ក្រុមការងារគណបក្សខេត្តបន្ទាយមានជ័យ ជាមួយកិច្ចការមូលដ្ឋាន !!!


លោក កែ សម្ផស្ស ក្នុងវ័យជាយុវជន និងក្នុងនាម ទទួលប្រតិបត្តិ កិច្ចការគណបក្ស មូលដ្នាន គាត់បាន ចំណាយពេល ស្ទើរតែទាំងអស់ របស់គាត់ ទៅនឹង កិច្ចការ គណបក្ស នៅខេត្តបន្ទាយមានជ័យ ទាំងមូល ទាំង កិច្ចការរដ្ឋបាលខេត្ត ទាំងកិច្ចការ ពង្រឹងកំលាំង មូលដ្ឋាន និងទាំងការងារ កសាងកំលាំង មូលដ្ឋាន ឲ្យបានរឹងមាំ និងរីកធំទូលាយ ទូទាំងខេត្ត ទៅតាម លទ្ធ ភាពជាក់ស្តែង ដែលគាត់អាច ធ្វើទៅបាន ។ លើសពីនេះទៅទៀត កែ សម្ផស្ស ក៏មិនភ្លេចទេ ក្នុង ការពង្រឹង សមត្ថភាពខ្លួនឯង និងប្អូនៗយុវជន ដែល កំពុង នៅជុំជាមួយនិងគាត់ ទាំងចំណេះដឹងសង្គម ទាំងចំណេះដឹងនយោបាយ និងទាំងចំណេះដឹង បច្ចេកទេស ទៅតាម ការអភិវឌ្ឍន៏ របស់វិទ្យាសាស្រ្តទំនើប (IT) ។ អនាគតមេដឹកនាំ គណបក្ស សម រង្ស៊ី យើងមិនដែល ទុកពេលទំនេរចោល ដោយអត់ប្រយោជន៍នោះទេ គឺ កែ សម្ផស្ស តែងតែយកពេលវេលា របស់ខ្លួន ចុះទៅជួបថ្នាក់ ដឹកនាំនៅមូលដ្ឋាន ទៅតាមរូបភាព ប្រជុំជីវភាព ប្រជុំសំណេះសំណាល ប្រជុំ ដាក់ផែនការណ៍ ការងារ និងការចុះសួរសុខទុក្ខ តាមផ្ទះតែម្តង ។

លោក ឪម ឈុនគ្រុយ​ ក្នុងនាមចាស់ទុំ នយោបាយ និងក្នុងនាម ជាអនុប្រធាន ក្រុមប្រឹក្សា គណបក្សខេត្ត បន្ទាយមានជ័យ លោកក៏មិន ស្ទាក់ស្ទើរទេ ក្នុង ការផ្តល់ នូវបទពិសោធន៍ល្អៗ ដល់ថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន ក៏ដូចជាថ្នាក់ដឹកនាំ គណបក្ស ជំនាន់ក្រោយ ឲ្យទទួលបាន នូវចំណេះដឹង ក្នុងការ គ្រប់គ្រងកំលាំង ពង្រឹងកំលាំង និងការពង្រីក កំលាំង គាំទ្រថ្មី ក៏ដូចធនធាន ដឹកនាំថ្មីបន្ថែមទៀត ដើម្បីធ្វើ យ៉ាងណា ឲ្យគណបក្ស សម រង្ស៊ី ទទួលបាន ជ័យ ជំនះកាន់តែ ឆាប់បំផុត ព្រោះគណបក្ស សម រង្ស៊ី ជា ក្តីសង្ឃឹម​ តែមួយគត់ សំរាប់សង្គមជាតិ កម្ពុជាយើង ដែលអាចមាន គណបក្សណា ផ្តល់ក្តីសង្ឃឹម ជូន ពលរដ្ឋ កម្ពុជាយើងបានឡើយ សូប្បីតែគណបក្ស កាន់អំណាច បច្ចុប្បន្ន ក៏រិតតែ កំពុងធ្វើឲ្យ ពលរដ្ឋកម្ពុជា យើង ទទួលរង នូវការឈឺចាប់ និងការដឹកនាំឈានទៅ រកការរលាយហិនហោច នៃសង្គមខ្មែរទាំងមូល ។

ដោយឡែកលោក យី សារ៉ាយ​ ក្នុងនាមជា អនុប្រ ធានក្រុម ប្រឹក្សាគណបក្ស ខេត្តបន្ទាយមានជ័យ ដែរ និងក្នុងនាម ជាឆ្នើមជន ស្ថាបនិក គណបក្ស សម រង្ស៊ី នៅខេត្តបន្ទាយមានជ័យ ចាប់តាំងពី គណបក្ស នៅ ជាឈ្មោះគណបក្ស ជាតិខ្មែរ នៅឡើយ លោកក៏មិន អល់អែកទេ ក្នុងការចំណាយ ពេលវេលាបន្តទៀត ដើម្បីចុះ ពង្រឹងកំលាំង គណបក្ស នៅមូលដ្ឋាន ឲ្យ កាន់តែមានសភាព កាន់តែ ផុសផុលឡើង ។ ទន្ទឹម នឹងនេះ លោក យី សារ៉ាយ ក៏ជាបុគ្គលដែល មានទឹក ចិត្តទូលាយ ម្នាក់ដែរ ក្នុងការទទួលយក កំលាំង ចលករ និងគំនិតល្អៗ បន្ថែម ក្នុងន័យធ្វើយ៉ាងណា ឲ្យកំលាំងគាំទ្រ គណបក្ស សម រង្ស៊ី នៅខេត្ត បន្ទាយមានជ័យ មានសំឡេង កើនឡើង ពីមួយថ្ងៃ ទៅមួយថ្ងៃ ឲ្យកាន់តែប្រសើរឡើង ពិសេស គឺលោកមិន ស្តាយទេ ពេលវេលា ក្នុងការបំពេញ ការងារជូនគណបក្ស ។

