បក្សប្រជាជនមូលដ្ឋាន ផ្តើមបាត់ជំនឿយ៉ាងគំហក់ !!


កាលណា និយាយ អំពី គណបក្ស នយោបាយ គឺគេ និយាយ សំដៅទៅ ដល់ រចនាសម្ព័ន្ធ របស់ គណបក្ស ចាប់ពី ថ្នាក់ជាតិ រហូតដល់ ថ្នាក់មូលដ្ឋាន នេះគឺជា ប្រធានបទ នៃការបង្ហាញ ពីភាពរឹងម៉ាំ របស់ គណបក្ស នយោបាយ នីមួយៗ ។ ផ្ទុយទៅវិញ បើ គណបក្ស នយោបាយ ណាមួយ ដែលមាន ត្រឹមតែ រចនាសម្ព័ន្ធ ថ្នាក់ជាតិ តែមួយផ្នែក មានន័យថា គណបក្ស នោះ ពុំមាន លក្ខណៈ ជាគណបក្ស នយោបាយ បង្កើត ឡើង ដើម្បី ឈានទៅរក ការដឹកនាំ រៀបចំ ប្រទេសជាតិ ឲ្យបានល្អ តាម ទ្រឹស្តី គោលនយោបាយ របស់ គណបក្ស គេ នោះទេ គឺ គេបង្កើត វាឡើង ត្រឹមតែ ស៊ីឈ្នួល ជានយោបាយ ឲ្យ គណបក្ស កាន់អំណាច តែប៉ុណ្ណោះ ។ គណបក្ស ប្រភេទនេះ ត្រូវបានគេ ដាក់ឈ្មោះឲ្យ ប្រដូចទៅនឹង “ពពួក អាប ធ្មប់” មានន័យថា “ជា គណបក្ស អាប ធ្មប់”“គណបក្ស អំពិលអំពែក” ជាដើម ។ល។ និយាយមក ដល់ត្រង់នេះ ចូរ! ក្រឡេក មើល គណបក្ស ក្រុមលោក កឹម សុខា ឬ គណបក្ស តូចៗ ដទៃទៀត ក៏វា មិនខុស ពីអ្វី ដែលគេ បានប្រដូចនេះ ទេ គឺ រចនាសម្ព័ន្ធ គណបក្ស ទាំងនេះ មានតែ ក្រុមមនុស្ស មួយតំបរស្វា ដែល ធ្វើសកម្មភាព តាមតែ រលក សំឡេង នៅតែ ក្នុងរាជធានី ភ្នំពេញ តែប៉ុណ្ណោះ ។

ចុះពេលនេះ គណបក្ស ប្រជាជន កម្ពុជា ដែលជា គណបក្ស កាន់អំណាច តាមរយៈ សកម្មភាព ទុច្ចរិត អស់ រយៈពេល យូរឆ្នាំ មកហើយនោះ តើឥឡូវ រចនាសម្ព័ន្ធ មូលដ្ឋាន របស់ គណបក្ស មួយនេះ យ៉ាងណាដែរ ? តើ គណបក្ស នេះ អាចមានវាសនា ដូចអតីត គណបក្ស ហ៊្វុន ស៊ិន ប៉ិច ពីមុន ឬមួយយ៉ាងណា ? ។

កាលពីមុន នៅពេលយើង ចុះទៅដល់ តំបន់ មូលដ្ឋាន ចុងកាត់មាត់ញរ យើង តែងតែ ក្រឡេកឃើញ ស្លាក គណបក្ស មួយនេះ ដាក់ជាប់ នៅផ្ទះ ប្រជាពលរដ្ឋ យ៉ាងល្អ បំផុត និង ជាប់ៗគ្នា ពីផ្ទះមួយ ទៅផ្ទះមួយ យ៉ាង ព្រោងព្រាត ពាសពេញ ភូមិតែម្តង ។

