ចរាចរណ៍ចំណតរថយន្តកាពីតូល នៅអូរឫស្សី !!


ពីមួយថ្ងៃ ទៅមួយថ្ងៃ ដោយសារ តែកំណើន ប្រជា ពលរដ្ឋ មានចំនួន ច្រើន រួមទាំង មធ្យោបាយ ធ្វើ ដំណើរ កាន់តែទំនើប នឹងមានចំនួន ច្រើន ផងនោះ ធ្វើឲ្យ ចរាចរណ៍ នៅកម្ពុជា កាន់តែ ជួបបញ្ហា និង កកស្ទះ រួមទាំង គ្រោះ ថ្នាក់ ចរាចរណ៍ ជាញ៉ឹកញាប់ ផងដែរ ។ តាម របាយការណ៍ ថា ក្នុង មួយថ្ងៃៗ មនុស្ស ស្លាប់ ជាមធ្យម ចំនួន ៣នាក់ ។

បញ្ហា ខាងលើ វាជារឿង មួយ នៃ សកម្មភាព ទូទៅ របស់ សង្គម មនុស្ស ដែលកំពុង អភិវឌ្ឍន៏ ។ ប៉ុន្តែ អ្វីដែល ត្រូវចោទ ជាបញ្ហានោះ គឺសមត្ថភាព នៃការ រៀបចំ របស់ មេដឹកនាំ ថាតើ គេត្រូវធ្វើយ៉ាងណា ដើម្បី កាត់បន្ថយ ភាព អសកម្ម ដែលកើត ចេញពី ការអភិវឌ្ឍន៏ទាំងនោះ ?។ មាន ន័យថា ក្រុមមនុស្ស ដែលត្រូវឡើង មកដឹកនាំ សង្គមជាតិ នៅក្នុង កាលៈ ទេសៈ បែបនេះ ត្រូវតែជា ក្រុមមនុស្ស ដែលមាន ចំណេះដឹង ពិតប្រាកដ ទាំង ចំណេះដឹង ទ្រឹស្តី ទាំង ចំណេះដឹង នៃការអនុវត្តន៏ ជាក់ស្តែង បើពុំដូច្នេះទេ សង្គមជាតិ ទាំងមូល ច្បាស់ជា ទទួលរង នូវ ភាពកក ស្ទះពាសពេញ តែ រាជធានី ទីក្រុង ជាក់ជាមិនខានឡើយ ។

ជាក់ស្តែង ចូរ!យើង មកពិនិត្យ មើលត្រឹម ចំណត រថយន្តក្រុង កាពីតូល នៅផ្សារ អូរឫស្សី ក៏យើងអាច ធ្វើការ វាយតម្លៃ បានដែរថា ទាំងមេដឹកនាំ សង្គមជាតិ ទាំងមូល នឹទាំង អភិបាល នៃ គណៈអភិបាល រាជធានី ភ្នំពេញ សុទ្ធតែ ជាបុគ្គល ដែលគ្មាន សមត្ថភាព ដូចគ្នា ព្រោះថា សូម្បីតែករណី ដ៏តូចមួយ ក៏មិនមាន សមត្ថភាព រៀបចំ ឲ្យបានល្អ ផង ចុះទម្រាំ កិច្ចការ សង្គមធំៗ ជាច្រើនទៀត តើពួកគេ នឹងមានសមត្ថភាពអ្វី ដោះស្រាយ ទៅកើតទៅ ? ឬនេះ វាជា អំពើអកុសល របស់ ពលរដ្ឋ កម្ពុជាយើង ដែលចេះ តែរើសបាន មេដឹកនាំ អសមត្ថភាព អញ្ចឹង ? បើដូច្នោះមែន! តើ ពលរដ្ឋ កម្ពុជាយើង ត្រូវធ្វើ ដូចម្តេច ? ឬត្រូវតែ ទ្រាំរស់ៗ រហូតដល់ សង្គម ជាតិ យើង ទាំងមូល ខ្ទេចខ្ទាំអស់ ? ៕