រីឯប្អូន សៅ ពន្លក្ខណ៍ ក៏នៅក្នុងវ័យ ជាយុវជន និង ក្នុងនាមជា អនុប្រធានក្រុមប្រឹក្សា គណបក្ស ស្រុក អូរជ្រៅ ដែលថ្មីៗ កន្លងទៅនេះ ភរិយាជាទីស្រឡាញ់ របស់ប្អូន ត្រូវទទួល មរណភាព​ ដោយ គ្រោះថ្នាក់ ចរាចរណ៍ ជាមួយការបន្សល់ ទុកនូវកូនប្រុស កំព្រាម្តាយ អាយុ ៣ឆ្នាំ ម្នាក់ ក៏ប្អូនមិនទុកពេល សោកសង្វែក យូរប៉ុន្មានទេ ដោយប្អូនបាន កាត់ចិត្ត យ៉ាងក្លាហានបំផុត ក្នុងន័យ ធ្វើយ៉ាងណា មិនកិច្ចការ គណបក្ស ក្រោមការទទួលខុសត្រូវ របស់ខ្លួន មាន ភាពចុះ អន់ថយឡើយ គឺប្អូននៅតែ រក្សាការ ទំនាក់ ទំនងល្អ យ៉ាងស្អិតរមួត ជាមួយកំលាំង គណបក្ស ថ្នាក់មូលដ្ឋាន ជាប្រចាំ ដើម្បីធ្វើក្រុមប្រឹក្សាឃុំ ទាំង អស់ ទទួលបាន នូវភាពកក់ក្តៅ ពីរូបលោក ក៏ដូចអ្នកដទៃ ទៀតដែរ ជៀសវាង គណបក្ស កាន់អំណាច ឆ្លៀត ឪកាស ទាក់ទង, ទិញទឹកចិត្ត, ទាញឲ្យបោះឆ្នោតទៅគណបក្សគេ នៅពេលការ បោះឆ្នោតជ្រើសតាំង សមាជិក ព្រឹទ្ធសភា នាពេលខាងមុខនេះ ។

សរុបសេចក្តីមក ថ្នាក់ដឹកនាំគណបក្ស សម រង្ស៊ី ខេត្តបន្ទាយមានជ័យ ទាំងអស់ ទាំងចលនាយុវជន ទាំង ចលនាស្រ្តី បាននឹងកំពុង ខិតខំចុះពង្រឹង កំលាំងមូលដ្ឋាន យ៉ាងសកម្មបំផុត ៕

សកម្មភាពគណបក្ស សម រង្ស៊ី ខេត្តបន្ទាយមានជ័យ ថ្ងៃទី២៩-៣០ ខែធ្នូ


ថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០១១ វេលាម៉ោង ១៤:៣០នាទី រសៀល ក្រុមប្រឹក្សា គណបក្ស ខេត្តបន្ទាយមានជ័យ បានរៀបចំ ប្រជុំប្រចាំសប្តាហ៏ ដើម្បីពង្រឹង កំលាំង អង្គបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា ខាងមុខនេះ នាថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០១២ ខាង មុខនេះ អង្គប្រជុំនេះ បានប្រព្រឹត្តទៅ ដោយមាន វត្តមាន លោក សោ ចាន់ដេត ជាបេក្ខភាព សមាជិក ព្រឹទ្ធសភា ចូលរួម ក្នុងនាម ជាសមាជិក ក្រុមការងារ គណបក្ស ប្រចាំ ភូមិភាគទី ៤ ។ អង្គប្រជុំនេះ មាន សមាជិក ចូលរួម ចំនួន ១៩នាក់ ក្នុងនោះមាន សមាជិក ក្រុមប្រឹក្សាឃុំចំនួន ៩/១៧នាក់ ដោយឡែក ថ្នាក់ដឹកនាំ គណបក្ស ខេត្តមាន ឯកឧត្តម កែ សម្ផស្ស លេខាធិការ គណបក្សខេត្ត និងជាសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម ឪម ឈុនគ្រុយ អនុប្រធាន គណបក្សខេត្ត និង សមាជិកក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ឈិន រិន សមាជិកក្រុម ប្រឹក្សាខេត្ត និង លោក យី សារ៉ាយ អនុប្រធាន គណបក្សខេត្ត ។ ហើយនៅថ្ងៃទី ៣០ ខែ ធ្នូ ឆ្នាំ ២០១១ វេលម៉ោង ០៩:០០ នាទីព្រឹក ក្រុមការងារ ក៏បានបន្តចុះប្រជុំពង្រឹង នៅស្រុកថ្មពួក ដែលមាសមាជិក ចូលរួមចំនួន ១៦នាក់ ក្នុងនោះមាន ក្រុមប្រឹក្សាឃុំ ចំនួន ៨/៩ នាក់ ដែលជាសមាសភាព នៃអង្គបោះឆ្នោត ជ្រើសតាំងសមាជិក ព្រឹទ្ធសភា នាថ្ងៃទី ២៩​ ខែ មករា ឆ្នាំ ២០១២ ។

វាជារឿងធម្មតាទៅហើយ សំរាប់គណបក្ស នយោ បាយ ក៏ដូចសហគមន៏ផ្សេងៗដែរ ត្រូវតែមានការជួប ប្រជុំគ្នា ឲ្យបានញឹកញាប់ ជាករណីដ៏ចាំបាច់បំផុត ព្រោះការ ជួបប្រជុំនេះ វានាំឲ្យក្រុម ឬសហគមន៏ ទទួលបាន ៖ ១-ការកាត់បន្ថយទំនាស់ផ្ទៃក្នុង ២-ទទួលបានគំនិតថ្មី ក្នុងកិច្ចការជាយុទ្ធសាស្រ្ត ៣-ទទួលបានគំនិតកែ លំអរនៃដំណើរការ គ្រប់គ្រង របស់ថ្នាក់ដឹកនាំ ៤- បង្កើននូវភាពស្និទ្ធិស្នាល រវាង ក្រុមទាំងមូល និង៥- ទទួលបានព័ត៌មាន ស្តីពី សកម្មភាព របស់ដៃគូ ប្រកួត ប្រជែងយើង ថាតើ ពួកគេមានអ្វី ដែលជាចំណុចខ្លាំង និងអ្វីដែល ជាចំណុចខ្សោយ ។ ទាំងនេះ គឺជាអ្វីដែល គណបក្ស សម រង្ស៊ី តែងតែចុះ ធ្វើសកម្មភាព ជាក់ស្តែង ទៅតាមលទ្ធភាព ដែលអាចធ្វើទៅបាន ពិសេសគឺនៅ ក្នុងដំណាក់កាល នៃការបោះឆ្នោត ម្តងៗ គណបក្ស ត្រូវតែបង្កើន សកម្មភាពចុះ មូលដ្ឋានឲ្យបាន ញឹកញាប់បំផុត តាមដែល អាចធ្វើទៅបាន ព្រោះ ប្រសិនបើ គណបក្សណា ចុះមិនបានញឹកញាប់នោះ ទេ ច្បាស់ជាគណបក្សនោះ នឹងចាញ់ប្រៀបគណ បក្សផ្សេង ដែលគេមានសកម្មភាព ចុះបានច្រើនជាង គណបក្សខ្លួន ។