តែពេលនេះ វាខុសពី ពេលមុន គឺថាយើង ឃើញតែ នៅតាមផ្លូវជាតិទេ ដែលស្លាក គណបក្ស នៅឈរ បានល្អ ប៉ុន្តែ នៅតាម ភូមិ ឃុំ ជ្រៅៗវិញ គឺស្ទើរតែបាត់ ស្លាក គណបក្ស នេះ អស់តែម្តង តែបើមានវិញ ក៏មានសភាព ដូច មុនដែរ ដូចជា ៖ ស្លាកខ្លះ ដូល នៅលើដី ខ្លះដាក់ ចោលតាម ផ្លូវ រីឯ ខ្លះទៀត ត្រូវ បានយកទៅ ដាក់ ចោល នៅ លើដើមឈើ ជាដើម ។ល។

បើដូច្នេះ មែន! គណបក្ស មួយនេះ ច្បាស់ជា ទទួល ភាព បរាជ័យ យ៉ាងអាម៉ាស់ បំផុត នៃដំណើរការ បោះឆ្នោត ទាំងឡាយ នាពេល ខាងមុខ ជា បន្តបន្ទាប់ នេះ ៕

បរិស្ថានកន្លែងតាំងពិព័ណ៌យួន នៅក្រុងបាត់ដំបង !!


ក្រោយពី មានសង្រ្គាម ជាយដែន រវាង ខ្មែរ-សៀម មក យើងឃើញ ទំនិញយួន ត្រូវបាន គេនាំចូល មក ខេត្ត បាត់ដំបង យ៉ាង គគ្រឹក គគ្រេង បំផុត តាមរយៈ ការតាំង ពិព័ណ៌ ពាណិជ្ជកម្ម ហូជីម៉ីញ ជាញឹក ញាប់ បំផុត ហើយ ស្ទើរតែ គ្រប់មុខ ទំនិញ សុទ្ធតែ មានតម្លៃ ថោក បំផុត តែទោះជា យ៉ាងនេះ ក៏ដោយ ក៏មិនអាច ទាក់ទាញ ចំណូលចិត្ត ពលរដ្ឋ នៅ ខេត្ត បាត់ដំបង បានឡើយ ដោយពួកគាត់ ស្ទើរតែ គ្រប់ៗ គ្នា មិនអាច ងាកចេញ ពីផលិតផល របស់ ប្រទេស សៀម បានឡើយ ព្រោះពួកគាត់ ច្រើន និយមយោង ទៅលើ គុណភាព និង ភាព ទំនើបកម្ម របស់ ផលិតផល ទាំងនោះ ។

តែបញ្ហានេះ យើងពុំសូវ មានអារម្មណ៏ ខ្វាយខ្វល់ អ្វីណាស់ ណានោះទេ ព្រោះ សម័យ សកលភាវូបនីយកម្ម ជាសម័យ  ប្រកូតប្រជែង សេដ្ឋកិច្ច ប៉ុន្តែអ្វី ដែលនាំ ឲ្យយើង លើកយក ករណីនេះ មក និយាយ នៅទីនេះ គឺបញ្ហា “បរិស្ថាន” ទេតើ?!

ចូរពិនិត្យ មើល ទិដ្ឋភាព ជាក់ស្តែង នៅ ស្រុកយើង ដែលការ ដឹកនាំ ដោយ ក្រុម មនុស្ស “សំរាម និយម” ក្រុមនេះ គេមិន និយម គិតអ្វី ដែលជា ផលប្រយោជន៍ រួម ឬ ផលប្រយោជន៍ សាធារណៈ ឡើយ គឺ គេនិយម គិតតែអ្វី ដែលនៅក្នុង ហោប៉ៅ របស់ពួកគេ និង ក្នុងបរិវេណផ្ទះ កម្មសិទ្ធិ ផ្ទាល់ខ្លួន របស់ពួកគេ តែប៉ុណ្ណោះ។

តាមពិតទៅ សំរាប់ ពិភពលោក នៅពេលនេះ មិនថាឡើយ ប្រទេសជាតិ សេរីនិយម ឬ ប្រទេស ជាតិ ដែលកំពុង នាំប្រទេស បែបផ្តាច់ការនិយម គឺក្រុមមនុស្ស ដែលមាន លក្ខណៈ បុគ្គល និយម មិន ត្រូវគេ ឲ្យ ធ្វើជា អ្នកដឹកនាំ សង្គមជាតិ គេ ទៀតឡើយ ៕