ភាពគ្មានការងារធ្វើរបស់យុវជនកម្ពុជាសព្វថ្ងៃ កំពុងចោទជាបញ្ហា …!!!
ខែកុម្ភៈ 14, 2012 បញ្ចេញមតិ
បើនិយាយ អំពីការខ្វះការងារធ្វើ សំរាប់កម្ពុជាយើង ដែល ដឹកនាំដោយលោក ហ៊ុន សែន គឺពុំមានអ្វីគួឲ្យ មានការ ភ្ញាក់ផ្អើលឡើយនោះទេ ព្រោះនៅគ្រប់តំបន់ នៃ ប្រទេសកម្ពុជា ទាំងអស់សុទ្ធតែ ត្រូវបានយើង មើលឃើញថា មានយុវជនកម្ពុជា ជាច្រើនរស់នៅ ពាសពេញភូមិ ឃុំ/សង្កាត់ ស្រុក/ ក្រុង/ខ័ណ្ឌ ដោយ គ្មានការងារធ្វើ ដែលធ្វើឲ្យពួកគេ នាំគ្នាដើរលេង ទាំង ពុំដឹង អំពីវាសនាអនាគត់របស់ពួកថា នឹងទៅជាយ៉ាង នាពេលអនាគត់ខាងមុខនោះឡើយ។
ប៉ុន្តែ ចំពោះប្អូនៗយុវជន នៅស្រុកស្រែ ចំការ ដែល ស្ថានភាព គ្រួសាររបស់ ពួកគេក្រីក្រ គឺប្អូនៗយុវជន កម្ពុជាយើង មួយចំនួន បានធ្វើដំណើរចល័ត ពីស្រុក មួយ ទៅស្រុកមួយ ឫភាសខ្លួន ទៅប្រទេស ជិតខាង ដើម្បីស្វែងរក របរស៊ីឈ្នួលគេ ដោយទទួលបាន ផលកំរ៉ៃ បន្តិចបន្តូច យកមកចិញ្ចឹម គ្រួសារដ៏ក្រីក្រ របស់ពួកគេ។
ជាក់ស្តែង ទិដ្ឋភាព នៃរូបភាព ជិះឡាន ដ៏ចង្អៀតនេះ វាគ្រាន់តែ ជាសកម្មភាព ធម្មតាមួយ នៅក្នុងទឹកដី ខេត្តបាត់ដំបង ដែលជាខេត្ត មួយធ្លាប់ មានឈ្មោះ ល្បីថា ជាខេត្តសំបូរ ទៅដោយ ផលិតផល កសិកម្ម ពិសេស ស្រូវ អង្ករ តែផ្ទុយទៅវិញ សព្វថ្ងៃនេះ មាន ពលរដ្ឋ នៅខេត្តបាត់ដំបង ជាច្រើន រស់នៅដោយ ខ្វះអង្ករហូប ក៏ដោយសារតែ ពួកគាត់គ្មាន ដីស្រែធ្វើ។
មកដល់ករណី យុវជនកម្ពុជា ខ្វះការងារនេះ វាជារឿងគួ ឲ្យអៀនខ្មាសបំផុត សំរាប់ប្រជាជាតិ កម្ពុជាយើង ព្រោះ ទឹកដី នៃមាតុភូមិយើង ជាទឹកដីដែលមាន លក្ខណៈអនុ គ្រោះពីធម្មជាតិ យ៉ាងខ្លាំង នេះបើយើងធ្វើការ ប្រៀប ធៀបជាមួយប្រទេស នៅជិកខាងយើង ក៏ដូចប្រទេសជាតិ ជឿនលឿន ដ៏ទៃទៀតនៅលើពិភពលោកយើងនេះ ហើយបើយើងនិយាយ ពីមរតកដែលដូនតា កាលពីសម័យ អង្គរបន្សល់ទុកឲ្យវិញ ក៏មានតម្លៃច្រើនយ៉ាងសន្ធឹកសន្ធាប់ណាស់ណាដែរ ចំណែកឯដង់ស៊ីតេ ប្រជាពលរដ្ឋ ក៏នៅ មានចំនួនតិចជាង ប្រទេសជឿនលឿនដទៃទៀតដែរ និងភាពឈ្លាសវៃ និងការតស៊ូរបស់ប្រជាពលរដ្ឋ កម្ពុជាយើង ក៏មិនចាញ់ជាតិសាស្រ្តដទៃក៏ទេដែរ។ បើអញ្ចឹងចុះហេតុអីទៅ បានជាប្រជាតិកម្ពុជាយើង រងគ្រោះ វេទនាម្លេះ?? បាទចម្លើយ : ឆ្លើយថា សង្គមកម្ពុជាយើង ខ្វះតែមេដឹកនាំល្អតែមួយនាក់គត់ !!!!!៕