ករណីនេះ លោក កែ សម្ផស្ស ក្នុងនាម ជាអ្នកទទួល ភារកិច្ច ជាអ្នកប្រតិបត្តិផ្ទាល់ នៅថ្នាក់មូលដ្ឋាន ធ្វើការ បញ្ជាក់ដល់ថ្នាក់ដឹកនាំ គណបក្សមូលដ្ឋាន ទាំងអស់ ឲ្យបានជ្រាប អំពីកម្មវិធី របស់គណបក្ស ក្នុងការប្រជុំ ប្រចាំសប្តាហ៏ នៅក្នុងអំឡុងពេល នៃការរៀបចំ បោះ ឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នានីតិកាលទី ៣ ឆ្នាំ ២០១២ នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១២ នេះ ដោយលោក បានធ្វើការទទូច សុំឲ្យសមាជិក អង្គ ប្រជុំទាំងអស់ រក្សាការចូលរួម ឲ្យបានគ្រប់ចំនួន ។

ចំពោះឯកឧត្តម ឈិន រិន វិញក្នុងនាម ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សា គណបក្សខេត្ត ក៏មិនភ្លេចទេ ក្នុងការឡើង ពង្រឹងស្មារតី របស់សមាជិកក្រុមប្រឹក្សាឃុំ ទាំងអស់ ឲ្យមានភាពស្មោះត្រង់ ជាមួយ គណបក្ស ក៏ដូចជា មួយជាតិមាតុភូមិ និងជាមួយម្ចាស់ឆ្នោត ដែលគេ បោះឆ្នោត ឲ្យយើងធ្វើជា តំណាងរបស់ពួកគាត់ នៅក្នុង គណបក្ស សម រង្ស៊ី ព្រោះការ បោះឆ្នោត នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១២ ខាងមុខនេះ ជាការបោះឆ្នោត ដើម្បី បង្ហាញពី ភាពរឹងមាំ របស់គណបក្ស សម រង្ស៊ី ដូច្នេះពួកយើង ទាំងអស់ត្រូវតែ បោះឆ្នោតឲ្យគណបក្ស ដោយ មិនត្រូវឲ្យមាន ការបាត់បង់ សូម្បីតែមួយ សំឡេង ៕

គឿន រ៉ាវី ត្រូវមន្ត្រីលោក ហ៊ុន សែន បញ្ចប់ភាពជាភិក្ខុយ៉ាងឃោរឃៅ !!!


ថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១១ វេលាម៉ោង ២រសៀល ព្រះរាជ អាជ្ញាអម តុលាការ ខេត្ត បាត់ដំបង បាន​ដឹក នាំកំលាំង ប៉ូលីស ស្នងការនគរបាលខេត្ត អមដំណើរ​ ដោយ មន្រ្តី សង្ឃខេត្ត ចុះទៅធ្វើការ ចាប់ផ្សឹក ព្រះ សង្ឃ គឿន រ៉ាវី នៅវត្តបាយដំរាំ ឃុំបាយដំរាំ ស្រុក បាណន់ យ៉ាងសា ហាវ ឃោរឃៅ បំផុត ដោយ ពួកគេបានវ៉ៃកំទេច កុដិ ព្រះសង្ឃ គឿន ​រ៉ាវី រួចចាប់ បញ្ជូនព្រះសង្ឃ និងដូន ជីម្នាក់ និងតាជី ២នាក់ ដឹកមក ទីស្នាក់ការ មេគណ ខេត្ត នៅវត្ត ពោធិ៍វាល រីឯដូនជីម្នាក់ និងតាជី ២នាក់ ត្រូវគេ បញ្ជូនទៅឃុំទុក នៅស្នងការដ្ឋាន ខេត្តបាត់ដំបង តាមអំណាចដីកា តុលាការ ចោទ ពីបទ រេរាំងសេចក្តី សម្រេច របស់សម្ថកិច្ច ក្នុងការបំពេញ មុខងារ ។ តើនេះ ហើយឬ ដែលគណបក្ស កាន់អំណាច តែងតែអួតអាងថា ខ្លួនជាអ្នកសង្គ្រោះ សង្គមជាតិ ឲ្យរួចផុត ពីរបបខ្មែរក្រហមនោះ? បើ សកម្មភាព ដែលពួកគេ កំពុងអនុវត្តន៏ និងបន្តអនុវត្តន៏ គឺនៅតែមាន លក្ខណៈសាហាវ ឃោរឃៅ ដូចខ្មែរក្រហម អញ្ចឹងក៏នេះ ជាយុទ្ធសាស្រ្ត បន្តសម្លាប់ ពូជសាសន៏ខ្មែរ វប្បធម៌ អារិយធម៏ខ្មែរ និង ប្រពៃណី ទំនៀមទំលាប់ខ្មែរ ឲ្យ អស់រលីញសូន្យ ទៅតាមបណ្តាំ របស់ខ្មោចយួន ហូ ជីមិញ ? ។

មកដល់ម៉ោង ៦យប់ យើងនៅតែមិនទាន់ ឃើញ ឬដឹងដំណឹង ភិក្ខុ គឿន រ៉ាវី ថាតើត្រូវ គេយកទៅណានៅ ឡើយទេ ដោយគ្រាន់តែ មានពាក្យ លេចចេញ ពីវត្តពោធិ៍វាល មកថា “ភិក្ខុអាចត្រូវ ជាប់គុក,អាចគេ ឲ្យនៅធ្វើការ ជាមួយមន្រ្តីគណខេត្ត ។ល។ និង ។ល។” តែទោះជា យ៉ាងណាក៏ដោយ មកដល់ពេលនេះ ក៏យើងនៅតែ មិនអាចដឹង ព័ត៌មានជាក់លាក់ ណាមួយពាក់ព័ន្ធ នឹងវាសនារបស់ ភិក្ខុ គឿន រ៉ាវី ថាត្រូវជាប់គុក ឬ យ៉ាងណានោះទេ 

