ការតវ៉ារបស់ប្រជាកសិករថ្ងៃទី១៣ ទទួលបានលទ្ធផលបណ្តោះអាសន្ន!


ការតវ៉ារបស់ប្រជាកសិករ នៅថ្ងៃទី ១៣ នៅមុខលាសា ខេត្តបាត់ដំបង មកពីតំបន់ ទំនាស់ដីធ្លី នៅភូមិទួល ក្រសាំង ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួនជាង ៣០០ នាក់ គឺទទួល នាមលទ្ធផល បណ្ណោះអាសន្ន ដែលជា ការសន្យា របស់គណៈ អភិបាល ខេត្ត បាត់ដំបង ថានឹង រក្សាមិន ឲ្យមាន ការរំលោភ បំពាន ទៅ នឹងអ្វី ដែលអាជ្ញាធរ ខេត្ត បានទៅធ្វីការ ចរចារ ជាមួយ ប្រជាកសិករ កាលពីដើម ឆ្នាំនេះថា  “ប្រជា កសិករ ទាំងឡាយណា ដែលមានដី ត្រឹមតែ ក្រោ ម៥ ហិចតាចុះ គឺអាជ្ញាធរខេត្ត នឹងមិន មានការ ប៉ះពាល់ ឡើយ រីឯប្រជាកសិករ ណាដែល មានដី លើស ពី៥ហិចតា ទើបអាជ្ញាធរខេត្ត ធ្វើ ទៅតាម គោលការណ៏ ដែលប្រជាកសិករ យើងក៏មានការឯកភាព ទៅនឹងគោលការណ៏ នោះដែរ”

តែទោះជាយ៉ាងណា ក៏ដោយ ក៏ប្រជាកសិករ យើង មិនមានការ អល់អែក ក្នុងការទទួល យកពាក្យ សន្យា របស់អាជ្ញាធរ ខេត្ត ក៏ដោយសារតែ ប្រជាកសិ ករ ខ្មែរយើង ជាពលរដ្ឋ មិននិយម អំពើហិង្សា ពាល ឃោរឃៅ ដូចក្រុម អ្នកកាន់ អំណាច សព្វថ្ងៃនេះ នោះ ទេ គឺពួកគាត់ ចង់បានតែ សន្តិភាព ដ៏ពិតប្រាកដ មួយ តែប៉ុណ្ណោះ។ បើដូច្នេះ ចុះហេតុអី បានជា ក្រុមអាជ្ញា ធរ កម្ពុជាយើង សព្វថ្ងៃ និយមប្រើ អំពើឃោរឃៅ មក លើពលរដ្ឋ ដ៏ស្លូតត្រង់ របស់ខ្លួន ខ្លាំងម្ល៉េះ ឬមួយក៏ គេចង់ ឲ្យពលរដ្ឋ ក្រីក្រ ដ៏អភ័ព្វ នៃយើង រងគ្រោះ រហូត ស្លាប់បាត់បង់ ជីវិតអស់ ទើបពួកគេ សប្បាយចិត្ត ? ខុសហើយ ប្រសិនបើ គេយល់ដូច្នេះ ព្រោះគេ អាចអង្គុយ កាន់អំណាច បានរហូត មកដល់ សព្វថ្ងៃ នេះ ក៏ដោយសារ ប្រជាកសិករ ដ៏ក្រីក្រ ទាំងនេះដែរ ទេតើ ?

មើលចុះ ស្រណោះណាស់ អាណិតណាស់ អាសូរ ណាស់ ព្រះជាម្ចាស់ អើយ ដោយសារតែ ការចង់រស់ ដូចគេឯង ពលរដ្ឋកម្ពុជា យើងនៅតែ មិនព្រម បោះ បង់ចោល នូវទំនៀម ទំលាប់ ប្រពៃណី សាសនា របស់ជាតិឡើយ គឺពេលតំណាង របស់ពួកគាត់ ទាំង៥នាក់ ចេញ ពីជួបចរចារ ជាមួយអាជ្ញាធរ ខេត្ត ភ្លាម ពួកគាត់ ក៏នាំគ្នា ដើរដង្ហែ សំដៅទៅ រូបសំណាក លោកតា ដំបង គ្រញូង ដើម្បី ធ្វើការបួងសួង សុំឲ្យអាជ្ញាធរ ខេត្តបាត់ដំបង រក្សានូវពាក្យសន្យា របស់ខ្លួន នៅថ្ងៃ ទី ១៣នេះ និងសុំឲ្យ ទៅបន្ទន់ ទឹកចិត្ត ជនឃោរឃៅ ទាំងអស់ នៅកម្ពុជា មានចិត្ត ចេះអាណិត ស្រឡាញ់ ប្រជាពលរដ្ឋ របស់ខ្លួនផង ។

ប៉ុន្តែដោយឡែក ថ្នាក់ដឹកនាំ គណបក្ស សម រង្ស៊ី នៅ ខេត្តបាត់ដំបង ទាំងអស់ ទាំងចលនាយុវជន ទាំងចលនាស្រ្តី គឺមិននៅ ស្ងៀមអោបដៃ ឈរមើល ពលរដ្ឋ ឯកោនោះទេ ពួកយើង មានចូលរួម លើកទឹកចិត្ត ពួកគាត់ ឲ្យមាន ភាពក្លាហាន ក្នុងការ ការពារ សិទ្ធិ របស់ខ្លួន ដោយសន្តិវិធី ស្របទៅតាម គោលការណ៍ ច្បាប់កម្ពុជាយើង ។ ព្រមទាំង បានខិតខំ ស្វែងរក ក្រុម សង្គមស៊ីវិល មកជួយ ការពារ ពួកគាត់ យ៉ាងមាន ភាពកក់ក្តៅបំផុត ។ ជាងនេះទៅទៀត អ្នកតំណាងរាស្រ្ត មូរ សុខហួរ ក្នុងនាមជា ប្រធានក្រុមប្រឹក្សាគណបក្ស ខេត្តបាត់ ដំបង លោកស្រី បានធ្វើការ អំពាវនាវ ទៅសហគមន៏ជាតិ និងអន្តរជាតិ ដើម្បីស្វែងរក ថវិកា ជួយដល់ ក្រុមជនរងគ្រោះទាំង៣នាក់ ។ បន្ទាប់មក មានសហគមន៏ខ្មែរ នៅប្រទេស កាណាដា បានជួយឧបត្ថម្ភ ដល់ជន រងគ្រោះ ទាំង៣នាក់នោះ ម្នាក់ ចំនួន ១០០ដុល្លារ សហរដ្ឋអាមេរិក ៕