការ ផ្សេងៗ ក៏ដោយ ក៏ការបាត់បង់ ទាំងនោះមិនអាច ធ្វើឲ្យកំលាំង គណបក្សនោះ ស្រុតចុះ ដែរ ព្រោះវា មាន កំលាំង កើតថ្មី ជារៀងរាល់ថ្ងៃ វាលើកលែងតែ គោលការការណ៍ របស់ គណបក្ស នោះ វាធ្វើ ឲ្យ កំលាំង មូលដ្ឋាន អស់ជំនឿ ឬ ការបែកបាក់ ផ្ទៃក្នុង គណបក្ស ទ្រុងទ្រាយ ធំ ៕

ចលនាយុវជនគណបក្សខេត្ត ជាមួយនឹងបច្ចេកវិទ្យា !!


នៅរសៀល ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ ចលនា យុវជន គណបក្ស ខេត្តបាត់ដំបង ដឹកនាំដោយ លោក ពួក ប៊ុនលី តំណាង ចលនា យុវជនខេត្ត បាត់ដំបង បានរៀបចំ ឲ្យថ្នាក់ដឹកនាំ ចលនា យុវជន ខេត្ត  ចំនួន ១០នាក់ ជួបសំណេះសំណាល ជាមួយលោកប្រធាន សម រង្ស៊ី តាមរយៈ Skype ដែលជា បច្ចេកវិទ្យា ទំនើប នាសម័យ សកលភាវូបនីយកម្ម យើងបច្ចុប្បន្ននេះ នៅ ទីស្នាក់ការ គណបក្ស ខេត្តបាត់ដំបង ។

តាមរយៈ នៃការជួប សំណេះសំណាលនេះ ថ្នាក់ដឹកនាំ ចលនាយុវជន គណបក្សខេត្ត ទាំងអស់ បានស្តាប់ នូវការពន្យល់បង្ហាញ អំពីស្ថានការណ៏ នានាមួយ ចំនួនដែល កើតមានឡើង នៅលើ សកលលោកយើង សព្វថ្ងៃនេះ វាមិនខុសអ្វី ពីស្ថានការណ៏ ដែលកំពុងមាន នៅក្នុង ប្រទេស កម្ពុជាយើង នោះទេ ។ លើសពីនេះ ទៅទៀត ថ្នាក់ដឹកនាំ ចលនាយុវជន ខេត្តយើង បាន ជួប ពិភាក្សា ជាមួយថ្នាក់ដឹកនាំ គណបក្ស ថ្នាក់ជាតិ និងថ្នាក់ដឹកនាំ ចលនាយុវជន ថ្នាក់ជាតិ ព្រម ទាំងថ្នាក់ដឹកនាំ ចលនាយុវជន ខេត្តដទៃទៀត នៃគណបក្ស សម រង្ស៊ី ដូចគ្នា។

សំរាប់ ចលនាយុវជន ខេត្តបាត់ដំបង នេះជាលើក ទីមួយហើយ ដែលថ្នាក់ដឹកនាំ ចលនាយុវជន ខេត្ត រៀបចំកម្មវិធី ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ គណបក្ស ដោយស្វ័យភាព ខ្លួនឯង ទាំងកិច្ចការ បច្ចេកទេស ទាំងការរៀបចំ កំលាំងឲ្យមកចូលរួម តែទោះជា យ៉ាងណាក៏ដោយ ក៏ លោក ពួក ប៊ុនលី ក្នុងនាម តំណាង ចលនាយុវជន ខេត្ត ទើបតែត្រូវ គណបក្ស ប្រគល់ឲ្យ ទទួល ការងារ ចលនាថ្មីៗ លោក ពួក ប៊ុនលី បានខិតខំ បំពេញការងារ ទៅតាមភារកិច្ច ដែលខ្លួន ទទួល បាន ពីគណបក្ស ខេត្ត។

ក្រោយពី បញ្ចប់កម្មវិធី ជួបសំណេះសំណាល នេះ លោក ពួក ប៊ុនលី បានធ្វើការ ណែនាំដល់ សមា ជិកចលនា យុវជនខេត្ត ទាំងអស់ ឲ្យត្រៀម លក្ខណៈ ក្នុងការចូលរួម វគ្គបណ្តុះបណ្តាល ថ្នាក់ដឹក នាំ ចលនាយុវជន ឲ្យចេះប្រើ ប្រព័ន្ធបច្ចេកវិទ្យា ដោយយុវជន ខេត្ត សន្យាថា នឹងរៀបចំ ឲ្យ មាន វគ្គនេះឡើង ដើម្បីជាជំនួយ ដល់ថ្នាក់ដឹកនាំ យុវជនយើង ឲ្យចេះប្រើប្រាស់ បច្ចេកវិទ្យា ទាំងអស់ នេះ ៕

សកម្មភាពចុះតាមផ្ទះក្រុមប្រឹក្សាឃុំ ថ្ងៃនេះ !!


នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០១១ លោក សោ ចាន់ដេត និង លោក ឌឹម សារឿន សមាជិក ក្រុម ប្រឹក្សាខេត្ត បានចុះជួប សមាជិក ក្រុមប្រឹក្សាឃុំ តាមផ្ទះ នៅស្រុកសង្កែ និង ស្រុកបាណន់ ដោយ បាន សមាជិក ចំនួន ៧នាក់ ដែលអ្នក មួយចំនួន ត្រូវតាម ទៅជួប ដល់វាលស្រែ របស់ ពួកគាត់ តែម្តង។

ប៉ុន្តែ ដោយដំណើរ ឆ្លងកាត់ ថ្នាក់ដឹកនាំ របស់យើង ក៏បានឈៀង ចូលថ្វាយបង្គុំ ភិក្ខុ គឿន រ៉ាវី នៅវត្តសុរិយារាម បាយដំរាំ ដើម្បីទូល ប្រគេន និង សាកសួរ ព្រះអង្គ អំពី ដំណើររឿង នៃ វិវាទ របស់ ព្រះអង្គ ជាមួយ ក្រុមអាចារ្យ នៅក្នុងវត្ត ដែលករណីនេះ កំពុងស្ថិត ក្នុងសភាព មិនទាន់ មាន ដំណោះស្រាយ អ្វីជាក់លាក់ នៅឡើយ។

ជាព័ត៌មាន ដែលយើង ទទួលបាន ពីព្រះសង្ឃ មកវិញ គឺ ភិក្ខុ គឿន រ៉ាវី បានមាន សង្ឃដីកា ថា ក្រោយពីមាន ការផ្សព្វផ្សាយ នូវលិខិត អន្តរាគមន៏ របស់មន្រ្តី គណបក្ស សម រង្ស៊ី ដល់ពុទ្ធបិស័ទ្ធ នៅក្នុង ភូមិ រួចមក ឃើញថា សព្វថ្ងៃនេះ ព្រះអង្គអាច ចេញមកក្រៅ បានធម្មតា។

ដោយឡែក លោក កែវ សុវណ្ណារិទ្ធ ជំទប់ទី២ នៃឃុំបាយដំរាំ ស្រុកបាណន់ បានចំណាយ ពេលវេលា សំណេះសំណាល ជាមួយ ថ្នាក់ដឹកនាំ គណបក្ស យ៉ាងយូរ ព្រមទាំងបាន បរិយាយ ប្រាប់មក ថ្នាក់ ដឹកនាំ វិញ អំពី សកម្មភាព របស់មេដឹកនាំ គណបក្ស ប្រជាជន កម្ពុជា ដើរអូសទាញ សមាជិក ក្រុមប្រឹក្សា ឃុំ នៃគណបក្ស សម រង្ស៊ី តាមរយៈការផ្តល់ ជាថវិកា បន្តិចបន្តូច ឬ ការនាំចូល ហាងធំៗ ហូបចុក ស៊ីផឹក និង សន្យា ប្រគល់ តំណែង​ នៅក្នុង រដ្ឋាភិបាល អ្វីមួយមក ពួកសមាជិក គណបក្ស យើង ទាំងនោះ ជាអាទិ៍ សូម្បីតែ រូបលោកផ្ទាល់ ក៏ធ្លាប់បាន ទៅជួបពួក ទាំងនោះដែរ តែរឿង ដែលគាត់ ទៅជួបនោះ ក៏ព្រោះតែគាត់ ចង់ដឹងថា តើ មានគ្នាយើង ចំនួន ប៉ុន្មាននាក់ ទៅចូលជួប ពួកគណបក្ស ប្រជាជន កម្ពុជា  ទាំងនោះ។

ជាលទ្ធផល នៃការជួប សំណេះសំណាល ជាមួយលោក កែវ សុវណ្ណារិទ្ធ គឺយើងទទួល បាននូវ ការ កត់សំគាល់ មួយចំនួន ចំពោះសមាជិក គណបក្ស ដែលមាន ទំនាក់ទំនង ជាមួយ គណបក្ស ប្រជាជន កម្ពុជា ។ ដូច្នេះ គណបក្ស នឹងបន្តធ្វើការ ពង្រឹង បុគ្គល មុខសញ្ញា ទាំងនោះ៕