ករណីនេះ មន្រ្តីគណបក្ស សម រង្ស៊ី លោក សាន សុបិន្ត អនុប្រធានគណបក្ស ស្រុកបាណន់ បានសុំសមត្ថ កិច្ចចូល ទៅក្នុងវត្តពោធិ៍វាល ដើម្បីស្តាប់ដំណឹងនោះ តែត្រូវកំលាំង ប៉េអឹម ខេត្ត ច្រានទ្រូងចេញ យ៉ាងព្រៃផ្សៃ យង់ឃ្នង បំផុត ។ ករណីមួយនេះ វាសមល្មម ឲ្យប្រជាពលរដ្ឋ កម្ពុជាទាំងអស់ យល់ជ្រាបយ៉ាង ច្បាស់ថា រដ្ឋា ភិបាល លោក ហ៊ុន សែន ពុំបានធ្វើអ្វីជា ផលប្រយោជន៏ ពលរដ្ឋខ្មែរយើងទេ ព្រោះថា “ករណីភិក្ខុ គឿន រ៉ាវី គឺមាន ប្រជាពលរដ្ឋខ្មែរ រាប់សិបរយនាក់ បានការពារភិក្ខុ គឿន រ៉ាវី” តែមិនត្រូវបានគេ យកមក គិតពិចារណា សូម្បីតែបន្តិចក៏គ្មានដែរ ។ បើដូច្នេះ សូមពលរដ្ឋកម្ពុជា និងអ្នកជាតិនិយម ខ្មែរទាំងអស់ មេត្តា ក្រោកឈរឡើង មកចូលរួម សកម្មភាព នយោបាយ ជាមួយគណបក្ស សម រង្ស៊ី ដើម្បីនាំយក លោកប្រធាន សម រង្ស៊ី មកដឹកនាំ រៀបចំសង្គមជាតិយើង ឡើងវិញ ឲ្យទាន់ពេលវេលា ទាន់ពេល យួន ខ្មែរតូបនីយកម្ម មិនទាន់ក្លាយ ជានាយករដ្ឋមន្រ្តីខ្មែរ !!!!!៕

សកម្មភាពសំរាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ថ្ងៃនេះ !!!


នៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ២០១១ វេលាម៉ោង ២រសៀល នេះ នៅទីស្នាក់ការ គណបក្ស សម រង្ស៊ី ស្រុកសង្កែ ដែលមាន សមាជិកចូលរួម ចំនួន ៣៧នាក់ ក្នុងនោះ មានសមាជិក ក្រុមប្រឹក្សាឃុំ ដែលជាអង្គ បោះឆ្នោត ជ្រើសតាំង សមាជិក ព្រឹទ្ធសភា ចំនួន ២១/២៧នាក់ មកពី បណ្តា ឃុំទាំង១០ ទូទាំងស្រុក ក្រោមអធិបតី ភាព លោក សោ ចាន់ដេត ជាអនុប្រធាន ក្រុម ប្រឹក្សា គណបក្សខេត្ត និងជាសមាជិក ក្រុមការងារ គណបក្ស ភូមិភាគទី ៤ រួមជាមួយ ថ្នាក់ដឹកនាំ គណ បក្សខេត្ត មួយ ចំនួនទៀត ដូចជា ៖ លោក ខែម ស៊ីថា សមាជិក ក្រុមប្រឹក្សា គណបក្សខេត្ត, លោក ជា ជីវ ហេរញ្ញិកក្រុម ប្រឹក្សាគណ បក្សខេត្ត និង ជាសមាជិក ក្រុមប្រឹក្សាខេត្ត ,លោក ឌឹម សារឿន ជាសមាជិក ក្រុមប្រឹក្សាខេត្ត, កញ្ញា ស៊ិន ចាន់ពៅរ៉ូហ៊្សេត អនុប្រធាន ចលនាស្រ្តី គណ បក្សខេត្ត និងលោក ពូក ប៊ុនលី តំណាង ចលនាយុវជន គណបក្សខេត្ត ។ សកម្ម ភាពនេះ គឺក្រុមបឹក្សា គណ បក្ស ខេត្តបាត់ដំបង បានអនុវត្តន៏ ទៅតាម សេចក្តីណែនាំ របស់ លោកប្រធា នស្តីទីគណបក្ស ចុះថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១១ នៃផែនការណ៍ ចុះពង្រឹង កំលាំង អង្គបោះឆ្នោត សមាជិក ព្រឹទ្ធសភា នៅថ្ងៃទី  ២៩ ខែ មករា ឆ្នាំ ២០១២ ។

ជាកិច្ចចាប់ផ្តើម លោក សោ ចាន់ដេត បានលើក ឡើង នូវគោលការណ៏ សំខាន់ៗដូចជា ៖ ១-ស្មារតី ដើមរបស់ គណបក្ស ២-ការផ្តល់ នូវជំនឿជឿជាក់ ទៅ លើកិច្ចការ របស់ លោកប្រធាន សម រង្ស៊ី និង ៣-ការ បណ្តុះ នូវគំនិត ជាតិនិយម។ ត្រង់នេះ សមាជិក នៃអង្គ ប្រជុំទាំងអស់ បានសំដែង មកវិញ នូវការប្តេជ្ញា ចិត្តថា ពួកនឹងមិន ដើរចេញ ពីគោល ការណ៏ របស់គណបក្ស សូម្បីតែ បន្តិចទេដែរ គឺត្រូវតែ បោះឆ្នោត ជូនគណបក្ស ដោយមិន ឲ្យមាន បាត់ មួយសំឡេង ឡើយ។

ក្រោយមក លោក សោ ចាន់ដេត ក៏បានអនុញ្ញាត្តិ ឲ្យសហការី រួមដំណើរ ក៏ដូចសមាជិក អង្គប្រជុំទាំង អស់ មានមតិម្តងម្នាក់ៗ អំពីអ្វីដែល សមាជិក ទាំងអស់ យល់ឃើញថា ជាការចាំបាច់ ក្នុងការ ពង្រឹងស្មារតី សមាជិក ក្រុមប្រឹក្សាឃុំ ក៏ដូចថ្នាក់ដឹកនាំ គណបក្ស នៅមូលដ្ឋាន ទាំងអស់ ជៀសវាងការ ភាន់ច្រឡំ ឬមានការ ភ្លេចភ្លាំង ចាញ់បោកជនឪកាសនិយម មួយចំនួន អួសទាញ ឬទិញទឹកចិត្ត ឲ្យទៅ បោះឆ្នោត ឲ្យគណបក្ស ផ្សេង ។ ហើយជាមួយនេះ ផងដែរ សមាជិកអង្គប្រជុំ ទាំងអស់ ក៏បានលើកសំណើ សុំឲ្យ ថ្នាក់ដឹកនាំ គណបក្សខេត្ត មានវិធានការណ៍ លុបឈ្មោះលោក សេង ប្រិល ជាអនុប្រធាន ក្រុមប្រឹក្សា គណបក្សស្រុក និងជាសមាជិក ក្រុមប្រឹក្សាស្រុក ចេញពីបញ្ជី គណបក្ស ព្រោះបុគ្គល នេះ បានដើរ បបួលពួកគាត់ ទាំងអស់ឲ្យចូល ទៅជាមួយ គណបក្ស ប្រជាជនកម្ពុជា ដែលជាសកម្មភាព ផ្ទុយពីផល ប្រយោជន៏ គណបក្ស ។ អង្គប្រជុំនេះ បានបញ្ចប់នៅថ្ងៃដដែល វេលាម៉ោង ៥ល្ងាច ប្រកបដោយ លទ្ធផលជា វិជ្ជមាន ៕

ការប្រជុំរៀបចំនីតិវិធីការងារ ដើម្បីអនុវត្តផែនការណ៍គណបក្ស !!!



វាជាការពិតណាស់ គ្រប់ស្ថាប័នទាំងអស់ គឺថ្នាក់ជាតិជាអ្នកដាក់ផែនការណ៍ ឯថ្នាក់ក្រោមជាតិជាអ្នកទទួល អនុវត្តន៏ នូវផែនការណ៍ ដែលត្រូវបានរៀបចំឡើងពីថ្នាក់ជាតិ តែដើម្បីអនុវត្តឲ្យបានជោគជ័យទៅតាម ផែនការណ៍ ដែលបាន ដាក់ចេញមកនោះ គឺយើងតែងតែ រៀបចំឲ្យមាននីតិវិធី របៀប ក្នុងការអនុវត្តជាក់ស្តែង ប្រកប ដោយសុវត្ថិ ភាព និងមានគុណភាព ។

អញ្ចឹងហើយ ទើបនៅថ្ងៃទី​ ២៥ ខែ ធ្នូ ឆ្នាំ ២០១១ វេលាម៉ោង ៩ព្រឹកនេះ ក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ដំបង បានរៀបចំ ការប្រជុំដើម្បីរៀបចំនីតិវិធី អនុវត្តផែនការណ៍ របស់គណបក្ស សំរាប់ដំណើរការបោះឆ្នោត ជ្រើស តាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៣ ឆ្នាំ ២០១២ នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១២ ខាងមុខនេះ ក្រោម អធិបតីភាព លោក សោ ចាន់ដេត អនុប្រធានក្រុមប្រឹក្សាគណបក្សខេត្ត និងក្នុងនាមជា សមាជិកក្រុមការងារ គណបក្ស ប្រចាំភូមិភាគទី ៤ (ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តឧត្តរ មានជ័យ) ដោយមានថ្នាក់ដឹកនាំ ក្រុមប្រឹក្សាគណបក្ស ស្រុក-ក្រុង ទាំង១៤ ចូលរួមចំនួន ៤៧នាក់ ។

ក្រៅពីការជជែកគ្នាអំពីនីតិវិធី នៃការចុះអនុវត្តន៏ផែនការណ៍ ការងារគណបក្ស លោក សោ ចាន់ដេត ក៏បានលើក ឡើង នូវស្ថានការណ៏ នយោបាយខ្លះៗ ព្រមជាមួយនឹងការលើកឡើងនូវ គោលការណ៏របស់គណបក្ស ក្នុង បេសសកម្ម បំរើជាតិមាតុភូមិ កម្ពុជាយើង ផងដែរ ៕

យុវជនខ្មែរ ត្រូវគេកេងចំណេញតាមរូបភាពកាយឫទ្ធិ ឬកាកបាទក្រហម !


យុវជនជាទំពាំងស្នងឫស្សី យុវជនជាកំលាំងស្នូល របស់ សង្គមជាតិ ទាំងមូល ពិសេស យុវជន ជាកំលាំងនៃការ បន្តវេន ប្រកបដោយ សក្តានុពល បំផុត ។ ដូច្នេះ នៅ គ្រប់ប្រទេស ដែលប្រកាន់យក របបដឹកនាំ តាមបែប ប្រជាធិបតេយ្យ ជឿនលឿន គេតែងតែ លើកកំពស់ វិស័យអប់រំ ដោយថវិកាជាតិ របស់គេមួយភាគធំ ត្រូវរដ្ឋា ភិបាល ចំណាយទៅលើ វិស័យមួយនេះ ក្នុងន័យធ្វើយ៉ាងណា ដើម្បីបណ្តុះ កំលាំងយុវជននេះ ឲ្យបានរឹងម៉ាំ ប្រកប ដោយគុណភាពខ្ពស់ មានដូចជា ៖ ចំណេះដឹងសង្គម ចំណេះដឹងវិទ្យាសាស្រ្ត ឬបច្ចេកទេស ចំណេះដឹងសកល និងពិសេស ជាងនេះទៅទៀត គឺការបណ្តុះគំនិត ជាតិនិយម និងមនសិកា ស្រឡាញ់ប្រជាពលរដ្ឋ របស់ខ្លួន ក៏ដូចមនុស្សជាតិទាំងឡាយ នៅក្នុងសកលលោកយើងនេះ ។ អញ្ចឹងហើយ បានជាយើងតែងតែ សង្កេតឃើញ យុវជន នៅក្នុងសង្គមជាតិ ជិតខាងយើង យុវជនគេមាន ភាពក្លាហាន និងបញ្ញាវៃឆ្លាត ជាងយុវជន កម្ពុជាយើង ឆ្ងាយបំផុត ហើយថែមទាំង មានមនោគមជាតិនិយម យ៉ាងជ្រាលជ្រៅទៀតផង ខុសពីយុវជន ខ្មែរយើង ដែលភាគច្រើន ពួកគេ ពុំបានយកចិត្តទុកដាក់ ដ៏ពីបញ្ហាសង្គមជាតិឡើយ ។ តើបញ្ហានេះ វាបណ្តាលមកពីកត្តាអ្វីហ្ន?។

ដោយឡែក យុវជនកម្ពុជាយើង បច្ចុប្បន្នវិញ កំពុងត្រូវបាន រដ្ឋាភិបាលរបស់ខ្លួន ជាន់ឈ្លីអនាគត យ៉ាងពាលយង់ឃ្នង បំផុត តាមរូបភាព ធ្វើប្រជាភិថុត បោកបញ្ឆោត យុវជន ជាកូន និងជាចៅ អ្នកប្រជាពលរដ្ឋក្រីក្រ ប៉ុន្តែដោយឡែក កូន របស់អស់លោក អ្នកមានអំណាច និងកូនអ្នកមាន ទ្រព្យ ដែល កើតចេញពីការរកស៊ីទុច្ចរិត ឃុបឃិតជាមួយ អ្នកមានអំណាច ពុករលួយ ត្រូវបានគេ បញ្ជូនឲ្យទៅ រៀននៅ ឯបរទេស ឬនៅសាលា ឯកជនដែលមាន តម្លៃឈ្នួលថ្លៃៗ ជាងគេ នៅក្នុងស្រុក និងក្រៅស្រុក ។

ជាក់ស្តែង រូបភាពដែលមាន បង្ហាញអំពីយុវសិស្ស មួយ ចំនួនដើរ ឬឈររៃអង្គៀសប្រាក់ តាមផ្លូវ មុខសាលា និងខ្លះទៀត ដើរចូលតាម ហាងកាហ្វេ ហើយមួយចំនួនទៀត ត្រូវគេដាក់ឈរចាំ ជួយសម្រួលចរាចរ តាមដងផ្លូវសាធារណៈ ដោយទុកឲ្យក្រុមប៉ូលីស ចាំចាប់កំហុស ប្រជាពល រដ្ឋក្រីក្រ មកពីស្រុកស្រែចំការ ជំរិតទារប្រាក់ស្រស់ៗតែម្តង ។ តើត្រង់ណាទៅ ពាក្យថា យុវជន ជាអនាគត នៃ ប្រទេសជាតិទៅ ? ស្រណោះណាស់ យុវសិស្ស ក្រីក្រនៅខេត្តបាត់ដំបង ក៏ដូចយុវសិស្សក្រីក្រ នៅទូទាំង ប្រទេស កម្ពុជាសព្វថ្ងៃ ដែលត្រូវបានកំពុង និងបន្ត បំផ្លាញអនាគត ដោយសាររដ្ឋាភិបាលអសមត្ថភាព ៕

ទង្វើតុលាការខេត្តបាត់ដំបង អាចជាវិធីកម្លោចលោក ហ៊ុន សែន …!


តាមពិតទៅ ជនកម្ពុជា ទាំងអស់ បានយល់ដឹង គ្រប់ៗគ្នា ហើយថា ប្រព័ន្ធច្បាប់ នៅក្នុងស្រុក យើង វា មានលក្ខណៈ មិនសូវជាខុស ឆ្ងាយពីច្បាប់ នៃប្រ ទេសជិត ខាងយើង ប៉ុន្មានទេ តែរឿងដែល ខុសឆ្ងាយ ពីគេឯងនោះ ត្រង់ថា ស្ទើរតែគ្រប់ មន្រ្តី អនុវត្តច្បាប់ ទាំងអស់ គឺពួកគេពុំ បានអនុវត្ត ទៅតាម មាត្រា នៃច្បាប់ ដែលបាន ចែងមក នោះទេ ផ្ទុយទៅ វិញ គេតែងតែអនុវត្ត ទៅតាមតែ ទំនោរនៃ ផលប្រយោជន៏ ទេតើ ! ។ មានន័យថា ពួកគេ ពុំខ្វល់ ទៅនឹងអ្វី ដែលគេ ហៅថា “យុត្តិធម៌” នោះទេ គឺគេគិត តែបុគ្គលណា ដែលហ៊ាន ឲ្យផល ប្រយោជន៏ ពួកគេច្រើន ជាងគេ គឺ ពួកគេ នឹងរៀបចំ ឯកសារ ធ្វើឲ្យអ្នក នោះឈ្នះភ្លាមៗ តែម្តង ដោយមិចាំបាច់ គិតវែងឆ្ងាយ អ្វីឡើយ ឬអាចនិយាយ ម្យ៉ាងទៀតថា “ភស្តុតាង ដែលល្អជាងគេ គឺ ភាគីណា ដែលហ៊ាន យកប្រាក់ មកដាក់ឲ្យច្រើនជាងគេ” ។ ត្រង់ហ្នឹងហើយ បានជាមាន កំលាំងអ្នក ការពារ យុត្តិធម៌ កើតមានឡើងនៅគ្រប់ ទីកន្លែងនៅគ្រប់ ស្ថាប័នរដ្ឋ ឬ/នឹងគ្រឹះស្ថាន ឯកជន ឬ/នឹងនៅក្នុងផ្ទៃក្នុង គណបក្ស កាន់អំណាច ក៏មានដែរ ដោយអ្នកខ្លះ ធ្វើសកម្មភាព តាមរយៈការជួយ ឧបត្ថម្ភ ជាសំងាត់ ដល់កំលាំងគណបក្ស សម រង្ស៊ី អ្នកខ្លះ ជួយខ្សឹប សាច់ញាតិ បោះឆ្នោត ជូនគណបក្ស សម រង្ស៊ី រីឯអ្នកខ្លះទៀត ដុតកម្លោច ពលរដ្ឋឲ្យ ក្តៅក្រហាយ ជាមួយគណបក្ស កាន់អំណាច ទៅតាមមធ្យោបាយ តួនាទី អំណាច របស់ ពួកគេ រៀងៗខ្លួន។ បើដូច្នេះ គណបក្ស កាន់អំណាច នៅកម្ពុជា ច្បាស់ជាទទួល បរាជ័យ យ៉ាងអាម៉ាស់ នៅ ការបោះឆ្នោត នាខាងមុខនេះ ។

ជាក់ស្តែង អ្វីដែល គួរឲ្យយើង មានមន្ទិល សង្ស័យ មកលើ វិធីកម្លោចនោះ គឺត្រង់ថា វាមានចំណុច ចម្លែក ជា ច្រើនករណី ពិសេសករណី ថ្ងៃទី ១៩ វេលាម៉ោង ៥:៣០នាទីល្ងាច កន្លងទៅនេះ ជាករណី ដែលត្រូវ ឲ្យយើង លើកយក មកវិភាគ មើល ទាំងអស់គ្នា ត្រង់ ថា ករណី មួយនេះ ជាករណី ដែលយើង គ្រាន់តែពិនិត្យ មើលបន្តិច ក៏យើងអាច យល់ឃើញថា ពលរដ្ឋ ចំនួនទាំង៤៣ គ្រួសារ នៅភូមិ គីឡូ៣៨ ឃុំត្រែង ស្រុក រតនមណ្ឌល ជាជន រងគ្រោះដែរ ព្រោះដី ដែលអាជ្ញា ធរមូលដ្ឋាន ឃុបឃិត ជាមួយឈ្មួញ ធ្វើប្លង់ រំលោភ លើដីភូមិ ដីចំការ របស់ពួកគាត់នោះ ជាករណី ដ៏អយុត្តិធម៌ បំផុតមួយ តើហេតុអី បានជាតុលាការ ខេត្តបាត់ដំបង មិនទាន់ បានចុះអង្កេត សិក្សាប្រវត្តិដីនោះ ឲ្យបាន ស៊ីជម្រៅផង ក៏ចាប់ផ្តើម កោះហៅ ពួកគាត់ មកសាកសួរ រួចចេញដីកា ឃុំខ្លួនតំណាង ពួកគាត់ ចំនួន ៣រូបភ្លាមៗ តែម្តង ? ដោយតុលាការ ក៏អាចដឹង ជាមុនថា ទង្វើរបស់ខ្លួន ច្បាស់ជាកើត មានការប្រទូស្ថរ៉ាយ ជាក់ជាមិនខាន ព្រោះពលរដ្ឋ រងគ្រោះទាំងអស់ សុទ្ធសឹងជា អ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ហើយក៏ ឃើញមានគ្នីគ្នាគាត់ រាប់សិបនាក់ នៅកំពុងឈររង់ចាំ ខាងមុខតុលាការ ដោយបង្ហាញពីការប្រុងជើងការ ជាស្រេច ប្រសិនបើ តុលាការសម្រេច ឃុំខ្លួនតំណាងរបស់ពួកគេ ។ តែទោះជាឃើញ និងយល់សភាពការណ៍ យ៉ាងនេះហើយ ក៏តុលាការ នៅតែសម្រេច ឃុំខ្លួនតំណាងពួកគាត់ ទាំងចំហ ដោយគ្មានការដាក់កំលាំង ការពារបន្តិចណាសោះ ជាហេតុនាំ ឲ្យមានប្រជាពលរដ្ឋ នៅពីមុខតុលាការ រត់ចូលទៅ រំដោះតំណាង ពួកគាត់ ពីក្នុងតុលាការ ភ្លាមៗតែម្តង ។ តើនេះ មិនមែន ជាការកម្លោច រដ្ឋាភិបាល លោក ហ៊ុន សែន ទេឬ? ៕

វត្តមានលោកប្រធាន សម រង្ស៊ី ថ្ងៃទី១៩-២០ នៅខេត្តបាត់ដំបង !!!


នៅថ្ងៃទី ១៩ វេលាម៉ោង ២:៣០នាទី រសៀល លោក ប្រធាន សម រង្ស៊ី បានអញ្ជើញ ប្រជុំ សំណេះ សំណាល ជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ជាប់ឆ្នោត នៃស្រុក ចំនួន ៣ គឺស្រុក មោងឫស្ស៊ី ស្រុករុក្ខគីរី និងស្រុកគាស់ក្រឡ នៅទីស្នាក់ការ គណបក្ស ស្រុកមោងឫស្ស៊ី ដែលមានសមាជិក ចូលរួម ចំនួន ៦៧នាក់ ក្នុងនោះមាន អង្គបោះឆ្នោត ព្រឹទ្ធសភា ចំនួន ៣៤/៣៦នាក់ តាមរយៈ Video conference ។

នៅថ្ងៃទី២០ វេលាម៉ោង ២:៣០នាទី រសៀល លោក ប្រធាន សម រង្ស៊ី បានអញ្ជើញ ប្រជុំ សំណេះ សំណាល ជាមួយក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ជាប់ឆ្នោត នៃស្រុក ចំនួន ៣ គឺស្រុក កំរៀង ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន នៅទីស្នាក់ការ គណបក្ស ស្រុកកំរៀង ដែលមានសមាជិក ចូលរួម ចំនួន ៣២នាក់ ក្នុងនោះមាន អង្គបោះឆ្នោត ព្រឹទ្ធសភា ចំនួន ១៩/២៥នាក់ តាមរយៈ Video conference ។

ក្នុងដំណើរការ នៃកិច្ចប្រជុំនេះ ត្រូវបានរៀបចំ និង ចាត់ចែង ដោយលោក ហុង សុខហួរ និងលោក សោ ចាន់ដេត ជាសមាជិក ក្រុមការងារ គណបក្ស ភូមិភាគទី ៤ និង ជាបេក្ខភាព សមាជិក ព្រឹទ្ធសភា សំរាប់ ការបោះឆ្នោត នៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០១២ ខាងមុខនេះ និង មានការសហការណ៍ ជាមួយ ថ្នាក់ដឹកនាំ គណបក្សខេត្ត និងថ្នាក់ដឹកនាំ គណបក្សស្រុក ដែលពាក់ព័ន្ធ ទាំងអស់ ។

នៅគ្រប់ដំណើរការ នៃអង្គប្រជុំ ទាំងអស់ លោក ប្រធាន សម រង្ស៊ី បានសំដែង នូវការនឹករលឹក និងការ កោតសរសើរ ដល់ថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន គ្រប់លំដាប់ថ្នាក់ ទាំងអស់ ដែលបានខិតខំ ធ្វើការងារ គណបក្សក៏ដូចការងារ បំរើប្រជាពលរដ្ឋ នៅមូលដ្ឋាន របស់ខ្លួន បានយ៉ាងល្អ ដោយអស់ លោក លោកស្រី ថ្នាក់ដឹកនាំ គណបក្ស មូលដ្ឋាន ទាំងអស់ មិនបានគិតពីផលប្រយោជន៏ ផ្ទាល់ខ្លួន សូម្បីបន្តិច ក៏គ្មានដែរ ។ ជាងនេះទៅទៀត គឺថ្នាក់ដឹកនាំ មូលដ្ឋានយើងទាំងអស់ មានស្មារតី រឹងមាំជានិច្ច ទោះបីមាន ការគំរាមកំហែង ឬការទិញទឹកចិត្ត ពីសំណាក់គណបក្ស កាន់អំណាច យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំយើង មិនមានសភាពទន់ជ្រាយឡើយ នេះជាស្មារតីដែលលោកប្រធាន សម រង្ស៊ី សូមសំដែង នូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ មូលដ្ឋានយើង ។ រីឯសមាជិកអង្គប្រជុំ ដែលបានចូលរួមជួបជាមួយ លោកប្រធាន សម រង្ស៊ី ក៏បានសំដែងនូវ ការនឹករលឹក និងការឡើងធ្វើការប្តេជ្ញាចិត្តថា ស្មោះត្រង់ជានិច្ច ជាមួយគណបក្ស ជាមួយលោកប្រធាន សម រង្ស៊ី ជាមួយនឹងជាតិមាតុភូមិ នឹងមិនបោះឆ្នោតឲ្យ គណបក្ស ប្រជាជនកម្ពុជាឡើយ ។ មុននឹងបញ្ចប់ លោកប្រធាន សម រង្ស៊ី បានធ្វើការអំពាវនាវ ដល់អតីត អ្នកតស៊ូ ប្រឆាំងនឹងយួនឈ្លានពាន និងប្រឆាំងជាមួយ អាយ៉ងយួន ឲ្យមកចូលរួម ជាមួយគណបក្ស សម រង្ស៊ី ដើម្បីបុព្វហេតុជាតិ មាតុភូមិយើង ៕

អំពើឃោរឃៅ នៅតុលាការបាត់ដំបង មកលើពលរដ្ឋស្រុករតនមណ្ឌល…



វត្តមានលោកប្រធាន សម រង្ស៊ី នៅខេត្តបាត់ដំបង ខែនេះ !!!


នៅថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០១១ វេលាម៉ោង ១៤:៣០ នាទី រសៀល នៅទីស្នាក់ការ គណបក្ស ស្រុកថ្មគោល បានរៀបចំ ប្រជុំ video conference ជាមួយ លោក ប្រធាន សម រង្ស៊ី ដោយមាន សមាជិក ក្រុមប្រឹក្សា ស្រុក និងក្រុមប្រឹក្សាឃុំ ចូលរួម ចំនួន ៥៦នាក់ ដែលមកពី ស្រុកបវេល មានសមាជិក ក្រុមប្រឹក្សា ស្រុក ចំនួន ៤នាក់ ឃុំ១៤/១៦នាក់ និង ថ្នាក់ដឹកនាំ បក្សស្រុក ចំនួន ៤នាក់ រីឯស្រុកថ្មគោល មានសមាជិក ក្រុមប្រឹក្សា ស្រុក ចំនួន ៥នាក់ ក្រុមប្រឹក្សា ឃុំ ចំនួន ២៤/២៧នាក់  និងថ្នាក់ដឹកនាំបក្ស ស្រុក ចំនួន៩នាក់ ។ អង្គប្រជុំនេះ បានរៀបចំ ចាត់ចែង ដោយ សមាជិក ក្រុមការងារគណបក្ស ភូមិភាគទី ៤ ដែល មានលោក ហុង សុខហួរ និង លោក សោ ចាន់ដេត ជាអ្នកទទួល នូវភារកិច្ច ក្នុងដំណើរការ នៃកិច្ចប្រជុំនេះ ។ មុននឹង វត្តមានលោក ប្រធាន សម រង្ស៊ី អញ្ជើញ មកដល់ លោក ហុង សុខហួរ ក្នុងនាមជា បេក្ខភាព សមាជិក ព្រឹទ្ធសភា លំដាប់លេខរៀងទី ២ នៃភូមិភាគទី ៤នេះ (ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប) បានធ្វើការ សំណេះសំណាល ជាមួយនឹងសមាជិក អង្គប្រជុំ ដោយបានលើក យកស្ថានការណ៍ សំខាន់ៗ នៅក្នុងស្រុក និង នៅលើឆាកអន្តរជាតិ ជាប្រធានបទ នៃសេចក្តីថ្លែង ។

នៅម៉ោង ១៥.០០នាទីរសៀល  លោកប្រធាន សម រង្ស៊ី បាន អញ្ជើញមានមតិ សំណេះសំណាល ដោយមាន ស្នូរ ទះដៃ ស្វាគមន៏ ចំពោះ វត្តមាន លោក ប្រធាន យ៉ាងក្លាវក្លា​ និងផុសផុល បំផុត ។ លោក ប្រធាន សម រង្ស៊ី បានចាប់ផ្តើម ថ្លែងសំណេះ សំណាល ដោយបាន លើកយក ភាពអសកម្ម របស់ រដ្ឋាភិបាល លោក ហ៊ុន សែន សព្វថ្ងៃ ជាហេតុ នាំឲ្យ ប្រជាពលរដ្ឋ ទទួលរង នូវភាពក្រីក្រ កាន់តែ ធ្ងន់ធ្ងរ ទៅៗ ពីមួយថ្ងៃ ទៅមួយថ្ងៃ ចំណែក ប្អូនៗយុវជន កាន់តែ ច្រើនឡើងៗ គ្មានការងារធ្វើ ហើយបញ្ហា បូរណភាព ទឹកដី ក៏ជា បញ្ហាដ៏គួរ ឲ្យយើង គ្រប់គ្នា មានការព្រួយ បារម្ភ បំផុត ព្រោះទាំង យួន ទាំងសៀម បាននឹង កំពុង រំកិលចូល មកយ៉ាង ចំហរបំផុត ។ ដូច្នេះ ពេលនេះ មានតែកម្លាំង អ្នកស្នេហាជាតិ ទាំងអស់ ក្រោកឡើង មកចូលរួម ជាមួយ គណបក្ស សម រង្ស៊ី ដើម្បី ពូតផ្តុំ ជាកំលាំង បោះឆ្នោត ឲ្យគណបក្ស ខ្មែរអ្នកស្នេហាជាតិ ព្រោះជនជាតិ យួន គេបោះឆ្នោត ឲ្យគណបក្សយួន តែយើងជាខ្មែរ ត្រូវតែបោះឆ្នោតឲ្យ គណបក្សខ្មែរ ដូចគ្នា ហើយនៅខេត្តបាត់ដំបង យើងនេះ កាលពីសម័យតស៊ូ ពួកយើង បានធ្វើ ការប្រឆាំង ជាមួយ យួន និងអាយ៉ង់យួន អញ្ចឹងពេលនេះ ពួកយួននៅកំពុងតែ បន្តបំផ្លាញ ប្រទេសជាតិ យើង ដដែលជាដដែលទៀត ។ ដូច្នេះ មានតែគណបក្ស សម រង្ស៊ី តែមួយគត់ ដែលជាក្តីសង្ឃឹមនៃប្រជារាស្រ្តខ្មែរ